សូមចូលរួមរំលែកទុក្ខផង! ដោយសារតែជំងឺគ្រុនឈាម បានធ្វើអោយប្អូនស្រីម្នាក់បានទទួលមរណៈភាពហើយ…

សូមចូលរួមរំលែកទុក្ខផង…ដោយសារជំងឺគ្រុនឈាមបានធ្វើអោយប្អូនស្រីម្នាក់នេះទទួលមរណៈភាពហើយ។​ ប្រិយមិត្តច្បាស់ជាបានជ្រាបច្បាស់ហើយ ថាជំងឺគ្រុនឈាមពិតជាសាហាវណាស់ព្រោះវាបានសម្លាប់ជីវិតមនុស្ស ដែលជាពិសេសគឺក្មេងៗតូចៗ និងរួមទាំងយុវវ័យផងដែរ។ យ៉ាងណាមិញ តាមគណនី ហ្វេសប៊ុករបស់ប្អូនស្រីដែលមានឈ្មោះថា «Mini Rëäl» មានមិត្តភក្តិរបស់គាត់ជាច្រើនបានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុកជាមួយនិងសារ ដ៏ក្រមក្រំដោយសារតែប្អូនស្រីដែលគួរឲ្យស្រលាញ់រាប់អានបានលាចាក ឋានទៅព្រោះតែជំងឺគ្រុនឈាមនេះ។ គួរបញ្ជាក់ផងដែរថា ជម្ងឺគ្រុនឈាម ជាទូទៅតែងតែកើតមាននៅលើកុមារ តែបច្ចុប្បន្ននេះនៅកម្ពុជាក៏មានករណីខ្លះ កើតមានលើមនុស្សពេញវ័យដូចគ្នា ។ យើងឃើញថា

Read more

ឯកឧត្តម គួច ចំរើន៖ “ចង់ស្អាតត្រូវសម្អាត​ បេីមានអ្នកសម្អាតគួរតែលេីកទឹកចិត្ត” ក្នុងម្នាក់ចំនួន…

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុបានបង្ហោះសារតាមរយៈគេហទំព័រផ្ទាល់ខ្លួនដោយសារនោះបានសរសេររៀបរាប់ថា៖ “ល្ងាចនេះ​ បាន​ជួបសំណេះសំណាលជាមួយក្រុមសម្អាតឆ្នេរឯករាជ្យ​ និងបានឧបត្ថម្ភថវិកាជូនពួកគាត់ម្នាក់១០០,០០០៛។ ខេត្តព្រះសីហនុ​,ថ្ងៃទី​២៨​ ខែកក្កដា​ ឆ្នាំ២១៩”៕

Read more

ជួយស៊ែរបន្តផង! បងស្រីម្នាក់ប្រកាស់ស្វែងរក ក្មេងបីនាក់ ដែលបានបាត់ខ្លួននៅស្ទឹងហាវ និងសូមឲ្យ…(មានរូបភាព)

ថ្មីៗនេះមានករណីជាច្រើនដែលបានកើតឡើងក្នុងនោះករណីបាត់ខ្លួនភាគច្រើនជាកូនក្មេងតូចៗក៏មានកើតឡើងជាបន្តបន្ទាប់ផងដែរ។ យ៉ាងណាមិញ ស្រាប់តែមុននេះបន្តិចមានគណនីហ្វេសប៊ុកមួយមានឈ្មោះថា”Da Long”បានបង្ហោះសារដោយសរសេរ លើកឡើងយ៉ាងដូច្នេះថា៖ “សូមបងប្អូននៅស្ទឹងហាវ ជួយស៊ែបន្តផង គាត់បានបាត់ចៅបីនាក់នៅក្នុងរូបនេះ វេលាម៉ោង4រសៀលល្ងាចបើបងប្អូនបានឃើញក្មេងទាំងបីនាក់នេះ សូមជួយនាំមកផ្សារកោងកាងផងព្រោះឪពុកម្តាយកំពុងដើររកខ្លាំងណាស់ នាងខ្ញុំសូមអរគុណទុកជា មុន🙏🙏🙏រឺខលមកលេខ 086545121/0884339318″។ ពិតណាស់ កូនគេកូនរបស់យើងប្អូនគេប្អូនរបស់យើងគឺពិតជាតក់ស្លុតខ្លាំងនិងភិតភ័យខ្លាំងណាស់ដែលមានករណីបែបនេះកើតឡើង ដូចនេះសូមបងប្អូនប្រជាពលរដ្ឋជួយសែ៊របន្តដើម្បីឆាប់ស្វែងរកក្មេងៗទាំងនេះអោយបានមក ជួបជុំគ្រួសារវិញផង៕

