ពិតជាក្តុកក្តួលណាស់! គូរស្នេហ៍មួយគូរនេះ​ កំពុងតែធ្វេីឲ្យអ្នកលេងហ្វេសប៊ុក​ រំជួលចិត្តស្ទេីរ…

ប្រិយមិត្តច្បាស់ជាបានជ្រាបហេីយថា មនុស្សកេីតមកត្រូវការនូវគូរជីវិតដែលកេីតឡេីងពីការស្រឡាញ់ចិត្ត នឹងចិត្តដែលញុំាងអោយកេីតមានការប្រារព្ធជាកម្មវិធីមង្គលការទៅតាមប្រពៃណីផ្សេងៗ។

ក្នុងនោះ ក៏មានការស៊ែរនិងចែករំលែកតៗគ្នាតាមរយ:ផេកដែលមានឈ្មោះថា “Soheata Online Shop” បានបង្ហោះសារដោយសរសេរថា: “04/08/2019 មានអីជូនពរគាត់ទាំងពីរទេចា៎🥰ជូនពរស្រលាញ់គ្នាដល់ចាស់កោងខ្នង👵🏼🧓🏼👨‍👩‍👦‍👦👨‍👩‍👧‍👧”

យ៉ាងណាមិញ ស្រាប់តែមានបងប្អូនបណ្តាញសង្គមហ្វេសប៊ុកជាច្រេីនបានខមិនបង្ហាញការលេីកទឹកចិត្ត និងរំជួលចិត្តចំពោះគូរស្នេហ៍ដែលខាងប្រុសពុំអាចឈរបាន បានត្រឹមតែអង្គុយលេីកៅអីដេីម្បីថតជាមួយ។

មិនធម្មតា! តារាសម្តែងស្រី អ្នកនាង ម៉ារី រំភើបឡើងស្រក់ទឹកភ្នែកកណ្តាលរាត្រី ព្រោះតែមិត្តភក្តិបាន…(មានវីដេអូ)

យប់មិញនេះកម្មវិធីមង្គលការរបស់តារាសម្តែងស្រី អ្នកនាងម៉ារី បានប្រព្រឹត្តទៅយ៉ាងអធិកអធមក្រោមការចូលរួមពីបណ្តាភ្ញៀវកិត្តយសក្មេងចាស់ប្រុសស្រី បងប្អូនទាំងសងខាង បានចូលរួមអបអរដោយក្តីរីករាយបំផុត។

អ្វីដែលកាន់តែចាប់អារម្មណ៍នោះគឺ នៅក្នុងថ្ងៃពិសេសនេះ តារាស្រីរូបនេះបានសម្រក់ទឹកភ្នែកដោយក្តីរំភើបខ្លាំង ក្រោយត្រូវមិត្តជាទីស្រលាញ់បានធ្វើការSurprise នំខេកនៅក្នុងថ្ងៃមង្គល ជាមួយនឹងបទចម្រៀងយ៉ាងចាក់ដោត​អារម្មណ៍រំភើបខ្លាំង។

ជាមួយគ្នានេះដែរ តាមរយៈវីដេអូនេះឃើញថា អ្នកនាង ម៉ារី បានរំភើបខ្លាំងរហូតរំភើបឡើងស្រក់ទឹកភ្នែកដែលបានមិត្តស្រលាញ់ខ្លាំង ធ្វើឲ្យនាងរំភើបនៅក្នុងថ្ងៃមង្គលថែមទៀត រហូតដល់ស្រក់ទឹកភ្នែក៕
សូមទស្សនាវីដេអូខាងក្រោមនេះ៖

ពិតជារំជួលចិត្តណាស់! ដោយសារជំងឺ ព្រះតេជគុណ តាក់ស៊ី បានសម្រេចចិត្ត សឹក នៅព្រឹកនេះហើយញាតិញោម…(មានវីដេអូ)

ប្រិយមិត្តជាច្រើនពិតជាបានជ្រាបរួចមកហើយ ថាព្រះតេជគុណ Nov Reth បានបញ្ជាក់ពីស្ថានភាពជំងឺរបស់ព្រះតេជគុណ តាក់ ស៊ី ថា៖ “រយៈពេលជិតមួយអាទិត្យហើយ អាការរបស់លោកម្ចាស់ តាក់ ស៊ី ហាក់ដូចជាធ្ងន់ធ្ងរឡើងៗទៅហើយ ពីមួយថ្ងៃទៅមួយ មិនជាបានធូរស្បើយសោះ មិនដឹងថាលោក អាចទប់ជាមួយនឹងអាការបែបនេះ បានតទៅទៀត ឬអត់ទេ តែបើយ៉ាងនេះ អាត្មាមានការព្រួយចំពោះលោកខ្លាំងណាស់ មិនជួយអ្វីបានទេ បានតែត្រឹមអាណិតប៉ុណ្ណោះ។”។

