កក្រើកទៀតហើយ ! សង្ឈសៅលីញ​ចិនមួយអង្គ វាយជាមួយ Floyd ​Mayweather ​សាក​ក្បាច់​គុន​នៅ​ចុង​ឆ្នាំ​នេះ នឹងទៅជាយ៉ាងណា​…(មានវីដេអូ)

បើ​យោង​វិបសាយ ​Toutiao ​របស់​ចិន ​បាន​បញ្ជាក់​ថា Agency ​ហុងកុង ​បាន​បង្ហោះ​រូបភាព​នៃ​ការ​ប្រកួត​របស់ Nhat Long ​និង Floyd ​នៅ​ចុង​ឆ្នាំ​នេះ។ ​ពាក់ព័ន្ធនឹងរឿង​នេះផងដែរ មនុស្សម្នា​បាន​ចែកចាយ​យ៉ាង​ច្រើន​នៅ​លើ​បណ្ដាញ​សង្គម ព្រោះ​កីឡាករ​ទាំង​ពីរ​នេះ​ពិត​ជា​ល្បី​ខ្លាំង​ណាស់​នៅ​លើ​លោក ជា​ពិសេស​នៅ​ទឹក​ដី​ប្រទេស​សំបូរ​ប្រជាជនយ៉ាងច្រើន​នៅ​អាស៊ី​នេះ​តែ​ម្ដង។

ប្រសិន​បើ Nhat Long ​ពិត​ជា​ប្រកួត​ជាមួយ​កីឡាករ​អាមេរិក​ខាង​លើ​មែន ​នោះ​វា​ជា​ក្ដី​ស្រមៃ​មួយ​ក្លាយ​ជា​ការ​ពិត​ហើយសម្រាប់អ្នកគាំទ្រវិស័យកីឡា។ ជាការពិតណាស់ វា​នឹង​ក្លាយ​ជា​ការ​ប្រកួត​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ចិន​មិន​ខាន ព្រោះ Floyd ​ជា​កីឡាករ​មិន​ដែល​ចាញ់​នោះ​ទេ ​ក្នុង​ប្រវត្តិ​ប្រកួត​ផ្លូវការ​របស់​គេជាច្រើនលើកគន្លងមកនេះ។

ដោយឡែក ការ​ប្រកួត​រវាង​អ្នក​ទាំង​ពីរ​គឺ Nhat Long ​បាន​បញ្ជាក់​ថា​រូបគេ​មិន​បដិសេធ​ឡើយ​ក្នុង​ការ​ប្រកួត ​ក្រោម​ច្បាប់​របស់ Boxing ​ដែល​សម្រេច​ដោយ Floyd ព្រោះ​រូបគេ​មិន​ខ្លាច​នឹងការវាយរបស់ Floyd ឡើយ។ មួយវិញទៀត សង្ឃ​សៅលីញរូប​នេះ ​មាន​ប្រវត្តិ​ហាត់ Boxing ​ជា​យូរឆ្នាំ​មក​ហើយ។ គួរបញ្ជាក់ផងដែរ សង្ឃសៅលីញរូបនេះបានធ្លាប់ប្រកួតជាមួយកីឡាករថៃ Buakaw ម្តងរួចមកហើយ។ យ៉ាងណាមិញ ខណៈ​ដែល​ចុង​ឆ្នាំ​នេះ រូបគេ​ក៏​មិន​អាច​ឡើង​ប្រកួត​ជាមួយ​កីឡាករ​ថៃ Buakaw ​បាន​ដែរ ព្រោះ​ឮ​ដំណឹង​ថា​មាន​បញ្ហា​សុខភាព​៕ ចង់ជ្រាប់ច្បាស់សូមទស្សនាវីដេអូប្រកួតរវាង សង្ឃសៅលិញ ទល់នឹងកីឡាថៃ Buakaw នៅខាងក្រោម៖

