ញាក់សាច់ម៉ង!! កាលមុនត្រឹមថើបថ្ពាល់ទេ តែពេលនេះ ដួង ម៉ានិច និងបុត្រ ដល់ថ្នាក់ថើបមាត់គ្នា មែនទែន..(មានវីឌីអូ)

ប្រិយមិត្តជ្រាបរួចមកហើយថាតារាសម្តែងកញ្ញា ដួង ម៉ានិច កំពុងតែមានស្នេហាជាមួយតារាចម្រៀងវ័យក្មេងលោក បុត្រ ដែលមានអាយុក្មេងជាងនាងច្រើនឆ្នាំ។ហើយគូស្នេហ៍ខុសវ័យមួយគូនេះដែរក៏កំពុងទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជនទាំងក្នុងនិងក្រៅហ្វេសប៊ុកផងដែរក៏ព្រោះតែអ្នកទាំងពីរតែងតែបង្ហាញកាយវិការស្វីតៗជាមួយគ្នាជា ញឹកញាប់។យ៉ាងណាមិញស្រាប់តែថ្មីៗនេះគូស្នេហ៍មួយគូនេះបានធ្វើឲ្យមហាជនភ្ញាក់ផ្អើលម្តងទៀតហើយនៅពេលដែលឃើញមានគណនីមួយបានបង្ហោះវីដេអូរបស់អ្នកទាំងពីរក្នុងសកម្មភាពថតកម្មវិធីអ្វីមួយដោយពួកគេបានថើបមាត់គ្នាផ្ទាល់មែនទែនដោយគ្មានការកាត់តអ្វីទាំងអស់។ទោះជាយ៉ាងណាក្តីទាំងនេះពិតជាធ្វើឲ្យមហាជនភ្ញាល់ផ្អើលកាន់តែខ្លាំងព្រោះ កន្លងមកមហាជនឃើញអ្នកទាំងពីរត្រឹមថើបថ្ពាល់គ្នាតែប៉ុណ្ណោះក៏ប៉ុន្តែមកដល់ពេលនេះពួកគេថែមទាំងហ៊ានថើបមាត់គ្នាមែនទែនដោយមានការលាក់លៀមអ្វីនៅមុខមហាជននោះ ទេ។លើសពីនេះមហាជននៅតែទន្ទឹងរង់ចាំមើលថាតើគូស្នេហ៍ខុសវ័យមួយគូនេះនឹងមានអ្វីប្លែកដើម្បីបង្ហាញមហាជននៅលើបណ្តាញសង្គមទៀតព្រោះថាកន្លងមកពួកគេបានធ្វើឲ្យអ្នកគាំទ្រស្រឡាំងកាំងនឹងសកម្មភាពរបស់ពួកគេមិនតិចដងនោះឡើយ៕

Read more

ក្ដុកក្ដួលណាស់!! សុខ ពិសី និយាយអួលដើម ក និង នឹករំលឹកពី ម្តាយដែលស្លាប់ទៅជាង ១០ ឆ្នាំ…(មានវីឌីអូ)

