កក្រើកទៀតហើយ!! ប្អូនស្រី ស៊ូលី ចេញមុនព្រលះអន្ទិត កក្កដា ឥតសំចៃមាត់ថែមទាំងបញ្ជាក់ពី ក្បួនបោករបស់អតីតសង្ឃរូបនេះ..(មានវីឌីអូ)

ប្រិយមិត្តជ្រាបច្បាស់រួចហើយថា អន្ទឹត កក្កដា សុភ័ណ្ឌ ក៏កំពុងតែបោះជំហាន ឈានជើងចូលក្នុងវិស័យលក់ផលិតផលតាមវិស័យ អនឡាយ ក្នុងការឡាយលក់សម្លៀកបំពាក់បុរស កាបូប ដែលទាំងអស់នេះហើយ ដែលធ្វើឲ្យយុវជនរូបនេះ ពិតជាទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មិត្ដៗយុវវ័យ ដែលជាអ្នកនិយមប្រើប្រាស់បណ្ដាញសង្គម ហ្វេសប៊ុក តែម្ដង។ យ៉ាង ណាមិញ ប៉ុន្មាន​ថ្ងៃមុន​មហាជន​បានដឹង​រួចមកហើយ​ថា អន្ទិត កក្កដា សុ​ភ័​ណ្ឌ ទើបតែ​បាន​បើកសម្ពោធហាង​លក់​សម្លៀកបំពាក់​មួយ ដែលជាការ​ចូល​ភាគហ៊ុន​ជាមួយ​លោក Dara Meach ជា​ម្ចាស់ភាគហ៊ុនធំ និង ជាម្ចាស់​ហាង​ដើម ។​ដំណើរ​ការ បើកហាង និង ​ចូល​ហ៊ុន​មិនទាន់បាន​ប៉ុន្មាន​ផង ស្រាប់តែ​អន្ទិត កក្កដា សុភ​ណ្ឌ ហាក់ធ្វើឱ្យ​ម្ចាស់​ហាង​ដើម​

ដែលជា​អ្នកមាន​ភាគហ៊ុន​ធំ ឈ្មោះ DaraMeach នោះ មានការមិនពេញចិត្ត និង ខឹងសម្បាកើតឡើង ព្រោះ​អន្ទិត​រូបនេះ​បានដើរប្រកាស និង ដាក់​ឈ្មោះ​ហាងហាក់បំពាន​លើ​ឈ្មោះ​​ដើម ​ដែលមានឈ្មោះស្រាប់ថា Behighware ទៅជា​ឈ្មោះ kakada Sophorn fashion (Behigh ware) វិញ ។​​ក្រោយ​ដើរ​ប្រកាស​ក្តែ​ងៗ​ថា​ហាង​នោះ​ជា​ហាង​របស់ខ្លួន និង ទ្រាំ​នឹង​ទង្វើ​អន្ទិត កក្កដា សុ​ភ័​ណ្ឌ មិន​បានតទៅទៀត ​ម្ចាស់​ដើម​ដើមក៏បាន​ផ្តាច់​កុងត្រា​ភ្លាម​ៗជាមួយ​អន្ទិត​រូបនេះ និង បាន​ឡើង​ហែក​ស្លាក​យីហោ​ដែល​ដាក់ឈ្មោះ kakada So phorn fashion ចោល​ទៀត ។ ជាមួយគ្នា​នោះ ហាក់​មានការ​ឌឺដង​ពី កក្កដា សុ​ភ័​ណ្ឌតាម​ហ្វេ​ស​ប៊ុ​ក​ផង​ បានធ្វើឱ្យ​ជម្លោះ​រវាង​ពួកគេ​ទាំងពីរ​ហាក់​ចាប់​ឆាបឆេះ​ឡើង ។យ៉ាងណាមិញ

ម្សិលមិញនេះផងដែរ អន្ទិតកក្កដា បានចេញវីដេអូបកស្រាយអំពីរឿងរ៉ាងទំាង នោះបានបញ្ចាក់ថា សូមគោរពបងប្អូនទាំងអស់គ្នា នេះជាវីដេអូ បកស្រាយ និង ឆ្លើយ តបទៅកាន់ពត៍មានកន្លងអំពីខ្ញុំបាទ និង រឿងអាស្រូវដែលគេបាននិយាយផងដែរ ! មាន់ណាក៏វាសុីស្រូវដែរ ហើយមនុស្សណាក៏មានរឿងសង្ងាត់ផ្ទាល់ខ្លួនដែរ ដល់យើងទៅលើកវាមកនិយាយចឹង វាមិនបានចំណេញ ឬ បានរង្វាន់អីទេ មានតែសតិអាម្មណ៍ខ្លួនឯង គិតថាវាល្បីដោយសារដឹងរឿងសង្ងាត់គេនេះមែនទេ អ្នកស្តាប់គេយល់ អ្នកយល់គេដឹង គេមិនខាតពេលមកស្តាប់នូវអ្វីដែលមិនជាប្រយោជន៍ទេ ! មនុស្ស១៤ លា ននាក់ មានរឿង ១៤លាន បើអង្គុយចាំតែស្តាប់ ចាំតែដឹង តើវាចេញជាប្រយោជន៍ស្អី? នាំគ្នាធ្វើរឿងល្អៗដល់គ្រួសារ

