ជឿទេថាគាត់មានលំនាំដូចមនុស្សសម័យអង្គរ ! ហុង ភារិន អាចចាំប្រតិទិន ៧០០ឆ្នាំ សន្លឹកបៀរ ៥២សន្លឹក និងលេខមិនតាមលំដាប់ ៣០ខ្ទង់…(មានវីដេអូ)

ប្រិយមិត្តច្បាស់ជាបានជ្រាបហើយថា ថ្មីៗនេះនិស្សិតអាហាររូបករណ៍ខ្មែរ ហុង ភារិន ដែលកំពុងបន្តការសិក្សានៅមហាវិទ្យាល័យ រ៉ាជឆាផាត់ឆ័យភូមិ សាងភាពភ្ញាក់ផ្អើលជាខ្លាំងដល់មហាជនពេញបណ្តាញសង្គម ជាពិសេសគឺប្រជាជនខ្មែរ និងថៃ។ ព្រោះតែទេពកោសល្យ និងសមត្ថភាពដ៏អស្ចារ្យរបស់បេក្ខជន ហុង ភារិន ពេលនេះ ទទួលបានរហ័សនាមជា អច្ឆរិយៈកម្ពុជា បានធ្វើឲ្យមានការកោតសរសើរជាខ្លាំងពេញបណ្តាញសង្គម។

ជាការពិតណាស់ ហុង ភារិន មានសមត្ថភាពពិសេស ពោលគឺអាចលើសពីមនុស្សធម្មតានាសម័យបច្ចុប្បន្នមួយចំនួនដែលគាត់អាចចងចាំប្រតិទិនដល់ទៅ ៧០០ឆ្នាំ សន្លឹកបៀរចំនួន ៥២សន្លឹក និងលេខមិនតាមលំដាប់ ៣០ខ្ទង់ឯណោះ។ ក្នុងនោះយើងអាចក្រឡេក មើលពីសមត្ថភាពពិសេស របស់មនុស្សនាសម័យដើម គឺមានសមត្ថភាពពូកែ អាចសាងសង់ប្រាសាទជាច្រើន ថែមទាំងមានលក្ខណៈពិសេសដូចជា ប្រាសាទអង្គរវត្ត ជារៀងរាល់ឆ្នាំ មានព្រឹត្តិការណ៍សមរាត្រី (Equinox) តែងតែកើតមាន២ដង គឺនៅរដូវប្រាំង (Vernal Equinox) កើតទ្បើងនៅខែមីនា និងសមរាត្រីរដូវវស្សា (Autumnal Equinox) កើតទ្បើងនៅខែកញ្ញា។

ព្រឹត្តិការណ៍ព្រះអាទិត្យនេះជាអច្ឆរិយការណ៍របស់អង្គរវត្ត មិនមែនជារបកគំហើញថ្មីនោះទេ តែជាបទសិក្សាដែលអ្នកស្រាវជ្រាវធ្លាប់បានធ្វើឡើងជាបន្តបន្ទាប់ខ្លះៗមកហើយ។ បទសិក្សានោះ គឺស្វែងយល់អំពីទំនាក់ទំនងរវាងសំណង់ស្ថាបត្យកម្មបុរាណនិងតារាសាស្ត្រ ដើម្បីបញ្ជាក់ថា វាមិនមែនជាហេតុចៃដន្យ ឬជាអព្ភូតហេតុអ្វីនោះទេ តែនេះជាការដឹងជាមុនផ្នែកតារាសាស្រ្ត នៃអ្នកប្រាជ្ញបុរាណដែលដឹកនាំកសាងប្រាសាទអង្គរវត្ត៕


អត្ថបទ​៖​ វឌ្ឍនា​
ប្រភព៖​ (Romdoulnews)

អស្ចារ្យមែន ! ហុង ភារិន ត្រូវបានចាត់ទុកថាជាអ្នកធ្វេីឲ្យចំណងមិត្តភាព ខ្មែរ ថៃ មានភាពល្អប្រសេីរ តាមរយះសង្គមអនឡាញ…(មានវីដេអូ)