ក្នុងនោះផងដែរ ព្រះតេជគុណ តាក់ស៊ី ក៏បានបន្ថែមក្នុងការ Live វីដេអូដោយប្រាប់ឲ្យដឹងថានឹងសឹកនៅថ្ងៃចន្ទ ទី០៥ ខែសីហា ឆ្នាំ ២០១៩ នេះដោយសារតែមានសុខភាពកាន់តែទ្រុឌទ្រោមមិនអាចទ្រាំទ្រតទៅមុខទៀតបានឡើយ។

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ០៥ ខែសីហា ឆ្នាំ ២០១៩ បើយោងតាមរយៈហ្វេសប៊ុក ព្រះតេជគុណ Nov Reth បានធ្វើការ Live វីដេអូ ដោយបង្ហាញពីទិដ្ឋភាពទូទៅ របស់ព្រះតេជគុណ តាក់ស៊ី ដែល​ត្រូវ​លាចាកសិក្ខាបទ​ (សឹក) នៅព្រឹកនេះហើយ។ ហ្វេសប៊ុកដដែលនេះបានភ្ជាប់សារខ្លីមួយបញ្ជាក់ថា “ពេលវេលា​ចូល​មកដល់​ លោកម្ចាស់​ តាក់​ ស៊ី​ ក៏​ត្រូវ​លាចាកសិក្ខាបទ​ ធ្វើ​ឲ្យអាត្មាមានអារម្មណ៍ក្ដុកក្ដួល ស្ដាយព្រះអង្កណាស់​ តែបញ្ហាជំងឺ​ មិនអាច​ឲ្យព្រះអង្គនៅបាន។”៕ សូមទស្សនាវីដេអូនៅខាងក្រោម៖


អាណិតណាស់! អាយុទេីប10ឆ្នាំ​ តែមុខគាត់ដូចមនុស្សចាស់អាយុ៦០ចឹង​ ហេីយមិត្តគេស្អាតៗ​ មិនសូវលេងជាមួយទេ…

ប្រិយមិត្តច្បាស់ជាបានជ្រាបច្បាស់ហើយថា មនុស្សយើងម្នាក់ៗសុទ្ធតែកើតមកចង់បានសម្រស់ស្រស់ស្អាតក្មេងវ័យ ហើយជាធម្មតាមនុស្សកើតមកក្មេងនិងចាប់ផ្តើមចាស់បន្តិចម្តងៗ ដែលជាកត្តាធ្វើអោយកើតមាននូវវិធី និងផលិតផលជាច្រើនសម្រាប់ធ្វើអោយក្មេងជាងវ័យ និងទប់ស្កាត់ភាពចាស់។

យ៉ាងណាមិញ ងាកមកមើលការចែករំលែកតៗគ្នាពីមួយទៅមួយអំពីក្មេងស្រីដ៏គួរឲ្យអាណិតឯណេះវិញ បានអោយដឹងថា៖ “កុមារីអ៊ូរ៉ាឈីងមានអាយុ១០ឆ្នាំ ហេីយទេីបតែរៀនថ្នាក់ទី១នៅបឋមសិក្សាប្ញស្សីស្រស់ទេ តែមុខគាត់ដូចមនុស្សចាស់អាយុ៦០ចឹង អាណិតគាត់ចេះតែនិយាយលេងមួយ ព្រោះគេស្អាតៗ គេមិនសូវលេងចូលទេ។ (សូមលោកអ្នកពិចារណាលេីទ្រឹស្តីកម្មផលចុះ)Credit from : ព្រះអង្គគ្រូ គុណវឿនសាវឿន”។

ក្នុងនោះផងដែរ ក៏មានបងប្អូននិយមលេងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក បានខមិនដោយលើកឡើងដើម្បីបង្ហាញពីក្តីអាណិតអាសូរដល់ក្មេងស្រីម្នាក់នេះជាច្រើននាក់ផងដែរ។ គួរបញ្ជាក់ដែរថា ករណីនេះក៏ធ្លាប់មានឃើញនៅឯបរទេសកើតមាននៅលើក្មេងៗមួយចំនួនផងដែរ គឺក្មេងៗទាំងនោះមានសភាពស្រដៀងនឹងក្មេងស្រី អ៊ូរ៉ាឈីង ដែលមានអាយុ១០ឆ្នាំនេះដែរ គឺមានសភាពដូចមនុស្សចាស់តាំងពីកើតមកតែម្តង៕ (អត្ថបទ៖ វឌ្ឍនា)