រកឃើញហើយ! មុខមាត់ពិតរបស់បុរសម្នាក់ដែលធ្វើការផុសវីដេអូមុនគេ រហូតផ្ទុះការរិះគន់យ៉ាងខ្លាំង ដោយសារជាប់ថតមិនព្រមជួយអ្នករងគ្រោះ…(មានវីដេអូ)

រកឃើញហើយ! មុខមាត់ពិតរបស់បុរសម្នាក់ដែលធ្វើការផុសវីដេអូមុនគេ រហូតផ្ទុះការរិះគន់យ៉ាងខ្លាំង ឥឡូវគាត់បានលុប…(មានវីដេអូ)។ ដោយយោងតាមគណនីហ្វេសប៊ុករបស់បុរសម្នាក់ដែលមានឈ្មោះថា៖ «សុីម ចាន់សុី» បានបង្ហោះដោយសរសរថា៖​ ស្គាល់ម្ចាស់ account facebook ដែរផុសវិឌីអូនេះមុនគេ ហើយ រហូតធ្វើឲ្យមហាជនផ្ទុះការរិះគន់យ៉ាងខ្លាំង ឥឡូវនេះគាត់លុបវិឌីអូ និងចេញវិញហើយ ដោយសារគេជេច្រើនពេក share អោយពូនិងបានឃើញវិញផង» ។

មូលហេតុ ដែលគាត់ធ្វើការលុបនូវវីដអូនេះគឺដោយសារមានការជេរស្តី ខ្លាំងៗ ពោលគឺមានការស្តីបន្ទោសយ៉ាងខ្លាំងពីសំណាក់បងប្អូនប្រជាពលរដ្ឋដែលលោកបានបង្ហោះវីដេអូស្តីពីទិដ្ឋភាព និងអំពីហេតុការណ៍ផ្ទុះហ្គាស នៅឯខេត្តសៀមរាប។​ ក្នុងខ្សែវីដេអូនេះដែរ យើងបានឃើញថាមានបុរសម្នាក់ មានសភាពខ្លួនពោរពេញដោយការរលាកដោយសារភ្លើងឆេះសុះខ្លួន បានសុំគេឯងអោយជួយជូនទៅពេទ្យ តែស្រាប់តែលឺសម្លេងធ្វើការបដិសេដ ដោយលើកឡើងថាជាប់ជូនកូនទៅរៀន និងថែមទាំងប្រាប់អោយជនរងគ្រោះដ៏កំសត់នោះ ទៅពេទ្យដោយខ្លួនឯងទៀតផង។ យ៉ាងណាមិញ បើតាមការលើកឡើងរបស់មហាជន និងបុរសម្នាក់ខាងលើ វីដេអូនេះត្រូវបានបង្ហោះដោយគណនីហ្វេសប៊ុកឈ្មោះថា »Pen Soktear»។

គួរបញ្ជាក់ផងដែរថា កាលពីវេលាម៉ោង០១ និង១៥នាទីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ មានករណី ផ្ទុះធុងហ្គាស បង្កជាអគ្គីភ័យឆាបឆេះ នៅកន្លែងបញ្ចូលហ្គាសរថយន្ត LPG ម្តុំផ្លូវលោកតានើយ ទល់មុខពេទ្យនាគទេព ក្នុងក្រុងសៀមរាប ខេត្តសៀមរាប។ ករណីផ្ទុះហ្គាសនេះបានបង្កឲ្យមានអ្នករបួសធ្ងន់ស្រាលជាច្រើននាក់ ក្នុងនោះមានមន្ត្រីប៉ូលីសម្នាក់ឈ្មោះថា ហួត មុនី ពិសាខ បានរងរបួសធ្ងន់៕ សូមទស្សនាវីដេអូនៅនៅខាងក្រោម៖


*បញ្ជាក់៖ នេះគ្រាន់តែជាការលើកឡើងរបស់បងប្អូនប្រជាពលរដ្ឋមួយចំនួនតែប៉ុណ្ណោះ។ ដូចនេះ រឿងហេតុជាក់ច្បាស់យ៉ាងណា សូមរង់ចាំតាមដានទាំងអស់គ្នា ។