Read more

ប្រពៃមែន! អន្ទឹត កក្កដា សុភ័ណ្ឌ ទោះសឹកហើយពិតតែ ចិត្តនៅតែចង់ធ្វើបុណ្យចែកទាន ដល់អ្នកដែលក្រីក្រ…(មានវីដេអូ)

កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ លោក កក្កដា សុភ័ណ្ឌ បានធ្វើដំណើរចាកចេញពីប្រទេសកម្ពុជាដោយជិះតាមជើងហោះហើរលំដាប់សំបុត្រ Business Class ឆ្ពោះទៅសហរដ្ឋអាមេរិកហើយក៏បាន​បញ្ជាក់នៅលើ បណ្ដាញសង្គមហ្វេសប៊ុកថាខ្លួននឹងធ្វើការឡាយវីដេអូដើម្បីស្វែងរកភាពយុតិធម៌ចំពោះខ្លួនវិញថែមទៀតផង។ ទន្ទឹមនឹងនេះក្រោយពីលាចាកសិក្ខាបទរួចរាល់អស់ហើយកក្កដា សុភ័ណ្ឌចង់បើកហាងលក់ Online តូចមួយដើម្បីទុកជាមុខរបបចឹញ្ចឹមជីវិតប្រចាំថ្ងៃដោយគ្រប់មុខទំនិញទាំងអស់គឺនាំចូលដោយផ្ទាល់ពីក្រៅប្រទេសតែម្ដង ហើយខ្លួនសុំដកការចំណេញចំនួន៥០ភាគរយសម្រាប់ជួយដល់អ្នកក្រីក្រនិងក្មេងកំព្រា។ យ៉ាងណាមិញល្ងាចមុិញនេះ ត្រូវនឹងថ្ងៃទី២៦ខែកក្កដា ឆ្នាំ២០១៩អន្ទឹតកក្កដា សុភ័ណ្ឌ

Read more

មុខសញ្ញាចោរកម្មដែលតែងតែធ្វេីសកម្មភាពលូកហោប៉ៅប្រជាពលរដ្ឋយ៉ាងសកម្មនៅក្នុងផ្សាររាត្រី ត្រូវបាន…

យោងតាមហ្វេសប៊ុកផេកផ្លូវការរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបង្ហោះសារដោយលើកឡើងថា៖ មុខសញ្ញាចោរកម្មដែលតែងតែធ្វេីសកម្មភាពលូកហោប៉ៅប្រជាពលរដ្ឋយ៉ាងសកម្មនៅក្នុងផ្សាររាត្រីត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញធ្វេីការបង្រ្កាបបាន​នៅរាត្រីថ្ងៃសុក្រ​ ទី២៦ខែកក្កដា​ ឆ្នាំ២០១៩ ហេីយសមត្ថកិច្ចបានរៀបសំណុំឯកសារដេីម្បីបញ្ជូនបន្តអនុវត្តតាមនិតិវិធីច្បាប់។

Read more

ជួយស៊ែរផង! អស្ចារ្យណាស់! ហាងកាហ្វេមួយកន្លែង នៅខេត្តព្រះសីហនុ ដាក់តាំងដោយឧបករណ៍ភ្លេងខ្មែរ យក្សជាច្រើនដើម្បី …(មានរូបភាពច្រើន)

