សូមចូលរួមរំលែកទុក្ខផង! ដោយសារតែជំងឺគ្រុនឈាម បានធ្វើអោយប្អូនស្រីម្នាក់បានទទួលមរណៈភាពហើយ…

សូមចូលរួមរំលែកទុក្ខផង…ដោយសារជំងឺគ្រុនឈាមបានធ្វើអោយប្អូនស្រីម្នាក់នេះទទួលមរណៈភាពហើយ។​ ប្រិយមិត្តច្បាស់ជាបានជ្រាបច្បាស់ហើយ ថាជំងឺគ្រុនឈាមពិតជាសាហាវណាស់ព្រោះវាបានសម្លាប់ជីវិតមនុស្ស ដែលជាពិសេសគឺក្មេងៗតូចៗ និងរួមទាំងយុវវ័យផងដែរ។ យ៉ាងណាមិញ តាមគណនី ហ្វេសប៊ុករបស់ប្អូនស្រីដែលមានឈ្មោះថា «Mini Rëäl» មានមិត្តភក្តិរបស់គាត់ជាច្រើនបានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុកជាមួយនិងសារ ដ៏ក្រមក្រំដោយសារតែប្អូនស្រីដែលគួរឲ្យស្រលាញ់រាប់អានបានលាចាក ឋានទៅព្រោះតែជំងឺគ្រុនឈាមនេះ។ គួរបញ្ជាក់ផងដែរថា ជម្ងឺគ្រុនឈាម ជាទូទៅតែងតែកើតមាននៅលើកុមារ តែបច្ចុប្បន្ននេះនៅកម្ពុជាក៏មានករណីខ្លះ កើតមានលើមនុស្សពេញវ័យដូចគ្នា ។ យើងឃើញថា

Read more

ឯកឧត្តម គួច ចំរើន៖ “ចង់ស្អាតត្រូវសម្អាត​ បេីមានអ្នកសម្អាតគួរតែលេីកទឹកចិត្ត” ក្នុងម្នាក់ចំនួន…

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុបានបង្ហោះសារតាមរយៈគេហទំព័រផ្ទាល់ខ្លួនដោយសារនោះបានសរសេររៀបរាប់ថា៖ “ល្ងាចនេះ​ បាន​ជួបសំណេះសំណាលជាមួយក្រុមសម្អាតឆ្នេរឯករាជ្យ​ និងបានឧបត្ថម្ភថវិកាជូនពួកគាត់ម្នាក់១០០,០០០៛។ ខេត្តព្រះសីហនុ​,ថ្ងៃទី​២៨​ ខែកក្កដា​ ឆ្នាំ២១៩”៕

Read more

ញាក់សាច់ម៉ង!! កាលមុនត្រឹមថើបថ្ពាល់ទេ តែពេលនេះ ដួង ម៉ានិច និងបុត្រ ដល់ថ្នាក់ថើបមាត់គ្នា មែនទែន..(មានវីឌីអូ)

ប្រិយមិត្តជ្រាបរួចមកហើយថាតារាសម្តែងកញ្ញា ដួង ម៉ានិច កំពុងតែមានស្នេហាជាមួយតារាចម្រៀងវ័យក្មេងលោក បុត្រ ដែលមានអាយុក្មេងជាងនាងច្រើនឆ្នាំ។ហើយគូស្នេហ៍ខុសវ័យមួយគូនេះដែរក៏កំពុងទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជនទាំងក្នុងនិងក្រៅហ្វេសប៊ុកផងដែរក៏ព្រោះតែអ្នកទាំងពីរតែងតែបង្ហាញកាយវិការស្វីតៗជាមួយគ្នាជា ញឹកញាប់។យ៉ាងណាមិញស្រាប់តែថ្មីៗនេះគូស្នេហ៍មួយគូនេះបានធ្វើឲ្យមហាជនភ្ញាក់ផ្អើលម្តងទៀតហើយនៅពេលដែលឃើញមានគណនីមួយបានបង្ហោះវីដេអូរបស់អ្នកទាំងពីរក្នុងសកម្មភាពថតកម្មវិធីអ្វីមួយដោយពួកគេបានថើបមាត់គ្នាផ្ទាល់មែនទែនដោយគ្មានការកាត់តអ្វីទាំងអស់។ទោះជាយ៉ាងណាក្តីទាំងនេះពិតជាធ្វើឲ្យមហាជនភ្ញាល់ផ្អើលកាន់តែខ្លាំងព្រោះ កន្លងមកមហាជនឃើញអ្នកទាំងពីរត្រឹមថើបថ្ពាល់គ្នាតែប៉ុណ្ណោះក៏ប៉ុន្តែមកដល់ពេលនេះពួកគេថែមទាំងហ៊ានថើបមាត់គ្នាមែនទែនដោយមានការលាក់លៀមអ្វីនៅមុខមហាជននោះ ទេ។លើសពីនេះមហាជននៅតែទន្ទឹងរង់ចាំមើលថាតើគូស្នេហ៍ខុសវ័យមួយគូនេះនឹងមានអ្វីប្លែកដើម្បីបង្ហាញមហាជននៅលើបណ្តាញសង្គមទៀតព្រោះថាកន្លងមកពួកគេបានធ្វើឲ្យអ្នកគាំទ្រស្រឡាំងកាំងនឹងសកម្មភាពរបស់ពួកគេមិនតិចដងនោះឡើយ៕