ថ្មីៗនេះ និស្សិតអាហាររូបករណ៍ខ្មែរ ហុង ភារិន ដែលកំពុងបន្តការសិក្សានៅមហាវិទ្យាល័យ រ៉ាជឆាផាត់ឆ័យភូមិ សាងភាពភ្ញាក់ផ្អើលជាខ្លាំងដល់មហាជនពេញបណ្តាញសង្គម ជាពិសេសគឺប្រជាជនខ្មែរ និងថៃ។ ព្រោះតែទេពកោសល្យ និងសមត្ថភាពដ៏អស្ចារ្យរបស់បេក្ខជន ហុង ភារិន ពេលនេះ ទទួលបានរហ័សនាមជា អច្ឆរិយៈកម្ពុជា បានធ្វើឲ្យមានការកោតសរសើរជាខ្លាំងពេញបណ្តាញសង្គម។
img_2431
យោងតាមទំព័រផ្លូវការកម្មវិធី SUPER 100 របស់ស្ថានីយទូរទស្សន៍ Workpoint បានឲ្យដឹងថា បេក្ខជន ហុង ភារិន បានសាងចំណងមិត្តភាពខ្មែរ ថៃ តាមរយៈសង្គមអនឡាញ ព្រោះតែទឹកចិត្តដ៏ល្អ ជាមួយទេពកោសល្យដែលខ្លួនមាន។ ហុង ភារិន បានទទួលបានការកោតសរសើរពីសំណាក់ប្រជាជនខ្មែរ និងថៃ ហើយរូបគេបានជាប់ការ ចំណាត់ថ្នាក់លេខ១ នៃកម្មវិធី សម្រាប់ភាគដែលមានអ្នកទស្សនាច្រើនបំផុត ដោយក្នុងរយៈពេលមួយថ្ងៃគឺមានការចូលទស្សនាជាង ៤លានដង។
img_2422-1
គួររំលឹកថា ហុង ភារិន បានឆ្លងកាត់វិញ្ញាសារទាំង៣យ៉ាងជោគជ័យ ដោយរូបគេបានទទួលរង្វាន់តាមការស្នើសុំនោះគឺសៀវភៅ និងឧបករណ៍សិក្សាសម្រាប់ចែកចាយក្មេងៗក្រីក្រ ដែលរស់នៅឯខេត្តឆ័យភូមិ សរុបជាទឹកប្រាក់ចំនួន៤៥,០០០បាត។

bandicam 2019-08-28 12-38-47-649bandicam 2019-08-28 12-38-53-679bandicam 2019-08-28 13-22-29-436bandicam 2019-08-28 13-22-43-683IMG_2400សូមទស្សនាវីដេអូនៅខាងក្រោម៖

ដឹងខុសចេះកែ​ ! បុរសម្នាក់ ចង់វាយ និងបាញ់សម្លាប់ លោក សុវណ្ណ រិទ្ធី និងក្រុមការងារTVFB​ ពេលនេះលោកចេញមុខសូមទោស​ និងប្រាប់ហេតុផលថា…(មានវីដេអូ)

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលខ្លាំង ខណៈដែលបុគ្គលម្នាក់ ដែលមានគណនីFacebookឈ្មោះ « Luysophat Ravann » បានបង្ហោះពាក្យសម្តីចង់វាយ និងចង់បាញ់សម្លាប់លោក សុវណ្ណ រិទ្ធី ក្រុមការងារTVFB ថែមទៀត ហាក់បីដូចជាប្រទេសគ្មានច្បាប់ ចង់បាញ់សម្លាប់អ្នកណាក៏បាន ស្រេចតែចិត្ត ហើយពាក្យសម្តីរបស់បុគ្គលខាងលើនេះ ប្រៀបដូចជាភស្តុតាងបញ្ជាក់យ៉ាងច្បាស់។

ក្នុងនោះ លោក សុវណ្ណ រិទ្ធី បានបង្ហោះនៅលើគណនីFacebookថា « ចុម..!!! ចេញមុខអ្នកសាហាវចង់វាយ..ចង់បាញ់សម្លាប់ខ្ញុំនឹងក្រុមការងារថែមទៀតពេលនេះគិតម៉េច..??? ឃើញខ្ញុំមិនប្តឹងលោកអធិការរងយប់មិញ លោកគិតថាខ្ញុំខ្លាចអស់លោកមែន..??? លោក Luysophat Ravann លោកចង់វាយ ចង់បាញ់សម្លាប់ពួកខ្ញុំមូលហេតុអ្វីដែរលោក…??? បើលោកជ្រុលជាខ្លាំងរហូតឈានដល់ថ្នាក់ប៉ុងផ្តាច់ជីវិតខ្ញុំនឹងក្រុមការងារTVFB បែបនេះហើយលោកកុំស្តាយក្រោយនូវទង្វើរបស់លោក ហើយសុំទោសពួកខ្ញុំតាមក្រោយដូចលោកអធិការរងខណ្ឌច្បារអំពៅយប់មិញណា៎»

