ក្តុកក្តុលណាស់! លៀង​ ចាន់ឡា ​៖​ ឆ្អែតហេីយ​ ពេលនឹកឃេីញម្តងៗឆ្អែតបាយបីថ្ងៃ…(មានវីដេអូ)

ប្រិយមិត្តច្បាស់ជាបានជ្រាបហេីយថា ចាន់ឡា បច្ចុប្បន្នមានភាពប្រសេីរជាងមុន ដោយមានអ្នកគាំទ្រនិងលេីកទឹកចិត្តចំពោះរូបនាងយ៉ាងច្រេីនកុះករ ដែលធ្វេីអោយរូបនាងមានកម្លាំងចិត្តប្រឹងប្រែងខិតខំតស៊ូបន្តដំណេីរទៅមុខទៀត ដើម្បីបងប្អូនពុកម៉ែមាមីងដែលជាអ្នកគាំទ្រ និងដើម្បីគ្រួសាររបស់នាងផ្ទាល់ផងដែរ។

យ៉ាងណាមិញ ប្អូនស្រី លៀង​​ ចាន់ឡា នាពេលនេះគឺមានសភាពខុសប្លែកពីមុនច្រេីន ទាំងសម្រស់និង ការងារព្រោះមានបណ្តាសំអាងការជាច្រេីនបានទាក់ទង និងអញ្ជេីញរូបនាងអោយមកថតរូប និងមានការតុបតែងមុខយ៉ាងស្រស់ស្អាតតាមរយៈការថតជាមួយសម្លៀកបំពាក់បុរាណ និងសម័យជាច្រើនម៉ូដ និងជាច្រើនពណ៌សុទ្ធតែស្រស់ៗស្អាតផងដែរ។

ទន្ទឹមនឹងនេះ ស្រាប់តែនៅរាត្រីថ្ងៃទី16 សីហា ឆ្នាំ2019 រូបនាងបានបង្ហោះសារមួយពោរពេញដោយក្តីសោគសង្រែងតាមរយះគណនីហ្វេសប៊ុករបស់នាង ដោយបានពោលពាក្យថា៖ ” ឆ្អែតហេីយ ពេលនឹកឃេីញម្តងៗឆ្អែតបាយបីថ្ងៃ”៕ សូមទស្សនារូបភាព និងវីដេអូនៅខាងក្រោម៖


សូមទស្សនាវីដេអូនៅខាងក្រោម៖


សាហាវណាស់! ព្រះចៅអធិការវត្ដដីថ្មី សម្លាប់បុរសម្នាក់យ៉ាងព្រៃផ្សៃព្រោះខឹងជនរងគ្រោះដឹងថាខ្លួនលួចមានស្រីស្នេហ៍ និងគ្មាន៤០០០ដុល្លារដើម្បីសង…

ដោយយោងតាមផេកហ្វេសប៊ុកមួយដែលមានឈ្មោះថា «ព័ត៌មានប្រចាំថ្ងៃ» បានសរសេរបង្ហោះថា៖ «ព្រះសង្ឃដែលជាព្រះចៅអធិការវត្ដដីថ្មី ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ខឹងជនរងគ្រោះដែលជាអ្នករត់ម៉ូតូឌុបដឹងថាខ្លួនលួចមានស្រីស្នេហ៍ និងហេតុផលមួយទៀត ខ្ចីលុយជនរងគ្រោះជាង៤០០០ដុល្លារប៉ុន្ដែគ្មានលុយសង

ក៏ធ្វើសកម្មភាពសម្លាប់បុរសម្នាក់យ៉ាងសាហាវព្រៃផ្សៃរួចយកទៅបោះចោលនៅក្នុងព្រៃ ក្នុងគោលបំណងបំបាត់ភ័ស្ដុតាង។ នេះបើតាមស្នងការនគរបាលខេត្តឧត្តរមានជ័យ ។ តើនៅមានបែបនេះប៉ុន្មានទៀត?»។

ក្នុងហេតុការណ៍នេះផងដែរ បើមើលតាមទិដ្ឋភាពនេះគឺពិតជាគួរឲ្យរន្ធត់ខ្លាំងណាស់ ក្នុងនោះក៏មានការចុះអន្តរាគមន៍ពីសំណាក់កម្លាំងមានសមត្ថកិច្ចផងដែរ៕

