ជួយស៊ែរលើកទឹកចិត្តទាហានជំនាន់ក្រោយរបស់យើងផង ! ហូបបាយជុំគ្នានៅក្នុងព្រៃដើម្បីការពារប្រទេសជាតិ!

ដោយយោងតាមគណនីហ្វេសប៊ុកផេកដែលមានឈ្មោះថា Cola X Seven បានសរសេរថា៖ «-ហូបបាយជុំគ្នានៅក្នុងព្រៃដើម្បីការពារប្រទេសជាតិ🇰🇭🇰🇭-ជីវិតពិតរបស់កងទ័ព #ARMY cambodia🇰🇭 -ពេលនេះភាពតានតឹងរបស់ កម្ពុជា🇰🇭ឡាវ🇱🇦បាទគ្មានអីគួរអោយបារម្មណ៍នោះទេបងប្អូនដោយមានការចូលប្រជុំរបស់ថ្នាក់ដឹកនាំរបស់ភាគី កម្ពុជា🇰🇭 ឡាវ🇱🇦 បានចរចាររួចហើយបងប្អូន»។

គួរបញ្ជាក់ផងដែរថា មានបណ្តាបងប្អូនមួយចំនួនបានចូលខមិនថា អរគុណបងប្រុសនឹងបងៗសម្រាប់ការការពារទឹកដីជាតិយើង តែប្អូនចង់ឲ្យកងទ័ពកុំសូវបង្ហោះរូបភាពពេលកំពុងវឹកវរបែបនេះ ខ្មាំងសត្រូវអាចដឹងភូមសាស្រ្តរបស់យើងបាន នេះគ្រាន់តែជាការបារម្ភប៉ុណ្ណោះ។ សភាពរបស់កងទ័ពរាល់ថ្ងៃប្រជាជនដឹងទាំងអស់ថាបែបណា ដូចនេះពេលកំពុងមានអាសន្នសូមបងៗ ផ្អាកការផុសបញ្ចេញអារម្មណ៌នៅពេលនេះអី។ អរគុណ សូមទេវតា វត្ថុស័ក្កសិទិ្ធតាមថែរក្សាពួកគាត់ដែរខំការពារទឹកដីកម្ពុជាជួបតែសំណាងល្អនិងជោគជ័យឈ្នះអស់មារសត្រូវ 🇰🇭🙏។

គួរអោយអាសូរណាស់!! កូនមាសម្ដាយអេីយម្ដាយលាកូនហេីយ😭កូនកំនឹកម្ដាយអីណាទោះជាម្ដាយស្លាប់ក៏ម្ដាយព្រមដែល សូមជួយទារកកំសត់ផង🙏

បើយោងតាមគណនី Facebook ដែលមានឈ្មោះ ខ្ញុំបាទរ៉ាហ្វីន ដែលជាយុវជនមូស្លីមកម្ពុជា បានសរសេររៀបរាប់ថា ឲកូនមាសម្ដាយអេីយម្ដាយលាកូនហេីយ😭សូមជួយទារកកំសត់ផង🙏 ឲកូនមាសម្ដាយអេីយម្ដាយលាកូនហេីយសូមកូនកំនឹកម្ដាយអីណាទោះជាម្ដាយស្លាប់ក៏ម្ដាយព្រមដែលដេីម្បីកូនម្ដាយមាសម្ដាយ😭ម្ដាយសម្រាលកូនរួត្រូវស្លាប់ដោយសាជំងឺ

ពេលសម្រាលកូនរួចសូមជួយដល់ទារកកំសត់នេះផងបងប្អូនអត់មានទោះដោះបៅទេ😭ខ្ញុំបាទរ៉ាហ្វីនបានឃើញហើយពិតគួរអោយកំសត់ខ្លាំងណាស់បងប្អូន😭សូមបងប្អនជួយគាត់ផងបងប្អូនហើយបើសិនបងប្អូនបានឃើញហើយសូមបងប្អូនជួយសែរដើម្បីអោយបងប្អូនយើងបានឃើញនិងបានជួយដល់ពួកគាត់ផង1000៛ក្ដី2000៛ដើម្បីអោយទារកនេះបាន