ដល់សង្គម ដល់ខ្លួនឯង និង មនុស្សជុំវិញខ្លួនឯង ជួយដល់អ្នករងគ្រោះភ្លើងឆេះផ្ទះ បងៗខាងទាហានដែលត្រូវការកំលាំងចិត្ត វត្តអារាមត្រូវការជំនួយ បានវាមានតំលៃ និង ជាប្រយោជន៍ជាតិ !!! យ៉ាងណាមិញនៅមុននេះបន្តិច ប្អូនស្រី ស៊ូលី បានចេញវីដេអូ ព្រះអន្ទិតកក្កដា និងបកស្រាយនៅពីក្រោយ​រឿងរ៉ាវដ៌ច្រើន​ដោយក្នុងនោះប្អូនបានបញ្ចាក់ថា ក្បួនបោករបស់ អតីត សង្ឃ កក្កដា សុភ័ណ្ឌ ហៅចែក្បាលត្រងោលអត់សីល… ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ

ញាក់សាច់​ ! ដួង​ ម៉ានិច​ ដាក់ឈុតបីគីនីមួយប៉ុសមិនក្រែងចិត្ត​ បុត្រ​ ធ្វេីអោយហ្វែនៗភ្ញាក់ផ្អេីល…(មានរូបភាព)

ញាក់សាច់ ! ដួង ម៉ានិច ដាក់ឈុតបីគីនីមួយប៉ុសមិនក្រែងចិត្ត បុត្រ ធ្វេីអោយហ្វែនៗភ្ញាក់ផ្អេីល…(មានរូបភាព)។ ពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបហើយថា តារាសម្តែងស្រីដ៏មានប្រជាប្រិយភាពកញ្ញាដួង ម៉ានិច មួយរយៈពេលចុងក្រោយនេះ មានសន្ទុះប្រជាប្រិយភាពខ្លាំង ស្របពេលដែលធ្លាយដំណឹងស្រលាញ់គ្នាជាមួយ បុត្រ និងវីដេអូរាំរបស់នាងត្រូវបានគេTroll ពេញបណ្តាញសង្គមតែម្តង។

អ្វីដែលកាន់តែពិសេស និងមហាជនភាគច្រើនចង់ជ្រាបច្បាស់នោះគឺ ទំនាក់ទំនងជាមួយនឹងប្រុសក្មេងបុត្រ នាងក៏បានធ្វើការបកស្រាយ និងស្រាយចម្ងល់ថានេះជារឿងពិតឬក៏យ៉ាងណា ដោយក្នុងនោះនាងបានរៀបរាប់ថានេះជារឿងមិនពិតនោះទេ ដែលថានាងស្រលាញ់គ្នា តែការពិតអ្នកទាំងនេះកំពុងតែបំពេញ ការងារជាមួយគ្នាជាច្រើន ដូច្នោះកុំមានការយល់ច្រឡំអី។ ចំពោះការស្រលាញ់ក្នុងនៃស្នេហាគឺ នាងគ្មាននោះទេចំពោះបុត្រ ក៏ប៉ុន្តែសម្រាប់ការស្រលាញ់ជាបងស្រី និងប្អូនប្រុសគឺមានចំពោះគ្នា។

ដោយឡែកដោយយោងតាមការបង្ហោះរូបភាពមួយសន្លឹករបស់ កញា ដួង ម៉ានិច រំលេចដោយឈុតបីគីនីបានធ្វេីអោយអ្នកគាំទ្រភ្ញាក់ផ្អេីល ជាពិសេសអ្នគាំទ្រប្រុសៗស្ទេីរឈាមច្រមុះ។ ចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖

ទេីបតែដឹងថា ! លោកជំទាវ​ភរិយារបស់​ ឯ.ឧ. គួច​ ចំរេីន​ មិនត្រឹមតែស្រស់ស្អាតទេ​ ថែមទាំងស្រឡាញ់​ និងចូលចិត្តសត្វចិញ្ចឹមទៀតផង…(មានរូបភាព)

ប្រិយមិត្តច្បាស់ជាបានជ្រាបហេីយថា លោកឯកឧត្តម គួច ចំរេីន ជាថ្នាក់ដឹកនាំគម្រូមួយនៅឯខេត្តព្រះសីហនុ និងទទួលបានការគាំទ្រពីបងប្អូនប្រជាពលរដ្ឋយ៉ាងច្រេីន ព្រោះតែលោកឯកឧត្តមតែងតែចុះត្រួតពិនិត្យការងារដល់កន្លែងផ្ទាល់ៗភ្លាមៗ និងទាន់សភាពការណ៍ និងដោះស្រាយទាន់ពេលវេលា។