(វីឌីអូពេញ) តារាស្រុកគេយេីងចេះស៊ែរបាន ចុះបុរសម្នាក់ដែលជួយលេីកមុខមាត់អោយប្រទេសយេីងម្នាក់នេះតេីយេីងអាចជួយស៊ែរអោយល្បីដូចតារាគេដែរបានអត់

តារាស្រុកគេយេីងចេះស៊ែរបាន ចុះបុរសម្នាក់ដែលជួយលេីកមុខមាត់អោយប្រទេសយេីងម្នាក់នេះតេីយេីងអាចជួយស៊ែរអោយល្បីដូចតារាគេដែរបានអត់…(មានវីឌីអូពេញ)
កាលពីប៉ុន្មានថ្ងៃមុនមានទំព័រហ្វេបុកមួយឈ្មោះ Cambodian Student Associations of Chaiyaphum Rajabhat University- CSA CPRUបានធ្វើការបង្ហោះសារដោយសរសេររៀបរាប់ថា បេក្ខជន ហុង ភារិន ដែលជានិស្សិតអាហាររូបករណ៍ព្រះរាជាទានប្រចាំសាកលវិទ្យារ៉ាឆាផាត់ឆៃយ៉ាភូមិ បានចូលរួមបង្ហាញសមត្ថភាពពិសេសទាក់ទងទៅហ្នឹងការ

តិទិននៅក្នុងកម្មវិធីដ៏ល្បីប្រចាំប្រទេសថៃ Super 100 កាលពីពេលថ្មីៗនេះសូមរំលឹកដែរថាទម្រាំតែបានចូលរួមវគ្គផ្តាច់ព្រាត់នៅចំពោះមុខគណះកម្មការ ភារិន បានឆ្លងកាត់វគ្គធ្វេីតេស្តសមត្ថភាពជាច្រេីនដំណាក់កាលនិងល្អិតល្អន់បំផុតពីសំណាក់អ្នករៀបចំកម្មវិធី ហេីយបេក្ខភាពដែលធ្វេីបានសម្រេចទៅតាមវីញ្ញាសារគណះកម្មការរឺអ្នករៀបចំ

កម្មវិធីបាន បេក្ខភាពនិងទទួលបានប្រាក់រង្វាន់រឺឧបករណ៍ដែលខ្លួនចង់បានយ៉ាងច្រេីនសន្ធឹកសន្ធាប់ វិដេអូពេញAdmin និងបង្ហាញឆាប់ៗនេះ ចាំតាមដានទាំងអស់គ្នាណាថាតេីកម្មវិធីផ្តល់វិញ្ញាសារអ្វីខ្លះដល់គាត់ហេីយគាត់ទទួលបានអ្វីខ្លះពីកម្មវិធី ជួយស៊ែរអោយបានច្រេីនផងណា #ពិតជាមោទនាភាពដែលកូនខ្មែរយេីងរៀនពូកែហេីយអាចបង្ហាញសមត្ថភាពអោយជនជាតិគេស្គាល់បានទៀតផង។

ចូលរួមសប្បាយទាំងអស់គ្នាក្នុង កម្មវិធី តន្ត្រីសប្បុរសធម៌ និងកម្មវិធីសំនៀង ឯកពលករកម្ពុជា 2019

ចូលរួមសប្បាយរីករាយជាមួយ កម្មវិធី តន្ត្រីសប្បុរសធម៌ និងកម្មវិធីសំនៀង ឯកពលករកម្ពុជា 2019 ទាំងគា្ន នៅថ្ងៃ ទី 14 ខែ 9 ឆ្នាំ2019 ខាងមុខនេះ ចូលរួមទស្សនាជាមួយទស្សនីយភាពដ៏ច្រើនបែប និងការជួបជុំបងប្អូនពលករយើង ហើយរួមមានកម្មវិធីសប្បាយៗជា កុំចូលរួមដោយសិរីទាំងអស់គ្នា។
រង្វាន់ជ័យលាភី មានដូចជា:

1 = ទឹកប្រាក់សុទ្ធចំនួន 2,000,000 វ៉ុន
2 = ប្រើប្រាស់គ្រឿងសម្អាង 168 Skin Care+ ដោយឥតគិតថ្លៃ
3 = វេរប្រាក់ទៅកម្ពុជាតាមរយ GME ដោយឥតគិតថ្លៃ
4 = ទទួលពានរង្វាន់មេក្រូមាស ពីថ្នាក់ដឹកនាំ
5 = ចូលជាសមាជិក ពលករស្តារ (បើស្ម័គ្រចិត្ត)
6 = និងរង្វាន់លើកទឹកចិត្តជាច្រើនសន្លឹកសន្ធាប់ទៀត

មានរឿងអីនិង!! ជី ដេវីត ច្រៀងសុខៗស្រាប់តែអង្គុយយំ ក្រោយសួរនាំទើបដឹងការពិតថា មកពី…(មានវីឌីអូ)

ប្រិយមិត្តស្គាល់ហើយ តារាចម្រៀងរ៉េមដែលជាទីគាប់ចិត្តមិត្តយុវវ័យ។ យ៉ាងណាមិញនេះកាលពីយប់មិញបើយោងតាមប្រភពផេកហ៊្វេសបុកមួយឈ្មោះថា BOB Hair បានធ្វើការបង្ហោះសាររៀបរាប់យ៉ាងដូច្នេះថា៖«ស្តាប់ប្រវត្តិសែនកំសត់បង្ហូរទឹកភ្នែកក្រោយឆាកនឹករឿងចាស់ៗអួលដេីមករមិនដែលគិតថាមានថ្ងៃនេះជាក្មេងដែលបរាជ័យរឿងគ្រួសារត្រូវគេមិន

អោយតម្លៃប្រឹងព្យាយាមទម្រាំមានថ្ងៃនេះគឺតស៊ូណាស់ ជាមនុស្សមាត់រឹងកាយវិការមិនសូវអោយគេចូលចិត្ត ធាតុពិតទុនជ្រាយណាស់ព្រោះមិនចង់អោយខ្លួនឯងរស់នៅជាមួយអតិតដែលឈឺចាប់នៅមុខឆាកមនុស្សរាប់ពាន់គាត់អាចធ្វេីអោយសប្បាយរាំសេីចហោកញ្ជ្រៀវបានតែនៅក្រោយឆាកមានមនុស្សតិចណាស់ដែលដឹងនឹងស្គាល់ពីគាត់ អ្នកណាខ្លះចូលចិត្តគាត់

គាំទ្រគាត់ Shares លេីកទឹកចិត្តគាត់ម្នាក់មួយទៅ បុរស់មុខរឹងចរឹកដែក »។ គួរបញ្ចាក់អោយដឹងថា មូលហេតុដែលនាំអោយ ដេវីតស្រក់ទឹកភ្នែកនោះគឺមកពីស្ដាប់ប្រវត្តិដ៏សែនកម្សត់ ដែលរូបគេបានឆ្លងកាត់ មានទាំងរឿងបរាជ័យ និងត្រូវគេមើលងាយ ទម្រាំឈានទទួលបាន ភាពជោគជ័យដូចសព្វថ្ងៃ គឺមិនងាយស្រួលនោះទេ៕សូមទស្សនាវីឌីអូខាងក្រោម

ពិតជាកក់ក្តៅខ្លាំងណាស់ ! រូបភាពសម្តេច តេជោ កាន់ដៃគ្នាយ៉ាងកក់ក្តៅជាមួយ នឹងបងប្រុសរបស់សម្តេចក្នុងថ្ងៃខួបកំណើត ធ្វើឲ្យយប្រជាពលរដ្ឋរំភើបយ៉ាងខ្លាំង…(មានរូបភាព)