ទឹកដោះគោបៅផងបងប្អូនផងជិវិតគាត់ជីវិតយើងគ្មានអ្នកណាម្នាក់ចង់លំបាកទេមានតែអំពើរល្អទេទើបអាចជួយយើងបានសព្វថ្ងៃគាត់រស់នៅភូមិ​ សាមុត្រលេី​ ឃុំសេដា​ ស្រុកលំផាត់​ ខេត្តរតនគីរី​ ហើយសិនជាបងប្អូនចង់ជួយពួកគាត់អាចទំនាក់ទំនងមកលេខ 081641318​ 0972445739ឫក៏អាចអញ្ចើញទៅផ្ទាល់ក៏បានដែរណាបងប្អូនយើងរួមគ្នានិងសាមគ្គីគ្នាដើម្បីមនុស្សធម៌នៃប្រទេសជាតិយើងទាំងអស់គ្នាណា🙏🏻សង្ឃឹមថាអល់ឡោះទ្រងនិងទទួលយកអំពើល្អរបស់ពួកយើងទាំងអស់គ្នាណាបងប្អូន🙏🏻

មេធាវីរបស់លោក សៀក សុជាតិ ចេញបំភ្លឺ និងច្រានចោលការចោទប្រកាន់ទាំងឡាយ របស់អតីតភរិយា…

(ភ្នំពេញ)៖ លោកស្រី ទ្រី ស្រីលក្ខ័ណ សមាជិកគណៈមេធាវី និងជាមេធាវីនៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ ដែលជាមេធាវីតំណាងឱ្យលោក សៀក សុជាតិ បានច្រានចោលរាល់ការចោទប្រកាន់ទាំងឡាយរបស់លោកស្រី មុំ ម៉ានុត អតីតភរិយារបស់លោក សៀក សុជាតិ។ លោកស្រីមេធាវី បានអះអាងថា ការលើកឡើងរបស់លោកស្រី មុំ ម៉ានុត នៅលើគណនី Facebook ឈ្មោះ «Pheaktra Manut» ជាការចោទប្រកាន់ខុសពីការពិត ហើយធ្វើឱ្យប៉ះពាល់ជាខ្លាំងដល់កិត្តិយស សេចក្តីថ្លៃថ្នូ និងធ្វើឱ្យមានការភាន់

ច្រឡំលើលោក សៀក សុជាតិ ផងដែរ។ លោកស្រី មុំ ម៉ានុត តាមរយៈគណនី Facebook «Pheaktra Manut» កាលពីពេលថ្មីៗនេះ បានលើកឡើងថា ក្រោយពីការលែងលះគ្នាដាច់ស្រេចតាមរយៈសាលក្រមតុលាការអស់រយៈពេល៥ឆ្នាំ លោក សៀក សុជាតិ មិនបានបំពេញកាតព្វកិច្ចជួយចិញ្ចឹមកូនពីរនាក់ (ប្រុស១រូប និងស្រី១រូប) នោះឡើយ។ ជាហេតុនាំឱ្យកូនៗជួបការលំបាកផ្លូវចិត្តជាខ្លាំង រហូតដល់កូនស្រីបោះបង់ការសិក្សាថែមទៀតផង។ នៅក្នុងលិខិតបំភ្លឺលោកស្រី ទ្រី ស្រីលក្ខ័ណ មេធាវីតំណាងឱ្យលោក សៀក សុជាតិ បានអះអាងថា ការលើកឡើងរបស់លោកស្រី មុំ ម៉ានុត គឺជាការចោទប្រកាន់ខុសពីការពិត។ លោកស្រីមេធាវីអះអាងទៀតថា លោក សៀក សុជាតិ នៅតែបំពេញតួនាទី និង