តារាស្រីប្រចាំផលិតកម្មសាន់ដេកញ្ញា សុខ ពិសី កំពុងតែមានសន្ទុះប្រជាប្រិយភាពយ៉ាងខ្លាំងគួបផ្សំនិងបទចម្រៀងល្បីៗដែលចេញលក់នៅលើទីផ្សារ។ហើយជាពិសេសនោះសូម្បីតែការងារមុខជំនួញរបស់នាងក៏គេសង្កេតឃើញថាមានភាពដំណើរការយ៉ាងរលូនផងដែរ។ដោយឡែកស្រាប់តែកាលពីយប់មិញនេះកញ្ញា សុខ ពិសី បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញតារាស្រីរូបនេះធ្វើការLiveវីដេអូចេញពីផេករបស់ខ្លួននិយាយរៀបរាប់ពីរឿងក្នុងចិត្តដែលនឹកម្តាយនិងរំលឹករឿងចាស់ៗដែលធ្លាប់ធ្វើដាក់ម្តាយរបស់ខ្លួនកន្លងមក។ក្នុងនោះដែរកញ្ញា សុខ ពិសី បានឲ្យដឹងថារូបនាងពិតជានឹកម្តាយរបស់ខ្លួនដែលស្លាប់ទៅអស់ជាង១០ឆ្នាំមកនេះណាស់ហើយនាងក៏បាននិយាយថានាងពិតជាចង់ឲ្យម្តាយរបស់ខ្លួនបានឃើញ នូវអ្វីដែលនាងបានធ្វើជោគជ័យនៅពេលនេះព្រោះកាលម្តាយរបស់នាងនៅនាងមិនទាន់ជោគជ័យនោះទេហើយថែមទាំងជាកូនដែលធ្វើតាមតែចិត្តរបស់ខ្លួនថែមទៀតផង។ទោះជាយ៉ាងណាក្តីមកទល់ពេលនេះម្តាយរបស់កញ្ញា សុខ ពិសី បានស្លាប់អស់រយៈពេលជាច្រើនឆ្នាំមកហើយហើយរូបនាងនៅតែនឹករលឹកដល់ម្តាយរបស់ខ្លួនជានិច្ចហើយកញ្ញា សុខ ពិសី ក៏ បាននិយាយថារាល់ថ្ងៃនេះនាងជឿជាក់ថាម្តាយរបស់នាងកំពុងតែតាមថែរក្សានាងព្រោះនាងបានបញ្ជាក់ថានាងតែងតែធ្វើអ្វីៗជោគជ័យជានិច្ចមិនថាការងារសិល្បៈនិងការងាររកស៊ីនោះទេ៕សូមប្រិយមិត្តទស្សនាវីឌីអូខាងក្រោម

Read more

ហេតុតែស្រលាញ់វប្បធម៌ខ្មែរ!! នារីបរទេសមួយក្រុមតុបតែងខ្លួនពាក់អាវប៉ាក់ស្លៀកសំពត់ហូល រាំចង្វាក់រាំវង់…(មានវីឌីអូ)

ថ្មីៗនេះផ្ទុះការចែករំលែកពេញបណ្តាញសង្គម ដោយជនជាតិបរទេសមួយក្រុមបានស្លៀកពាក់អាវបាក់ជាមួយសំពត់ហូលខ្មែររាំចង្វាក់រាំវង់យ៉ាងស្រស់ស្អាត។ តាមរយៈប្រភពលោក Tony Keo ដែលជាតារាចំរៀងកូនកាត់ខ្មែររស់នៅបរទេសបានរៀបរាប់ឲ្យដឹងថា «បរទេស គេស្រឡាញ់ វប្បធម៌ខ្មែរណាស់ សូមជួយគាំទ្រ ពួកនាងផង ROMVONG REMIX បទរាំវង់ចម្រុះ»។ គេសង្កេតឃើញថាមហាជនជាច្រើនបានចែករំលែកវីដេអូនេះពីគណនីមួយទៅគណនីមួយទៀត ដោយគ្រប់គ្នាហាក់ចូលចិត្តជាខ្លាំង។ លើសពីនេះតាមការសង្កេតមើលឃើញក្នុងវីដេអូឃើញថានារីៗបរទេសមួយក្រុមនេះគឺខិតខំប្រឹងប្រែងជាខ្លាំងទាំងការហាត់រៀនរាំចង្វាក់រាំវង់ និងការតុបតែងខ្លួនបែបប្រពៃណីខ្មែរយ៉ាងស្រស់ស្អាត។ តោះទស្សនាទាំងអស់គ្នា៖

Read more

លង់ស្នេហ៍ហើយ!! សម្រស់របស់ ម៉ាក សែនសូនីតា ពេលគ្រងឈុតព្រះនាងនាគ ពិតជាស្អាត់ណាស់…(មានរូបភាពច្រើន)