ដោយឡែក ពេលនេះលោក Luysophat Ravann បានចេញមុខសារភាពហេីយថា :ដោយសារមិនបានមើលវីឌីអូច្បាស់ពីដើមដល់ចប់និងខ្ញុំសុំទោសក្រុមTVFBរាល់ពាក្យឆ្លើយឆ្លងមិនសមរម្យក្នុងCommentកាលពីប៉ុន្មានម៉ោងមុនបន្ទាប់ពីខ្ញុំត្រឡប់មកពីជប់លៀងជាមួយមិត្តភ័ក្រ្ត។ Tv fb Sovann Rithy។

សូមរំលឹកថា កាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែសីហា នៅចំណុចលើស្ពានព្រះមុនីវង្ស ក្នុងខណ្ឌច្បារអំពៅ មានករណីរថយន្ត Range Rover មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ 2AF-8899 បើកបុកខឿនសួនច្បារខូចខាតហើយព្យាយាមបើកបញ្ច្រាសផ្លូវស្ពាន តែមិនអាចបើកទៅមុខបាន ដោយសារតែរថយន្តនោះដាច់សំបកកង់ចេញពីរថយន្តអស់ធ្វើឲ្យទៅមុខលែងបាន ក៏ឈប់នៅលើស្ពានច្បារអំពៅ

ពេលនោះ មានក្រុមអ្នកសារព័ត៌មានបានថត Live ក៏លេចមុខលោកសក្តិ៤កន្លះ ឯក សារ៉ន អធិការរងនគរបាលខណ្ឌច្បារអំពៅទទួលផ្នែកចរាចរណ៍ មកគំរាមអ្នកសារព័ត៌មាន ដោយបានទះមួយកំផ្លៀង ជេរគេសុទ្ធតែ «អាចុយម្រ៉ាយ» រួចទាញយកទូរស័ព្ទអ្នកសារព័ត៌មានថែមទៀតផង ដោយនិយាយថា «មេតេមក» តែចុងក្រោយ លោកសក្តិ៤កន្លះ ឯក សារ៉ន អធិការរងនគរបាលខណ្ឌច្បារអំពៅទទួលផ្នែកចរាចរណ៍ ក៏បានសុំទោស លោកសុវណ្ណរិទ្ធី និងក្រុមការងារTVFB ផងដែរ ដោយមិនចង់មានរឿងវែងឆ្ងាយ លោក សុវណ្ណ រិទ្ធី មិនបានការប្តឹងផ្តល់អ្វីនោះទេ៕ 

ប្រភព TVFB

ពិធីករចិនចត់បាយ ! ពេលលឺប្អូន ធុច សាលិក និយាយពាក្យចាក់ដោតទៅកាន់ជនជាតិចិន មួយឃ្លាថា…(មានវីដេអូ)

កុមារាកម្ពុជា ធុច សាលិក បានបង្ហាញវត្តមានក្នុងកម្មវិធីមួយនៅប្រទេសចិន ដោយទទួលបានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់អ្នកចូលរួមផ្ទាល់ និងមហាជនក្នុងបណ្តាញសង្គម។ តាមរយៈការសាកសួរពីសំណាក់ពិធីករក្នុងកម្មវិធីនោះ កុមារា ធុច សាលិក បាននិយាយពីប្រវត្តរបស់ខ្លូនយ៉ាងក្បោះក្បាយជាភាសាចិន និងបង្ហាញពីក្តីសង្ឃឹមយ៉ាងមុតមាំផងដែរ។ តាមរយៈការទៅសិក្សាចំណេះវិជ្ជានៅប្រទេសចិនពេលនេះផងដែរ កុមារា ធុច សាលិក បានបង្ហាញក្តីស្រមៃរបស់ខ្លួនលើឆាកកម្មវិធីថា អនាគតរបស់គាត់នៅថ្ងៃខាងមុខ នឹងដើរទន្ទឹមជាមួយជនជាតិចិន។ គ្រាន់តែនិយាយបែបនេះភ្លាម ធ្វើឲ្យអ្នកចូលរួមបង្ហាញពីមោទនភាពយ៉ាងខ្លាំងចំពោះរូបគាត់ ព្រោះដំបូងឡើយត្រឹមតែជាក្មេងលក់វត្ថុអនុស្សាវរីយ៍ តែមានមហិច្ឆតា និងទេពកោសល្យខ្ពស់។