កាតព្វកិច្ចជាឪពុក ដោយបានផ្តល់អាហារកិច្ចដល់កូនទាំងពិរ តាមរយៈការបង់ប្រាក់ថ្លៃសាលារៀន ថ្លៃចំណីអាហារនៅសាលា និងចំណាយផ្សេងៗ។ លោកស្រីមេធាវីបញ្ជាក់យ៉ាងដូច្នេះ «នាងខ្ញុំសូមបញ្ជាក់ថា កូនទាំងពីរនាក់សព្វថ្ងៃកំពុងរស់នៅជាមួយឈ្មោះ មុំ ម៉ានុត (ពុំមានមុខរបរ) ខណៈដែលឯកឧត្តម សៀក សុជាតិ កំពុងទាមទារអំណាចមេបាលើកូនទាំងពីរ ដើម្បីយកមកថែរក្សា ប៉ុន្តែការសម្រេចលើការប្រគល់អំណាចមេបាទៅឱ្យភាគីណាមួយគ្រប់គ្រង ស្ថិតនៅក្នុងនីតិវិធីតុលាការ និងពុំទាន់ចូលជាស្ថាពរនៅឡើយទេ»។ លោកស្រីមេធាវី បន្តបញ្ជាក់ថា ថ្វីដ្បិតកូនទាំងពីររស់នៅជាមួយលោកស្រី មុំ ម៉ានុត ប៉ុន្តែលោក សៀក សុជាតិ តែងតែមានទំនាក់ទំនងជាមួយកូនទាំងពីរជានិច្ច ដើម្បីផ្តល់ភាពកក់ក្តៅដល់កូន និងថែមទាំងបាននាំកូនប្រុសឈ្មោះ សុជាតិ សុភ័ក្ត្រារាជ ធ្វើដំណើរកម្សាន្តទៅក្រៅប្រទេសយ៉ាងរីករាយជាមួយក្តីស្រឡាញ់ និងភាពកក់ក្តៅរវាងឪពុក និងកូន៕ ប្រភព Fresh News

ជួយស៊ែលើកទឹកចិត្តពួកគាត់ម្នាក់មួយផង!! ទិដ្ធភាព នៃការពន្លត់ភ្លើងនៅព្រៃអាម៉ាហ្សូន…(មានវីឌីអូ)

ប្រិយមិត្តច្បាស់ជាស្គាល់ហើយ ព្រៃអាម៉ាហ្សូនជាព្រៃដែលធំក្រាស់ជាងគេនៅក្នុងពិភពលោកនេះ។យ៉ាងណាមិញ ព្រៃអាម៉ាហ្សូនជាព្រៃដែលធំក្រាស់ជាងគេនៅក្នុងពិភពលោកនេះមានពពួកសត្វម្រឹកគីម្រឹកគាជាច្រើនដូចជា សត្វស្វា តោ ឈ្លូវដំរី និងរុក្ខជាតិចម្លែកៗគ្រប់ប្រភេទត្រូវបានទទួលរងឥទ្ធិពលយ៉ាងខ្លាំង ដែលបណ្តាលមកពីភ្លើងឆេះនេះ។ បើយោងតាមគណនី Facebook Page ដែលមានឈ្មោះ Mundo Viral República Dominicana បានបង្ហោះរូបភាពនៃសកម្មភាព ការពន្លត់ភ្លើងនៅព្រៃអាម៉ាហ្សូនយ៉ាងសកម្មបំផុត ដោយមិនខ្លាចហត់។ សូមទស្សនាវីឌីអូខាងក្រោមទាំងអស់គ្នា

សម្ដេចតេជោ ហ៊ុន សែន បានជួបចរចាតាមទូរស័ព្ទផ្ទាល់ ជាមួយនាយករដ្ឋមន្ដ្រីឡាវ សុំឲ្យដកទ័ពទាំងសងខាង, សភាពការណ៍មិនមានភាពតានតឹងនោះឡើយ

(ភ្នំពេញ)៖ នាយករដ្ឋមន្ដ្រីដ៏មានឥទ្ធិពលរបស់ប្រទេសកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់អះអាងថា នៅវេលាម៉ោង ៩ព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩នេះ សម្ដេចបានជួបទូរស័ព្ទចរចាដោយផ្ទាល់ជាមួយនាយករដ្ឋមន្ដ្រីឡាវ លោក ថងលូន ស៊ីស៊ូលីត ដើម្បីឲ្យកងទ័ព នៃប្រទេសទាំងពីរ ដកចេញពីតំបន់ព្រំដែនស្ថិតនៅមុំបី ហើយសម្ដេចអះអាងទៀតថា រហូតមកដល់ពេលនេះ ស្ថានភាពនៃកងទ័ពនៃប្រទេសទាំងពីរ មិនមានភាពតានតឹងនោះទេ ផ្ទុយពីការលើកឡើង ក៏ដូចជាសេចក្ដីរាយការណ៍មួយចំនួន។

