ផលប្រយោជន៍សុខភាពល្អៗដែលទទួលបានពីផ្លែប័រ

29 January 2019 Admin 0

ផ្លែប័រមានសមត្ថភាពបង្កើនសុខភាពបេះដូង បង្កើនការរំលាយអាហារ ការពារមហារីក បង្កើនសុខភាពថ្លើមនិងជួយគ្រប់គ្រងទម្ងន់។ ផ្លែប័រក៏ជួយរក្សាភ្នែកអោយមានសុខភាពល្អផងដែរដោយសារតែសារធាតុ Lutein ខ្ពស់និងការពារស្បែកពីរោគសញ្ញានៃភាពចាស់។ វាសំបូរទៅដោយខ្លាញ់ល្អ​ វីតាមីន សារធាតុរ៉ែសារជាតិប្រឆាំងអុកស៊ីតកម្មនិងសារធាតុ phytosterols ។ គ្រាប់ពូជផ្លែប័រត្រូវបានគេប្រើសម្រាប់ការព្យាបាលជំងឺទឹកនោមផ្អែម ការរលាកនិងជំងឺលើសឈាមក៏ដូចជាការធ្វើឱ្យប្រសើរឡើងនូវប្រតិកម្មអ៊ីដ្រាតកូលេស្តេរ៉ូល។ ម្សៅគ្រាប់ អាចត្រូវបានបន្ថែមទៅក្នុងស៊ុបនិឬភេសជ្ជៈ។ ផលប្រយោជន៍សុខភាពល្អៗដែលទទួលបានពីផ្លែប័រមានដូចខាងក្រោម: ជំនួយក្នុងការរំលាយអាហារ៖ផ្លែប័រល្អសម្រាប់ពោះវៀននិងជំនួយក្នុងការរំលាយអាហារ។ ប័រមានសរសៃរលាយនិងមិនរលាយដែលជួយរក្សាប្រព័ន្ធរំលាយអាហារអោយដំណើរការយ៉ាងរលូន។ ប្រភេទជាតិសរសៃទាំងនេះមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការរំលាយអាហារដោយសារតែពួកវាជួយធានាដល់ការឆ្លងកាត់អាហាររលោងតាមរយៈពោះវៀន។ លើសពីនេះទៀតវាជួយរំញោចទឹកក្រពះនិងរំលាយអាហារដូច្នេះសារធាតុចិញ្ចឹមត្រូវបានស្រូបយកយ៉ាងប្រសិទ្ធភាពនិងរហ័សបំផុត។ វាកាត់បន្ថយរោគសញ្ញាដូចជាការទល់លាមកនិងជំងឺរាគរូស។ សរុបមកចំនួនជាតិសរសៃដែលរកឃើញក្នុងផ្លែប័រ(40% នៃតម្រូវការប្រចាំថ្ងៃក្នុងមួយមុខ) ធ្វើឱ្យវាក្លាយជាអាហារសំខាន់បំផុតសម្រាប់សុខភាពផ្លូវរំលាយអាហាររបស់អ្នក។ […]