ពិតជារំភើបខ្លាំងណាស់ ក្រោយពីបានឃើញរូបភាពរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីរបស់ប្រទេសកម្ពុជា ឈរកាន់ដៃគ្នាយ៉ាងកក់ក្តៅជាមួយនឹងបងប្រុសរបស់សម្តេច ឯកឧត្តម ហ៊ុន ណេង ក្នុងថ្ងៃខួបកំណើតរបស់សម្តេច ធ្វើឲ្យយប្រជាពលរដ្ឋមានក្តីរំភើប និងសប្បាយរីករាយយ៉ាងខ្លាំងនៅពេលឃើញរូបភាពដ៏កក់ក្តៅបែបនេះ។

ដោយយោងតាមគណនី Instagram របស់ឯកឧត្តម ហ៊ុន ម៉ានី បានធ្វើការបង្ហោះដោយសរសេរថា៖ «A brother is a brother regardless of age or position. Dad & uncle’s bond»។

ក្នុងនោះ ក្រោយពីឯកឧត្តមធ្វើការបង្ហោះរួច ស្រាប់តែមានអ្នកចូលរួមបញ្ចេញមតិ ក៏ដូចជាចូលរួមជូនពរយ៉ាងច្រើនដល់សម្តេចតេជោ នាក្នុងឱកាសនោះផងដែរ៕ សូមទស្សនារូបភាពនៅខាងក្រោម៖

(មានវីឌីអូ) អស្ចារ្យណាស់!! នរណា​ក៏ស្គាល់​កម្ពុជា​តាមរយៈ​ក្មេង​ប្រុស សាលិក​ នេះដែរ​ ក្រោយពី​ក្មេង​ប្រុស​រូប​នេះ​បាន​ចូលរួម​ក្នុង​កម្មវិធី​ដ៏ល្បីមួយ​ក្នុង​ប្រទេស​ចិន​ ព្រម​ជាមួយ​វត្តមាន…

(មានវីឌីអូ) អស្ចារ្យណាស់!! នរណា​ក៏ស្គាល់​កម្ពុជា​តាមរយៈ​ក្មេង​ប្រុស សាលិក​ នេះដែរ​ ក្រោយពី​ក្មេង​ប្រុស​រូប​នេះ​បាន​ចូលរួម​ក្នុង​កម្មវិធី​ដ៏ល្បីមួយ​ក្នុង​ប្រទេស​ចិន​ ព្រម​ជាមួយ​វត្តមាន…
អ្នកទាំងអស់គ្នាច្បាស់នៅចាំក្មេងប្រុសម្នាក់នេះបានហើយ គឺ សាលិក ចេះនិយាយបាន១៥ភាសា ដែលធ្វើឲ្យមហាជនទូទាំងប្រទេស មានការភ្ញាក់ផ្អើលនឹងសមត្ថភាពប្អូន ដោយមិនបានចូលរៀនសោះ តែអាចនិយាយបាន១៥ភាសា ទៅកាន់ភ្ញៀវទេសចរណ៍ ដែលបានមកលេងខេត្តសៀមរាប ធ្វើអោយភ្ញៀវទេសចរណ៍នៅពេលដែលជួបនឹងប្អូន គឺកោតសរសើរប្អូនគ្រប់គ្នា។ដោយឡែក សាលិក ក្រោយពីបានចេញទៅរៀននៅសាលាភាសាបរទេសប្រទេសចិន អស់មួយរយៈពេលរួចមក គេសង្កេតឃើញថា ក្មេងប្រុសរូបនេះ ហាក់បីជាមានភាពលេច

ធ្លោជាខ្លាំង ដោយមានបណ្តាសារព័ត៌អន្តរជាតិ និងកម្មវិធីល្បីៗជាច្រើន បានជួបសម្ភាសន៍ប្អូន ក៏ដូចជាចុះផ្សាយពីកុមាររូបនេះមិនដាច់នោះឡេីយ។ជាក់ស្តែងកាលពីពេលថ្មីៗនេះ កម្មវិធីមួយក្នុងប្រទេសចិន បានអញ្ជើញប្អូនប្រុស សាលិក ចូលរួមជាភ្ញៀវកិត្តិយសដេីម្បីបង្ហាញពីសមត្ថភាព ក៏ដូចជារំលឹកពីរឿងរ៉ាវអតីតកាលរបស់ប្អូនកាលនៅជាក្មេងដេីរលក់វត្ថុអនុស្សាវរីយ៍នាទឹកដីអច្ឆរិយ ខេត្តសៀមរាប ដោយខិតខំដេីរលក់ដេីម្បីយកប្រាក់មកជួយដល់គ្រួសារកំពុងតែខ្វះខាតនោះ។ហេីយអ្វីដែលកាន់តែភ្ញាក់ផ្អើល និងរំភើបជាខ្លាំងទៀតនោះ