តាមរយៈការសាកសួររបស់ពិធីករ ដែលសួរថាចេះភាសាអ្វីខ្លះ និងចេះមកពីណា? កុមារា ធុច សាលិក បាននិយាយថា ចេះភាសាចិនកុកងឺ ចិនកាតាំង ភាសាបារាំង អេស្ប៉ាញ និងជប៉ុន ហើយចេះតាមរយៈការនិយាយជាមួយជនជាតិបរទេស ពេលដែលគេលក់វត្ថុអនុស្សាវរីយ៍នៅសៀមរាប ព្រោះក្មេងៗភាគច្រើនលក់បែបនេះ ហើយចេះពីភ្ញៀវទេសចរណ៍ គឺបានន័យថាជួបជនជាតិណា និយាយភាសាហ្នឹង។ បន្ថែមពីនោះ ថែមទាំងចេះច្រៀងបទ «Tian mi mi» ផងដែរ តែដូរប៉ារូ ដើម្បីយកចិត្តភ្ញៀវទេសចរណ៍ឲ្យគេទិញ។ ពិធីករបានបង្ហាញថា កុមារា ធុច សាលិក ពិតជាមានការអភិវឌ្ឍច្រើន ព្រោះពីមុនចេះតែនិយាយទេ តែចាប់តាំងពីចូលរៀនមក រូបគេបានចេះទាំងសរសេរ និយាយ បានរៀនពីវប្បធម៌ចិន សរសេរអក្សរលើជក់ និងដេញពិនជាដើម។
   រូបតំណាង

កុមារា ធុច សាលិក ក៏បាននិយាយទៀតថា ពេលដំបូងដែលរូបគេមករៀននៅប្រទេសចិន ម្តាយមានការព្រួយបារម្ភ តែពេលឃើញមានមិត្តភ័ក្តលោកគ្រូអ្នកគ្រូយកចិត្តទុកដាក់ ពួកគាត់ក៏សប្បាយចិត្ត ហើយកាលមិនទាន់មករៀននៅចិន ក៏មានសប្បុរជនជាច្រើនឧត្ថមដល់រូបគេផងដែរ។ តែយ៉ាងណា ចុងបញ្ចប់នៃការសាកសួររបស់ពិធីករ កុមារា ធុច សាលិក បាននិយាយថា «ខ្ញុំសង្ឃឹមថាអនាគតរបស់ខ្ញុំ នឹងដើរទន្ទឹមជាមួយជនជាតិចិន»។ ខណៈសារមួយនេះ ពិតជាធ្វើឲ្យអ្នកចូលរួមភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រមទាំងមានមោទនភាពចំពោះរូបគេផងដែរ៕​ សូមទស្សនាវីដេអូនៅខាងក្រោម៖

ប្រភព៖ FRESHNEWS

សូមចូលរួមរំលែកទុក្ខផង ! មិត្តជប៉ុនប្រកាសអាសន្ន និងណែនាំឲ្យប្រជាជនជាង៨សែននាក់ជម្លៀសខ្លួន ខណៈគ្រោះធម្មជាតិកំពុងវាយប្រហារភាគខាងត្បូង…(មានវីដេអូ)

(តូក្យូ)៖ បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ NHK បានឲ្យដឹងថា បុរសម្នាក់បានស្លាប់ នៅពេលរថយន្តរបស់គាត់ ត្រូវបានទឹកជំនន់ហូរនាំយកទៅ នៅឯខេត្ត Saga ដែលជាតំបន់មួយ ដែលរងការធ្លាក់ភ្លៀងខ្លាំង។ ចំណែកឯ មនុស្សម្នាក់ទៀត ក៏បានស្លាប់ក្នុងករណីស្រដៀងគ្នានេះដែរ នៅឯខេត្ត Fukuoka។