មានប្រិយមិត្តមិនតិចនោះទេបានស្គាល់ពីតារាសម្ដែងស្រីរូបស្រស់កញ្ញា ម៉ាក សែនសូនីតា ហៅ តូតា ដែលទទួលបាននូវការគាំទ្រយ៉ាងខ្លាំងទៅលើសមត្ថភាពសម្ដែងរបស់នាងជាពិសេសនៅក្នុងរឿង«កូនពស់កេងកង»តែម្ដង។ខណៈពេលដែរតារាសម្ដែងស្រីដ៏មានប្រជាប្រិយភាពនិងជាថៅកែស្រីវ័យក្មេងកញ្ញា តូតា កំពុងតែកើបលុយស្ទើរតែវិស័យហើយនោះ សូម្បីតែរូបសម្រស់របស់នាងក៏ត្រូវបានតាមដានមិនរំលងពីក្រសែភ្នែកទស្សនិកជនឡើយ។ជាក់ស្ដែងកាលពីយប់មិញនេះមានរូបភាពជាច្រើនសន្លឹកត្រូវបានបង្ហោះចេញពីគណនីហ្វេសប៊ុកផ្លូវការរបស់កញ្ញា ម៉ាក សែនសូនីតា ជាមួយនឹងការគ្រងនូវឈុតព្រះនាងនាគធ្វើឲ្យបណ្ដាអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ដោយនៅក្នុងនោះដែរគេសង្កេតឃើញថារូប សម្រស់របស់ តូតា ពិតជាស្រស់ស្អាតសមសួនជានារីខ្មែរពិតៗតែម្ដងពេលដែលនាងគ្រងឈុតសម្លៀកបំពាក់បែបនេះ។គួរឲ្យដឹងផងដែរថានេះជាលើកទីមួយហើយដែលតារាសម្ដែងស្រីដ៏មានប្រជាប្រិយភាពរូបនេះគ្រងនូវឈុតបែបនេះព្រោះនាពេលកន្លងមក កញ្ញា ម៉ាក សែនសូនីតា ធ្លាប់តែគ្រងនូវឈុតបែបកូនក្រមុំនិងសម្លៀកបំពាក់ប្រពៃណីខ្មែរប៉ុណ្ណោះ៕

Read more

ភ្ញាក់ផ្អើល! បាត់មួយរយ: នាយកុយ លេចមុខលេងលើឆាកល្ខោនបាសាក់ ល្បីសើចរឹងពោះនៅតាមបណ្តាខេត្ត…(មានវីដេអូ)

ភ្នំពេញ៖ ដូចប្រិយមិត្តជាច្រើនបានដឹងហើយថា តារាកំប្លែងភ្នែកតូចដ៏មានប្រជាប្រិយភាព នាយកុយបច្ចុប្បន្នហាក់ដូចជាស្ងាត់នៅក្នុងវិស័យសិល្បៈមិនសូវមានមុខនៅក្នុងកម្មវិធីច្រើនរកពេលសម្រាកដូចមុនស្របពេលដែលោកមានការងាររកស៊ីផ្សេង ក្រៅពីនេះ ទោះបីជាវិស័យលេងកំប្លែងបានធ្លាក់ចុះបន្តិចមែន ក៏ប៉ុន្តែលោកបានងាកទៅចាប់នូវអាជីពដែលខ្លួនស្រលាញ់និងសម្តែងតាំងពីក្មេងៗមកគឺល្ខោនបាសាក់ដែលមានភាពមមាញឹក និងទទួលបានការគាំទ្រយ៉ាងខ្លាំង ពីបណ្តាអ្នកទស្សនានៅតាមបណ្តាខេត្តនានាជាក់ស្តែងកាលពីពេលថ្មីៗនេះ ក៏ស្រាប់តែលេចឡើងនូវវីដេអូការសម្តែងរបស់លោក ដែលធ្វើឲ្យមានការផ្ទុះសំណើចក្រោយលោកសម្តែងបែបកំប្លែងៗនិងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងមានការស្រែក ហ៊ោរសើចពេញឆាកតែម្តងទន្ទឹមនឹងប្រជាប្រិយភាពនាពេលនេះនៅក្នុងវិស័យល្ខោនបាសាក់នេះ បណ្តាអ្នកគាំទ្រជាច្រើនពិតជាពេញចិត្តយ៉ាងខ្លាំងព្រោះការសម្តែងរបស់លោកពិតជាល្អនិងប្លែកភ្នែកតែម្តង។ គួរបញ្ជាក់ផងដែរថា នាយកុយនារយៈពេលបច្ចុប្បន្ននេះមានវ័យកាន់តែជ្រេហើយ ហើយទើបតែធូរស្បើយពីជំងឺដែលគាត់បានផុតពីគ្រោះថ្នាក់កាលពីប៉ុន្នានខែមុនមកនេះ។ហើយជាការពិតណាស់ លោកគឺជាតារាកំប្លែងជើងចាស់វស្សាដែលមានបងប្អូនពុក ម៉ែមាមីងគាំទ្រយ៉ាងច្រើនតាំងពីដើមមកម្ល៉េះ៕ ចង់ជ្រាបច្បាស់សូមប្រិយមិត្តទស្សនាវីដេអូនៅខាងក្រោម៖