ក្នុងនោះ ភរិយារបស់លោកក៏មិនខុសពីលោកដែរ គឺលោកជំទាវតែងតែនាំចុះដឹកនាំយកនូវអំណោយជូនដល់បងប្អូនប្រជាពលរដ្ឋដែលជួបទុក្ខលំបាក ខ្វះខាត និងជួបការលំបាកដោយប្រការណាមួយ។ លេីសពីនេះ លោកជំទាវតែងតែទទួលបានការកោតសរសេីរ និងគាំទ្រពីបងប្អូនប្រជាពលរដ្ឋដោយសារតែភាពយកចិត្តទុកដាក់ និងសកម្មនឹងការងារទាំងលោក ឯកឧត្តម និងលោកជំទាវ។

ដោយឡែក ដោយយោងតាមគណនីហ្វេសប៊ុកផេករបស់លោកជំទាវបានបង្ហោះថា៖ “ហេតុតែស្រឡាញ់សត្វ” ។ ក្រោយពីលោកស្រីបានបង្ហោះរូបជាមួយនឹងសត្វសេកដ៏ស្រស់ស្អាតមួយ និងដោយសារតែឃេីញពីសកម្មភាពរបស់លោកជំទាវដែលអាណិតស្រឡាញ់ដល់សត្វ ភ្លាមៗនោះស្រាប់តែមានបងប្អូនបានមកខមិនសរសេីរ និងជូនពរថា៖ “ហេតុតែបងស្អាតស្ទាយអ្វីក៏ស្រស់ស្អាតដែរសូមគោរពជូនពលោជំទវមានសុខភាពល្អស្រស់ស្អាតជានិច្ច” ។ ចង់ជ្រាបច្បាស់សូមទស្សនារូបភាពនៅខាងក្រោម៖

កម្ពុជា​-​វៀតណាម ព្រមព្រៀង​ដោះ​ដូរ​ដី​នៅ​តំបន់​មួយ​ចំនួន​តាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន…

ភ្នំពេញ ៖ កម្ពុជានិងវៀតណាម បានព្រមព្រៀងគ្នាដោះដូរដីតំបន់មួយចំនួនតាមបណ្ដាខេត្តជាប់ព្រំដែនរវាងប្រទេសទាំងពីរ ដែលការព្រមព្រៀងនេះ ត្រូវបានធ្វើឡើងក្នុងពេលគណៈកម្មការចម្រុះព្រំដែនគោកកម្ពុជា និងវៀតណាម ជួបប្រជុំគ្នានៅទីក្រុងហូជីមិញប្រទេសវៀតណាម ពីថ្ងៃទី១៨ដល់ថ្ងៃទី២០ ខែតុលា ។កំណត់ហេតុនៃកិច្ចប្រជុំរបស់គណៈកម្មការចម្រុះព្រំដែនគោកកម្ពុជា-វៀតណាម ដែលក្រសួងការបរទេសវៀតណាម ចេញផ្សាយនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ ជាភាសាវៀតណាម តាមគេហទំព័ររបស់ខ្លួនបានឱ្យដឹងថា ភាគីទាំង២ កម្ពុជា-វៀតណាម បានពិភាក្សាអំពីការដោះដូរដីតាមអនុស្សរណៈយោគយល់គ្នា(MOU) នៅតាមខេត្តមួយចំនួនដែលពាក់ព័ន្ធនឹងប្រទេសទាំង២ ។ ក្រៅពីនេះ ភាគីទាំងពីរឯកភាពអញ្ជើញអ្នកជំនាញអន្តរជាតិ ដើម្បីមកជួយក្នុងបញ្ហាបោះបង្គោលព្រំដែននេះដែរ ។ប្រធានគណៈកម្មការចម្រុះបោះបង្គោលព្រំដែនគោកកម្ពុជា-វៀតណាម លោកទេសរដ្ឋ វ៉ា គឹមហុង ត្រូវបានវិទ្យុអាស៊ីសេរីដកស្រង់ប្រសាសន៍នៅថ្ងៃទី២២ ខែតុលា ថា តំបន់ដែលត្រូវដោះដូរជាមួយភាគីវៀតណាម គឺជាដីភូមិរបស់ពលរដ្ឋខ្មែរមួយចំនួនដែលចូលដីវៀតណាម។

លោកថ្លែងថា ដីដែលត្រូវដោះដូរនោះ ស្ថិតនៅក្នុងខេត្តស្វាយរៀង រតនគិរី មណ្ឌលគិរី ជាដើម ។លោក វ៉ា គឹមហុង ពន្យល់ថា ការដោះដូរដីតាម MOU នេះ លុះត្រាដីនោះនៅក្នុងខេត្តជាប់គ្នា ប៉ុន្តែបើខេត្តនោះរកដីដូរមិនបាន ទើបមានការពិចារណារកកន្លែងផ្សេងនៅតាមតំបន់ជិតៗនោះ ។ លោកបន្តថា មូលហេតុនៃការដោះដូរនេះ ព្រោះរដ្ឋាភិបាលមិនចង់ឲ្យពលរដ្ឋបាត់បង់ភូមិករ ដីស្រែចម្ការរបស់ខ្លួនដែលកំពុងរស់នៅ ប៉ុន្តែជាដីដែលស្ថិតក្នុងដែនដីរបស់វៀតណាម ។ភាគីទាំងពីរបានចុះហត្ថលេខាលើលទ្ធផលនៃកិច្ចប្រជុំ ដែលភាគីវៀតណាមដឹកនាំដោយលោក ឡេ ហ្វាយ ជុង (Le Hoai Trung) អនុរដ្ឋមន្ត្រីក្រសួងការបរទេសទទួលបន្ទុកគណៈកម្មការព្រំដែនជាតិ ។ ឯភាគីកម្ពុជា គឺប្រធាន