ជួយស៊ែរផង! នៅចាំបានទេ លោកតាលក់ការ៉េមកី១ដើម ថែមជូនការសម្តែងល្ខោនបាសាក់មួយរឿងនោះ…(មានវីដេអូ)

ប្រិយមិត្តច្បាស់ជាបានជ្រាបហើយ អំពីលោកតាលក់ការ៉េមកី ម្នាក់នៅឯខេត្តកំពង់ចាមខិតខំតស៊ូលក់ការ៉េមកីតាំងពីព្រឹកទល់ព្រលប់។ តែអ្វីដែលគួរឲ្យសរសើរផងដែរនោះ គឺលោកតាការ៉េមកី ដែលមានរហ័សនាមថា តាលក់ការ៉េមកីល្ខោនបាសាក់ នេះគឺលោកតាមានទេព្យកោសល្យ ជាមួយនឹងការច្រៀងបែបល្ខោនបាសាក់ផង និងវាយស្គរអបនឹងការច្រៀងផង។

យ៉ាងណាមិញ លោកតាមានការគាំទ្រខ្លាំងពីសំណាក់ក្មេងៗដែលតែងតែជួយទិញការ៉េមកីរបស់លោកតា នឹងស្តាប់ការសម្តែងល្ខោនបាសាក់ដែលសម្តែងតែម្នាក់ឯងសោះ អាចធ្វើតួជាច្រើនដូចជា តួយក្ស តួចៅមាណព្យ និងតួផ្សេងៗទៀត។

គួររំលឹកផងដែរថា នៅពីក្រោយរូបភាពកប្លែងរបស់លោកតា គឺលោកតាមានជីវភាពក្រីក្រ និងលំបាកណាស់ដែលដូច្នេះហើយទើបបានជាលោកតាខិតខំរកសុី និងថែមជូនការសម្តែងដើម្បីទាក់ទាញចំណីអារម្មណ៍បែបនេះ។

សូមទស្សនាវីដេអូនៅខាងក្រោម៖

ឯកឧត្តម គួច ចំរើន រកអាហារពេលល្ងាច (បាញ់ឆែវ) និងបានជួបបងប្អូនប្រជាពលរដ្ឋ និងបានឃើញពីស្នាមញញឹម ប្រកបដោយភាពរីករាយស្រស់ស្រាយ…(មានរូបភាព)

ប្រិយមិត្តច្បាស់ជាបានជ្រាបហើយថា ក្រុងព្រះសីហនុទើបនឹងបានធូរស្បើយអំពីបញ្ហាជំនន់ទឹកភ្លៀងដែលបានធ្វើអោយប្រជាជនមានភាបភ័យតក់ស្លុតយ៉ាងខ្លាំង។

ជាការពិតណាស់ ភ្លាមៗនោះដោយមិនបង្អង់យូរឯកឧត្តម គួច ចំរើន ព្រមទាំងភរិយា បានចុះដឹកនាំដោយផ្ទាល់ដូចជាការចុះជួយប្រជាពលរដ្ឋនៅតាមផ្ទះអោយមកទីទួលសុវត្ថិភាព និងនាំយកនូវអំណោយជូនដល់ជនរងគ្រោះជាដើម។

ទន្ទឹមនឹងនេះផងដែរ នៅល្ងាចមិញនេះ ឯកឧត្តម គួច ចំរើន រកអាហារពេលល្ងាច (បាញ់ឆែវ) និងបានជួបបងប្អូនប្រជាពលរដ្ឋ និងបានឃើញពីស្នាមញញឹម ប្រកបដោយភាពរីករាយស្រស់ស្រាយនិងស្នាមញញឹមគ្រប់ៗគ្នា ។