Read more

ចូលរួមត្រេកអរ! ភរិយារបស់លោកឧកញ្ញា ឌួង ឆាយ សម្រាលបានកូនស្រីដ៏ស្រស់ស្អាតមួយហើយ និងមានមុខមាត់…(មានរូបភាព)

យោងតាមគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក ឧកញ៉ា ឌួង ឆាយ ដែលត្រូវបានយើងស្គាល់ថាជាឧញ្ញ៉ាចិត្តសប្បុរសធម៌នោះបានបង្ហោះ សារមួយពោរពេញដោយក្តីរំភើបព្រោះលោកបានទទួលបុត្រីមួយពីភរិយារបស់លោកដែលខំពរពោះយ៉ាង នឿយហត់អស់រយះពេលជាច្រើនខែមក ហើយពេលនេះគាត់ក៏ទទួលបានកូនស្រីដែលមានមុខមាត់ស្រស់ស្អាតនិងគួរអោយខ្នាញ់មែនទែន។ “ពូមីងបងប្អូនទាំងអស់គ្នាទាយមើលថាកូនស្រីរបស់មុខដូចខ្ញុំ រឺ ភរិយារបស់ខ្ញុំ? ភរិយាសំលាញ់អូនលំបាកហើយណា ទីបំផុតពេលវេលា 9 ខែដែលបានរង់ចាំយ៉ាងយូរបានមកដល់ឃើញមុខកូនស្រីរបស់ខ្ញុំនៅរយៈពេលបន្តិចទៀតនេះហើយណា”។ ក្រោយមកលោកក៍បានបង្ហោះរូបមួយទៀត ដោយភរិយារបស់លោកបានសម្រាលបានកូនស្រីម្នាក់ដោយសុវត្ថិភាព។ ក្នុងនោះលោកក៍បានបន្តរៀបរាប់ទៀតថា៖ កូនស្រីពៅរបស់ខ្ញុំមុខដូចខ្ញុំ រឺ

Read more

ជួយស៊ែរលើកទឹកចិត្តគាត់ផង! កូនខ្មែរម្នាក់នេះ យកសំរាមបង្កើតសាលាដើម្បីបង្រៀនក្មេងក្រីក្រ នៅ​ឧទ្យាន​ជាតិ​គិរីរម្យ​…(មានវីដេអូ)

ភ្នំពេញ៖ ​លោក ​អ៊ុក វណ្ណ​ដេ​៖ ​សាលា​ដូង​កំពុង​ខ្វះ​ខាត​គ្រូ​បង្រៀន​សម្រាប់​កុមារ​ក្រី​ក្រ​ លោក អ៊ុក វណ្ណដេ ស្ថាបនិកសាលាដូងសាងសង់​ឡើង​ពី​សម្រាមនៅ​ឧទ្យាន​ជាតិ​គិរីរម្យ​។ សាលា​ដូង គឺជា​សាលា​ដែល​សាងសង់​ឡើង​ពី​សម្រាម និង​ផ្ដល់ការ​សិក្សា​ក្រៅ​ប្រព័ន្ធ​ឥត​គិត​ថ្លៃ​ដល់​កុមារ​ នៅ​ឧទ្យាន​ជាតិ​គិរីរម្យ​។ លោក អ៊ុក វណ្ណដេ ស្ថាបនិក​សាលាដូងបាន​ឲ្យ​ដឹង​ថាបច្ចុប្បន្ន​នេះសាលា​ដូង​កំពុង​ខ្វះខាត​គ្រូ​បង្រៀនស្ម័គ្រ​ចិត្ត​ និងមួយទៀតគឺកំពុងតែត្រូវការមណ្ឌលសុខភាពមួយដើម្បីព្យាបាលអ្នកជំងឺដែលនៅទីនោះ។ លោក​បាន​អំពាវនាវ​ដល់​យុវជន​ដែល​មាន​ចំណាប់​អារម្មណ៍រួម​ចំណែក​ជួយ​បង្រៀន​កុមារ​នៅ​សាលា​ដូងដើម្បី​អនាគត​របស់​កុមារ​ជិត​២០០​នាក់ដែល​កំពុង​សិក្សា​នៅ​ទី​នោះ​។ជាមួយនឹងការតុបតែងលម្អពណ៌សាលាដូងនិងផ្ទះសំរាម មិនត្រឹមតែផ្តល់ចំណេះដឹងនិងជំនាញដល់កូនខ្មែរមួយចំនួនដែលគ្មានឱកាសប៉ុណ្ណោះទេ