គណៈកម្មការព្រំដែន លោកទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ក្រៅពីនេះក៏មានតំណាងក្រសួង ស្ថាប័ន និងអាជ្ញាធរមូលដ្ឋាននៅជាប់ព្រំដែនប្រទេសទាំង២ចូលរួមផងដែរ ។កំណត់ហេតុនៃកិច្ចប្រជុំបានបង្ហាញថា មកដល់ពេលនេះ ភាគីទាំង២សម្រេចបាន៨៣ភាគរយនៃការងារបែងចែកព្រំដែន និងបោះបង្គោលព្រំដែន និងបន្តអនុវត្តសន្ធិសញ្ញាទាំងឡាយដែលបានចុះហត្ថលេខាជាមួយគ្នា ដើម្បីដោះស្រាយបញ្ហាដែលនៅសេសសល់ និងដើម្បីបញ្ចប់ការងារបោះបង្គោលព្រំដែនគោកឲ្យបានឆាប់ និងអនុវត្តសន្ធិសញ្ញាឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ ។ភាគីទាំង២ ឯកភាពអញ្ជើញអ្នកជំនាញអន្តរជាតិ ដើម្បីមកជួយលើបញ្ហាបោះបង្គោលព្រំដែន ហើយក៏បានឯកភាពសហការសាងសង់ស្ពានថ្មីនៅតំបន់ដាក់ដាំជំនួសស្ពានចាស់ ដើម្បីជំរុញការសហការផ្លាស់ប្ដូរវប្បធម៌ សេដ្ឋកិច្ច រវាងមូលដ្ឋានទាំង២ ។ប្រធានគណៈកម្មការព្រំដែនកម្ពុជា លោកទេសរដ្ឋមន្ដ្រី វ៉ា គឹមហុង ដែលវិទ្យុផ្សាយជាខេមរភាសាដកស្រង់ប្រសាសន៍ បានបញ្ជាក់បន្ថែមថា ភាគីទាំងពីរពិតជាបានឯកភាពគ្នាដូចអ្វីដែលជាការបង្ហាញរបស់ភាគីវៀតណាមមែន។ ទោះបីភាគីវៀតណាម

បង្ហាញកំណត់ហេតុនេះជាសាធារណៈមែន ប៉ុន្តែលោកទេសរដ្ឋមន្ដ្រី ថ្លែងថា ជាគោលការណ៍ ភាគីកម្ពុជាមិនបង្ហាញរបាយការណ៍នេះជាសាធារណៈទេ ។លោក វ៉ា គឹមហុង មានប្រសាសន៍ថា ក្រោយពីរូបលោកចុះហត្ថលេខាលើការព្រមព្រៀងនេះហើយ លោកត្រូវបញ្ជូនទៅសម្តេចតេជោយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេចបន្ត ។ បើតាមលោកទេសរដ្ឋមន្ដ្រី រឿងនេះអាចនឹងត្រូវឆ្លងកាត់ការសម្រេចពីរដ្ឋសភាថែមទៀតផង ។ទាក់ទងនឹងបញ្ហាព្រំដែននេះដែរ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ បដិសេធមិនធ្វើអត្ថាធិប្បាយទេ ខណៈដែលលោកមិនទាន់ទទួលបានព័ត៌មាននេះជាផ្លូវការ។គណៈកម្មការចម្រុះព្រំដែនគោកកម្ពុជា-វៀតណាម បានឯកភាពឲ្យក្រុមការងារពិសេសវៀតណាម-កម្ពុជា ជួបគ្នានៅដើមខែវិច្ឆិកា ខាងមុខ ដើម្បីកំណត់ឲ្យច្បាស់លាស់នូវដីពិតប្រាកដរបស់បង្គោលព្រំដែន ដូចជានៅខេត្តដាក់ឡាក់ មណ្ឌលគិរី តៃនិញ ស្វាយរៀងជាដើម ។ បន្ទាប់ពីកំណត់បានទីតាំងច្បាស់លាស់ហើយ នឹងប្រគល់ការងារទាំងនេះឲ្យអាជ្ញាធរព្រំដែនបោះបង្គោល ។គូររំឭកថា ក្នុងជំនួបនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែសីហាកន្លងទៅ ភាគីវៀតណាមបានយល់ព្រមទទួលយកការតវ៉ារបស់កម្ពុជា ទាក់ទងនឹងការរំលោភចូលអធិបតេយ្យភាពកម្ពុជា ទៅជជែកពិភាក្សាជាមួយអន្តរក្រសួងពាក់ព័ន្ធរបស់វៀតណាម ។ ក្នុងកិច្ចប្រជុំលើកនោះ