ឧកញ៉ា គង់ គ្រឹង និងកូនប្រសារ ត្រូវបានឃាត់ខ្លួនហេីយ​…

គណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិបានឃាត់ខ្លួន ឧកញ៉ា គង់ គ្រឹង និងកូនប្រសារហើយ!!!
នៅល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩នេះគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានសម្រេចឃាត់ខ្លួន ឧកញ៉ា គង់ គ្រឹង និងកូនប្រសារហើយ បន្ទាប់ពីសួរនាំអស់រយៈពេល១ថ្ងៃ ពាក់ព័ន្ធនឹងបទល្មើសព្រៃ នៅក្នុងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ។ នេះបើតាមការបញ្ជាក់ពី ឯកឧត្តមឧត្តមសេនីយ៍ត្រី អេង ហ៉ី អ្នកនាំពាក្យគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។

ឯកឧត្តមឧត្តមសេនីយ៍ត្រីបានបញ្ជាក់ប្រាប់បណ្តាញព័ត៌មានយ៉ាងដូច្នេះថា៖”ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ និងមានការសម្របសម្រួលពីអយ្យការ កម្លាំងអាវុធហត្ថខេត្តក្រចេះ បានធ្វើការឃាត់ខ្លួនបុគ្គលពាក់ព័ន្ធនឹងបទល្មើសព្រៃឈើចំនួន២រូប ក្នុងនោះមាន ជនសង្ស័យ ឧកញ៉ា គង់ គ្រឹង និងឈ្មោះ ម៉ាត់ ណាស៊ាត”។

#ឯកឧត្តមបានអះអាងថា យោងតាមក្រមនីតិវិធីព្រហ្មទណ្ឌ ដើម្បីឆ្លើយតបនឹងតម្រូវការចាំបាច់នៃការស៊ើបអង្កេត មន្ត្រីនគរបាលយុត្តិធម៌ អាចឃាត់ខ្លួនបុគ្គលដែលសង្ស័យថា បានចូលរួមក្នុងបទល្មើស។

#នៅថ្ងៃទី១៥ខែសីហាឆ្នាំ២០១៩នេះក្រុមការងារគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានកោះហៅឧកញ៉ា គង់ គ្រឹង ឱ្យចូលបំភ្លឺ ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ។

ឧកញ៉ា គង់ គ្រឹង មានទីលំនៅភូមិដីច្រាបថ្មី ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ជាម្ចាស់រោងសិប្បកម្ម ម៉ាត់ ណាស៊ាត ត្រូវចូលបំភ្លឺតាមពេលវេលាកំណត់ និងត្រូវនាំឯកសារពាក់ព័ន្ធទៅជាមួយផងផងដែរ។

#សូមជម្រាបថាការកោះហៅ ឧកញ៉ា គង់ គ្រឹង ជាឈ្មួញឈើម្នាក់ដែរនោះ ត្រូវបានបញ្ជាក់ក្នុងលិខិតកោះហៅរបស់គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនោះថា ដើម្បីដំណើរការស៊ើបអង្កេតឱ្យបានគ្រប់ជ្រុងជ្រោយ ច្បាស់លាស់ត្រឹមត្រូវ។

គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដែលដឹកនាំដោយនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ត្រូវបង្កើតឡើង កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦ ដែលពេលនេះកំពុងបើកប្រតិបត្តិការក្តៅគគុក ក្នុងការបង្ក្រាបបទល្មើសព្រៃឈើនៅកម្ពុជា៕

អាណិតណាស់…យេីងចូលទៅរស់នៅក្នុងទឹកដីគេមិនស្រួលនោះទេ! ពលរដ្ឋខ្មែរម្នាក់ ត្រូវទាហានថៃបាញ់បណ្តាលឱ្យរងរបួសជើងស្តាំ ក្រោយចូលទឹកដីថៃខុសច្បាប់…

អាណិតណាស់…យេីងចូលទៅរស់នៅក្នុងទឹកដីគេមិនស្រួលនោះទេ!ពលរដ្ឋខ្មែរម្នាក់ទៀតហើយ ក្នុងចំណោម៤នាក់ ត្រូវទាហានថៃបាញ់បណ្តាលឱ្យរងរបួសជើងស្តាំ ក្រោយពេលឆ្លងចូលទឹកដីថៃខុសច្បាប់

