ជួយស៊ែរបន្តឲ្យប្អូនៗដឹងផង! ឯកឧត្តម គួច ចរើន មានប្រសាសន៍ថានឹងផ្តល់ម៉ូតូមួយគ្រឿង និងថវិកាចំនួន១០០០$ ចំពោះក្មួយៗដែលប្រឡងជាប់និទ្ទេស A…(មានវីដេអូ)

ប្រិយមិត្តច្បាស៉ជាបានជ្រាបច្បាស់ហើយ នាព្រលប់ថ្ងៃទី១៨សីហា២០១៩នេះ ឯកឧត្តមគួច ចំរើនអភិបាលខេត្តព្រះសីហនុនិងលោកជំទាវ ព្រមទាំងមន្ត្រីជាច្រើនរូបទៀត ជួបសំណេះសំណាលជាមួយសិស្សានុសិស្សមកពីមូលដ្ឋានក្រៅក្រុងព្រះសីហនុ ដែលមកចូលរួមប្រឡងសញ្ញាបត្រ័មធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៩នេះ បច្ចុប្បន្នរដ្ឋបាលខេត្តរៀបចំអោយស្នាក់នៅក្នុងផ្ទះសំណាក់គ្រូបង្រៀន

និងផ្ទះសំណាក់កាកបាទក្រហមស្ថិតក្នុងសង្កាត់លេខ៣ក្រុងព្រះសីហនុ ជាមួយនឹងការផ្តល់អាហារ៣ពេលផងដែរ។ ពិធីជួបជុំជាមួយនិងហូបអាហារសាមគ្គីផងនោះបានធ្វើឡើងរួមគ្នានៅផ្ទះសំណាក់គ្រូបង្រៀន។ ឯកឧត្តមអភិបាលខេត្តនិងលោកជំទាវ បានជូនពរអោយសិស្សានុសិស្សទាំងអស់ប្រឡងជាប់គ្រប់ៗគ្នា ៕

យ៉ាងណាមិញ ឯកឧត្តម គួចចរើន បានបានមានប្រសាសន៍តាមរយះបណ្តាញសង្គមហ្វេសប៊ុកថា៖ «ខ្ញុំបន្តការអំពាវនាវដល់ក្មួយៗនៅខេត្តព្រះសីហនុ ដែលជាបេក្ខជនមានចំនួន១៥១៧នាក់ បើ​តាមខ្ញុំចាំមិនខុសទេ ទាំងអស់គ្នានឹងគឺថាសូមឲ្យខំប្រឹងប្រែងឲ្យបាននិទ្ទេស​ A បើបាននិទ្ទេសគឺខ្ញុំបានសន្យារួចហើយថា ខ្ញុំនឹងផ្តល់ម៉ូតូមួយគ្រឿង និងថវិកាចំនួន១០០០$ ដល់ក្មួយៗដែលប្រឡងជាប់និទ្ទេស A នៅខេត្តព្រះសីហនុ»៕

សូមទស្សនាវីដេអូនៅខាងក្រោម៖

មិនសរសើរមិនបាន! ចាន់ សុបញ្ញា បេក្ខជនអាយុត្រឹម១៤ឆ្នាំ សមត្ថភាពពិតជាខ្លាំងមិនចាញ់សបា្តហ៍ដំបូងឡេីយ រហូតបានកៅអីទាំង៤យ៉ាងស្រួល…(មានវីដេអូ)

នារាត្រីយប់ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩នេះ កម្មវិធីប្រលងចម្រៀង លំដាប់កំពូលល្បីទូទាំងពិភពលោក X Factor Cambodia បានឈានមកដល់វគ្គ THE SIX CHAIR CHALLENGE សប្ដាហ៍ទី២ហេីយ ក្រោមការរងចាំទស្សនាយ៉ាងជក់ចិត្តដិតអារម្មណ៍ពីទស្សនិកជនរាប់លាននាក់ ។

ក្នុងនោះដែរ មានបេក្ខជនជាច្រើនរូបដែលសុទ្ធសឹងតែមានសមត្ថភាពបានសាងភាពអស្ចារ្យជាខ្លាំងដែលធ្វើឲ្យគណៈកម្មការទាំង៤រូប និងទស្សនិកជនរាប់លាននាក់មានការភ្ញាក់ផ្អើលជាខ្លាំងតែម្តងក្រោយពីពួកគេបានធ្វើការស្រែកច្រៀងយ៉ាងពិរោះ និងមានទំនុកចិត្តបំផុតនោះ។