ដែរ ភាគីកម្ពុជាក៏បង្ហាញគោលជំហររឹងមាំឯករាជ្យក្នុងការដោះស្រាយបញ្ហាចម្រូងចម្រាសនៅតាមព្រំដែនកម្ពុជា-វៀតណាម ។អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម និងជាប្រធានគណៈកម្មការចម្រុះបោះបង្គោលព្រំដែនគោកវៀតណាម-កម្ពុជា លោក ឡេ ហ្វាយ ជុង ថ្លែងប្រាប់ប្រធានគណៈកម្មការចម្រុះបោះបង្គោលព្រំដែនគោកកម្ពុជា-វៀតណាម លោកទេសរដ្ឋមន្ដ្រី វ៉ា គឹមហុង ថា វៀតណាមនឹងជូនដំណឹងត្រឡប់មកវិញ បន្ទាប់ពីការសម្រេចរបស់ថ្នាក់ដឹកនាំកំពូលរដ្ឋាភិបាលវៀតណាម លើដំណោះស្រាយឆ្លើយតបនឹងការតវ៉ារបស់កម្ពុជា ។ចាប់ខែតុលា ឆ្នាំ២០១១ រហូតមកដល់ខែសីហា ឆ្នាំ២០១៦ រាជរដ្ឋាភិបាលកម្ពុជាបានផ្ញើកំណត់ទូតនិងលិខិតតវ៉ាពីការរំលោភចូលទឹកដីកម្ពុជាទៅរដ្ឋាភិបាលវៀតណាម មិនតិចជាង២៣លើកឡើយ ។ បញ្ហាដែលត្រូវបានលើកមកជជែកក្នុងកិច្ចប្រជុំលើកនោះមានដូចជា ការសាងសង់ប៉ុស្តិ៍យាមរបស់វៀតណាម ក្នុងតំបន់ដែលមិនទាន់ដោះស្រាយចប់ (តំបន់ស) ការសាងសង់អគារ ការជីកស្រះ ការធ្វើផ្លូវដែលភាគីកម្ពុជា អះអាងថា វៀតណាមបានធ្វើលើទឹកដីកម្ពុជា ការបោះបង្គោលព្រំដែន និងសំណើសុំអន្តរាគមន៍ពីប្រទេសបារាំង ៕ប្រភព kohsantepheapdaily.com.kh

រំភើបជំនួស!! គង់ សុជាតិ ធ្វើខួបកំណើតឲ្យស្វាមី ជា វិបុល ពោរពេញដោយសុភមង្គល…(មានរូបភាពច្រើន)

ក្រោយទទួលបាននូវកូនស្រីដ៏គួរឲ្យស្រលាញ់រួចមក ឃើញថាគូជីវិជាពិធីករដូចគ្នា លោកជា វិបុល និងអ្នកនាងគង់ សុជាតិ កាន់តែទទួលបាននូវសុភមង្គល ក៏ដូចជាការស្រលាញ់ពីគ្នាទៅវិញទៅមក គួរឲ្យសរសើរ។យ៉ាងណាមិញ ជារៀងរាល់ឆ្នាំនៅក្នុងថ្ងៃកំណើតអ្នកនៅក្នុងគ្រួសាររបស់តារារូបនេះ អ្នកទាំង២តែងតែផ្តល់នូវពេលវេលាសម្រាប់ក្រុមគ្រួសារ ផ្តល់សុភ

មង្គលទៅកាន់គ្នាជានិច្ច។ ជាក់ស្តែង កាលពីពេលថ្មីៗនេះ គឺជាថ្ងៃកំណើតរបស់លោក ជា វិបុល ដែលក្នុងនាមជាភរិយា បានធ្វើការរៀបចំពិធីខួបកំណើតជូនស្វាមីពោរពេញដោយភាពរីករាយ។តាមរយៈទិដ្ឋភាពនៅក្នុងកម្មវិធីខួបកំណើតរបស់លោក បានធ្វើឲ្យអ្នកគាំទ្រជាច្រើនពិតជាសរសើរ និងពេញចិត្តយ៉ាងខ្លាំង ជាមួយនឹងស្នាមញញឹម សុភមង្គល ដែល

មាននៅក្នុងថ្ងៃពិសេសនេះយ៉ាងគួរឲ្យច្រណែន។ជាមួយគ្នានេះដែរ ឃើញថាគ្រួសារមួយនេះតែងតែបង្ហាញនូវសុភមង្គលទៅកាន់អ្នកគាំទ្រជានិច្ច ស្របពេលដែលពួកគេតែងតែមានភាពមមាញឹកខ្លាំងនៅក្នុងការងារសិល្បៈរៀងខ្លួន រកពេលសម្រាកមិនចង់បាននោះទេ៕