ស្ថិតនៅក្នុងភូមិសាស្ត្រ ស្រុកជាំក្សាន្ត នៃខេត្តព្រះវិហារ! ហេតុការណ៍នេះកើតឡើង កាលពីថ្ងៃអង្គារ ទី១៣ សីហា នេះបើយោងតាមការបញ្ជាក់ឱ្យដឹង ពីសមត្ថកិច្ចមូលដ្ឋាននៅថ្ងៃព្រហស្បតិ៍ ទី១៥ សីហានេះ។

ប្រភព VSN News

មិនញាក់សាច់ទើបចម្លែក! នារីស្រស់ស្អាតម្នាក់ចាប់បានកំពូលចោរ និនចា លួចគាស់ផ្ទះម្នាក់ផ្អើលពេញភូមិ…(មានវីដេអូ)

នារីរូបស្រស់ជើងខ្លាំងម្នាក់បានបញ្ចេញថ្វីដៃចាប់ចោរពាក់ស្រោមមុខដូចនិនចារ លួចគាស់ផ្ទះម្នាក់ ហើយបានវាយ រួចហើយបានហៅក្រុមគ្រួសារចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់។ ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង៤៨នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃ១៣ ខែសីហា ឆ្នាំ២០១៩ នៅភូមិចំការចេក ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ នារីក្លាហានរូបស្រស់នេះ មានឈ្មោះក្នុងហ្វេសប៊ុកថា Oun Khatrya បានបង្ហោះសារកាលពីថ្ងៃម្សិលមិញថា “សួរថាឈឺទេ ឈឺ សួរថាស្ដាយទេ ស្ដាយណាស់ តែក៏សាកសម ហើយសប្បាយចិត្ត”។ លុះរំលងបានជាង១ម៉ោង នារីរូបស្រស់ដដែលនេះបានបង្ហោះសារអមជាមូយរូបថត និងវីដេអូថា “សូមបងប្អូនប្រុងប្រយ័ត្ន យប់មិញមានចោរគាស់ផ្ទះខ្ញុំនៅវេលាម៉ោង12និង48នាទីយប់

ថ្ងៃទី12 ឆ្លងចូលថ្ងៃទី13 នៅភូមិចំការចេក ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ”។ ដោយឡែក ក្រោយពេលមានការបង្ហោះវីដេអូនេះរួច ក៏មានអ្នលេងហ្វេសប៊ុកម្នាក់ បានចូលComment ថា ” គីមឯងវ៉ៃម្នាក់ឯងមេនគីម ” ពេលនោះនារីរូបស្រស់នេះបានReply វិញថា ” មុនគីមម្នាក់ឯង ក្រោយមកបានគូរ យ៉េង មកហើយនឹងកុងមកជួយ”។ គួបញ្ជាក់ថា ជនសង្ស័យគាស់ផ្ទះម្នាក់បានពាក់មួកក្រណាត់ធ្វើដូចនិនចារ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ កាលពីវេលាម៉ោង០២និង០០នាទីរំលងអាធ្រាត្រ យប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ហើយត្រូវនាំខ្លួនទៅសាកសួរនៅប៉ុស្តិ៍នគរបាលត្រែងត្រយឹង។

ជនសង្ស័យជានិនចារគាស់ផ្ទះពេលរាត្រី មានឈ្មោះភួង ចាន់ថន ហៅចាន់ ភេទប្រុស អាយុ៣៩ឆ្នាំ នៅភូមិក្បាលអូរ ឃុំគ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះជាម វ៉េត ភេទប្រុស អាយុ៦៣ឆ្នាំ រស់នៅភូមិចំការចេក ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យខាងលើនេះធ្លាប់ជាប់ពន្ធនាគារខេត្តត្បូងឃ្មុំ ចំនួន ០២លើកមកហើយ ”ពីបទលួច”។ សមត្ថកិច្ចបានបញ្ជាក់ថា មុនពេលកើតហេតុសមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីម្ចាស់ផ្ទះរងគ្រោះ ថា