ដោយឡែក ក្នុងសប្ដាហ៍នេះផងដែរ គឺមិនខុសពីសប្ដាហ៍មុននោះទេ ដោយគណកម្មការមួុយរូបក្នុងចំណោមទាំង៤រូបដែលមានអ្នកនាង ឱក សុគន្ធកញ្ញា នឹងជ្រេីសរេីសបេក្ខជនទាំង៦រូបដែលមានសមត្ថភាព អោយអង្គុយលេីកៅអីទាំង៦នេះ ទេីបអាចឈានបន្តទៅវគ្គខាងមុខទៀតបាន៕ សូមទស្សនាវីដេអូនៅខាងក្រោម៖

រំភើបណាស់! ឯ.ឧ. សៅ សុខា បញ្ជាក់ថានឹងរ៉ាប់រងថ្លៃចំណាយ 100% លើការព្យាបាលរបួសរបស់ កីឡាករ ប៊ុនធឿន ប៊ុណ្ណារ៉ុង ដែលដាច់សរសៃរជង្គង់ (ACL) និងកីឡាករ វុធ តុលា បានរងរបួសបែកឆ្អឹងជេីង ក្នុងព្រឹត្តិការណ៍…(មានរូបភាព)

ប្រិយមិត្តមួយចំនួនច្បាស់ជាបានជ្រាបហើយ ថាប្រទេសមួយមិនអាចខ្វះបាននូវវិស័យកីឡាបាននោះទេ។ កីឡាពិតជានាំមកនូវសុខភាព លើសពីនេះប្រទេសនីមួយៗក៏បានគាំទ្រក្នុងវិស័យកីឡាតាមរយះការការពារនិងការឧបត្ថម្ភដល់កីឡាករផងដែរ។

ជាក់ស្តែង ប្រទេសកម្ពុជាក៏ដូចគ្នាដែរ ពោលគឺរាជរដ្ឋាភិបាលបានយកចិត្តទុក្ខដាក់ក្នុងការគាំទ្រដល់វិស័យកីឡាតាមរយះការយកចិត្តទុក្ខដាក់ដល់កីឡាករ ការពារសុខភាពរបស់កីឡាករ និងការឧបត្ថម្ភដល់កីឡាករជាដើម។ ជារការពិតណាស់

ដោយយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា «នី ឬទ្ធី – Ny Rithy MC» បានសរសេរបង្ហោះថា៖ «នាយឧត្តមសេនីយ៍ សៅ សុខា បញ្ជាក់ថា សហព័ន្ធបាល់ទាត់កម្ពុជា នឹងរ៉ាប់រងថ្លៃចំណាយ 100% លើការព្យាបាលរបួសរបស់ កីឡាករ ប៊ុនធឿន ប៊ុណ្ណារ៉ុង ដែលដាច់សរសៃរជង្គង់ (ACL) និងកីឡាករ វុធ តុលា បានរងរបួសបែកឆ្អឹងជេីង ក្នុងព្រឹត្តិការណ៍ AFF U18 Championship នៅប្រទេសវៀតណាម។ 🙏🏼🇰»។

កក់ក្តៅខ្លាំងណាស់!! សិស្សានុសិស្ស រំភើបរីករាយ ពេលឃើញវត្តមាន ឯកឧត្តម គួច ចំរើន និងលោកជំទាវ បានមកជួបសំណេះសំណាលដោយផ្ទាល់មុនថ្ងៃប្រឡង ហើយឯកឧត្តមថែមទាំងបានឲ្យគេរៀបចំ…

ខេត្តព្រះសីហនុ-ព្រលប់ថ្ងៃទី១៨សីហា២០១៩នេះ ឯកឧត្តមគួច ចំរើនអភិបាលខេត្តព្រះសីហនុនិងលោកជំទាវ ព្រមទាំងមន្ត្រីជាច្រើនរូបទៀត ជួបសំណេះសំណាលជាមួយសិស្សានុសិស្សមកពីមូលដ្ឋានក្រៅក្រុងព្រះសីហនុ ដែលមកចូលរួមប្រឡងសញ្ញាបត្រ័មធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៩នេះ