Read more

ហេតុអ្វីខ្ញុំគាំទ្រគាត់? គាត់ជាកីឡាករដ៏ល្បីមួយរូប តែគាត់ពុំបានចាយលុយខ្ជះខ្ជាយ ដូចកីឡាករ ឬ តារាល្បីៗមួយចំនួនឡើយ…(មានវីឌីអូ)

កាលពីម្សិលមិញនេះនាថ្ងៃទី២៣ខែកក្កដាឆ្នាំ២០១៩គេប្រទះឃើញហ្វេសប៊ុកមួយឈ្មោះCEO Business Stationបានបង្ហោះរូបភាពសន្លឹករបស់ស្តេចប្រដាល់ជនជាតិហ្វីលីពីនManny Pacquiaoព្រមទាំងបានភ្ជាប់សារដ៏គួរឲ្យចាប់អារម្មណ៍មួយហើយក៏បានធ្វើឲ្យអ្នកប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនមានការពេញចិត្តជាខ្លាំងថែមទាំងបានចែករំលែកតគ្នារាប់ពាន់ដងបាត់ទៅហើយត្រឹមថ្ងៃទី២៤ខែកក្កដាឆ្នាំ២០១៩នេះ។សារនោះបានសរសេរថា៖“ហេតុអ្វីខ្ញុំគាំទ្រគាត់?គាត់ជាកីឡាករដ៏ល្បីមួយរូបតែគាត់ពុំបានចាយលុយខ្ជះខ្ជាយ ដូចកីឡាករឬតារាល្បីៗមួយចំនួនឡើយគាត់តែងតែយកប្រាក់ដែលបានពីការឡើងសង្វៀនរបស់គាត់មួយចំនួនធំជួយដល់ប្រជាជនហ្វីលីពីន។Respect him”។គួររំលឹកឡើងវិញផងដែរថា មហាព្រឹត្តិការណ៍ប្រដាល់ប្រគួតដណ្ដើមខ្សែក្រវាត់កម្រិតកំពូលពិភពលោករវាងManny PacquiaoនិងKeith Thurmanទើបបានបញ្ចប់នៅថ្ងៃទី២១ខែកក្កដាឆ្នាំ២០១៩ កន្លងទៅនេះ ហើយអ្វីដែលបានធ្វើឲ្យអ្នកគាំទ្រមានការពេញចិត្តជាខ្លាំងនោះគឺជ័យជំនះបានទៅលើManny Pacquiao៕សូមទស្សនាវីឌីអូខាងក្រោម

Read more

ធ្លាប់តែឃើញមុខកាចលើឆាក! មានអី នៅក្រៅលោក ខេមរៈ សេរីមន្ត ទន់ភ្លន់និងផ្អែមល្ហែម ដោយនាំភរិយាទៅ…