មានចោរគាស់ផ្ទះ ភ្លាមៗនោះសម្ថកិច្ចបានដឹកនាំកម្លាំងពួនស្ទាក់ចាប់បានជនសង្ស័យនៅវេលាម៉ោងកើតហេតុខាងលើ។ ក្រោយពេលឃាត់ខ្លួនសមត្ថកិច្ចបានដកហូតវត្ថុតាង រួមមាន ទុនឺវីសដងវែងចំនួន០១ ទូរស័ព្ទអិនចុចពិលចំនួន០១ ស្រោមបិទមុខចំនួន០១ ។ បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចស្រុកភ្នំស្រួច បានបញ្ជូនសង្ស័យ និងវត្ថុតាង មកការិយាល័យជំនាញព្រហ្មទណ្ឌកំរិតស្រាលខេត្តកំពង់ស្ពឺ ដើម្បីចំណាត់ការស្រាវជ្រាវតាមនីតិវិធីបន្ដ៕ សូមទស្សនាវីដេអូនៅខាងក្រោម៖


សូមទស្សនាវីដេអូនៅខាងក្រោម៖

ខ្មែរយើងទម្លាប់ជួយគ្នាតាំងពីដើម! ខណៈនេះ ឧកញ៉ា ស្រី ចាន់ថន បានប្រគល់ថវិកា៤លានរៀលដល់លោកអាចារ្យធំ ដើម្បីជួយដល់វីរៈជនប៉ូលីសយើងហើយ…

ប្រិយមិត្តច្បាស់ជាបានជ្រាប និងនៅចាំបានហើយអំពីបុរសជាប៉ូលីសម្នាក់ដែលធ្លាប់សម្តែងក្នុងខ្សែវីដេអូអប់រំជាមួយ លោកអាចារ្យធំ នគរាជ នោះ ដែលក្រៅពីនេះ គឺគាត់ក៏ជាមនុស្សដែលមានចិត្តក្លាហាន និងខិតខំបំពេញការងារជួយដល់សង្គមយ៉ាងច្រើនផងដែរជាពិសេសអ្នកដែលនៅសៀមរាបប្រាកដជាស្គាល់ច្បាស់។ យ៉ាងណាមិញ ដោយសារតែរបួសធ្ងន់ពេក គាត់ត្រូវបញ្ជូនបន្ទាន់ទៅព្យាបាលនៅថៃហើយ គឺប៉ូលីសដែលរងរបួសធ្ងន់ពេលហក់ទៅជួយជងរងគ្រោះដោយផ្ទុះហ្គាសនៅសៀមរាបឈ្មោះ ហួត មុនីពិសាខ​ ត្រូវបានបញ្ជូនបន្តទៅកាន់មន្ទីពេទ្យ អ៊ូរប៊ុន ប្រទេសថៃហេីយ​ ដោយសាររបួសធ្ងន់ពេក​ បងប្រុសជាមន្ត្រីប៉ូលីស ផ្នែកអន្តរាគម៏ នៃស្នងការនគរបាលខេត្តសៀមរាប។

ទន្ទឹមនឹងនេះផងដែរ នៅថ្ងៃទី១៥ កក្កដា ឆ្នាំ២០១៩ លោកអាចារ្យ ធំ បានធ្វើការបង្ហោះនៅតាមហ្វេសប៊ុកថា ៖ «ខ្ញុំ អាចារ្យធំ សូមគោរពអរគុណដល់លោកឧកញ៉ា ស្រី ចាន់ថន Srey Chanthorn ដែលបានជួយថវិកាចំនួន #៤លានរៀល(១០០០$) ជួយដល់វីរជន ប៉ូលីសដែលរងគ្រោះក្នុងប្រតិបត្តិការជួយពន្លត់អគ្គីភីយ។ ជូនពរលោកបង និងក្រុមគ្រួសារ ព្រមទាំងសហការី Sky Land 7NG Group Co., Ltd. ជួបប្រកបតែនឹងពុទ្ធពរ៤ប្រការកុំបីឃ្លៀងឃ្លាតឡើយ 🙏🏻🙏🏻🙏🏻»៕