ស្រ្តីជនជាតិម៉ាឡេស៊ី ដែលបានជួយប្អូនក្នុងការផ្សព្វផ្សាយរហូតទទួលបានលទ្ធផលដូចសព្វថ្ងៃនេះ ក៏បានចូលរួមលេីកទឹកចិត្តដល់ប្អូនថែមទៀតផង ពិតជារំភើបជំនួសខ្លាំងណាស់ ជាមួយនឹងទិដ្ឋភាពដ៏ពិសេសមួយនេះ។ទន្ទឹមនឹងនេះដែរ លោកឧកញ៉ា ឃិត ឈឿន អគ្គនាយកផ្សារ KC ដែលមានទាំងខន់ដូរ និងសំណង់ផ្ទះល្វែង ក៏បានមានមោទនភាពជាខ្លាំងចំពោះ សាលិក ដោយបានមានការលេីកឡេីងថា៖ «ចៅពិតជាអស្ចារ្យ ណាស់ ។ វាជាមោទនភាពរបស់ចៅ ហើយក៏ជាមោទនភាពរបស់ប្រជាជនកម្ពុជាយើងដែរ ។ចូរចៅចាំថា ទោះ

ទៅដល់ទីណា អ្នកគឺជាប្រជាជនកម្ពុជា។ ចៅត្រូវតែស្រឡាញ់ជាតិមាតុភូមិ គោរពស្រឡាញ់ អរគុណប្រជាជនកម្ពុជា។ នៅក្មេងវ័យ តែម្នាក់ឯង ឆ្ងាយពីឳពុកម្តាយ ឆ្ងាយពីបងប្អូន តែចៅធ្វើបានល្អ ចៅរឹងមាំណាស់»។ ជាមួយគ្នានេះដែរ បងប្រុសម្នាក់ ដែលមានគណនីហ្វេសប៊ុកឈ្មោះ Saroeun Soush ក៏បានមានការលេីកឡេីងថា៖«កូនខ្មែរពូកែអស្ចារ្យ មហាល្បីលេីពិភពលោក នរណាក៏ស្គាល់កម្ពុជាតាមរយៈក្មេងល្អិត សាលិក នេះដែរ ខិតខំបន្តទៀតក្មួយ ជូនពរជោគជ័យក្នុងការសិក្សា ក៏ដូចជាក្នុងជីវិត ប្រទេសជាតិត្រូវការអ្នក»។ ដេីម្បីជ្រាបច្បាស់ សូមប្រិយមិត្តរីករាយទស្សនាវីដេអូនេះដូចតទៅ។

ផ្អើលពេញថ្នាក់ ! Maddox ដែលមានឈាមជ័រខ្មែរ និងជាកូនរបស់ Angelina Jolie ចូលរៀនថ្ងៃដំបូងសោះស្រីៗផ្អើលរៀនលែងចូល…(មានវីដេអូ)