នាយតាក់ស៊ីថា៖ នាយមិនបានសុំនាងភីមរស់នៅជាមួយវិញទេ គាត់បានលែងលះគ្នាហើយ នាងភីមក៏មានប្ដីរួចហើយដែរ…

ដោយយោងតាមគណនីហ្វេសប៊ុកផេកដែលមានឈ្មោះថា «Live-Daily Cambodia» បានសរសេររៀបរាប់ថា «#នាយតាក់ស៊ីថា៖នាយមិនបានសុំនាងភីមរស់នៅជាមួយវិញទេ គាត់បានលែងលះគ្នាហើយ!!!#អំបាញ់មិញនេះខ្ញុំទូរស័ព្ទទៅនាយតាក់ស៊ីពាក់ព័ន្ធរឿងរ៉ាវដែលថាអតីតភរិយាគាត់បាន បណ្ដេញគាត់ចេញពីផ្ទះនោះគឺមិនពិតនោះទេ។

នេះបើយោងតាមការលើកឡើងរបស់នាយតាក់សុីតានរយះទូរស័ព្ទនៅល្ងាចថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩នេះ។ #នាយបានប្រាប់ឲ្យដឹងថា គាត់មិនបានសុំអ្នកនាងភីមដើម្បីត្រឡប់ទៅរស់នៅជាមួយនោះទេ ព្រោះគាត់បានផ្ដិតមេដៃលែងលះគ្នាតាំងពីនៅជាសង្ឃ ហើយអ្នកនាងភីមក៏មានប្ដីរួចហើយដែរ។ #តែអ្វីដែលធ្វើឲ្យគាត់ពិបាកគឺអត់មានមធ្យោបាយធ្វើដំណើរនិងផ្ទះផ្ទាល់ខ្លួនដើម្បីស្នាក់នៅ។

នាយបន្តទៀតថា នាយមានបងប្អូន៣នាក់តែស្លាប់២នាក់ហើយនៅតែគាត់នោះទេ។ #ជាចុងក្រោយបាយសអំពាវនាវឲ្យពុកម៉ែបងប្អូនសប្បុរសជនមេត្តាជួយដល់គាត់ផងព្រោះមានជីដូនវ័យជាង៩០ឆ្នាំនិងអ៊ុំប្រុសម្នាក់ទៀតតែល្ងិតភ្នែក។ #លេខទូរស័ព្ទនាយតាក់សុី៖069 295 646»៕ ចង់ជ្រាបច្បាស់សូមទស្សនារូបភាពនៅខាងក្រោម៖

កម្លាំងសមត្ថកិច្ចនាំខ្លួនឧកញ៉ា គង់ ក្រឹង និងកូនប្រសា ទៅឆែកឆេរផ្ទះ នៅស្រុកស្នួល ក្រោយឃាត់ខ្លួនកាលពីល្ងាចម្សិលមិញ…(មានរូបភាព)

យោងតាមគណនីហ្វេសប៊ុករបស់បងប្រុសម្នាក់បានបង្ហោះ ដោយសរសេរថា៖ «#កម្លាំងសមត្ថកិច្ចនាំខ្លួនឧកញ៉ា គង់ ក្រឹង និងកូនប្រសា ទៅឆែកឆេរផ្ទះ នៅស្រុកស្នួល ក្រោយឃាត់ខ្លួនកាលពីល្ងាចម្សិលមិញ #ពេញមួយព្រឹកថ្ងៃទី១៦ខែសីហា ឆ្នាំ២០១៩នេះ កម្លាំងគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បាននាំខ្លួន ឧកញ៉ា គង់ ក្រឹង និងកូនប្រសារបស់គាត់ នាំមកឆែកឆេរផ្ទះនៅស្រុកស្នួល ខេត្តក្រចេះ ក្រោយពីពួកទាំង២នាក់ ត្រូវបានឃាត់ខ្លួនកាលពីល្ងាចម្សិលមិញ៕

គួរបញ្ញាក់ផងដែរថា នៅល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩នេះគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានសម្រេចឃាត់ខ្លួន ឧកញ៉ា គង់ គ្រឹង និងកូនប្រសារហើយ បន្ទាប់ពីសួរនាំអស់រយៈពេល១ថ្ងៃ ពាក់ព័ន្ធនឹងបទល្មើសព្រៃ នៅក្នុងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ។ នេះបើតាមការបញ្ជាក់ពី ឯកឧត្តមឧត្តមសេនីយ៍ត្រី អេង ហ៉ី អ្នកនាំពាក្យគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។