ថ្លែងផ្តល់កិច្ចសម្ភាសន៍ផ្តាច់មុខជាមួយលោក លឹម ជាវុត្ថា នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News ដែលកំពុងស្ថិតនៅមហាកំពែងចិន, សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា «នៅព្រឹកមិញវេលាម៉ោង៩ ខ្ញុំបានជួបផ្ទាល់ទូរស័ព្ទ ជាមួយនាយករដ្ឋមន្រ្តី ឯកឧត្តម ថងលូន ស៊ីស៊ូលីត ដោយមានការចរចាល្អ និយាយជាមួយគ្នាដោយរីករាយ ហើយសម្រេចឲ្យកងទ័ព នៃប្រទេសទាំង២ ដកចេញពីតំបន់មុំបី ដែលមិនទាន់ដោះស្រាយចប់ និងបន្តជួបចរចាគ្នាទៀត ហើយរហូតមកដល់ពេលនេះ មិនមានភាពតានតឹងនោះទេ ដោយកងទ័ពរបស់យើងទំាង២ នៅជាមួយគ្នា ស៊ីបាយជាមួយគ្នា ដូច្នេះសូមប្រជាពលរដ្ឋ របស់យើងទាំងអស់ កុំមានការបារម្ភឲ្យសោះ»។

សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ផងដែរថា នៅពេលពាក់កណ្ដាលខែកញ្ញា ឆ្នាំ២០១៩ខាងមុខនេះ នាយករដ្ឋមន្ដ្រីឡាវ នឹងមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ដើម្បីពិភាក្សាបន្ថែម ទៅលើបញ្ហាព្រំដែនដែលនៅសេសសល់នេះទៀតផង។

សូមបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះមានការយល់ច្រឡំមួយចំនួនរវាងកងទ័ពកម្ពុជា និងឡាវ ដែលនាំឱ្យមានការបញ្ជូនកម្លាំងទៅកាន់តំបន់ព្រំដែននៅមុំ៣ ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ បន្ទាប់ពីមានការយល់ច្រឡំបែបនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានភ្ជាប់ទូរស័ព្ទទៅកាន់នាយករដ្ឋមន្ត្រីឡាវ លោក ថងលូន ស៊ីស៊ូលីត និងបានឈានទៅការចរចាដកកងទ័ពរៀងៗខ្លួន ចេញពីតំបន់ព្រំដែន ធ្វើឱ្យស្ថានការណ៍នៅព្រំដែនបានត្រឡប់មកភាពប្រក្រតីផងដែរ៕

ប្រភព៖ FRESHNEWS

មិនសរសើរមិនបាន!! លោក ខេមរៈ សិរីមន្ត ជូនពរកងយោពលខេមរះភូមិន្ទទាំងអស់ទទួលបានជោគជ័យគ្រប់ពេលវេលា…(មានរូបភាព)

ដោយយោងតាមគណនី Facebook Page ផ្លូវការរបស់ ខេមរៈ សិរីមន្ត បានសរសេររៀបរាប់ថា ជូនពរកងយោពលខេមរះភូមិន្ទទាំងអស់ទទួលបានជោគជ័យគ្រប់ពេលវេលាជាពិសេសខេត្តស្ទឹងត្រែង🙏🙏🙏 ។ ក្នុងនោះផងដែរក៏មានបងប្អូនខ្មែរយើងបានចូលខមិនថា៖ «សូមអោយបងប្អូន ដែលនៅការពារទឹកដីកម្ពុជារបស់យេីង បានជោគជ័យគ្រាប់ភារកិច្ច» ខ្លះទៀតថា៖ «ជូនពរពីចម្ងាយសូមអោយបងមានសុវត្តិភាព និងបងឈ្នះយកជ័យជូនជាតិ អរគុណណាស់សំរាប់ការក្លាហានបំពេញភារះកិច្ចដ៏ធំសំរាប់ជាតិ»។