គួរបញ្ជាក់ផងដែរថា កាលពីវេលាម៉ោង០១ និង១៥នាទីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ មានករណី ផ្ទុះធុងហ្គាស បង្កជាអគ្គីភ័យឆាបឆេះ នៅកន្លែងបញ្ចូលហ្គាសរថយន្ត LPG ម្តុំផ្លូវលោកតានើយ ទល់មុខពេទ្យនាគទេព ក្នុងក្រុងសៀមរាប ខេត្តសៀមរាប។ ករណីផ្ទុះហ្គាសនេះបានបង្កឲ្យមានអ្នករបួសធ្ងន់ស្រាលជាច្រើននាក់ ក្នុងនោះមានមន្ត្រីប៉ូលីសម្នាក់ឈ្មោះថា ហួត មុនី ពិសាខ បានរងរបួសធ្ងន់។

ជួយស៊ែរបន្ត និងជួយដល់គាត់ផង! គ្រួសារគាត់លំបាកណាស់ ចិញ្ជឹមកូនដល់ទៅ៦នាក់ បុរសនេះហើយដែលត្រូវគេដេញឲ្យទៅពេទ្យខ្លួនឯង មើលហើយហូរទឹកភ្នែកមិនដឹងខ្លួន…(មានវីដេអូ)

ប្រិយមិត្តច្បាស់ជាបានដឹងហើយ ករណីគ្រោះថ្នាក់ដែលបង្កឲ្យមន្រ្តីនគរបាលម្នាក់ រងរបួសរលាកពេញខ្លួន នោះបានធ្វើឲ្យមហាជនមានការអាណិតជាខ្លាំង ក្រោយពីបានឃើញនគរបាលម្នាក់ ត្រូវភ្លើងឆេះពេញខ្លួននិងមានការបញ្ជូនបន្ទាន់រហូតដល់ប្រទេសថៃនោះ។

ដោយយោងតាម ហ្វេសប៊ុករបស់នារីម្នាក់ដែលមានឈ្មោះថា «នារី ចិត្តធម៍»​បានសរសេរបង្ហោះថា៖ «មើលវីដេអូនេះហើយ សែនខ្លោចចិត្តពូដែលរងគ្រោះដោយសារហេតុការណ៍ផ្ទុះធុងហ្គាស់ សំលេងសុំអោយអ្នកថតវីដេអូជូនគាត់ទៅពេទ្យបន្តិចមក ហើយដើរសុំគេអោយជូនទៅពេទ្យគ្រប់គ្នា តែគ្មានអ្នករវល់មើលទៅម្នាក់ៗដូចខ្លាចគាត់ណាស់ចឹង… តែអ្នករវល់ថតហេតុការណ៍ភ្លើងឆេះនិង ថារវល់ជូនកូនទៅរៀន ហេតុអីអត់ចិត្តម្លេះប្រាប់គាត់អោយដើរទៅរកពេទ្យខ្លួនឯងទៀត… លោកអើយ អាសូរគាត់ឡើងហូរទឹកភ្នែកមិនដឹងខ្លួន ខ្ញុំកំពុងស្វែងរកគ្រួសារគាត់ព្រោះមានសប្បុរសជនចង់ជួយដល់គាត់​ បេីបងប្អូនណាដឹងជួយប្រាប់ផង​ អាណិតគាត់ណាស់​គាត់មានកូន​ 6នាក់ ☎️☎️012 54 56 84 ABA : 000635152 Name : Nguon Raksmey» ។