ឯកឧត្តមឧត្តមសេនីយ៍ត្រីបានបញ្ជាក់ប្រាប់បណ្តាញព័ត៌មានយ៉ាងដូច្នេះថា៖”ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ និងមានការសម្របសម្រួលពីអយ្យការ កម្លាំងអាវុធហត្ថខេត្តក្រចេះ បានធ្វើការឃាត់ខ្លួនបុគ្គលពាក់ព័ន្ធនឹងបទល្មើសព្រៃឈើចំនួន២រូប ក្នុងនោះមាន ជនសង្ស័យ ឧកញ៉ា គង់ គ្រឹង និងឈ្មោះ ម៉ាត់ ណាស៊ាត”។

ប្រភព៖ សកម្មជន ហ្វេសប៊ុក

អាយដលប៉ះអាយដល! ភ្ញាក់ផ្អើលពេលឃើញលោក អុីណូ ណាត់ជួបប្អូនស្រី ចាន់ឡា សូម្បីសត្វពស់ក៏មកគាំទ្រដែរ…(មានរូបភាព)

យោងតាមគណនីហ្វេសប៊ុកផេករបស់លោក អុីណូ បានសរសរបង្ហោះថា៖ «អ្នកទាំងអស់គ្នា ប្រហែលជាឆ្ងល់ហេតុអ្វី បងEno មិនទាន់បានជួបជជែកគ្នាជាមួយប្អូនស្រី…. ដោយខ្ញុំទើបញ្ចប់បេសកកម្មពិសេស ពីប្រទេសកូរ៉េ🇰🇷 បោះជំរុំរដូវក្តៅ ញាុំអាហារសាមគ្គី ដែររៀបចំឡើងដោយ ស្ថានឯកអគ្គរាជទូតខ្មែរប្រចាំសាធរណៈកូរ៉េ គឺឯកឧត្តមបង ដ៏ខ្លាំងពូកែឆ្លាត ហើយជាបងដែរពន្យល់ណែនាំខ្ញុំរហូត គឺឯកឧត្តមបង ឡុង ឌីម៉ង់ ប៉ុន្តែនៅពេលនេះ ប្អូនស្រី…


បានមកជួបបងហើយ ហាហា មកដោយមិនទាន់បានញាុំអី ខ្ញុំបានអញ្ជើញគាត់មកកាន់ ហាង ល្មូនCafe បានជជែកការងារដឹងរឿងជាច្រើន ឥឡូវនេះ ដូចដែរបានសន្យា គាត់និងតៀមចេញបទចម្រៀងថ្មី បទភ្លេងថ្មី ដែរហ្នឹងនិពន្ធដោយខ្ញុំបាទផ្ទាល់ជាមួយក្រុមការងារផ្សេងៗទៀតឆាប់ឆាប់នេះ គាត់នឹងក្លាយជាអ្នកចម្រៀងឯករាជ អ្នកចម្រៀងOriginal

បញ្ជាក់ ការជួយរបស់បងEno មិនមែនចង់ល្បីនោះទេ ព្រោះបងEno ល្បីអាចគ្រប់គ្រាន់ពុកម៉ែបងប្អូនស្គាល់ហើយ ទោះបីខ្ញុំមិនមែនជាអ្នកមានស្តុកស្តុមយ៉ាងណាក្តី ប៉ុន្តែវាស្តែងចេញពីការជួយដោយភាពស្មោះត្រង់ »។ ភ្លាមៗនោះ គណនីដែលមានឈ្មោះថា លៀង ចាន់ឡា បានធ្វើការស៊ែរបន្តដោមានការសរសេរថា៖ «ថ្ងៃនេះមកជួបបងអុីណូសប្បាយបានជួបអាយដល»

កុំដាច់ចិត្តអី ជួយស៊ែរបន្តក្រែងមានអ្នកជួយខ្លះៗ! ប្អូនស្រីកើតជំងឺចម្លែក ដំបៅរលេះរលួយលើស្បែកគ្មានប្រាក់ព្យាបាល សង្ឃឹមជីវិតលើបងប្អូន….(មានវីដេអូ)