បច្ចុប្បន្នរដ្ឋបាលខេត្តរៀបចំអោយស្នាក់នៅក្នុងផ្ទះសំណាក់គ្រូបង្រៀននិងផ្ទះសំណាក់កាកបាទក្រហមស្ថិតក្នុងសង្កាត់លេខ៣ក្រុងព្រះសីហនុ ជាមួយនឹងការផ្តល់អាហារ៣ពេលផងដែរ។ ពិធីជួបជុំជាមួយនិងហូបអាហារសាមគ្គីផងនោះបានធ្វើឡើងរួមគ្នានៅផ្ទះសំណាក់គ្រូបង្រៀន។ ឯកឧត្តមអភិបាលខេត្តនិងលោកជំទាវ បានជូនពរអោយសិស្សានុសិស្សទាំងអស់ប្រឡងជាប់គ្រប់ៗគ្នា ៕

សូមមេត្តាប្រុងប្រយត្ន័ផង!! បុរសម្នាក់ចូលចិត្តលេងហ្គេមអនឡាញបណ្តើរ សាកថ្មទូរស័ព្ទបណ្តើរ ធ្វើឲ្យឆ្លងចរន្តឆក់ស្លាប់…

កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ កន្លងទៅនេះ មានករណីបុរសម្នាក់បានស្លាប់ដោយសារឆក់ខ្សែភ្លើងឆ្លងចរន្ត ព្រោះតែសាកទូរស័ព្ទចោលក្បែរខ្លួនពេលកំពុងគេង។ តាមរយៈការសម្ភាសន៍នៃលោក អទិស័ក អាយុ២៩ឆ្នាំ ដែលជាមិត្តជិតខាងបន្ទប់បានរៀបរាប់ឲ្យដឹងថា អ្នកស្លាប់គឺអ្នកធ្វើការខាងបញ្ចាំងកុន ដែលធ្វើការក្នុងរោងភាពយន្ត។នៅយប់ថ្ងៃទី១៤ ខែសីហា គេបានឃើញបុរសខាងលើចេញពីធ្វើការ មកបន្ទប់ដើម្បីសម្រាកដូចរាល់ដង។ ជារៀងរាល់ដងពេលយប់ម៉ោងប្រហែល៨ លោក ថេផាថន ដែលជាអ្នកស្លាប់តែងចេញបបួលរូបលោក ដើម្បីទៅរកអាហារពេល

ល្ងាចញ៉ាំជុំគ្នា។ ដោយឡែកយប់កើតហេតុ គេពុំបានឃើញមិត្តជិតខាងបន្ទប់មកហៅខ្លួននោះឡើយ ដោយគិតថាក្រែងមិនស្រួលខ្លួនរូបគេក៏បានទៅគោះទ្វារ តែពុំមានអ្នកឆ្លើយ ហើយរូបគេក៏អើតតាមបង្អួចឃើញមិត្តរបស់ខ្លួនកំពុងតែគេង។ ដោយពុំហ៊ានរំខានរូបគេក៏ត្រលប់ទៅវិញ លុះថ្ងៃបន្ទាប់គេពុំបានឃើញមិត្តរបស់ខ្លួនចេញពីបន្ទប់នោះឡើយ ដោយហាក់មិនស្រួលចិត្តរូបគេក៏បានសម្រេចចិត្តប្តឹងម្ចាស់ផ្ទះឲ្យគាស់ទ្វារ ក៏ឃើញថា

លោក ថេផាថន ដែលមានអាយុ ២៨ឆ្នាំ បានស្លាប់បាត់ទៅហើយ។យោងតាមហេតុការណ៍ជាក់ស្តែងប៉ូលីសបានសន្មត់ថា បុរសរូបនេះបានស្លាប់ដោយសារឆក់ខ្សែភ្លើងពេលកំពុងគេង ដោយរូបគេស្លាប់អស់ជាង១០ម៉ោងមកហើយ។ នៅកន្លែងកើតហេតុគេរកឃើញទូរស័ព្ទប្រភេទម៉ាក OPPO

មួយគ្រឿងនៅលើខ្លួនអ្នកស្លាប់។ ប៉ូលីសពុំបានរកឃើញស្លាកស្នាមវាយប្រហារ អ្វីឡើយ ដោយសន្និដ្ឋានថាអ្នកស្លាប់ជាមនុស្សចូលចិត្តលេងហ្គេមអនឡាញ លុះពេលគេងសាកថ្មទូរស័ព្ទបណ្តើររួចចុងលេងបណ្តើរ ដែលបណ្តាលឲ្យឆ្លងចរន្តស្លាប់បែបនេះ។ យ៉ាងណាមិញសាកសពនឹងត្រូវបញ្ជូនទៅពិនិត្យលម្អិតបន្ថែមមុននឹងបញ្ជូនទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