ថ្មីៗនេះដោយយោងតាមគេហទំព័រហ្វេសប៊ុកមួយបានបង្ហោះដោយភ្ជាប់មកជាមួយរូបភាពគម្រូជាឧបករណ៍ភ្លេងខ្មែរដែលមានការច្នៃម៉ូដដ៏ស្រស់ស្អាតយកមកដាក់តាំងនៅហាងកាហ្វេមួយដែលមានឈ្មោះថា “​Reder Vo Cafe”ដែលមានទីតាំងនៅក្នុងទឹក ដីនៃក្រុងព្រះសីហនុ ទល់មុខមន្ទីរដែនដីដោយយោងតាមការខមិនរបស់អ្នកគាំទ្រ។ ជាការពិតណាស់ គ្រាន់តែឃើញភ្លាមពិតជាធ្វើអោយយើងមានអារម្មណ៍ប្លែកព្រោះថាពុំដែលឃើញនរណាយកឧបករណ៍ភ្លេងខ្មែរបុរាណយកមកច្នៃចេញជារូបរាងធំៗយ៉ានដូច្នេះនោះទេ ក៏ប៉ុន្តែយើងក៏អាចយល់បានថានេះជាគំនិតវប្បធម៌និយមកម្រនឹង ឃើញមានណាស់ដែលការយកឧបករណ៍ភ្លេងមករចនាដាក់តាំងបង្ហាញបែបនេះពិតជាពិសេសមែនទែន ព្រោះអតិថិជននឹងមានការចាប់អារម្មណ៍ និងបានយល់បានស្គាល់ពីឧបករណ៍ភ្លេងរបស់ដូនតាដែលខំបង្កើតតាំងពីបុរាណ។ ដូចនេះយុវជនខ្មែរគួរតែយកហាងនេះជាគម្រូ ព្រោះថាវាជាគំនិតនិងសកម្មភាពមួយដែលជួយលើកស្ទួយនូវវប្បធម៌ដ៏ថ្កើងថ្កើនស្របពេលប្រទេសជាតិមានសុខសន្តិភាព និងរីកចម្រើនដែលដូចទៅនឹងពាក្យមួយដែលបានលើកឡើងថា វប្បធម៌រលំជាតិ រលាយ វប្បធម៌ពណ្ណរាយជាតិថ្កើងថ្កាន។ ដូចនេះ កូនខ្មែរគួរខិតខំរៀនសូត្រនិងសិក្សាស្វែងយល់នូវរបស់ដែលដូនតាខិតខំបង្កើត

Read more

គួរសង្វេគណាស់! សមត្ថកិច្ចបានរកឃើញសពយោធិន 02នាក់ ដែលបានស្លាប់ដោយសារឧបទ្ទេវហេតុ ស្រុតបាក់ស្ពាន នោះហើយ…(មានវីដេអូ)

26/07/2019 មុននេះបន្តិច វេលាម៉ោង 07:40នាទី 26/07/2019 មុននេះបន្តិច វេលាម៉ោង 07:40នាទីសមត្ថកិច្ចបានរកឃើញសពយោធិន02នាក់មានឈ្មោះ សុខ សុវណ្ណឌី និងឈ្មោះ ភិនី ដាលិដែលបានស្លាប់ដោយសារ ឧបទ្ទេវហេតុស្រុតបាក់ស្ពាននៅស្រុកសៀមប៉ាងខេត្តស្ទឹងត្រែង ។ គួរបញ្ជាក់ផងដែរថា វេលាម៉ោង 09:30នាទីនៅថ្ងៃទី២៤​​ ខែកក្កដាឆ្នាំ២០១៩មានឧបទ្ទេវហេតុស្រុតស្ពានឈើបណ្តាលអោយយោធិន 02នាក់លិចបាត់ទៅក្នុងទឹកនៅចំណុចអូរមាស្ថិតក្នុងភូមិញុំងស៊ុំឃុំថ្មកែវស្រុកសៀមប៉ាង

Read more

ហួសចិត្ត! បណ្តោយឲ្យ ក្មេងៗជិះលើដំបូលឡានមធ្យម ងំត្រង់បើកបរលឿនហើយ កាត់ភ្លើងស្តុបក្រហមទៀត…(មានវីដេអូ)

ម៉ាឡេសុី៖ ជាការពិតណាស់ម្តាយឪពុកគ្រប់រូបមិនអាចមើលថែរក្សាកូនៗអោយបានល្អឥតខ្ជោះបាននោះទេ។ ដូច្នេះម្តាយឪពុកខិតខំថែរក្សាកូនៗទៅតាមលទ្ធភាពដែលអាចធ្វើបានដើម្បីអោយកូនៗធំធាត់បានល្អមានការរៀន សូត្រទទួលបានការងារល្អដើម្បីធ្វើ។ ចំឡែកឯទិដ្ឋភាពនេះវិញ ស្រាប់តែបណ្តោយកូនក្មេងៗ២នាក់អង្គុយនៅលើដំបូលឡានយ៉ាងរំភើយ ហើយឡាននេះថែមទាំងបានបើកបរកាត់ស្តុបភ្លើងក្រហមទៀតផង។ បុរសម្នាក់ដែលមានឈ្មោះថា ឈីត្រាន តាមីលឆែលវ៉ាន់ បានបង្ហោះនូវខ្លីបវីដេអូនេះឡើងដែលធ្វើអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកដោយមានការរិះគុនដល់អ្នកដែលបើកបរឡាននោះ យ៉ាងចាស់ដៃហើយកីមានអ្នកមួយចំនួនទៀតចូលមកបញ្ចេញមតិលេងសើចផងដែរ ហើយចំពោះក្មេងពីរនាក់នេះទៀតសោតមើលទៅហាក់មានអារម្មណ៍សប្បាយរីករាយដោយក្មេងម្នាក់អង្គុយផឹកទឹកមួយដបនិងម្នាក់ទៀតកំពុង តែនិយាយទៅកាន់ក្មេងដែលផឹកទឹកនោះដែលមើលទៅពិតជាគួរហួសចិត្តតែមែនទែន។ ពិតណាស់អ្នកមួយចំនួនបាននិយាយថាវីដេអូនេះជាវគ្គពិតៗនៅក្នុងរឿង Fast and Furious បែបចំអកលេងសើចនិងខ្លះទៀតនិយាយថាវាពិតជាគ្រោះថ្នាក់ណាស់ប្រសិនបើឡាននោះបើកខុសប្រក្រតីតែបន្តិចច្បាស់ជាធ្លាក់ ក្មេងទាំងពីរអ្នកនេះមកដីដែលអាចបណ្តាលអោយរបួសនិងស្លាប់បាត់បង់ជីវិតក៏អាចថាបាន។