ដោយយោងតាមគណនីហ្វេសប៊ុកផេកដែលមានឈ្មោះ «ខ្ញុំបាទរ៉ាហ្វីន ដែលជាយុវជនមូស្លីមកម្ពុជា »បានសរសេររៀបរាប់ថា៖ «ពិតជាអាណិតខ្លាំងណាស់ប្អូនគេប្អូនយេីង😭សូមជួយសែរផងបងប្អូន🙏🏻ខ្ញុំបាទរ៉ាហ្វីនបានឃេីញក្មួយស្រីម្នាក់មានជំងឺដែលខ្វាសខាតថវិកាដេីម្បីព្យាបាលជំងឺសូមជួយដល់គាត់ផងដេីម្បីអោយគាត់បានព្យាលបាលជំងឺនិងបន្តការសិក្សា

បន្តទៀតផងបងប្អូនហើយគាត់លំបាក់ខ្លាំងណាស់សូមជួយគាត់ផងងប្អូន😭ខ្ញុំបាទរ៉ាហ្វីនបានឃើញហើយពិតគួរអោយកំសត់ខ្លាំងណាស់បងប្អូន😭សូមបងប្អនជួយគាត់ផងបងប្អូនបើសិនបងប្អូនបានឃើញហើយសូមបងប្អូនជួយសែរដើម្បីអោយបងប្អូនយើងបានឃើញនិងបានជួយដល់ពួកគាត់ផង1000៛ក្ដី2000៛ដើម្បីអោយគាត់បានព្យាបាល់ជំងឺផងបងប្អូនផងជិវិតគាត់ជីវិតយើងគ្មានអ្នកណាម្នាក់ចង់លំបាកទេមានតែអំពើរល្អទេទើបអាចជួយយើងបានហើយសព្វថ្ងៃ

គាត់រស់នៅភូមិ​ ជាំខ្នារ​ ស្រកុសន្ទុក​ ខេត្តកំពង់ធំ​ សិនជាបងប្អូនចង់ជួយពួកគាត់អាចទំនាក់ទំនងមកលេខ 081641318​ 0972445739ឫក៏អាចអញ្ចើញទៅផ្ទាល់ក៏បានដែរណាបងប្អូនយើងរួមគ្នានិងសាមគ្គីគ្នាដើម្បីមនុស្សធម៌នៃប្រទេសជាតិយើងទាំងអស់គ្នាណា🙏🏻សង្ឃឹមថាអល់ឡោះទ្រងនិងទទួលយកអំពើល្អរបស់ពួកយើងទាំងអស់គ្នាណាបងប្អូន🙏🏻»។


សូមទស្សនាវីដេអូនៅខាងក្រោម៖

ជួយស៊ែរផងបងប្អូ​ន!​ មេីលចរឹកមន្ត្រីសាធារណការ​ និងដឹកជញ្ជូនខេត្តសៀមរាប យកជើងទៅចង្អុលស្លាកលេខយាន្តយន្តរបស់គេ…

ដោយយោងតាមគណនីហ្វេសប៊ុកដែលមានឈ្មោះថា “Huy Ou dom” បានសរសេរលេីកឡេីងថា៖ ” #មន្ត្រីឆៀកឡានកំពូលឈ្លើយមែន!!!#ចរឹកមន្ត្រីសាធារណការនិងដឹកជញ្ជូនខេត្តសៀមរាបកំពូលឈ្លើយ យកជើងរបស់ខ្លួនទៅចង្អុលស្លាកលេខម្ចាស់យាន្តយន្តរបស់គេដែលគេស្រលាញ់ស្

ទើរយះសំពត់ ថែមទាំងប្រើសម្ដីគួរឲ្យស្អប់ខ្ពើមមិនសាកសម្យជាមន្ត្រីបម្រើសេវាសាធារណៈនៅកន្លែងឆៀករថយន្តខេត្តសៀមរាបសោះ។ នេះបើយោងតាមប្រជាពលរដ្ឋដែលបានយកឡានទៅឆៀកនៅខេត្តសៀមរាបកាលពីថ្ងៃទី14ខែសីហាឆ្នាំ2019៕

ពិតជាស្រស់ស្អាតមែន! កញា លៀង ចាន់ឡា តុបតែងខ្លួនលើកនេះពិតជាស្រស់ផូរផង់ ធ្វើឲ្យអ្នកគាំទ្រលាន់មាត់សឹងគ្រប់គ្នា…(មានវីដេអូ)