សូមជូនពរសំណាងល្អ ! នេះជាសកម្មភាពចុះល្បាតប្រចាំថ្ងៃរបស់មន្រ្តីឧទ្យានុរក្សនៃឧទ្យានជាតិ វីរះជ័យ និងវេីនសៃសៀប៉ាង ពិតជាលំបាកណាស់….(មានវីដេអូ)

សម្តេចតេជោ ហ៊ុន សែន ជំរុញឲ្យអាជ្ញាធរយកចិត្តទុកដាក់ ទប់ស្កាត់ឲ្យបានខ្ពស់ក្នុងការទប់ស្កាត់ការកាប់បំផ្លាញ ជាពិសេសការពារឧទ្យានវីរៈជ័យ និងទន្ទ្រានព្រៃឈើ ព្រោះជាតំបន់ព្រៃស្រោងដ៏ធំមួយនៅកម្ពុជា ព្រោះដែនជម្រកសត្វព្រៃ ជាដែនធម្មជាតិដែលធានានូវលក្ខខណ្ឌធម្មជាតិចាំបាច់ក្នុងការការពារប្រភេទសត្វព្រៃ និង រុក្ខជាតិរបស់ជាតិសំខាន់ៗ និង សហគមធម្មជាតិ ឬ លក្ខណៈរូបសាស្ត្ររបស់បរិស្ថានជាទីដែលភាវៈទាំងនេះត្រូវការ ជាពិសេសនូវអន្តរាគមន៍ពីមនុស្សសំរាប់ភាពស្ថិតស្ថេររបស់វា។

យ៉ាងណាមិញ យោងតាមគណនីហ្វេសប៊ុកឈ្មោះ សុឹម ប៉ូលីន ក៏បង្ហោះសាររៀបរាប់ពីសកម្មភាពល្បាតប្រចាំថ្ងៃរបស់មន្រ្តីឧទ្យានុរក្សនៃឧទ្យានជាតិ វីរះជ័យ និងវេីនសៃសៀប៉ាង ភូមិស្រាស្រ្តខេត្តស្ទឹងត្រែង នា រដូវវស្សា ។ ក្នុងនោះដែរលោក បានបន្ថែមថា ការធ្វើដំណើរកាត់ព្រៃភ្នំ វាមិនងាយស្រួលដូចយើងធ្វើដំណើរទៅកន្លែងកម្សាន្តផ្សេងៗនោះទេ។

មិនបង្អង់យូរ ក្រោយពីបង្ហោះសារបែបនេះភ្លាមអ្នកលេងនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ក៏បានផ្ញើសារជូនពដល់កងកំលាំងដែលចុះល្បាតប្រចាំថ្ងៃរបស់មន្រ្តីឧទ្យានុរក្សនៃឧទ្យានជាតិ វីរះជ័យ ទាំងអស់គ្នា អោយទទួលបានសំណាងល្អ និងប្រយ័ត្នប្រយែងក្នុងការចុះកិច្ចការងារនេះ។ ចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖

សោកស្តាយណាស់!! ព្រៃអាម៉ាហ្សូន ដែលពិភពលោក ចាត់ទុកថា ជាសួតផែនដីពេលនេះ ត្រូវបានឆេះអស់ស្ទើតែទាំងស្រុងទៅហើយ..(មានវីឌីអូ)

សោកស្តាយណាស់!! ព្រៃអាម៉ាហ្សូន ដែលពិភពលោក ចាត់ទុកថា ជាសួតផែនដីពេលនេះ ត្រូវបានឆេះអស់ស្ទើតែទាំងស្រុងទៅហើយ..(មានវីឌីអូ)
បើយោងទៅតាមការស្រាវជ្រាវទីអវកាស (INPE) មានភ្លើងឆេះព្រៃរហូតដល់ទៅ ៧២,៨៤៣ កន្លែង បានកើតឡើងក្នុងប្រទេសប្រេស៊ីលក្នុងឆ្នាំ២០១៩ នេះហើយក្នុងចំណោមនោះ
ច្រើនជាងពាក់កណ្ដាល គឺកើតឡើងនៅក្នុងតំបន់ព្រៃអាម៉ាហ្សូន។ អាត្រានេះបានកើនឡើងជាង ៨៣ភាគរយឯណោះ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨។យ៉ាណាមិញ

បន្ទាប់ពីមានហេតុការណ៍ភ្លើងឆេះព្រៃដសែនអាក្រក់មួយនេះកើតឡើង ក្រុមអង្គការសង្គមស៊ីវិលផ្នែកការពារបរិស្ថាននៅក្នុងប្រទេសប្រេស៊ីល បានទម្លាក់ការទទួលខុសត្រូវនៃបញ្ហា
ភ្លើងឆេះព្រៃ ទៅលើប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro ដោយចោទថា លោកមានភាពធូររលង់ក្នុងការគ្រប់គ្រងព្រៃឈើ ហើយទាំងលើកទឹកចិត្តឱ្យមានការកាប់បំផ្លាញព្រៃទៀតផង តាមរយៈគំរោងបើកដៃធ្វើអាជីកម្មក្នុងតំបន់ព្រៃអាម៉ាហ្សូន។