គួរបញ្ជាក់ផងដែរថា នៅក្នុងគណនីហ្វេសប៊ុកមួយរបស់លោក តាន់ គឹមសួរ បានបង្ហោះសារមួយក្រោយពីបានឃើញបងប្រុសម្នាក់ដែលភ្លើងឆេះខោអាវ ឆេះខោខ្ទេចគ្មានសល់ ។ តែនៅក្នុងវិដេអូ ប៉ុន្មាននាទីបានថតពីសកម្មភាពរបស់បងប្រុសត្រូវភ្លើងឆេះពេញខ្លួន និងខោអាវដោយស្រែកហៅឲ្យគេជួយ តែម្នាក់ៗហាក់ធ្វើមិនដឹង មិនលឺដោយអោយគាត់ទៅដោយខ្លួនឯងចុះ រវល់ជាប់ជូនកូនទៅរៀន ដែលនេះជាការមិនគិតអាណិតដល់គាត់នោះទេ ហេតុអីក៏ចិត្តដាច់យ៉ាងនេះ?
ទន្ទឹមនឹងនេះ លោកតាន់ គឹមសួរ បានបង្ហោះសារថា “ហេតុអ្វីក៏ចិត្តដាច់ម្ល៉េសអស់លោក? ស្លុតចិត្តណាស់នៅពេលដែលបានឃើញវីដេអូនេះ បើមិននិយាយខ្មែរ ខ្ញុំប្រហែលគិតថាមិនមែនជាជនជាតិខ្មែរទេ”។ សូមទស្សនាវីដេអូនៅខាងក្រោម៖

ជួយស៊ែរបន្តផង! លោកជំទាវ អ៊ូ ធីតាពៅ ភរិយា ឯ.ឧ គួច ចំរេីន៖ ខ្ញុំចង់ជួយថវិការខ្លះជូនគាត់សំរាប់ព្យាបាលរបួស តើជួយតាមណា? មានបងប្អូនសាច់ញ្ញាតិគាត់អាចជួយទាក់ទងមកខ្ញុំផង!

លោកជំទាវ អ៊ូ ធីតាពៅ ភរិយា ឯកឧត្តម គួច ចំរេីន៖ ខ្ញុំចង់ជួយថវិការខ្លះជូនគាត់សំរាប់ព្យាបាលរបួស តើជួយតាមណា? មានបងប្អូនសាច់ញ្ញាតិគាត់អាចជួយទាក់ទងមកខ្ញុំផង! កាលពីម្សិលមិញនេះ ត្រូវនឹងថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០១៩ វេលាម៉ោងប្រហែល ១៣:៣០នាទី មានរឿងដ៏សែនរន្ធត់មួយ បានកើតឡើងប៉ះចំលើ លោកអនុសេនីយ៍ឯក ហួត មុនីពិសាខ ដែលជា មន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាល ខេត្តសៀមរាប បានរងរបួសយ៉ាងធ្ងន់ធ្ងរ ខណៈពេលលោក កំពុងចុះជួយអន្តរាគមន៍បញ្ចៀសប្រជាពលរដ្ឋចេញពីកន្លែងកើតហេតុ ក្នុងករណីផ្ទុះធុងហ្កាសមួយកន្លែង។

ព្រោះតែស្ថានភាពលោកធ្ងន់ធ្ងរខ្លាំងពេក ទើបក្រុមគ្រួសារបានបញ្ជូនរូបគាត់ទៅកាន់មន្ទីរពេទ្យនៅឯប្រទេសថៃ ហើយមកទល់ព្រឹកមិញនេះ គេបានទទួលដំណឹងពីខាងមន្ទីពេទ្យនៅប្រទេសថៃមកថា មន្ត្រីនគរបាលរូបនេះ បានឆ្លងផុតពីគ្រោះថ្នាក់ដល់អាយុជីវិតហើយ។ បើតាមការបញ្ជាក់របស់សមត្ថកិច្ចខេត្តសៀមរាប បានឲ្យដឹងថា តាមព័ត៌មានដែលទទួលបានចុងក្រោយនេះ គឺពុំមានមនុស្សស្លាប់ទេ ក្នុងករណីផ្ទុះហ្គាសឆេះហាងបញ្ចូលហ្គាសរថយន្តមួយកន្លែង នៅតាមផ្លូវលោកតាណឺយ ក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្នុងក្រុងសៀមរាប កាលពីវេលាម៉ោង១និង១៥នាទីរសៀល ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ នេះ គឺមានតែអ្នករងរបួសចំនួន១៣នាក់ ស្រីចំនួន០៣នាក់ ក្នុងនោះរបួសធ្ងន់ចំនួន០៦ នាក់ ហើយក្នុងចំណោមអ្នករងរបួសចំនួន១៣នាក់នេះ មានជនជាតិបរទេស ចំនួន០២នាក់ ។