Read more

ក្ដុកក្ដួលណាស់!! សុខ ពិសី និយាយអួលដើម ក និង នឹករំលឹកពី ម្តាយដែលស្លាប់ទៅជាង ១០ ឆ្នាំ…(មានវីឌីអូ)

តារាស្រីប្រចាំផលិតកម្មសាន់ដេកញ្ញា សុខ ពិសី កំពុងតែមានសន្ទុះប្រជាប្រិយភាពយ៉ាងខ្លាំងគួបផ្សំនិងបទចម្រៀងល្បីៗដែលចេញលក់នៅលើទីផ្សារ។ហើយជាពិសេសនោះសូម្បីតែការងារមុខជំនួញរបស់នាងក៏គេសង្កេតឃើញថាមានភាពដំណើរការយ៉ាងរលូនផងដែរ។ដោយឡែកស្រាប់តែកាលពីយប់មិញនេះកញ្ញា សុខ ពិសី បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញតារាស្រីរូបនេះធ្វើការLiveវីដេអូចេញពីផេករបស់ខ្លួននិយាយរៀបរាប់ពីរឿងក្នុងចិត្តដែលនឹកម្តាយនិងរំលឹករឿងចាស់ៗដែលធ្លាប់ធ្វើដាក់ម្តាយរបស់ខ្លួនកន្លងមក។ក្នុងនោះដែរកញ្ញា សុខ ពិសី បានឲ្យដឹងថារូបនាងពិតជានឹកម្តាយរបស់ខ្លួនដែលស្លាប់ទៅអស់ជាង១០ឆ្នាំមកនេះណាស់ហើយនាងក៏បាននិយាយថានាងពិតជាចង់ឲ្យម្តាយរបស់ខ្លួនបានឃើញ នូវអ្វីដែលនាងបានធ្វើជោគជ័យនៅពេលនេះព្រោះកាលម្តាយរបស់នាងនៅនាងមិនទាន់ជោគជ័យនោះទេហើយថែមទាំងជាកូនដែលធ្វើតាមតែចិត្តរបស់ខ្លួនថែមទៀតផង។ទោះជាយ៉ាងណាក្តីមកទល់ពេលនេះម្តាយរបស់កញ្ញា សុខ ពិសី បានស្លាប់អស់រយៈពេលជាច្រើនឆ្នាំមកហើយហើយរូបនាងនៅតែនឹករលឹកដល់ម្តាយរបស់ខ្លួនជានិច្ចហើយកញ្ញា សុខ ពិសី ក៏ បាននិយាយថារាល់ថ្ងៃនេះនាងជឿជាក់ថាម្តាយរបស់នាងកំពុងតែតាមថែរក្សានាងព្រោះនាងបានបញ្ជាក់ថានាងតែងតែធ្វើអ្វីៗជោគជ័យជានិច្ចមិនថាការងារសិល្បៈនិងការងាររកស៊ីនោះទេ៕សូមប្រិយមិត្តទស្សនាវីឌីអូខាងក្រោម

Read more

ហេតុតែស្រលាញ់វប្បធម៌ខ្មែរ!! នារីបរទេសមួយក្រុមតុបតែងខ្លួនពាក់អាវប៉ាក់ស្លៀកសំពត់ហូល រាំចង្វាក់រាំវង់…(មានវីឌីអូ)

