អបអរសាទរ ! ស្ថានភាពកងទ័ពកម្ពុជា-ឡាវ នៅតំបន់មុំបី បានបញ្ចប់ជាស្ថាពរហើយ…(មានវីដេអូ)

(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល ដែលនៅក្បែរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងនៅរសៀលថ្ងៃនេះថា ការកែសម្រួលកងទ័ពកម្ពុជា-ឡាវ នៅតំបន់មុំបី ក្បែរព្រំដែនកម្ពុជា-ឡាវ បានបញ្ចប់ជាស្ថាពរហើយ នៅម៉ោង១១៖០០នាទីព្រឹក ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩នេះ។

បើតាមការបញ្ជាក់របស់មន្រ្តីជាន់ខ្ពស់រូបនោះ គឺតាំងពីមុនមកដល់ពេលនេះ ស្ថានភាពនៅព្រំដែនកម្ពុជា-ឡាវ មិនមានបញ្ហាអ្វីធ្ងន់ធ្ងរទាល់តែសោះ ហើយកងទ័ពប្រទេសទាំងពីរ រក្សាភាពស្ងប់ស្ងាត់ និងភាពសុខសានជាធម្មតាតាមបណ្តោយព្រំដែន។

សូមបញ្ជាក់ថា ការកែសម្រួលកងទ័ពកម្ពុជា -ឡាវ នៅតំបន់មុំបី ព្រំដែនខេត្តព្រះវិហារនាពេលនេះ បានធ្វើឡើងបន្ទាប់ពីមានការចរចាគ្នា និងមានបទបញ្ជាពីមេដឹកនាំកំពូលប្រទេសទាំងពីរ៕ ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូនៅខាងក្រោម៖

ជួយស៊ែលើកទឹកចិត្តពួកគាត់ផង!! ក្មេងតូចទំពាំងល្ខោនបាសាក់ខ្មែរ មានមុខស្អាតៗ មានសមត្ថភាពល្អតាំងពីក្មេង…(មានវីឌីអូ)

ជួយស៊ែលើកទឹកចិត្តពួកគាត់ផង!! ក្មេងតូចទំពាំងល្ខោនបាសាក់ខ្មែរ មានមុខស្អាតៗ មានសមត្ថភាពល្អតាំងពីក្មេង…(មានវីឌីអូ)
តារាកំប្លែងជើងចាស់ នាយកុយ បច្ចុប្បន្ននេះទោះបីជាវិស័យសិល្បៈផ្នែកកំប្លែកតាមឆាកនានា ហាក់ដូចជាស្ងាត់យ៉ាងណាក្តី តែលោកមានហាងឆេងខ្លាំងនៅក្នុងការសម្តែង ល្ខោនបាសាក់ មុខជំនួញផ្ទាល់ខ្លួនជាច្រើន។ជាក់ស្តែងកាលពីពេលថ្មីៗនេះ រូបភាពប៉ុន្មានសន្លឹកបានធ្វើការបង្ហាញ លើបណ្តាញសង្គមរបស់តារាប្រុសរូបនេះ ខណៈពេលដែលបានតុបតែង

ខ្លួនក្នុងសម្លៀកបំពាក់ ដើម្បីសម្តែងល្ខោនបាក់សាក់ ដែលមានក្មេងៗតូចៗប៉ុន្មានរូបនៅជិតនោះ ធ្វើឲ្យបណ្តាអ្នកគាំទ្រនាំគ្នាចាប់អារម្មណ៍គ្រប់គ្នា។នៅក្នុងនោះដែរ ឃើញថាក្មេងៗតូចៗដែលគេថាជាទំពាំងល្ខោនបាសាក់នោះ មានសមត្ថភាពមិនធម្មតានោះទេ ដែលបានឡើងសម្តែងនៅលើឆាក មានដុងសិល្បៈផ្នែកនេះតាំងតែពីក្មេងគួរឲ្យសរសើរ។ តែអ្វីដែល

កាន់តែចាប់អារម្មណ៍នោះគឺ មុខមាត់របស់ក្មេងៗទាំងនេះ សុទ្ធតែស្រស់ស្អាត គួរឲ្យស្រលាញ់គ្រប់គ្នាពេលដែលតែងខ្លួនសម្តែងបែបនេះ។ជាមួយគ្នានេះដែរ បណ្តាអ្នកលេងបណ្តាញសង្គមជាច្រើន ពិតជាពេញចិត្តយ៉ាងខ្លាំង ដែលក្មេងៗស្រលាញ់សិល្បៈផ្នែកមួយនេះ ខណៈពេលដែលបច្ចុប្បន្នសឹងតែគ្មានអ្នកគាំទ្រ ដូចសិល្បៈសម័យនោះទេ៕សូមទស្សនាវីឌីអូខាងក្រោម

ក្តុកក្តួលណាស់​ ! បីខែទៀតត្រូវភ្ជាប់ពាក្យ​ ស្រាប់តែខាងប្រុសបានស្លាប់ចោល​ ដោយបន្សល់ទុកតែអនុស្សាវរីយ៍​…(មានរូបភាព)

ជារឿងមួយគួរឲ្យតក់ស្លុតនិងសោកស្តាយដោយថ្មីៗនេះគូស្នេហ៍របស់តារាសម្តែង សួង ស៊ីធឿន បានជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យស្លាប់យ៉ាងអាណោធអាធ័ម។ អ្វីដែលគួរឲ្យរំជួលចិត្តនោះគឺកញ្ញា សួង ស៊ីធឿន និងគូស្នេហ៍ក៏នឹងត្រូវភ្ជាប់ពាក្យជាមួយគ្នានៅក្នុងខែវិច្ឆិកាខាងមុខនេះ ដោយតារាស្រីរូបនេះបានបង្ហោះរូបភាពព្រមទាំងសារដ៏ខ្លីថា៖ “កុំខ្លាចណាបងអូននៅជិតបង ខែ១១យេីងភ្ជាប់ពាក្យ”។

គូស្នេហ៍របស់កញ្ញា សួង ស៊ីធឿន មានឈ្មោះ យ៉ង់ សុដារ៉ា បានជួបគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី២៨ ខែសីហាម្សិលមិញ វេលាម៉ោង ១៦និង០៦នាទី នៅចំណុចខាងមុខយានដ្ឋានជាងស្រ៊ុងលើផ្លូវ១១៥ ស្ថិតនៅភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ។ មុនពេលកើតហេតុគេឃើញអ្នកជិះម៉ូតូជិះជែងរថយន្តក្នុងទិសដៅពីកើតទៅលិច ហើយក៏បានទាក់ដៃចង្កូតបណ្ដាលឲ្យខ្ទាតមនុស្សចូលក្រោមកង់ខាងក្រោយចំហៀងខាងឆ្វេងនៃរថយន្តដែលមានម៉ាកGRANTO ពណ៌ខៀវពាក់ផ្លាកលេខភ្នំពេញ3B-3634 បណ្តាលឲ្យស្លាប់ភ្លាមនៅកន្លែងកើតហេតុយ៉ាងអាណោធអាធ័ម។

ក្រោយពីមានដំណឹងដ៏គួរឲ្យសោកស្តាយនេះ មហាជនជាច្រើននៅលើបណ្តាញសង្គមបានសម្តែងការសោកស្តាយ ចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃសព ព្រមទាំងបានលើកទឹកចិត្តតារាសម្តែង សួង ស៊ីធឿន ឲ្យរឹងមាំផងដែរ។