ប្រិយមិត្តមួយចំនួនប្រាកដជាបានជ្រាបខ្លះៗហើយថា Maddox Jolie-Pitt ជាកូនខ្មែរដែលតារាស្រី Angelina Jolie យកពីមណ្ឌលកុមារកំព្រាក្នុងប្រទេសកម្ពុជាតាំងពីតូចទៅចិញ្ចឹម ហើយពេលនេះមានអាយុ ១៨ ឆ្នាំហើយ។ ជាការពិតណាស់ Maddox Jolie-Pitt តាំងពីតូចមានប្រវត្តិដ៏រំជើបរំជួលមួយ ហើយក៏ជាហេតុផលដែលតារាស្រីខាងលើស្រឡាញ់ និងពេញចិត្តយកទៅចិញ្ចឹមផងដែរ។ ក្នុងគ្រានោះ គ្រាន់តែអ្នកស្រី Angelina Jolie បីភ្លាមស្រាប់តែ Maddox ដែលស្ថិតក្នុងសភាពជាកូនង៉ែត បានញញឹមញញែមរកអ្នកស្រីភ្លាម ធ្វើអោយអ្នកស្រីទប់អារម្មណ៍ពុំបានស្ទើរស្រក់ទឹកភ្នែក និងសម្រេចចិត្តយកទៅចិញ្ចឹមធ្វើជាកូនប្រុសរបស់អ្នកស្រីរហូតដល់សព្វថ្ងៃ។

ដោយឡែក បន្ទាប់ពីតារាស្រី Angelina Jolie បាននាំ Maddox ដែលមានឈាមជ័រខ្មែរ មកចុះឈ្មោះនៅមហាវិទ្យាល័យដ៏ល្បីនៅកូរ៉េ ដើម្បីទៅចុះឈ្មោះចូលរៀនក្នុងសាកលវិទ្យាល័យ Yonsei ក្នុងទីក្រុងសុងដូ រួចមក នៅថ្ងៃនេះដែរ Maddox ត្រូវដល់ថ្ងៃចូលរៀនដោយសង្កេតឃើញថា ក្នុងថ្ងៃដំបូងសោះឃើញមានអ្នកស្រឡាញ់ និងចូលចិត្តរូបគេយ៉ាងច្រើនស្ទើរតែពេញសាលា និងដោយសារតែស្នាមញញឹម និងទឹកមុខដ៏ស្រស់របស់គេធ្វើអោយនារីៗមួយចំនួនរៀនពុំចូលផងដែរ។

គួរបញ្ជាក់ផងដែរថា តារាស្រី Angelina Jolie បាននាំ Maddox ដែលមានឈាមជ័រខ្មែរ មកចុះឈ្មោះនៅមហាវិទ្យាល័យដ៏ល្បីនៅកូរ៉េ ដើម្បីទៅចុះឈ្មោះចូលរៀនក្នុង សាកលវិទ្យាល័យ Yonsei ក្នុងទីក្រុងសុងដូ ប្រទេសកូរ៉េធ្វើអោយមានអ្នកគាំទ្រចោមរោមព្រោងព្រៀតកាលពីថ្ងៃពុធម្សិលមិញនេះ។ តាមការសង្កេតទឹកមុខ តារាស្រីដ៏ល្បីវ័យ ៤៤ឆ្នាំរូបនេះ ហាក់ពេញចិត្តនិងបរិវេនសាលាមួយនេះណាស់ បន្ទាប់ពីនាងនិងកូនប្រុស បានដើរទស្សនាជុំវិញរួចមក ។Angelina Jolie ត្រូវបានគេនិយាយថាជាមនុស្សែលចេះដាក់ខ្លួន មនុស្សចិត្តល្អ និងរួសរាយ ខណៈពេលជួបសំណេះសំណាលជាមួយសិស្សដទៃទៀតនៅទីនោះ៕ ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូនៅខាងក្រោម៖

សូមទស្សនាវីដេអូនៅខាងក្រោម៖

ជិតដល់ថ្ងៃបុណ្យភ្ជុំបិណ្ឌហើយ ! លោកតាម្នាក់ពិការភ្នែក អង្គុយដេញចាបុី នៅតាមផ្លូវទៅកៀនស្វាយ​ដេីម្បីចិញ្ចឹមជីវិត បើឃើញជួយៗគាត់ផង…(មានរូបភាព)