ប្រវត្តិប្រាសាទបន្ទាយស្រី ទឹកដីខេត្តសៀមរាម

29 January 2019 Admin 0

ប្រាសាទបន្ទាយស្រី  ស្ថិតនៅក្នុងភូមិបន្ទាយស្រី ឃុំបន្ទាយស្រី ស្រុកបន្ទាយស្រី ចម្ងាយ ៣៩គីឡូម៉ែត្រភាគខាងជើងទីរួមខេត្តសៀមរាប ឃ្លាតពីស្រះស្រង់ ២៧គីឡូម៉ែត្រនិងមានចម្ងាយ៣២គីឡូម៉ែត្រពីប្រាសាទអង្គរវត្ត តាមផ្លូវឆ្ពោះទៅ ភ្នំគូលេន។តាមឯកសារប្រវត្តិសាស្រ្តអាណាចក្រខ្មែរបានកត់ត្រាថា ប្រាសាទបន្ទាយស្រីបានកសាងឡើងក្នុងគ្រិស្តសករាជ ៩៦៧ ក្នុងរជកាលព្រះបាទរាជេន្រ្ទវរ្ម័នគឺមុនការកសាងប្រាសាទអង្គរវត្ត និងអង្គរធំ ដោយព្រាហ្មណ៍ម្នាក់ឈ្មោះ យជ្ញវរាហៈ ដែលជាព្រះគូ្ររបស់ព្រះបាទជ័យវរ្ម័នទី៥ ដើម្បីឧទ្ទិសដល់ព្រាហ្មណ៍សាសនា ។ ប្រាសាទបន្ទាយស្រីធ្វើពីថ្មភក់ពណ៌ស៊ីជម្ពូ និងរំលេចដោយទេពអប្សរចំនួន១៥០០ ដែលទេពអប្សរទាំងអស់សុទ្ធតែខុសគ្នា ហើយលើសពីនេះសិលាចារឹក ផ្កាភ្ញីនៅប្រាសាទបន្ទាយស្រីមានក្បាច់ល្អលើសពីក្បាច់ចម្លាក់នៅលើ ប្រាសាទអង្គរវត្ត ទៅទៀតគឺដូចជាក្បាច់ដែលបានឆ្លាក់លើប្រាក់លើ ស្ពាន់ដូច្នេះដែរ ។ប្រាសាទបន្ទាយស្រីមានឈ្មោះល្បីដោយសារតែវាត្រូវបានសាងសង់ឡើងពី […]

ល្បែងប្រជាប្រិយខ្មែរ ដែរកូនខ្មែរគួរដឹង

29 January 2019 Admin 0

គេនិយមលេងល្បែងប្រជាប្រិយផ្សេងៗ នៅតាមភូមិឋាន និងវត្តអារាមនានា នៅក្នុង កំឡុងពេលចូលឆ្នាំថ្មី។ លែ្បងប្រជាប្រិយទាំងនេះ មានលក្ខណៈ ស្រដៀងនឹងលែ្បង ដែលគេលេងនៅរដ្ឋមានីពួ (Manipur) ភាគឥសាន្តនៃប្រទេសឥណ្ឌា។ ដោយសម្រាកពី ការងារក្នុងឱកាសចូលឆ្នាំថ្មី ជាញឹកញាប់គេឃើញមានហ្វូងមនុស្សរូមមាន ក្រុមគ្រួសារ និងមិត្តភក្រ្ត ទទួលទានអាហារនៅតាមអាហារដ្ឋាន តាមដងផ្លូវ ដែលជាទំលាប់ ធម្មតារបស់ពួកគេ ព្រមទាំងមានការរាំកំសាន្ត និងលេងល្បែងប្រជាប្រិយផង។ បើ តាមក្បួនខ្នាត ការលេងល្បែងប្រជាប្រិយ […]

អស្ចារ្យ មិនសរសើរមិនបាន! ភាពយន្ដគំនូរជីវចលកម្ពុជា នឹងចាក់បញ្ចាំងនៅរោងកុនអាមេរិក

27 January 2019 so por 0

បន្ទាប់ពីទទួលបានពានរង្វាន់ជាច្រើន​​​​​​​​​​​​​​​​កាលពីឆ្នាំ​​​​​​​​​​​​​​​​​​​​មុននៅឯមហោស្រព​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ភាពយន្ដបរទេស ពេលនេះរឿងគំនូរជីវចល “Funan” ស្វែងរកបាន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្រុមហ៊ុន​​​​​​​​ចែកចាយនៅសហ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រដ្ឋអាមេរិកហើយ។ ក្រុមហ៊ុនចែកចាយភាពយន្ដ GKIDS បា​​​​​​​​​​​​​​​​​​​​នទទួល​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សិទ្ធិចែកចាយរឿង “Funan” ហើយគម្រោងនឹងចាក់បញ្ចាំងនៅរដូវផ្ការីកឆ្នាំនេះហើយ តាមការរាយការណ៍​​​​​​​​​​​​​​​​​​​​​​​​​​​​​​​របស់ The Hollywood Reporter។ ប្រធានក្រុមហ៊ុន GKIDS លោក David Jesteadt បាន​​​​​​​​​​​​​​​​​​​​​​​​និយាយថា “Funan” គឺជាឧទាហរណ៍ដ៏ល្អឥតខ្ចោះមួយដែលបង្ហាញថាគំនូរជីវចលពិតជាអាច​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បរិយាយសាច់រឿងគ្រប់ប្រភេទទាំងអស់ និងសំរាប់ទស្សនិកជនគ្រប់ស្រទាប់ទាំងអស់​​​​​​​​​​​​​​​​​​​ផងដែរ។ ខ្ញុំពិតជាអន្ទះសារចង់ចែក​​​​​​​​​​​​​​​​​រំលែកភាពយន្ដនេះជាមួយអ្នកទាំងអស់គ្នាមែនទែន។” ។ ភាពយន្ដនេះដែល​​​​​​​​​​​បានឈ្នះពានរង្វាន់នៅឯ […]