គ្រោះមហន្តរាយខាងលើ មិនត្រឹមតែបានបង្កគ្រោះថ្នាក់ដល់អាយុជីវិតប្រជាជនជប៉ុននោះទេ តែថែមទាំងធ្វើឲ្យប៉ះពាល់ជាខ្លាំង ដល់ការដឹកជញ្ជូនសាធារណៈ និងអាជីវកម្មផ្សេងៗផងដែរ។ តួរយ៉ាងដូចជា ក្រុមហ៊ុន Toyota Motor Corp ដែលជាក្រុមផលិតរថយន្ត Lexus ដ៏ធំមួយនៅឯទីក្រុង Kyushu បាននិយាយថា រោងចក្ររបស់ខ្លួននឹងផ្អាកការងាររបស់ក្រុមហ៊ុន នៅល្ងាចថ្ងៃពុធនេះ។ ដោយឡែក ទីភ្នាក់ងារឧតុនិយមរបស់ជប៉ុន បានប្រកាសអាសន្នខ្ពស់បំផុតកម្រិតទី៥ ដោយបានចេញការព្រមានជាបន្ទាន់ដល់ប្រជាជន ដែលរស់នៅលើកោះ គ្យូស៊ុ (Kyushu) ឲ្យមានការប្រុងប្រយត្ន័ខ្ពស់។

ជាការពិតណាស់ ទឹកភ្លៀង បានបង្កជាទឹកជំនន់ និងគ្រោះបាក់ដីយ៉ាងកាចសាហាវ នៅលើកោះ គ្យូស៊ុ (Kyushu) ដែលស្ថិតភាគខាងត្បូងប្រទេសជប៉ុននាថ្ងៃពុធនេះ ដោយបានផ្តាច់ជីវិតមនុស្សយ៉ាងហោចណាស់០២នាក់ ខណៈអាជ្ញាធរបានចេញសេចក្តីប្រកាសអាសន្នដ៏កម្រមួយ និងបានបង្គាប់ឲ្យប្រជាជនប្រមាណ ៨៥០,០០០ នាក់ជម្លៀសខ្លួន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងាសារព័ត៌មាន Reuters នារសៀលថ្ងៃពុធ ទី២៨ ខែសីហា ឆ្នាំ២០១៩៕

សូមទស្សនាវីដេអូនៅខាងក្រោម៖

ទីចាត់ការការងារព្រំដែន អញ្ជើញទៅចូលរួមក្នុងពិធីកិច្ចប្រជុំប្រាស្រ័យព្រំដែន មិត្តភាព កម្ពុជា-វៀតណាម ឆ្នាំ២០១៩រយៈពេល២ថ្ងៃ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត

( ភ្នំដិនព្រំដែនកម្ពុជា-វៀតណាម) ថ្ងៃអង្គារ ៧រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ ទីចាត់ការការងារព្រំដែន អញ្ជើញទៅចូលរួមក្នុងពិធីកិច្ចប្រជុំប្រាស្រ័យព្រំដែន មិត្តភាព កម្ពុជា-វៀតណាម ឆ្នាំ២០១៩រយៈពេល២ថ្ងៃ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក និង ឯកឧត្តម ឧត្តមសេនីយ៍ទោ ហ៍រ ស៊ុនចៀន មេបញ្ជាការបញ្ជាការដ្ឋានការពារព្រំដែន កងទ័ពប្រជាជនវៀតណាម នៅខេត្ត អានយ៉ាងនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

ក្រោយពីបានបញ្ចប់កិច្ចប្រជុំប្រាស្រ័យព្រំដែនមិត្តភាព កម្ពុជា-វៀតណាម ថ្ងៃទី២៨ ខែសីហាឆ្នាំ២០១៩ ភាគីវៀតណាមបានរៀបចំ ពិធីពិសារបាយសាមគ្គី ខ្ញុំបានទទួលអនុសាសន៍ណែនាំដ៏មានអត្ថន័យពី ឯកឧត្តមក្មួយ ដើម្បីយកទៅអនុវត្តន៏ការងារបន្ត៕សូមទស្សនារូបភាពនៅខាងក្រោម៖