ជួយស៊ែរបន្តឲ្យបានដឹងគ្រប់គ្នាផង! បងប្រុសម្នាក់ សុំជួយឲ្យប្រកាសរកកូនស្រី (ដូចក្នុងរូបថត) ដែលអះអាងថាបានបាត់ពីផ្ទះ

ដោយយោងតាមគណនីហ្វេសប៊ុកផេកដែលមានឈ្មោះថា Huy Bunleng បានអោយដឹងថា៖ «ពលរដ្ឋសុំជួយប្រកាសរកកូនស្រី(ដូចក្នុងរូបថត) ដែលអះអាងថា បានបាត់ពីផ្ទះ ។ បើតាមពលរដ្ឋដដែលថា ករណីនេះគាត់បានរាយការណ៍ជូនសមត្ថកិច្ចរួចហើយ និងជូនជាលេខទូរសព្ទ័សម្រាប់ទំនាក់ទំនងជាមួយក្រុមគ្រួសារផងដែរ Tel.0962440739/017220848 ។»

អាស្រ័ហេតុនេះសូមបងប្អូនពុកម៉ែជួយស៊ែរដំណឹងនេះផង។ ចំពោះព័ត៌មានលម្អិត យើងខ្ញុំនឹងធ្វើការផ្សាយបន្ថែមនាពេលក្រោយទៀត៕

ចូលរួមរំលែកទុក្ខ និងសោគស្តាយ! ប្អូនស្រីម្នាក់ជិះម៉ូតូជាមួយឪពុក ទៅមើលមណ្ឌលប្រលងនៅក្រុងតាខ្មៅ សំណាងមិនល្អត្រូវឡានបុកតាមផ្លូវ….(មានវីដេអូ)

ភ្នំពេញ៖ ពិតជាគួរអាណិតណាស់ យុវតីម្នាក់ជិះម៉ូតូជាមួយឪពុក ដើម្បីទៅមើលមណ្ឌលប្រលងនៅក្រុងតាខ្មៅ ខេត្តកណ្តាលតែអកុសលជួបគ្រោះថ្នាក់ចរាចរណ៍ ត្រូវរថយន្តដឹកឥដ្ឋផ្តាញ់ជីវិតស្លាប់មួយរំពេច យ៉ាងគួរឲ្យសង្វេគ ចំណែកឪពុករងរបួស ទ្រហោយំបោកខ្លួនអោបសពកូនស្រី ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងនាវេលាម៉ោងជាង១២ថ្ងៃត្រង់ ទី១៨ ខែសីហា ឆ្នាំ២០១៩នេះ ស្ថិតនៅតាមបណ្តោយផ្លូវវិមានឈ្នះៗ ត្រង់ចំណុចផ្លូវបំបែកជាបួន ស្ថិតក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រៅយចង្វារ រាជធានីភ្នំពេញ។

យុវតីខាងលើឈ្មោះ អ៊ុយ លីលី អាយុ១៨ឆ្នាំ ប្រភពពីកន្លែងកើតហេតុបាននិយាយថាមុនពេលកើតហេតុ ឪពុករបស់យុវតីខាងលើបានឌុបកូន ពីឃុំរកាកោង ស្រុកមុខកំពូល ខេត្តកណ្តាល មកមើលឈ្មោះប្រឡង នៅមណ្ឌលប្រឡងមួយក្នុងក្រុងតាខ្មៅ ហើយក៏ត្រូវរថយន្តដឹកឥដ្ឋ បុកពីក្រោយបណ្តាលឲ្យស្លាប់ រីឯឪពុករបស់នាង គ្រាន់តែរបួសប៉ុណ្ណោះ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅការិយាល័យចរាចរណ៍ជើងគោកដើម្បីមកធ្វើការវាស់វែងយករថយន្តបង្ក និងម៉ូតូជនរងគ្រោះ ទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ ។រីឯសាកសពត្រូវបានប្រគល់ជូនទៅក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕ សូមប្រិយមិត្តទស្សនាវីដេអូនៅខាងក្រោម៖

ជួយស៊ែរបន្តផងបងប្អូន! ប្អូនកំពុងខ្វះលទ្ធភាពដើម្បីទៅពេទ្យ ប្អូនមានជម្ងឺសើរស្បែក​ មានការឈឺចាប់សុះសាច់រាល់ថ្ងៃ ជីវិតគាត់ពឹងលើបងប្អូនហើយ…(មានវីដេអូ)