សុខ ពិសី ស្រក់ទឹកភ្នែកទាំងមិនដឹងខ្លួនពេលស្ដាប់ម្តាយ ខេមរៈ ស្រីពៅ រៀបរាប់ទាំងទឹកភ្នែកមុនពេលពៅឃ្លាតទៅឆ្ងាយ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំផងម៉ាក់អុំ….

27 January 2019 so por 0

ពិធីបុណ្យសពរបស់ ប្អូនស្រីលោក ខេមរៈ សេរីមន្ត បានរៀបចំរួចរាល់ហើយ ទាំងសមាជិកក្រុមគ្រួសារ និងសាច់ញាតិ កំពុងតែនៅទទឹងរងចាំការមកដលនៃសពរបស់ កញ្ញា ខេមរៈ ស្រីពៅ។ ដោយឡែកមុននេះបន្តិច កញញ្ា សុខពិសី បានជួបជាមួយម្តយារបស់ កញ្ញា ខេមរៈ ស្រីពៅ ហើយព្រមទាំងនិយាយថា៖ “ស្រក់ទឹកភ្នែកទាំងមិនដឹងខ្លួនពេលស្ដាប់គាត់រៀបរាប់ទាំងទឹកភ្នែកមុនពេលពៅឃ្លាតទៅឆ្ងាយ😭សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំផងម៉ាក់អុំសំរាប់ការបាត់បង់ប្អូនពៅដែលជាក្មេងឆ្លាតនិងគួរអោយស្រលាញ់”

ហេតុតែគូគេ! អានរឿងគូស្នេហ៏មួយគូនេះ ពិតជាគួរអោយចាប់អារម្មណ៏ណាស់

27 January 2019 so por 0

ចាស់គណនីហ្វេសប៊ុកមួយឈ្មោះ Koy Sovannlidā បានរៀបរាប់ពីរឿងស្នេហ៏របស់នាង ដែលបានអានហើយពិតជាគួរអោយចាប់អារម្មណ៏ណាស់។ ដោយគណនីហ្វេសប៊ុកខាងលើ បានអោយដឹងថា៖ «ជាមិត្ត​រួម​ថ្នាក់​និងគ្នា​ តែមិនដែលនិយាយចូលគ្នាសោះ​ ខ្ញុំ​ជា​អ្នកលក់​តាម​online ថ្ងៃ​មួយគេក៏បានឆាត់មកខ្ញុំ​ ទិញកាបូប និង​ខ្សែ​ក្រវាត់​​ គឺថាឆាតមកទិញចំ​ពេលអ្នកលក់កំពុងតែsadខ្លាំង​ពេលនោះអ្នកទិញ គេក៏​ព្រម​ស្ម័គ្រចិត្ត​កំដរនាក់លក់ គឺ​ថា​ឆាត​កំដរ​តាំងពី​ម៉ោង​11ព្រឹក​ រហូត​ដល់​ម៉ោង​4ទៀតភ្លឺ​អត់បានដេកទាំងពីរ​នាក់ហ្មង​ ទូរសព្ទ​ជាប់​ដៃរហូត​ សូមបីតែពេលចូល​បន្ទប់ទឹក​ក៏យកតាមដែល​ឆាត​ចុះឆាតឡើង​អ្នកទិញ​អូស​ក្រឡា​អ្នកលក់​ ប៉ះអីចំអ្នកលក់កំពុងតែ single​ ដែលត្រូវ​ម៉ាច់​និង​ហ្មង​ បន្ទាប់​មក​យើងទាំងពីរក៏​ក្លាយ​ទៅជាសង្សារ​និងគ្នា​ តែពេលនេះអូនសុំឡើង​សាក់​ហើយ​ណា☺️ ពីរ​សង្សារ​ក្លាយ​ជា​គូ​ដណ្ដឹង​ហើយក៏ជា​អនាគត​ប្រពន្ធ​របស់បងផង​ដែល​អគុណ​សម្រាប់​ការ​ស្រលាញ់​ និង​ផ្ដល់​ភាព​កក់ក្ដៅ​ដល់អូន​កន្លងមក​​ […]