ប្រិយមិត្តច្បាស់ជាបានជ្រាបហើយថា កញាលៀង ចាន់ឡា ឥលូវហាក់មានរាសីខ្ពស់ត្រដែតដោយមានសំអាងការជាច្រើនបានហៅ នាងមកតុបតែង និងថតម៉ូដសម្លៀកបំពាក់បុរាណ និងសម័យយ៉ាងស្អាតៗ ទាក់ភ្នែកដល់អ្នកទស្សនាព្រមទាំងធ្វើអោយអ្នកទស្សានាលាន់មាត់គ្រប់ៗគ្នាថា«អីយ៉ូយ ស្អាតអីស្អាតយ៉ាងនេះលង់ស្រឡាញ់ហេីយ»។

យ៉ាងណាមិញ ថ្មីៗនេះកញាលៀង ចាន់ឡា ទើបតែបានថតនូវរូបភាពនៅតាមបណ្តាសំអាងការល្បីៗជាច្រើន និងសំអាងការទាំងនោះបានធ្វើការបង្ហោះនៅតាមបណ្តាញសង្គមហ្វេសប៊ុកធ្វើអោយមានការចែករំលែកតៗគ្នា រហូតមានសារព័ត៌មានជាច្រើនបានចុះផ្សាយពីរូបសម្រស់ដ៏ស្រស់ស្អាតរបស់ លៀង ចាន់ឡា យ៉ាងច្រើនសន្ធឹកតែម្តង។

ទន្ទឹមនឹងនេះផងដែរ បងប្អូននៅតាមបណ្តាញសង្គមហ្វេសប៊ុកបានធ្វើការចុចស៊ែរចែករំលែកយ៉ាងច្រើន អំពីរូបភាពរបស់លៀង ចាន់ឡា ដែលរូបរបស់កញ្ញាបានបង្ហោះដោយគណនីហ្វេសប៊ុកដែលមានឈ្មោះថា “វុទ្ធី មង្គលសំអាងការ” បានសរសេរថា៖ “ប្លែកទេប៉ុន្នឹង នៅចាំទេអ្នកទាំងអស់គ្នាប្អូនស្រី លៀងចាន់ឡា ថតម៉ូតសំរាប់រដូវកាលថ្មី វុទ្ធី មង្គលសំអាងការ តែងតែមានសំលៀកបំពាក់ថ្មីៗជានិច្ចសំរាប់កូនក្រមុំ ម៉ូឌែល ប្អូនស្រី លៀង ចាន់ឡា ទំនាក់ទំនង0963757564″។

ចង់ជ្រាបកាន់តែច្បាស់សូមប្រិយមិត្តទស្សនាវីដេអូនៅខាងក្រោមនេះ៖

មិនធម្មតា! ខេមរៈ សិរីមន្ត បញ្ចេញម៉ូតសក់ថ្មី ប្លែកភ្នែក រហូតមហាជនលាន់មាត់ថា….(មានរូបច្រើន)

ភ្នំពេញ៖ ប្រិយមិត្តពិតជាស្គាល់កំពូលតារាចំរៀងដែលទទួលបានប្រជាប្រិយភាពខ្លំាងពីសំណាក់មហាជនគឺលោក ខេមរះ សេរីមន្ត បើនិយា យពីការតែងខ្លួនរបស់តារាប្រុសរូបនេះវិញ គឺតែងតែថ្មីៗប្លែកជានិច្ច មិនថាការតែងខ្លួន និងការស្លៀកពាក់ ជាពិសេរូបរាងពីស្គមប្រែម កមានសាច់ដុំធំៗ យ៉ាងសង្ហាជាមុនទៅទៀត។ទោះបីជាបច្ចុប្បន្ននេះមានកូន៣រួចមកហើយយ៉ាងណាក្តី។

តារាចម្រៀងប្រុសដ៏មានប្រជាប្រិយភាព លោកខេមរៈ សិរីមន្ត នៅតែរក្សានូវរូបរាងដ៏ស្រស់សង្ហាដដែល ដោយទទួលបានការសរសើរ និងចាប់អារម្មណ៍យ៉ាងខ្លាំងពីបណ្តាអ្នកគាំទ្រជាច្រើន។ជាក់ស្តែងកាលពីពេលថ្មីៗនេះ តារាប្រុសរូបនេះ បានធ្វើឲ្យអ្នកគាំទ្រពេញចិត្ត និងសរសើរដល់លោកគ្រប់គ្នា ក្រោយបានធ្វើការប្តូរស្ទាយ៍សក់យ៉ាងសង្ហា គួរឲ្យចាប់អារម្មណ៍។