ជួយស៊ែរបន្តផង! ប្អូនកំពុងខ្វះលទ្ធភាពដើម្បីទៅពេទ្យ ប្អូនមានជម្ងឺសើរស្បែក​ កំពុងមានការឈឺចាប់សុះសាច់រាល់ថ្ងៃ…(មានវីដេអូ)។ ប្រិយមិត្តច្បាស់ជាបានដឹងហើយ អំពីក្មេងស្រីម្នាក់កំពុងតែកើតនូវជម្ងឺសើរស្បែករមាស់រាំរ៉ៃ ជារៀងរាល់ថ្ងៃ។

ក្នុងនោះ មានបងប្រុសម្នាក់បានធ្វើការបង្ហោះនូវវីដេអូឡាយដើម្បីស្វែងរកជំនួយរបស់បងប្អូនដើម្បីជួយដល់ប្អូន ដោយបានធ្វើការសរសេរថា៖ «សួស្តីបងប្អូនទាំងអស់គ្នា ឥលូវនេះស្រីកែវបានមកដល់ភ្នំពេញហើយ ។ តោះយើងរួមគ្នា ជួយគាត់ម្នាក់បន្តិចៗ ដើម្បីអាចឲ្យគាត់មានលទ្ធភាពទៅពេទ្យផង ។» គួរបញ្ជាក់ផងដែរថា នៅល្ងាចថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩ មានគណនីហ្វេសប៊ុកមួយបានធ្វើការបង្ហោះដោយសរសរថា៖«ខ្ញុំបានមកជួបហើយបងប្អូនពិតជាគួរអោយអាសូរណាស់កូនស្រីតាំងពីកំណើរមកតែម្តង

គឺកូនរស់ដោយឈឺឆាប់ខ្លាំងណាស់ វេទនាខ្លាំងណាស់ ពិបាកទ្រាំខ្លាំងណាស់😥😥 កូនយំរាល់ថ្ងៃដោយសារតែរម៉ាស់ពេក ឈឺពេក ។ កូនបានទៅពេទ្យ តែពេទ្យបានប្រាប់ថា ជំងឺប្រភេទនេះគឺមើលមិនជានោះទេ😥😥 ព្រះអើយ នាងរស់ពិបាកជាងស្លាប់ទៅទៀត ។យ៉ាងណាមិញ នៅថ្ងៃអាទិត្យស្អែកនេះ ខ្ញុំនឹងនាំគាត់ទៅដល់ក្រុងភ្នំពេញតែម្តង (គឺទៅជាមួយឪពុកម្តាយរបស់គាត់ដែរ) សម្រាប់បងប្អូន ដែលមានបំណងចង់ជួប និង ជួយឧបត្ថមក្មួយស្រីដែរនោះ បងប្អូនអាចជួយជា ស្បែងអាហារ សំលៀកបំពាក់ ឬ ក៏ជាថវិការជាដើម្បី សម្រាប់ក្មួយស្រីទិញថ្នាំបំបាត់ការឈឺចាប់ខ្លះ និងទិញអាហារឧបត្ថមខ្លះ ។ សូមទស្សនាវីដេអូនៅខាងក្រោម៖

ចប់បាត់! ចាន់ឡា ថា៖ ចាប់ពីថ្ងៃនេះទៅនាងឈប់លេងហ្វេសប៊ុក ឈប់លេងឆាត ប៉ុន្តែនៅច្រៀងធម្មតា ប៉ុន្មានថ្ងៃខាងមុខទៀតនាងនឹងចេញ…(មានរូបភាព)

ប្រិយមិត្តច្បាស់ជាបានជ្រាបហេីយថា ចាន់ឡា បច្ចុប្បន្នមានភាពប្រសេីរជាងមុន ដោយមានអ្នកគាំទ្រនិងលេីកទឹកចិត្តចំពោះរូបនាងយ៉ាងច្រេីនកុះករ ដែលធ្វេីអោយរូបនាងមានកម្លាំងចិត្តប្រឹងប្រែងខិតខំតស៊ូបន្តដំណេីរទៅមុខទៀត ដើម្បីបងប្អូនពុកម៉ែមាមីងដែលជាអ្នកគាំទ្រ និងដើម្បីគ្រួសាររបស់នាងផ្ទាល់ផងដែរ។