មើល មាស និងលុយ! បណ្តាការក្នុងពិធីភ្ជាប់ពាក្យ សេដ្ឋីឡាវ មានសុទ្ធតែមាស និងលុយឡើងគរ

24 January 2019 so por 0

កាលពីពេលថ្មីៗនេះមានកា​​​​​​​​​​​​​​​​​​រភ្ញាក់ផ្អើល និងស៊ែរតៗគ្នាពេញបណ្តាញសង្គមហ្វេសប៊ុក ក្រោយបានឃើញពិធីភ្ជាប់ពាក្យមួយ នៅក្នុងប្រទេសឡាវ បានធ្វើឡើងយ៉ាងអធិកអធម ក្រោមការចូលរួមពីបណ្តាបងប្អូនប្រុសស្រីទាំងសងខាង បាននាំគ្នាចូលរួមយ៉ាងរីករាយ។ តែអ្វីដែលកាន់តែគួរឲ្យចាប់​​​​​​​​​​​​​​អារម្មណ៍នោះគឺ នៅក្នុងកម្មវិធីភ្ជាប់ពាក់សេដ្ឋីឡាវនេះដែរ ក៏មានការភ្ជាប់នូវបណ្តាការយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលក្នុងនោះរួមមានគ្រឿងអលង្ការជាច្រើនឈុត បូករួមនឹងលុយសុទ្ធ ដុល្លារអាមេរិក លុយថៃ និងលុយឡាវជាច្រើន។ មិនត្រឹមតែប៉ុណ្ណោះនៅក្នុ​​​​​​​​​​​​​​​​​​ងនោះក៏មានដាក់តម្រៀបលុយ ក៏ដូចជាគ្រឿងអលង្ការជាមាសសុទ្ធ ពាក់យ៉ាងចែងចាំងភ្នែកតែម្តង។ បន្ទាប់ពីបានឃើញបែបនេះ អ្នកគាំទ្រជាច្រើនក៏បាននាំគ្នាភ្ញាក់ផ្អើលគ្រប់គ្នា និងមានការស៊ែរចែករំលែកពេញហ្វេសប៊ុក ព្រោះមិននឹកស្មានថា​​​​​​​​​​​​​​​ពិធីមួយនេះ បានធ្វើឡើងយ៉ាងច្រើន ចំណែកឯបណ្តាការសរុបច្រើនម៉ឺនដុល្លារតែម្តង៕ សូមទស្សនារូបភាពខាងក្រោ​​​មនេះ […]

ហួសចិត្ត កំពូលអ្នកជិតខាងតារា ទ្រី សក្កដា នៅមិនដល់ខែផង ឈ្លោះជាមួយគេក្នុងភូមិ សរុបទាំងអស់ជិត ២៩គ្រួសារ

24 January 2019 so por 0

ប្រិយមិត្តប្រាកដជាបានស្គាល់តារាចម្រៀង និងជាអ្នកនិពន្ធទំនុកច្រៀងលោក ទ្រី សក្កដា តាមរយៈស្នាដៃនិពន្ធបទចម្រៀងថ្មីៗ របស់លោក។ ថ្មីៗនេះលោកបានបង្ហោះសារ លើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក ដោយកំហឹង និងហួសចិត្តថា៖ «តេីអ្នកណាខ្លះធ្លាប់មានអ្នកជិតខាងថោកទាបបែបនេះ? រស់នៅភូមិផងរបងជាមួយគ្នាក្នុងនាមជាមនុស្សមិនមែនសត្វ​ យេីងតែងតែមានការអធ្យាស្រ័យគ្នាទៅវិញទៅមក​ លោកឯងទេីបតែមកទិញផ្ទះបានមួយខែ​ លោកឯងឈ្លោះគ្នារករឿងគេមួយភូមិសរុបទាំងអស់29គ្រួសារ​ ! ជញ្ជាំងផ្ទះទាំងសងខាងជាកន្លែងសម្រាប់ចតយានយន្តរបស់ផ្ទះល្វែងទាំងអស់​ តែលោកឯងព្រោះតែការរកស៊ីលក់គ្រឿងឡានហ្នឹងចង់មកវាយទម្លុះជញ្ជាំងស្ទូចចេញស្ទូចចូលគ្រឿងឡានលោកឯង​ លោកឯងដឹងថាវាប៉ះពាល់ដល់គេគ្រប់គ្នាអត់?  ហេតុអីក៏ចេះតែធ្វេីអ្វីតាមអំពេីចិត្តអញ្ចឹង? ខ្ញុំយកឡានទៅចតមុខទ្វាជញ្ជាំងផ្ទះលោកឯងប៉ុណ្ណឹង​ បេីវាប៉ះពាល់ខ្លាំងណាស់​ លោកឯងអាចសួរគេបាន​ ថាឡានអ្នកណា​ ? អ្នកជិតខាងគេប្រាប់ហេីយ​ […]