ក្នុងនោះផងដែរ ដោយក្តីអាណិតអាសូរដល់មន្ត្រីរូបនេះ គេក៏បានឃើញ លោកជំទាវ អ៊ូ ធីតាពៅ ភរិយា ឯកឧត្តម គួច ចំរេីន បានធ្វើការប្រកាសចង់ជួយឧបត្ថម្ភ មន្ត្រីនគរបាលរូបនេះផងដែរ ព្រមទាំងបានបញ្ជាក់សារខ្លីមួយថា “ខ្ញុំចង់ជួយថវិការខ្លះជូនគាត់សំរាប់ព្យាបាលរបួស តើជួយតាមណា? មានបងប្អូនសាច់ញ្ញាតិគាត់អាចជួយទាក់ទងមកខ្ញុំផង!”៕

ចិត្តដាច់ម្ល៉េះ ខ្មែរដូចគ្នាសោះ! លោកតាន់ គឹមសួរ៖ គាត់ខំរត់សូមឲ្យជួយតែម្នាក់ៗរត់ទៅនេះ រត់ទៅនោះ ហើយដេញគាត់ឲ្យទៅពេទ្យខ្លួនឯងទៀត ព្រោះតែរវល់ថត…(មានវីដេអូ)

ប្រិយមិត្តច្បាស់ជាបានដឹងហើយ ករណីគ្រោះថ្នាក់ដែលបង្កឲ្យមន្រ្តីនគរបាលម្នាក់ រងរបួសរលាកពេញខ្លួន នោះបានធ្វើឲ្យមហាជនមានការអាណិតជាខ្លាំង ក្រោយពីបានឃើញនគរបាលម្នាក់ ត្រូវភ្លើងឆេះពេញខ្លួននិងមានការបញ្ជូនបន្ទាន់រហូតដល់ប្រទេសថៃនោះ។

ដោយឡែក នៅក្នុងគណនីហ្វេសប៊ុកមួយរបស់លោក តាន់ គឹមសួរ បានបង្ហោះសារមួយក្រោយពីបានឃើញបងប្រុសម្នាក់ដែលភ្លើងឆេះខោអាវ ឆេះខោខ្ទេចគ្មានសល់ ។ តែនៅក្នុងវិដេអូ ប៉ុន្មាននាទីបានថតពីសកម្មភាពរបស់បងប្រុសត្រូវភ្លើងឆេះពេញខ្លួន និងខោអាវដោយស្រែកហៅឲ្យគេជួយ តែម្នាក់ៗហាក់ធ្វើមិនដឹង មិនលឺដោយអោយគាត់ទៅដោយខ្លួនឯងចុះ រវល់ជាប់ជូនកូនទៅរៀន ដែលនេះជាការមិនគិតអាណិតដល់គាត់នោះទេ ហេតុអីក៏ចិត្តដាច់យ៉ាងនេះ?

ទន្ទឹមនឹងនេះ លោកតាន់ គឹមសួរ បានបង្ហោះសារថា “ហេតុអ្វីក៏ចិត្តដាច់ម្ល៉េសអស់លោក? ស្លុតចិត្តណាស់នៅពេលដែលបានឃើញវីដេអូនេះ បើមិននិយាយខ្មែរ ខ្ញុំប្រហែលគិតថាមិនមែនជាជនជាតិខ្មែរទេ”។


សូមទស្សនាវីដេអូនៅខាងក្រោម៖