ការតែងខ្លួនរបស់លោកទាំងនេះ មិនត្រឹមតែឲ្យអ្នកគាំទ្រពេញចិត្តនោះទេ ថែមទាំងបានធ្វើការសរសើរដល់លោក ដែលទោះបីជាមានវ័យច្រើនបែបណា តែសម្រាប់ការតែងខ្លួនមិនឲ្យចាញ់កម្លោះៗនោះទេ ពោលគឺតែងតែសង្ហាគ្រប់ពេលតែម្តង៕ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ

រំជួលចិត្តចង់ស្រក់ទឹកភ្នែក! ខណៈនេះលោក តាក់សុី ឆ្លើយតបនឹងការបដិសេដរបស់អ្នកនាង ភីម វិញយ៉ាងក្តុកក្តួលថា…

រំជួលចិត្តចង់ស្រក់ទឹកភ្នែក! ខណៈនេះលោក តាក់សុី ឆ្លើយតបនឹងការបដិសេដរបស់អ្នកនាង ភីម វិញយ៉ាងក្តុកក្តួលថា…(មានវីដេអូ)។ ដោយយោងតាមរយៈគណនី ហ្វេសប៊ុកផេក លោកតា វុិចទ័រ បានសរសេរប្រាប់ឱ្យដឹងថា៖
«បងប្អូនសូមកុំសើចកុំយំគាត់អី! នៅសល់តែមួយវ៉ាលីនេះទេ។ ឃើញគាត់ផ្ទាល់អ្នកនឹងអាសូរគាត់។ថ្ងៃទី13/08/2019នេះខ្ញុំនិងក្រុមការងារហៅគាត់មកថតកម្មវិធីគ្រួសារពីរCTN ខ្ញុំសូមអរគុណថ្នាក់ដឹកនាំCTN»។

ក្នុងនោះដែរ លោក ហេង ឡុង ប្រធានសមាគមន៏សិល្បករខ្មែរ ក៏បានធ្វើការបញ្ជាក់នៅលើគណនី ហ្វេសប៊ុកផ្លូវការ របស់លោក ទាក់ទងចំពោះការវិលត្រលប់មកបម្រើការ នៅទូរទស្សន៏ CTN នេះវិញ របស់នាយ តាក់ សុី ដោយមានខ្លឹមសារថា៖”ថ្ងៃនេះctnទទួលគាត់សម្ដែងក្នុងកម្មវិធីកំប្លែងវិញ ប៉ុន្តែមិនទាន់ទទួលយកចូលធ្វើជាបុគ្គលិកពេញសិទ្ធិវិញទេ”។

គួររំលឹកថាអ្នកនាង ភីម វិញនោះ ក៏បានស្រាយបំភ្លឺចំពោះទំនាក់ទំនងខ្លួន រវាងនិងនាយ តាក់ សុី ពេលនេះឲ្យដឹងថា «ខ្ញុំបានលែងលះគ្នា ដាច់ស្រេចជាមួយលោក តាក់ ស៊ី តាំងពីមុនពេលទៅបួសម្ល៉េះ ដូច្នេះគ្មានអ្វីត្រូវជាប់ពាក់ព័ន្ធគ្នាទៀតទេ ដោយមានគ្រួសារទាំងសងខាងទទួលស្គាល់ដឹងឮទៀតផង ហើយអ្នកនាងមិនអាចទទួលយកលោកតាក់ ស៊ី មកធ្វើជាប្ដីម្ដងទៀតបានឡើយ»។

មិនបង្អង់យូរ នាក្នុងថ្ងៃនេះ ទី១៦ ខែសីហា ឆ្នាំ២០១៩ ក្រោយពីលឺពាក្យពេជន៏ អ្នកនាង ភីម អតីតភរិយារបស់ខ្លួនឆ្លើយតបបែបនេះមក ស្រាប់តែពេលនេះ នាយ តាក់សុី ក៏បានឆ្លើយតបយ៉ាងខ្លីនូវពាក្យមួយឃ្លាថា៖ «ខ្ញុំមិនមានការខឹងសម្បារអ្វីនោះទេ ចាត់ទុកថាពួកយើងអស់និស្ស័យទៅចុះ»៕ ចង់ជ្រាបច្បាស់សូមទស្សនិកជនទស្សនាវីដេអូនៅខាងក្រោម៖