ទីបំផុត ឌីជេ ណាណា ចូលរោងការថ្ងៃនេះហើយ ដោយក្នុងមង្គលការរបស់ខ្លួន គឺមិនបម្រើគ្រឿងស្រវឹងឡើយ

24 January 2019 so por 0

អ្នកទាំងអស់គ្នាប្រាកដជាបា​​​​​​​​​​​​នស្គាល់ ឌី​ជេ ណា​ណា (Dj NaNa) ហើយ ជាពិសេសអ្នកនិយមបណ្ដាញសង្គមហ្វេសប៊ុក។ ដែល ឌី​ជេ ណា​ណា លេចធ្លាយខ្លាំងដោយសារតែការចេញវីដេអូឃ្លីបលើបណ្ដាញសង្គមហ្វេសប៊ុក ដែលទាក់ទងនឹងការផ្តល់​ចំណេះ​​​​​ដឹង អប់រំ ការលើកទឹកចិត្ត​ដល់ស្ត្រី ជាដើម។ ឌី​ជេ ណា​ណា មានឈ្មោះដើម នាង សុ​វ៉ា​​​​​​​​​​​​ត​នា បានចូលរោងការនៅថ្ងៃនេះ ទី២៤ ខែមករា ឆ្នាំ២០១៩ ដែលបានរៀបចំឡើងនៅ មជ្ឍមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ […]

ឃើញចេកជោរខ្លាំង នាំគ្នាខ្ពើមមិនហ៊ានទទួលទាន…តាមពិតវាប្រៀបបីដូចជាមាសមួយដុំ ដែលមនុស្សបោះចោលឥតដឹងខ្លួន!

23 January 2019 Admin 0

ឃើញចេកជោរខ្លាំង នាំគ្នាខ្ពើមមិនហ៊ានទទួលទាន…តាមពិតវាប្រៀបបីដូចជាមាសមួយដុំ ដែលមនុស្សបោះចោលឥតដឹងខ្លួន! ឃើញចេកទុំជោរកុំខ្ពើម តាមពិតវាជាថ្នាំប្រឆាំងនឹងជំងឺមហារីកពូកែបំផុត ក្រុម​អ្នកស្រាវជ្រាវ​ជប៉ុន​ថ្មីៗ​នេះ​បាន​រកឃើញថា ចេក​ជោរ​ខ្លាំង ផលិត​សារធាតុ TNF ។ វា​ជា​សារធាតុ​ដែលមាន​សមត្ថភាព​ប្រយុទ្ធប្រឆាំង​កោសិកា​មហារីក​។ TNF ជា​សារធាតុ​មួយ​ជួយ​បង្កើត​ម៉ូលេគុល CD4 ដែល​សំខាន់​សម្រាប់​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​របស់​យើង​។​ ​ ​ពួក​អ្នកស្រាវជ្រាវ​ជប៉ុន​បាន​ណែ​នាំឱ្យ​ទទួលទាន​ចេក​ជោរ​ខ្លាំង​យ៉ាងតិច ១ ទៅ ២ ផ្លែ​ក្នុង​មួយថ្ងៃ​ដើម្បី​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​ប្រឆាំង​ជំងឺ​នានា រួមទាំង​ផ្តាសាយ គ្រុនក្តៅ និង​ជំងឺ​ជាច្រើន​ទៀត​។ ចេក​ជោរ​ក៏​ល្អ​សម្រាប់​កោសិកា​ឈាមស​ក្នុង​រាងកាយ​ផងដែរ​។ […]