ពិតទេ ! ប្រទេសថៃនឹងផ្តល់សញ្ជាតិឱ្យនិស្សិត ហុង ភារិន ឲ្យយគាត់រស់នៅទីនោះជារៀងរហូត…

យោងតាមគណនីហ្វេសប៊ុកផេកមួយដែលមានឈ្មោះថា «អ្នកតាមដាន កីឡា» បានសរសេររៀបរាប់ថា៖ ហុង ភារិន #អច្ឆរិយៈកម្ពុជា បើរដ្ឋាភិបាលកម្ពុជាមិនយកចិត្តទុកដាក់ទេ ថៃនឹងផ្ដល់សញ្ជាតិឱ្យគាត់រស់នៅទីនោះជារៀងរហូតមិនខានឡើយ ។ យប់នេះថៃហៅសម្ភាសក្នុងប៉ុស្តិ៍ទូរទស្សន៍ទៀតហើយ ចុះខ្មែរយើងបានធ្វើអ្វីខ្លះចំពោះគាត់ហើយឬនៅ? កុំចាំទាល់តែបាត់បង់ទើបស្ដាយក្រោយ ដឹងហើយថាមិត្តជិតខាងយើងគេឆ្លាតណាស់ ។ ខ្ញុំសរសេរលេងៗ តែវាជាការពិតមួយដែលត្រូវតែថែរក្សា ទោះបីជាថៃ ថាវត្តមាន ភារិន ក្នុងកម្មវិធីទូរទស្សន៍ធ្វើឲ្យមិត្តភាពកម្ពុជានឹងថៃមានភាពជាបងប្អូនកាន់តែប្រសើរឡើងក៏ដោយ !

លោក ហុង ភារិន ដោយបង្កើតភាពអស្ចារ្យគ្មាននរណាស្មានដល់នេះបង្កឱ្យមានការភ្ញាក់ផ្អើលលើបណ្តាញសង្គមហ្វេសប៊ុកមិនថានៅប្រទេសថៃ,កម្ពុជាឬសូម្បីតែនៅបរទេសនោះទេ។ រយៈពេលប៉ុន្មានថ្ងៃនេះអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកបានបន្តចែកចាយគ្នាពីមួយទៅមួយ ហើយកម្មវិធី“Super 100” ត្រូវបានគេឱ្យរហស្សនាមឈ្មោះយុវជនរូបនេះថា “អច្ឆរិយៈកម្ពុជា”ថែមទៀត។ តាមពិតយុវជនបង្កើតភាពភ្ញាក់ផ្អើលបំផុតនៅប្រទេសថៃនេះឈ្មោះ លោក ហុង ភារិន អាយុ ២២ឆ្នាំ ជានិស្សិតជាប់អាហាររូបករណ៍ក្នុងសាកលវិទ្យាល័យរាជផាត់ឆៃភូមិ ឆ្នាំទី៤ ខេត្តឆៃភូមិប្រទេសថៃ។

សូមបញ្ជាក់ដែរថា ក្នុងការណែនាំខ្លួន និងប្រាប់ដល់ពិធីករក្នុងកម្មវិធីនេះ យុវជនហុងភារិនបានឱ្យដឹងថា ខ្លួនបានមកសិក្សានៅប្រទេសថៃនេះតាមរយៈអាហាររូបករណ៍។ និស្សិតខ្មែរ ហុង ភារិន ដែលជានិស្សិតអាហាររូបករណ៍ព្រះរាជាទានប្រចាំសាកលវិទ្យារ៉ាឆាផាត់ឆៃយ៉ាភូមិ និងមានស្រុកកំណើតនៅខេត្តកំពង់ចាម ត្រូវបានមហាជនទូទាំងប្រទេសកម្ពុជាចាប់អារម្មណ៍ ក្រោយបានបង្ហាញសមត្ថភាពនៅក្នុងកម្មវិធី Super 100 របស់ថៃ ក៏មានមហាជននៅលើបណ្តាញសង្គមជាច្រើនបានធ្វើការឧបត្ថម្ភជាថវិកា ដោយមានចិត្តអាណិត និងកោតសរសើរចំពោះយុវជនរូបនេះ ដែលបានតស៊ូរៀនសូត្រទោះមានជីវភាពក្រីក្រ និងមានសមត្ថភាពលើកមុខមាត់ប្រទេស៕ ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូនៅខាងក្រោម៖

ប្រពៃណាស់ គាត់ឃើញប្រាកដជាត្រេកអរ ! ស៊ុក សុភា និងភរិយា នាំគ្នាធ្វើមូលនិធិប្រមូលថវិកាដើម្បីជួយដល់ ហុង ភារិន​ អច្ឆរិយៈខ្មែរ…(មានវីដេអូ)

