ស្រស់ណាស់​ ! កញា​ ចុប​ ប្អូនស្រីនាយ​ ចយ៖​ គេស្អាតបែបគេ​ អូនស្អាតបែបអូន…(មានរូបភាព)

មិនធម្មតា ! កញា ចុប ប្អូនស្រីនាយ ចយ ពេលតែងខ្លួនបែបនេះ ពិតជាស្រស់ប្លែកភ្នែក…(មានរូបភាព)។ ប្រិយមិត្តច្បាស់ជាបានស្គាល់ហេីយ នាយ ចយ តារាកប្លែងដ៏មានប្រជាប្រិយភាព ក្នុងប្រទេសកម្ពុជាដែលមានអ្នកគាំទ្រយ៉ាងច្រេីនកុះករ ជាពិសេសលោកតាលោកយាយតែម្តង។

យ៉ាងណាមិញ នាយ ចយ ក៏មានប្អូនស្រីម្នាក់ដែរ គឺកញា ចុប ដែលកំពុងតែមានប្រជាប្រិយភាពមិនចាញ់បងប្រុសប៉ុន្មាននោះទេ។ ថ្មីៗនេះ កញា ចុប កំពុងតែមាមាញឹកនឹងការងារយ៉ាងសមគួរផងដែរ។

ដោយឡែក មុននេះបន្តិចដោយយោងតាមគណនីហ្វេសប៊ុកឈ្មោះថា Hok Dara បានធ្វេីការបង្ហោះថា ” គេស្អាតបែបគេ អូនស្អាតបែបអូន” ។ គ្រាន់តែបង្ហោះភ្លាម ស្រាប់តែមានបណ្តាអ្នកគាំទ្រចូលមកសរសេីរ និងលេីកទឹកចិត្តដល់ នាងយ៉ាងច្រេីនកុះករផងដែរ។ សូមទស្សនារូបភាពដូចខាងក្រោម៖

អបអរសាទរ ! ចិន្តា រត្ន័ ដណ្តើម​បានមេដាយមាស​ក្នុងការ​សម្តែង​​ក្បាច់គុន​ ដោយមានយន្តហោះចម្បាំងហោះអបអរ រួមនឹងភ្លេងជាតិកម្ពុជា…(មានវីដេអូ)

អបអរសាទរ ! ចិន្តា រត្ន័ ដណ្តើម​បានមេដាយមាស​ក្នុងការ​សម្តែង​​ក្បាច់គុន​ ដោយមានយន្តហោះចម្បាំងហោះអបអរ រួមនឹងភ្លេងជាតិកម្ពុជា(មានវីដេអូ)។ កូរ៉េខាងត្បូង ៖ ​កីឡាការិនី​ល្បុក្កតោ​កម្ពុជា ​ចិន្តា រត្ន័ ដណ្តើម​បានមេដាយមាស​ ក្នុងការ​សម្តែង​ក្នុង​ក្បាច់គុន​ ទែកគ្យុន (TEAKKYON) ​យុទ្ធគុនបូរាណកូរ៉េ ​ក្នុង​មហោស្រព​ក្បាច់គុន​ចម្រុះ​ពិភព​លោក ២០១៩ នៅកូរ៉េខាងត្បូង។

យ៉ាងណាមិញ ពិតជាមោទនភាពជាតិណាស់ ព្រោះតែ​ភ្លេងជាតិរបស់ប្រទេសកម្ពុជា​ បានបន្លឺ​ឡើងក្នុង​ព្រឹត្តិការណ៍​មហោស្រព​កីឡា​ក្បាច់​គុន​ ចម្រុះ​ពិភព​លោក ​ពេល​ដែល​កីឡាការិនី ​ចិន្តា រ័ត្ន ​ឈ្នះមេដាយមាស ព្រមជាមួយនឹងការហោះហើរអបអរពីយន្តហោះចម្បាំងចំនួន ៥គ្រឿង នៅលើអាកាសទៀតផង។

គួរបញ្ជាក់ផងដែរថា រយះពេលគន្លងមកនេះឃើញថាមានកូនខ្មែរជាច្រើនរូបមកហើយបានកសាងនូវស្នាដៃជូនជាតិមាតុភូមិ ពោលគឺកសាងស្នាដៃតាមរយះការចូលរួមដណ្តើមមេដាយជាច្រើន ដោយសារតែកូនខ្មែររបស់យើងមានសមត្ថភាពខ្លាំង គឺដោយបានបង្ហាញមុខមាត់ប្រទេសកម្ពុជាឲ្យគេបានស្គាល់ និងបានដឹងជាក់ច្បាស់ថា បរទេសធ្វើបានរីឯ កូនខ្មែរក៏អាចធ្វើបានដូចគ្នាដែរ៕ សូមទស្សនាវីដេអូនៅខាងក្រោម៖
(អត្ថបទ៖ វឌ្ឍនា)

សូមទស្សនាវីដេអូនៅខាងក្រោម៖

អបអរសាទរ​ ! កូនខ្មែរ​ ឌិប​ ង៉ែត​ បានជាប់ជ័យលាភីជាតារាសម្តែងក្បាច់គុណពិភពលោកតាមរយះការប្រេីក្បាច់ល្បុក្កតោ…(មានរូបភាព)

គុនល្បុក្កតោក្នុងវិស័យភាពយន្ត Action Film ប្អូនប្រុស ឌឹប ង៉ែត តំណាងគុនល្បុក្កតោចូលរួមប្រកួតក្នុងកម្មវិធី Audition Global Action Star នៅសាធារណរដ្ឋកូរ៉េ ជាប់ដល់វគ្គបញ្ចប់ ទទួលបានលទ្ធផល Bast Acting (ការសម្តែងល្អបំផុត)។

ពិតមានការភ្ញាក់ផ្អេីល ដែលក្មេងធម្មតាម្នាក់ បានធ្វេីឲ្យមនុស្សជាច្រេីន ស្គាល់ពីវប្បធម៌ក្បាច់គុនរបស់ខ្មែរ តាមរយៈទេពកោសល្យរបស់ខ្លួន។ យ៉ាងណាមិញ នេះដំណឹងដ៏គួរអោយរីករាយចំពោះ លោក ឌិប ង៉ែត ដែលជាក្រុមជម្រេីសជាតិល្បុក្កតោ

ដែលគាត់បានជ័យលាភី ជាប់ជាតារាសម្តែងក្បាច់គុនពិភពលោក នាប្រទេសកូរ៉េដែលមានបេក្ខជនមកពី40 ប្រទេសនិងស្ថាប័ន ក្រោយការជម្រុះជាច្រេីនលេីកច្រេីនសារ…. មានពាក្យអី្វជូនគាត់ទេ…. សម្រាប់ខ្ញុំរំភេីបជំនួសគាត់ខ្លាំងណាស់ Idol កូនខ្មែរ ល្បុក្កតោ។ សូមទស្សនារូបភាពនៅខាងក្រោម៖