ក្នុងឱកាសនេះផងដែរ ក្រុមការងារយើងខ្ញុំ សូមបួងសួងដល់បារមីវត្ថុសក្តិសិទ្ធ ទេវតាថែរក្សាទឹកដី ថែរក្សារព្រះរាជាណាចក្រកម្ពុជា ជួយតាមថែរក្សា ការពារ ឃុំគ្រង កាន់ខ្នង រងមុខ និង ប្រោសប្រទានពរជ័យដល់ វីរកងទ័ពសមរភូមិមុខ កម្ពុជា ដែលចេញដំណើរទៅកាន់ ព្រំដែន កម្ពុជា🇰🇭 – ឡាវ🇱🇦 ក្នុងបុព្វហេតុការពារជាតិ មាតុភូមិ ប្រកបតែនិងសេចក្តីសុខ កំលាំងមាំមួន សុវត្ថិភាពគ្រប់​ពេលវេលា ជោគជ័យគ្រប់ប្រការ ៚៕ ចង់ជ្រាបច្បាស់សូមទៅទស្សនារូបភាពនៅខាងក្រោម៖

មិនសរសើរមិនបាន!! លោក ផែង វណ្ណៈ ប្រកាសស្ម័គ្រចិត្ត ប្រយុទ្ធនៅលេីសមរភូមិ ការពារទឹកដី និង​ ប្រជាជន​ ដោយគ្មាន…

ប្រិយមិត្ដប្រាកដជាបានជ្រាបហើយ ដែលតំបន់ព្រំដែនខេត្ដព្រះវិហារ ក្នុងស្រុកជាំក្សាន្ត បានកំពុងធ្វើការត្រៀមលក្ខណៈ ជម្លៀសប្រជាជនចំនួន ៤ភូមិ ក្នុង២ឃុំ ដោយមានដូចជាទី១ ភូមិរបុញ ទី២ភូមិ សែនតេជះ ទី៣ ភូមិ មរកតតេជោ ក្នុងឃុំមរកត និងទី១ ភូមិសែនរុងរឿង ក្នុងឃុំ ទឹកក្រហម ស្រុកជាំក្សាន្ត ឲ្យមកស្នាក់នៅគោលដៅ ចំណុចស្រះម្លិះ

និងវត្តទួលអណ្តែត ក្នុងស្រុកជាំក្សាន្ត ក្នុងករណី អាសន្នឈាន ដល់ការផ្ទុះអាវុធ។យ៉ាងណាមិញ ក្នុងខណៈពេលនេះ កងទ័ព ទាហាន រួមជាមួយកងកម្លាំងនគរបាលជាតិ បានធ្វើការស្បថសច្ចា និងបានត្រៀមខ្លួនរួចជាស្រេច ក្នុងការលះបង់ឈាមស្រស់ សាច់ស្រស់ ដើម្បីការពារទឹកដី ប្រសិនបើមានការឈ្លានពានពីសំណាក់ប្រទេស ឡាវ ដោយមិនខ្លាចការស្លាប់

នោះឡើយ។ក្នុងនោះផងដែរ លោក ផែង វណ្ណៈ អ្នកនិយមប្រើប្រាស់បណ្ដាញសង្គម ហ្វេសប៊ុកដ៏មានប្រជាប្រិយភាព នាពេលបច្ចប្បន្ននេះ និងធ្លាប់ជាអតីតកងទ័ពទាំងនោះ បានបង្ហោះសារនៅលើបណ្ដាញសង្គម ហ្វេសប៊ុករបស់រូបលោក ដោយមានខ្លឹមសារយ៉ាងដូច្នេះថា៖”អតីតយុទ្ធជន ផែង វណ្ណៈ ធ្លាប់ជាអ្នកប្រយុទ្ធនៅលេីសមរភូមិតាំងពីឆ្នាំ ១៩៨៨។ មកដល់បច្ចុប្បន្នទោះជាមានវ័យចំណាស់បន្តិចមែន ប៉ុន្តែបេីជាតិត្រូវការខ្ញុំស្ម័គ្រចិត្តកាន់អាវុធការពារទឹកដី និង ប្រជាជន ដោយគ្មានរួញរា”។

សូមសរសើរ ! កីឡាករបាល់ទាត់ល្បី Ronaldo បរិច្ចាគ​ប្រាក់ ៤៤ លានយូរ៉ូ និងយន្តហោះ ៣ គ្រឿងដែលផ្ទុកទឹកបាន ៨០០០០ លីត្រដើម្បីពន្លត់ភ្លើងឆេះព្រៃAmazon…(មានវីដេអូ)