យ៉ាងណាមិញ ប្អូនស្រី លៀង​​ ចាន់ឡា នាពេលនេះគឺមានសភាពខុសប្លែកពីមុនច្រេីន ទាំងសម្រស់និង ការងារព្រោះមានបណ្តាសំអាងការជាច្រេីនបានទាក់ទង និងអញ្ជេីញរូបនាងអោយមកថតរូប និងមានការតុបតែងមុខយ៉ាងស្រស់ស្អាតតាមរយៈការថតជាមួយសម្លៀកបំពាក់បុរាណ និងសម័យជាច្រើនម៉ូដ និងជាច្រើនពណ៌សុទ្ធតែស្រស់ៗស្អាតផងដែរ។

ទន្ទឹមនឹងនេះ ស្រាប់តែនៅថ្ងៃទី1៧ សីហា ឆ្នាំ2019 រូបនាងបានបង្ហោះសារមួយពោរពេញដោយក្តីសោគសង្រែងតាមរយះគណនីហ្វេសប៊ុករបស់នាង ដោយបានពោលពាក្យថា៖ ‌‌«ចាប់ពីថ្ងៃនេះទៅញុំសន្យារថាឈប់លេងហ្វេសប៊ុកឈប់លេងឆាត ប៉ុន្តែញុំនៅច្រៀងធម្មតា ប៉ុន្មានថ្ងៃខាងមុខទៀតញុំនឹងចេញបទចម្រៀងផ្ទាល់ខ្លួន ហើយញុំស្លាញ់បងបងដែលស្លាញ់ញុំ OK »៕ សូមទស្សនារូបភាពនៅខាងក្រោម៖

តាមពិតចឹងសោះ!! ទីបំផុត ដួង ម៉ានិច និងបុត្រ ចេញមុខបកស្រាយ រឿងស្នេហាខុសវ័យ…(មានវីឌីអូ)

ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបហើយថា តារាសម្តែងស្រីដ៏មានប្រជាប្រិយភាពកញ្ញាដួង ម៉ានិច មួយរយៈពេលចុងក្រោយនេះ មានសន្ទុះប្រជាប្រិយភាពខ្លាំង ស្របពេលដែលធ្លាយដំណឹងស្រលាញ់គ្នាជាមួយ បុត្រ និងវីដេអូរាំរបស់នាងត្រូវបានគេTroll ពេញបណ្តាញសង្គមតែម្តង។

ទោះបីជាមានគេTroll លេងសើចពេញបណ្តាញសង្គមយ៉ាងណាក្តី ក៏ប៉ុន្តែឃើញថានាងមិនមានប្រតិកម្ម ឬខឹងអ្វីនោះទេ ខណៈពេលដែលកាលពីពេលថ្មីៗនេះ នាងបានធ្វើការរៀបរាប់តាមរយៈការLive វីដេអូ មានតែអរគុណដល់ពួកគេ សម្រាប់ការស្រលាញ់ គាំទ្រ។អ្វីដែលកាន់តែពិសេស

និងមហាជនភាគច្រើនចង់ជ្រាបច្បាស់នោះគឺ ទំនាក់ទំនងជាមួយនឹងប្រុសក្មេងបុត្រ នាងក៏បានធ្វើការបកស្រាយ និងស្រាយចម្ងល់ថានេះជារឿងពិតឬក៏យ៉ាងណា ដោយក្នុងនោះនាងបានរៀបរាប់ថានេះជារឿងមិនពិតនោះទេ ដែលថានាងស្រលាញ់គ្នា តែការពិតអ្នកទាំងនេះកំពុងតែ

បំពេញ ការងារជាមួយគ្នាជាច្រើន ដូច្នោះកុំមានការយល់ច្រឡំអី។ចំពោះការស្រលាញ់ក្នុងនៃស្នេហាគឺ នាងគ្មាននោះទេចំពោះបុត្រ ក៏ប៉ុន្តែសម្រាប់ការស្រលាញ់ជាបងស្រី និងប្អូនប្រុសគឺមានចំពោះគ្នា។តាមរយៈការបកស្រាយរបស់នាងបានធ្វើឲ្យអ្នកគាំទ្រជាច្រើន បញ្ចប់ចម្ងល់ ព្រោះរាល់សកម្មភាពជាច្រើនរបស់អ្នកទាំងពីរ គឺគ្រាន់តែជាការសម្តែងប៉ុណ្ណោះនោះទេ៕