ប្រិយមិត្តច្បាស់ជាយល់ និងជ្រាបយ៉ាងច្បាស់ហើយអំពីពាក្យមួយឃ្លាថា ស្អប់ភាពក្រីក្របាន តែសូមកុំស្អប់អ្នកដែលក្រីក្រអី ព្រោះក្នុងលោកនេះគ្មានអ្នកណាម្នាក់ដែលចង់ជួបនូវភាពក្រនោះទេ។

ដោយយោងតាមហ្វេសប៊ុកផេករបស់បងប្រុសម្នាក់ដែលមានឈ្មោះថា «Meng Costa Page បំណងល្អពីខ្ញុំ» បានធ្វើការបង្ហោះដោយសរសេររៀបរាប់ និងលើកឡើងថាតាមរយះបណ្តាញសង្គមហ្វេសប៊ុកថា៖ «ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ​ ខ្ញុំចង់ជូនថវិការអោយគាត់ខ្លះ​ ព្រោះគាត់ពិការភ្នែក​ នឹងដេញចាបុី​ តាមផ្លូវនៅកៀនស្វាយ​ដេីម្បីចិញ្ចឹមជិវិត​ គាត់ជរាហេីយ​ ។ ឆ្នាំមុន​ ខ្ញុំបានជូនគាត់ម្តងហេីយ​ ហេីយឆ្នាំនេះមានបងប្អូនចូលរួមធ្វេីបុណ្យជាមួយគ្នាទេ​?»។

ទន្ទឹមនឹងនេះផងដែរ ក្រោយពីបងប្រុសដែលមានឈ្មោះហ្វេសប៊ុកផេកឈ្មោះថា «Meng Costa Page បំណងល្អពីខ្ញុំ» បានធ្វើការបង្ហោះដោយសរសេររៀបរាប់ និងលើកឡើងថាតាមរយះបណ្តាញសង្គមហ្វេសប៊ុកបែបនេះរួចមក ស្រាប់តែក៏មានបងប្អូនជាច្រើនចូលមកខមិនដើម្បីលើកឡើង និងបង្ហាញពីក្តីអាណិតអាសូរដល់លោកតាដែលចាស់ជរាអង្គុយដេញចាបុី តាមផ្លូវនៅកៀនស្វាយ​ដេីម្បីចិញ្ចឹមជិវិត៕ ចង់ជ្រាបច្បាស់សូមទៅទស្សនារូបភាពនៅខាងក្រោម៖

មន្ត្រី​កង​រាជ​អាវុធហត្ថ​ម្នាក់​ បើក​រថយន្ដ​ល្បាត​មក​បំពេញ​ភារកិច្ច​ក្នុង​ស្ថានភាព​ស្រវឹង​ បាន​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ពេញទំហឹង​ បណ្តាល​ឲ្យ​មនុស្ស…(មានរូបភាព)

បើយោងតាមគណនី Facebook ដែលមានឈ្មោះ Sam Nang បានសរសេររៀបរាប់ថា មន្ត្រី​កង​រាជ​អាវុធហត្ថ​ម្នាក់​ បើក​រថយន្ដ​ល្បាត​មក​បំពេញ​ភារកិច្ច​ក្នុង​ស្ថានភាព​ស្រវឹង​ បាន​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ពេញទំហឹង​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ម្នាក់​ និង​ម្នាក់​ទៀត​រង​របួស។កើត​ហេតុ​នៅ​វេលា​ម៉ោង​២១:៣០​នាទី​ ​ថ្ងៃទី២៥ ខែ​សីហា​ឆ្នាំ​២០១៩​​ នៅ​ផ្លូវ​ជាតិ​លេខ​៤​ មុខ​រោង​ចក្រ​ក្រោន​ ក្នុង​សង្កាត់​លេខ​១​ក្រុង​ព្រះសីហនុ​ ខេត្ត​ព្រះសីហនុ​។

ពិតជាពិរោះមែន ! ក្រោយពីសម្តេច តេជោ ចរចារឿងព្រំដែន កម្ពុជា-ឡាវ ហើយភ្លាមលោក ម៉ៅ ហាជី ចេញបទចម្រៀងមួយភ្លែត…(មានវីដេអូ)