ប្រិយមិត្តច្បាស់ជាបានស្គាល់ហើយកីឡាករ Cristiano Ronaldo ជាកីឡាករដ៏ល្បីលំដាប់ពិភពលោក ដែលមានទេព្យកោសល្យដ៏ពូកែ និងមានចិត្តសប្បុរសធម៌ទៀតផង។ ជាការពិតណាស់ ដោយសារតែទេពកោសល្យដ៏ពូកែ និងការអំណត់នេះ រូបគេបានខិតខំប្រឹងប្រែងហ្វឹកហាត់ខ្លួនតាំងពីមិនទាន់មាននរណាស្គាល់ រហូតក្លាយខ្លួនជាតារាបាល់ទាត់ល្បីលំដាប់កំពូលរបស់ពិភពលោក។

យ៉ាងណាមិញ កីឡាករ Cristiano Ronaldo ជាកីឡាករដ៏ល្បីលំដាប់ពិភពលោកមួយរូបនេះ បាន​បរិច្ចាគ​ប្រាក់ ៤៤ លានយូរ៉ូ នឹងយន្តហោះ ៣ គ្រឿងដែលផ្ទុកទឹកបានប្រមាណ ៨០០០០ លីត្រទៅដល់មូលនិធិភ្លេីងឆេះព្រៃនៅAmazon ។ គាត់បានជួយដល់ពិភពលោកទាំងមូល ពោលគឺគ្មានអ្វីដែលគាត់ធ្វើមិនបាននោះទេ។ គួររំលឹកថា ព្រៃអាម៉ាហ្សូនជាព្រៃដែលធំក្រាស់ជាងគេនៅក្នុងពិភពលោកយើងនេះ។ លើសពីនេះទៀតនោះ ព្រៃអាម៉ាហ្សូនដំធំមហិមានេះ មានពពួកសត្វម្រឹកគីម្រឹកគាជាច្រើនដូចជា សត្វស្វា តោ ឈ្លូវដំរី និងរុក្ខជាតិចម្លែកៗគ្រប់ប្រភេទត្រូវបានទទួលរងឥទ្ធិពលយ៉ាងខ្លាំង ដែលបណ្តាលមកពីភ្លើងឆេះនេះ៕ ចង់ជ្រាបច្បាស់សូមទស្សនារូបភាព និងវីដេអូនៅខាងក្រោម៖

សូមទស្សនាវីដេអូនៅខាងក្រោម៖

រំភើបផង ក្តុកក្តួលផង ! បងស្រីម្នាក់៖ បុកប្រហុកផ្ញើរអោយលោកប្តីនៅជួរមុខ សូមបងជោគជ័យឈ្នះអស់មារសត្រូវទាំងឡាយដែលមកឈ្លានពានចង់បានដីយើង អូននឹងកូននៅចាំបងមកវិញ…

ដោយយោងតាមគណនីហ្វេសប៊ុករបស់បងស្រីម្នាក់បានបង្ហោះសារមួយដែលកំពុងទទួលការចាប់អារម្មណ៍ពីបងប្អូនបណ្តាញសង្គមហ្វេសប៊ុក គឺបងស្រីម្នាក់នោះបានសរសេរបង្ហោះថា៖ «បុកប្រហុកផ្ញើរអោយលោកប្តីនៅជួរមុខសូមបងជោគជ័យឈ្នះអស់មារសត្រូវទាំងឡាយដែលមកឈ្លានពានចង់បានដីយើងផងអូននឹងកូននៅចាំបងមកវិញ»។

ក្នុងនោះផងដែរក៏មានបងប្អូនខ្មែរយើងបានចូលខមិនថា៖ «សូមអោយបងប្អូន ដែលនៅការពារទឹកដីកម្ពុជារបស់យេីង បានជោគជ័យគ្រាប់ភារកិច្ច» ខ្លះទៀតថា៖ «ជូនពរពីចម្ងាយសូមអោយបងមានសុវត្តិភាព និងបងឈ្នះយកជ័យជូនជាតិ អរគុណណាស់សំរាប់ការក្លាហានបំពេញភារះកិច្ចដ៏ធំសំរាប់ជាតិ»។