ប្រិយមិត្តប្រាកដជាបានស្គាល់នូវកំពូលតារាចំរៀងល្បីលោក ខេមរៈ សេរីមន្ត ដែលមានប្រជាប្រិយភាពល្បីល្បាញរហូតដល់បណ្តាបរទេសសុទ្ធតែស្គាល់រូបលោក។ ក្រៅពីនេះលោកខេមរៈ សិរីមន្តទទួលបានការគំាទ្រយ៉ាងខ្លំាង ពីសំណាក់មហាជនកាន់តែមានសន្ទុះខ្លាំងនៅក្នុងការគាំទ្រពីមួយថ្ងៃទៅមួយថ្ងៃដែលលោកតែងតែមានអ្វីប្លែកៗបង្ហាញទៅកាន់អ្នកគាំទ្រជានិច្ចស្រប ពេលដែលរូបរាងកាន់តែសង្ហាខ្លាំងឡើងនៅពេលដែលលោកចុះច្រៀងនិងសម្តែង អាហ្វែ៊តាមខេត្តម្តងៗ។បច្ចុប្បន្នតារាប្រុសរូបនេះ បានទទួលបានចំ ណង ដៃ កូនប្រុសស្រី៣នាក់រួចមកហើយ ដែលកូនទី៣ទើបតែសំរាលបានផងដែរ។ ក្រោយពីសម្រាកពីការងារលោកក៏ បានផ្តល់ក្តីសុខយ៉ាងពេញលេញទៅកាន់ភរិយាជាទីស្រលាញ់នាំនាងដើរលេងអោបថើបគ្នាយ៉ាងផ្អែមល្ហែមនៅឯទឹកដីខេត្តសៀមរាប៕ គួរបញ្ជាក់ផងដែរថាលោកខេមរៈ សិរីមន្តមានប្រជាប្រិយភាពខ្លាំងឡើងចាប់តាំងពីចូលមកកាន់ផលិតកម្មថ្មីនេះ ស្របពេលដែលលោកមានការតុបតែងខ្លួននិងហាត់ប្រាណដើម្បីយកនូវ សាច់ដុំដែលធ្វើអោយរាងកាយលោកកាន់តែសង្ហារខ្លាំងជាងមុន។ចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖

Read more

អស់លទ្ធភាពត្រឹមនិងហើយ!! ម៉ែវះកាត់ឆ្អឹងខ្នង អស់ 6000 ដុល្លារទៅហើយនៅមិនទាន់ជាទៀត😪 កូនអស់លុយមើលម៉ែហើយ😭តោះម៉ែយើងទៅផ្ទះយើងវិញ…

អស់លទ្ធភាពត្រឹមនិងហើយ!!ម៉ែវះកាត់ឆ្អឹងខ្នងអស់6000ដុល្លារទៅហើយនៅមិនទាន់ជាទៀត😪កូនអស់លុយមើលម៉ែហើយ😭តោះម៉ែយើងទៅផ្ទះយើងវិញ… អ្នកលេងតាមបណ្តាញសង្គមភាគច្រើនប្រាកដជាបានស្គាល់នឹងតារាហ្វេសប៊ុកនិងតារាសម្តែងវ័យក្មេងសុខលីនតាមរយៈការបង្ហាញសមត្ថភាពសម្តែងជាច្រើនដែលមានការចាប់អារម្មណ៍យ៉ាងខ្លាំងរហូតមានគេហៅនាងថតវីដេអូកំប្លែងៗខ្លីៗជាបន្តបន្ទាប់។ឃើញនៅក្នុងវីដេអូតែងតែរីករាយជានិច្ចតែតាមការពិតតារាវ័យក្មេងរូបនេះកំពុងតែជួបទុក្ខជាទម្ងន់និងខិតខំរកប្រាក់ដើម្បីធ្វើការព្យាបាលម្តាយជាទីស្រលាញ់ដែលបានធ្លាក់ខ្លួនឈឺជាទម្ងន់ក្រោមស្ថានភាពយ៉ាងគួរឲ្យបារម្ភកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។មកទល់នឹងពេលនេះតារាស្រីរូបនេះបានចំណាញប្រាក់ជាច្រើនមកហើយដើម្បីធ្វើការព្យាបាលដល់ម្តាយជាក់ស្តែងកាលពីពេលថ្មីៗនេះនាងបានសម្រេចយកប្រាក់ជាង៦ពាន់ដុល្លារទៅវះកាត់ឆ្នឹងខ្នងរបស់ម្តាយក៏ ប៉ុន្តែហាក់ដូចជាមិនបានធូរស្បើយសោះ។ដោយសារតែការចំណាយអស់ច្រើនពេលនេះនាងក៏អស់លទ្ធភាពគ្មានប្រាក់ព្យាបាលតទៅទៀតតារាស្រីរូបនេះក៏សម្រេចចិត្តនាំម្តាយទៅផ្ទះវិញដែលបានធ្វើឲ្យមហាជនជាច្រើនពិតជាក្តុកក្តួលនៅក្នុងចិត្ត អាណិតដល់រូបនាងយ៉ាងខ្លាំង៕

Read more