ក្រោយស្ងាត់រឿងរ៉ាវសមរភូមិជួរមុខ ក្នុងភូមិសាស្ត្រទឹកដីនៃស្រុកជាំក្សាន្តខេត្តព្រះវិហារ ដែលបណ្ដាសារព័ត៌មាននៅក្នុងស្រុកមួយចំនួននាំគ្នាចុះផ្សាយថាអាចនឹងផ្ទុះសង្គ្រាមជាមួយប្រទេសឡាវ តែត្រូវសម្ដេចតេជោ ហ៊ុន សែន ចេញមុខបញ្ជាក់យ៉ាងច្បាស់ថា ស្ថានភាពនៅទីនោះធម្មតាវិញហើយ។ ទោះបីជារឿងហេតុមួយនេះត្រឡប់មកជាធម្មតាវិញក៏ពិតមែន ក៏ប៉ុន្តែបងប្អូនមហាគ្រួសារខ្មែរនៅតែដិតដាមចាំជាក់នៅក្នុងចិត្តជានិច្ចនៃហេតុការណ៍មួយនេះ ដែលជាមូលហេតុបង្កឲ្យអ្នកនិពន្ធមួយរូបរបស់ផលិតកម្មថោនលោក សោម ដូរ៉េ តាក់តែងជាចម្រៀងមួយបទ អមដោយសំឡេងបកស្រាយចម្រៀងដ៏ពិរោះរណ្ដំចិត្តលោក ម៉ៅ ហាជី ខណៈចម្រៀងមួយបទនេះមានចំណងជើងថា«ជាំក្សាន្តរឿងខ្ញុំ»៕

គួរបញ្ជាក់ផងដែរថា នាយករដ្ឋមន្ដ្រីដ៏មានឥទ្ធិពលរបស់ប្រទេសកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់អះអាងថា នៅវេលាម៉ោង ៩ព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩នេះ សម្ដេចបានជួបទូរស័ព្ទចរចាដោយផ្ទាល់ជាមួយនាយករដ្ឋមន្ដ្រីឡាវ លោក ថងលូន ស៊ីស៊ូលីត ដើម្បីឲ្យកងទ័ព នៃប្រទេសទាំងពីរ ដកចេញពីតំបន់ព្រំដែនស្ថិតនៅមុំបី ហើយសម្ដេចអះអាងទៀតថា រហូតមកដល់ពេលនេះ ស្ថានភាពនៃកងទ័ពនៃប្រទេសទាំងពីរ មិនមានភាពតានតឹងនោះទេ ផ្ទុយពីការលើកឡើង ក៏ដូចជាសេចក្ដីរាយការណ៍មួយចំនួន។សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ផងដែរថា នៅពេលពាក់កណ្ដាលខែកញ្ញា ឆ្នាំ២០១៩ខាងមុខនេះ នាយករដ្ឋមន្ដ្រីឡាវ នឹងមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ដើម្បីពិភាក្សាបន្ថែម ទៅលើបញ្ហាព្រំដែនដែលនៅសេសសល់នេះទៀតផង។

សូមបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះមានការយល់ច្រឡំមួយចំនួនរវាងកងទ័ពកម្ពុជា និងឡាវ ដែលនាំឱ្យមានការបញ្ជូនកម្លាំងទៅកាន់តំបន់ព្រំដែននៅមុំ៣ ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ បន្ទាប់ពីមានការយល់ច្រឡំបែបនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានភ្ជាប់ទូរស័ព្ទទៅកាន់នាយករដ្ឋមន្ត្រីឡាវ លោក ថងលូន ស៊ីស៊ូលីត និងបានឈានទៅការចរចាដកកងទ័ពរៀងៗខ្លួន ចេញពីតំបន់ព្រំដែន ធ្វើឱ្យស្ថានការណ៍នៅព្រំដែនបានត្រឡប់មកភាពប្រក្រតីផងដែរ៕ ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូនៅខាងក្រោម៖


សូមទស្សនាវីដេអូនៅខាងក្រោម៖