សូមទស្សនាវីឌីអូខាងក្រោមទាំងអស់គ្នា

ក្តុកក្តួលណាស់ ! អ៊ុំស្រីម្នាក់ឈរបីកូន ជិតកូនតូចៗ ២នាក់ មានតែស្បែកដណ្តប់ឆ្អឹងក្នុងជំរុំមួយកន្លែង ក្នុងសម័យខ្មែរក្រហមត្រូវបាន…(មានរូបភាព)

ក្តុកក្តួលណាស់ អ៊ុំស្រីម្នាក់ឈរបីកូន និងមានកូនតូច ២នាក់ សល់តែស្បែកដណ្តប់ឆ្អឹងនៅក្នុងជំរុំមួយកន្លែង ក្នុងសម័យខ្មែរក្រហមត្រូវបានវិចិត្រករយកទៅឆ្លាក់។ ប្រិយមិត្តដែលមានឪពុកម្តាយ រឺលោកយាយលោកតាចាស់ៗដែលធ្លាប់ឆ្លងកាត់របបសម័យប៉ុលពត ច្បាស់ជាបានជ្រាបច្បាស់ជាក់ជាពុំខាន ថាពិតជាលំបាករស់នៅខ្លាំងប៉ុណ្ណា។ ក្នុងនោះ គ្រួសារកូនចៅទាំងអស់ពុំបានជួបមុខគ្នានោះទេ ដោយត្រូវខ្មែរក្រហមជន្លៀសចេញពីតំបន់មួយទៅតំបន់មួយដែលពិតជាវេទនាខ្លាំងណាស់។

ក្នុងនោះ ដោយសារតែឃើញទិដ្ឋភាពពោរពេញដោយភាពក្តុកក្តួលដូចនេះ មានវិចិត្រករមួយគាត់បានយករូបភាពមួយសន្លឹកដែលថតជាប់ពីទិដ្ឋភាពពិតៗនៅក្នុងជំរុំមួយកន្លែង ក្នុងសម័យខ្មែរក្រហមពោរពេញដោយភាពវឹកវរ យកមកឆ្លាក់ជាចម្លាក់មួយបញ្ជាក់បង្ហាញយ៉ាងច្បាស់ដល់កូនខ្មែរជំនាន់ក្រោយបានឃើញ និងបានយល់ថានាសម័យនោះពិតជាលំបាកខ្លាំងណាស់។

ដោយឡែក មានអ្នកមួយចំនួនបាននិយាយថា ម្ចាស់រូបថត និងនៅក្នុងចម្លាក់នោះសព្វថ្ងៃរស់នៅឯទឹកដីអាមេរិកកាំង ហើយរូបភាពនេះបានថតពេលដែលនៅក្នុងជំរុំមួយកន្លែង។ ចង់ជ្រាបច្បាស់សូមទស្សនារូបភាពនៅខាងក្រោម៖

លោក ហេង ឡុង បានធ្វើការបកស្រាយអំពីតារា ដែលមានឋារនៈស័ក្តិ និងពាក់ឯកសណ្ឋានយោធា…

ប្រិយមិត្ដប្រាកដជាជ្រាបជាព័ត៍មានហើយ ដែលកាលពីប៉ុន្មានថ្ងៃមុន ទី២៣ ខែសីហា ឆ្នាំ២០១៩ ពាក់ព័ន្ធទៅនឹងបញ្ហាព្រំដែន រវាងកម្ពុជា និងឡាវ ស្ថិតនៅស្រុកជាំក្សាន្ដ ខេត្ដព្រះវិហារ ដែលគិតមកដល់ថ្ងៃនេះផងដែរស្ថានភាពនៅទីកន្លែងនោះ កំពុងតែមានភាពស្ងប់ស្ងាត់នៅឡើយនោះទេ។យ៉ាងណាមិញ ទាក់ទងចំពោះរឿងនេះ កាលពីម្សិលមិញនេះនារសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក លោក ផែង វណ្ណៈ បានប្រាប់ឱ្យដឹងថា៖”សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចរចា

ជាមួយនាយករដ្ឋមន្ត្រីឡាវ តាមទូរសព្ទ ដោយស្នើសុំឱ្យរក្សាភាពស្ងៀមស្ងាត់នៅតំបន់ព្រំដែនស្ថិតនៅមុំបី ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។តាមរយៈការចរចាគ្នានោះសម្ដេចតេជោ ហ៊ុន សែន បានស្នើឱ្យភាគីឡាវ ដកកងទ័ពចេញពីតំបន់មុំបីនោះ ហើយកម្ពុជាក៏ដកកម្លាំងចេញដូចគ្នាដែរ ដើម្បីទុកពេលចរចាបន្តទៀត។ បើតាមប្រមុខរដ្ឋាភិបាលកម្ពុជា