ប្រពៃណាស់ គាត់ឃើញប្រាកដជាត្រេកអរ ! ស៊ុក សុភា និងភរិយា នាំគ្នាធ្វើមូលនិធិប្រមូលថវិកាដើម្បីជួយសម្រួលដល់ ហុង ភារិន​ អច្ឆរិយៈខ្មែរ…(មានវីដេអូ)។ អ្នកនាង សារីណា និង អតីតារាសម្ដែងលោក ស៑ុក សុភា បាននាំគ្នាបង្កើតមូលនិធិ ដើម្បីប្រមូលថវិកាជូនយុវជនរូបនេះ ព្រមទាំងបានបរិច្ចាគថវិកាផ្ទាល់ខ្លួន ៥០០ដុល្លារថែមទៀតផង។ ដោយ អ្នកនាង សារីណា បានសរសេររៀបរាប់ថា ៖

“ថវិកាដែលប្រមូលជួយប្អូនប្រុសនៅពេលនេះបាន $800 ជាងហើយ ហើយខាងខ្ញុំនិងស្វាមីជូន $500 ទៀតសរុប $1300 ជាង។ ក៏សូមប្រកាសថា បងស្រីជីដូនមួយរបស់ប្អូនប្រុសបានទាក់ទងមកខ្ញុំហើយ តែនៅឡើយតែប្អូនប្រុសខ្ញុំកំពុងតែចាំជួបគាត់ផ្ទាល់។ បងប្អូនណាដែលនៅចង់ជួយទៀត សូមទាក់ទងទៅ account Sorphea Souk ឬក៏ page SS មូលនិធិខ្មែរ ដែលមានរូបពីរនាក់ប្ដីប្រពន្ធខ្ញុំ តែបើ page នោះថ្មីទើបបង្កើតបានន័យថាក្លែងក្លាយទេ បើយូរហើយមានសម្មភាពច្រើនទើបជា page របស់ពួកយើងពិតប្រាកដ។ សូមអរគុណដល់សប្បុរសធម៌ទាំងអស់ជំនួសប្អូនប្រុសផង”។

គួរបញ្ជាក់ដែរថា និស្សិតខ្មែរ ហុង ភារិន ដែលជានិស្សិតអាហាររូបករណ៍ព្រះរាជាទានប្រចាំសាកលវិទ្យារ៉ាឆាផាត់ឆៃយ៉ាភូមិ និងមានស្រុកកំណើតនៅខេត្តកំពង់ចាម ត្រូវបានមហាជនទូទាំងប្រទេសកម្ពុជាចាប់អារម្មណ៍ ក្រោយបានបង្ហាញសមត្ថភាពនៅក្នុងកម្មវិធី Super 100 របស់ថៃ ក៏មានមហាជននៅលើបណ្តាញសង្គមជាច្រើនបានធ្វើការឧបត្ថម្ភជាថវិកា ដោយមានចិត្តអាណិត និងកោតសរសើរចំពោះយុវជនរូបនេះ ដែលបានតស៊ូរៀនសូត្រទោះមានជីវភាពក្រីក្រ និងមានសមត្ថភាពលើកមុខមាត់ប្រទេស៕ ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូនៅខាងក្រោម៖

ជួយស៊ែរឲ្យគាត់បានឃើញផង ! សាយ រតនៈ ប្រកាសអញ្ជើញនិស្សិត ហុង ភារិន ឡើងកម្មវិធីទូរទស្សន៍ប៉ុស្តិ៍ CTN ដើម្បី…(មានវីដេអូ)

ជួយស៊ែរឲ្យគាត់បានឃើញផង ! សាយ រតនៈ ប្រកាសអញ្ជើញនិស្សិតអាហាររូបករណ៍ ហុង ភារិន ឡើងកម្មវិធីទូរទស្សន៍ប៉ុស្តិ៍ CTN ដើម្បីធ្វើការចែករំលែកបទពិសោធន៍ល្អដល់និស្សិតខ្មែរសិល្បៈ ស្របពេលដែលនិស្សិតអាហាររូបករណ៍ខ្មែរ ហុង ភារិន ដែលកំពុងបន្តការសិក្សានៅឯប្រទេសថៃ បានបង្ហាញខ្លួនក្នុងកម្មវិធីប៉ុស្តិ៍ទូរទស្សន៍ថៃ SUPER 100 កំពុងតែក្លាយជាប្រធានបទដ៏ក្តៅគគុកក្នុងបណ្តាញសង្គម។