ក្នុងឱកាសនេះផងដែរ ក្រុមការងារយើងខ្ញុំ សូមបួងសួងដល់បារមីវត្ថុសក្តិសិទ្ធ ទេវតាថែរក្សាទឹកដី ថែរក្សារព្រះរាជាណាចក្រកម្ពុជា ជួយតាមថែរក្សា ការពារ ឃុំគ្រង កាន់ខ្នង រងមុខ និង ប្រោសប្រទានពរជ័យដល់ វីរកងទ័ពសមរភូមិមុខ កម្ពុជា ដែលចេញដំណើរទៅកាន់ ព្រំដែន កម្ពុជា🇰🇭 – ឡាវ🇱🇦 ក្នុងបុព្វហេតុការពារជាតិ មាតុភូមិ ប្រកបតែនិងសេចក្តីសុខ កំលាំងមាំមួន សុវត្ថិភាពគ្រប់​ពេលវេលា ជោគជ័យគ្រប់ប្រការ ៚៕ ចង់ជ្រាបច្បាស់សូមទៅទស្សនារូបភាពនៅខាងក្រោម៖
(អត្ថបទដោយ៖ វឌ្ឍនា)

ក្តុកក្តួលណាស់ ! សាកសពក្មេងស្រីដែលដេកផ្កាប់មុខក្នុងទឹក ធ្វើឲ្យឪពុកស្លុតចិត្តយំបោកខ្លួននោះ មន្ត្រីជំនាញបានសន្និដ្ឋានថា…

ដោយយោងតាមគណនីហ្វេសប៊ុកផេកមួយដែលមានឈ្មោះថា «Child Protection Unit» បានបង្ហោះសារមួយដែលបានរៀបរាប់ថា៖ «កម្លាំងការងារស៊ើបអង្កេតបទល្មើសឃាតកម្មកុមារអាយុ ១១ឆ្នាំ ក្នុងខេត្តព្រះសីហនុ។ ក្រុមកម្លាំងការងារ “LIMA19” ត្រូវបានបង្កើតឡើងជាមួយនគរបាលខេត្តព្រះសីហនុដើម្បីស៊ើបអង្កេតបទល្មើសឃាតកម្មទៅលើកុមារអាយុ ១១ឆ្នាំ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩ ក្មេងស្រីឈ្មោះ អឿន ស្រីនុច អាយុ ១១ឆ្នាំ ត្រូវបានគេឃើញលើកចុងក្រោយនៅជិតផ្ទះ ក្នុងភូមិព្រៃនប់១ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅវេលាម៉ោង ១៧:៣០ពេលត្រលប់មកពីកន្លែងលេងទឹកជាមួយមិត្តភក្តិ។ ស្អែកឡើង ម្តាយរបស់នាងបានរាយការណ៍ប្រាប់ថាក្មេងស្រីនេះបានបាត់ខ្លួន។

កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ អ្នកភូមិស្រុកព្រៃនប់បានប្រទះឃើញសាកសពក្មេងស្រីដេកផ្កាប់មុខក្នុងទឹក។ សាកសពត្រូវបានស្រង់ឡើងដើម្បីធ្វើការពិនិត្យកោសល្យវិច្ច័យ។ មន្ត្រីជំនាញរបស់ CPU បានទៅដល់កន្លែងកើតហេតុកាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ ហើយបានធ្វើការវះកាត់សាកសព។ ជាលទ្ធផលនៃការត្រួតពិនិត្យសាកសព មន្ត្រីជំនាញបានសន្និដ្ឋានករណីនេះជាករណីឃាតកម្ម និងសាកសពជារបស់ក្មេងស្រី អឿន ស្រីនុច។

ក្នុងពេលបចុ្ចប្បន្ន CPU និងនគរបាលខេត្តព្រះសីហនុ បានបង្កើតក្រុមកម្លាំងការងារ “LIMA19” ដើម្បីធ្វើការស៊ើបអង្កេតករណីនេះ។ យើងនឹងធ្វើគ្រប់យ៉ាងដើម្បីស្វែងរកការពិតពាក់ព័ន្ធនឹងករណីនេះ។ ប្រសិនបើមានអ្នកណាមានពត៌មានបន្ថែមអំពីក្មេងស្រី អឿនស្រីនុច សូមទាក់ទងមកនគរបាលខេត្តព្រះសីហនុ ឬCPU តាមរយៈលេខ ០៧៧ ២៤៧ ២៤៧។»៕