នៅពេលស្ថានភាពនៅតំបន់ព្រំដែននោះ គ្មានភាពតានតឹងឡើយ“។យ៉ាងណាមិញ កាលពីថ្ងៃសុក្រ ទី២៣ ខែសីហា ស្រាប់តែមានម្ចាស់គណនី ហ្វេសប៊ុកមួយមានឈ្មោះ Sum Chamnam បានបង្ហោះរូបថតតារាជាច្រើនរូប ដែលមានស័ក្កពាក់ នៅក្នុងក្របខណ្ឌ យោធា ហើយក៏បានភ្ជាប់សារមួយចំនួនថា៖”ឡាវឈ្លានពានឡាវទៀតហើយ ដល់វេនពួកឯងចេញច្បាំង កុំនៅច្រៀងរាំៗស័ក្កផ្កាយពេញខ្លួនអត់ប្រយោជន៏”។ជាមួយគ្នានេះដែរ ក្រោយពីឃើញការបង្ហោះរបស់បុរសខាងលើរួចមក នាថ្ងៃទី២៥ ខែសីហា នេះ លោក ហេង ឡុង ប្រធាន

សមាគមន៏សិល្បករខ្មែរ បានធ្វើការឆ្លើយតប និងបានបកស្រាយទៅវិញ ជំរុញទៅលើរឿងម្ចាស់គណនីខាងលើ បានបង្ហោះ ដោយលោក ហេង ឡុង បានប្រាប់ឱ្យដឹងថា៖”សូមជូនដំណឹង និងបញ្ឈប់ការកេងចំណេញនយោបាយ។នេះមិនមែនជាលើកទី១ទេ ដែលក្រុមមួយក្តាប់តូច ឆ្លៀតឱកាសវ៉ៃប្រហារសិល្បករសិល្បការនីដែលមានក្របខណ្ឌជាមន្ត្រីយោធា។ សុំបញ្ជាក់អស់លោកថា ពួកគាត់ជាមន្ត្រីយោធាកិត្តិយស សម្រាប់ច្រៀងសម្ដែងប្រចាំអង្គភាពរៀងរាងខ្លួន មិនមែនស្ថិតក្នុងក្របខណ្ឌយោធាដែលត្រូវបានហ្វឹកហាត់សម្រាប់ការពារជាតិឡើយ”។

ហួសចិត្តម៉ង!! បុរសម្នាក់រៀបការជាមួយមិត្តស្រីទាំងពីរ ព្រោះមិនចង់ឲ្យនរណាម្នាក់ឈឺចាប់…(មានវីឌីអូ)

ថ្មីៗកន្លងទៅនេះ ផ្ទុះការភ្ញាក់ផ្អើលមួយនៅលើបណ្ដាញសង្គម ក្រោយបុរសម្នាក់សម្រេចចិត្តរៀបការជាមួយមិត្តស្រីទាំងពីរ ព្រោះមិនចង់ឲ្យនរណាម្នាក់ឈឺចាប់នោះទេ។ប្រភពបានឲ្យដឹងថា ពិធីអាពាហ៍ពិពាហ៍មួយ រវាងបុរសម្នាក់រៀបការជាមួយមិត្តស្រីទាំងពីររបស់គាត់នៅក្នុងពេលតែមួយ បានប្រារព្ធធ្វើឡើងនៅខេត្ត West Kalimantan ប្រទេសឥណ្ឌូនេស៊ី។

សម្រាប់ពិធីអាពាហ៍ពិពាហ៍នេះដែរ មិនត្រូវបានរៀបចំអធិកអធមទេ គ្រាន់តែមានការចូលរួមពីសំណាក់បងប្អូន ឪពុកម្ដាយទាំងសងខាង និងចាស់ទុំក្នុងភូមិមកឲ្យពរជ័យដល់ពួកគេទាំងបីតែប៉ុណ្ណោះ។បុរសនោះបាននិយាយថា៖«ខ្ញុំមិនអាចស៊ូទ្រាំឃើញនរណាម្នាក់ឈឺចាប់បានទេ ដូច្នេះហើយបានជាខ្ញុំសម្រេចចិត្តរៀបការជាមួយពួកគេទាំងពីរក្នុងពេលតែមួយ។»គួរ

ឲ្យដឹងដែរថា សម្រាប់អាពាហ៍ពិពាហ៍មួយនេះចំណាយប្រាក់អស់ត្រឹមតែ ១០០,០០០រ៉ូពៀ (៧ដុល្លារអាមេរិក)ប៉ុណ្ណោះ។ក្រោយពីវីដេអូពិធីអាពាហ៍ពិពាហ៍របស់ពួកគេ ល្បីល្បាញនៅលើបណ្ដាញសង្គមរួចមក មានមហាជនជាច្រើនផ្ទុះសំណើចនិងអបអរ ប៉ុន្ដែសម្រាប់មហាជនមួយចំនួនទៀត បានបញ្ចេញមតិថា ពួកគេទាំងបីនាក់អាចនឹងរស់នៅមិនចុះសម្រុងគ្នាទៅថ្ងៃខាងមុខ៕ សូមទស្សនាវីឌីអូខាងក្រោម