ពិធីករលោក សាយ រតនៈ ក៏បានប្រកាសនៅក្នុងបណ្តាញសង្គមផងដែរថា៖ «សុំពឹងបងប្អូនជួយ Share ឲ្យដំណឹងនេះបានដល់ប្អូនប្រុស ហុង ភារិន ផង! នៅពេលនេះខ្ញុំមិនដឹងថាប្អូនប្រុសនៅក្នុងប្រទេស ឬ ក្រៅប្រទេសទេ ខ្ញុំចង់អញ្ជេីញប្អូនប្រុសឡេីងកម្មវិធីមួយនៃស្ថានីយ៍ទូរទស្សន៍ CTN ដេីម្បីអោយប្អូនជួយចែករំលែកបទពិសោធន៍ល្អៗនៃការសិក្សារបស់ប្អូនជូនដល់មហាជនខ្មែរយេីង ជាពិសេសជូនដល់ប្អូនៗជានិស្សិត និង សិស្សានុសិស្សទូទាំងប្រទេស។ ជាមួយគ្នានេះ មានលោកឧកញ៉ាចិត្តសប្បុរសម្នាក់ លោកចង់ជួប និងជួយឧបត្ថម្ភថវិកា និងសម្ភារៈមួយចំនួនធំជូនដល់ប្អូនប្រុសផងដែរ។ សូមទាក់ទងមកខ្ញុំបាទ 092967686 / 016802007 សូមអរគុណ!»៕ ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូនៅខាងក្រោម៖

ដំណឹងល្អ !​ រាជរដ្ឋាភិបាល ហាមជនបរទេសប្រកបការងារ និងមុខរបរ ១០ ប្រភេទនៅកម្ពុជា…(មានរូបភាព)

រាជរដ្ឋាភិបាលហាមជនបរទេសប្រកបការងារនិងមុខរបរ១០ប្រភេទនៅកម្ពុជា #រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្រេចធ្វើការហាមឃាត់ជនបរទេសទាំងអស់ក្នុងប្រទេសកម្ពុជា ក្នុងការប្រកបរកស៉ី និងធ្វើការងារចំនួន ១០ប្រភេទ។ នេះបើយោងតាមប្រកាសរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩នេះ។

យោងតាមប្រកាសស្តីពីការកំណត់ប្រភេទមុខរបរ និងការងារ ដែលត្រូវហាមឃាត់ ចំពោះជនបរទេស របស់ក្រសួងការងារ បានបញ្ជាក់ថា មុខរបរទាំង១០នោះ រួមមាន៖ ១៖ អ្នកបើកបរយានជំនិះគ្រប់ប្រភេទ ជាលក្ខណៈអាជីវកម្មជាអាទិ៍ អ្នកបើកទោចក្រយានយន្ត អ្នកបើកត្រីចក្រយានយន្ត អ្នកបើកទោចក្រយានយន្តសណ្តោងរ៉ឺម៉ក អ្នកបើកម៉ូតូកង់បួន អ្នកបើករថយន្តដឹកអ្នកដំណើរ និងដឹកទំនិញ។ ២៖ អ្នកលក់ដូរដោយមធ្យោបាយថ្មើរជើង ឬយានជំនិះគ្រប់ប្រភេទ នៅទីសាធារណៈ។ ៣៖ អ្នកម៉ាស្សា ចាប់សរសៃតាមទីសាធារណៈ។ ៤៖ អ្នកកាត់សក់ អ៊ុតសក់ និងថែរក្សាសម្ផស្ស។ ៥៖ អ្នកផ្តល់សេវាកម្មដេរ និងសម្អាតស្បែកជើង។​ ៦៖ អ្នកកាត់ដេរ ៧៖ អ្នកប៉ះកង់ ជាងជួសជុលយានយន្ត។ ៨៖ អ្នកផលិតវត្ថុអនុស្សាវរីយ៍ខ្មែរ។ ៩៖ អ្នកផលិតឧបករណ៍ភ្លេងខ្មែរ បាត្រលោក ព្រះពុទ្ធរូប។ ១០៖ ជាងទង ជាងច្នៃត្បូងពេជ្រ៕ ព័ត៌មានលម្អិតសូមអានប្រកាសខាងក្រោមនេះ៖