Read more

ដោយក្តីអាណិតអាសូរ! ព្រះតេជគុណជួយសង្គ្រោះសុនកទាន់ពេល កុំអី ច្បាស់ជាចូលឆ្នាំងនៅឯទាមស្រាស្រេចបាត់ហើយ…(មានវីដេអូ)

នៅក្នុងពេលថ្មីៗនេះមានមហាជនជាច្រើនបានកើតមានអារម្មណ៍ត្រេកអរនិងសប្បាយរីរាយជាពន់ពេកព្រមទាំងមានការស៊ែរចែករំលែកយ៉ាងច្រើនកុះករព្រោះតែពួកគាត់រំភើបជំនួសសត្វ ឆ្កែជាច្រើនក្បាលដែលត្រូវម្ចាស់លក់ហើយត្រូវគេចាប់ដាក់ក្នុងទ្រុងបម្រុងនិងយកទៅធ្វើគ្រឿងក្លែមនៅតាមទាមស្រានិងម្ហូបអាហារផ្សេងៗទៅតាមតម្រូវការ។យ៉ាងណាមិញដោយសារ តែក្តីអាណិតអាសូរយ៉ាងខ្លាំងពីសំណាក់ព្រះសង្ឃនៅក្នុងវត្តមួយមានចំពោះសត្វឆ្កែទាំងប៉ុន្មានក្បាលនេះទើបធ្វើអោយព្រះអង្គសម្រេចទិញយកសត្វឆ្កែទាំងអស់នេះពីឈ្មួញដែលជួញដូរសត្វទាំងនេះដើម្បីចិញ្ចឹមនៅក្នុងវត្តអារាមព្រមទាំងដាក់អារហារអោយវាសុីផងដែរព្រោះថាមួយក្បាលៗ ផតពោះអត់អ្វីសុីស្ទើរស្លាប់អស់ហើយ៕សូមទស្សនាវីដេអូខាងក្រោម៖

Read more

មុខមាត់ពិត! លោកឧត្ដមសេនីយ៍ និង លោកវរៈសេនីយ៍ នគរបាលដែលអង្គភាពប្រឆាំងអំពេីពុករលួយឃាត់ខ្លួនពាក់ព័ន្ធនឹងរឿងកាងចិន ១៨ នាក់ នៅ ខេត្តកំពង់ស្ពឺ

នាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានចាប់ខ្លួនមន្ដ្រីនគរបាលកម្ពុជាចំនួន៣នាក់ និងបញ្ជូនទៅតុលាការ ដែល២នាក់ ជាមន្ដ្រីនៅអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងម្នាក់ទៀត ជាមន្ដ្រីនៅអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ពាក់ព័ន្ធការអន្ដរាគមន៍ដោះលែងជនជាតិចិន ១៨នាក់ ដែលប្រព្រឹត្តបទល្មើស(សង្ស័យថាជាក្រុមចាប់ជំរិតទារប្រាក់តាមប្រព័ន្ធអ៊ីនធ័រណេត) នៅខេត្តកំពង់ស្ពឺ ។ មុខមាត់ពិតលោកឧត្ដមសេនីយ៍ និង លោកវរៈសេនីយ៍ នគរបាលដែលអង្គភាពប្រឆាំងអំពេីពុករលួយឃាត់ខ្លួនពាក់ព័ន្ធនឹងរឿងកាងចិន ១៨ នាក់

Read more