ថ្មីៗនេះផ្ទុះការចែករំលែកពេញបណ្តាញសង្គម ដោយជនជាតិបរទេសមួយក្រុមបានស្លៀកពាក់អាវបាក់ជាមួយសំពត់ហូលខ្មែររាំចង្វាក់រាំវង់យ៉ាងស្រស់ស្អាត។ តាមរយៈប្រភពលោក Tony Keo ដែលជាតារាចំរៀងកូនកាត់ខ្មែររស់នៅបរទេសបានរៀបរាប់ឲ្យដឹងថា «បរទេស គេស្រឡាញ់ វប្បធម៌ខ្មែរណាស់ សូមជួយគាំទ្រ ពួកនាងផង ROMVONG REMIX បទរាំវង់ចម្រុះ»។ គេសង្កេតឃើញថាមហាជនជាច្រើនបានចែករំលែកវីដេអូនេះពីគណនីមួយទៅគណនីមួយទៀត ដោយគ្រប់គ្នាហាក់ចូលចិត្តជាខ្លាំង។ លើសពីនេះតាមការសង្កេតមើលឃើញក្នុងវីដេអូឃើញថានារីៗបរទេសមួយក្រុមនេះគឺខិតខំប្រឹងប្រែងជាខ្លាំងទាំងការហាត់រៀនរាំចង្វាក់រាំវង់ និងការតុបតែងខ្លួនបែបប្រពៃណីខ្មែរយ៉ាងស្រស់ស្អាត។ តោះទស្សនាទាំងអស់គ្នា៖

Read more

ជួយស៊ែអោយគ្រប់គ្នាបានដឹងផង!! កំពុងតែបើកឡានតាមផ្លូវសុខៗ ស្រាប់តែប្រទះឃើញសត្វខ្លា ០១ក្បាល បានដើរឆ្លងផ្លូវ នៅត្រង់ចំណុច..(មានរូបភាព)

នៅមុននេះបន្តិច យោងតាមរយៈគេហទំព័រហ្វេសប៊ុកជាផ្លូវការរបស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានការបញ្ជាក់លេីកឡេីងពីសត្វខ្លាមួយក្បាលបានចេញពីក្នុងព្រៃ និងបានដេីរឆ្លងកាត់ផ្លូវជាតិ ក៏ត្រូវបានប្រជាពលរដ្ឋដែលកំពុងតែធ្វើដំណើរបានប្រទះឃើញ។ ខាងក្រោមនេះ គឺជាខ្លឹមសារទាំងស្រុង ដោយមានការរៀបរាប់យ៉ាង លំអិតថា៖«សូមគោរពរាយការណ៍ជូនជ្រាប នៅវេលាម៉ោង11 និង38នាទីយប់មុិញ ត្រូវនឹងថ្ងៃទី ២៧ កក្កដាឆ្នាំ២០១៩ ប្រជាពលរដ្ឋបានប្រទះឃើញសត្វខ្លា ០១ក្បាល បានឆ្លងផ្លូវជាតិលេខ៤

Read more

កូនខ្មែរគួរដឹង! សម្តេចព្រះមហាសុមេធាធិបតី សង្ឃរាជ ហួត តាត ជាមហាបុរសទី២បន្ទាប់ពី សម្តេចសង្ឃរាជ ជួន ណាត…(មានវីដេអូ)

ភ្នំពេញ: សម្តេចព្រះមហាសុមេធាធិបតីសង្ឃរាជ ហួត តាត ជាសមាជិកគណៈកម្មការរៀបចំ និងពិនិត្យវចនានុក្រមខ្មែរ និងជាអ្នកមានចំណែកគុណូបការៈដ៏សំខាន់ក្នុងព្រះពុទ្ធសាសនា អក្សរសាស្ត្រ ប្រពៃណីជាតិ, វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ និងសាលាបាលីជាន់ខ្ពស់ ជាកល្យាណមិត្ត និងសហការីរបស់សម្តេចសង្ឃរាជមហាបុរសខ្មែរ ជួន ណាត។សម្តេចព្រះមហាសុមេធាធិបតី សង្ឃរាជ ហួត តាត ប្រសូត្រនៅថ្ងៃអាទិត្យ ១៥កើត

Read more

ជួយស៊ែរបន្តផង! បងស្រីម្នាក់ប្រកាស់ស្វែងរក ក្មេងបីនាក់ ដែលបានបាត់ខ្លួននៅស្ទឹងហាវ និងសូមឲ្យ…(មានរូបភាព)

ថ្មីៗនេះមានករណីជាច្រើនដែលបានកើតឡើងក្នុងនោះករណីបាត់ខ្លួនភាគច្រើនជាកូនក្មេងតូចៗក៏មានកើតឡើងជាបន្តបន្ទាប់ផងដែរ។ យ៉ាងណាមិញ ស្រាប់តែមុននេះបន្តិចមានគណនីហ្វេសប៊ុកមួយមានឈ្មោះថា”Da Long”បានបង្ហោះសារដោយសរសេរ លើកឡើងយ៉ាងដូច្នេះថា៖ “សូមបងប្អូននៅស្ទឹងហាវ ជួយស៊ែបន្តផង គាត់បានបាត់ចៅបីនាក់នៅក្នុងរូបនេះ វេលាម៉ោង4រសៀលល្ងាចបើបងប្អូនបានឃើញក្មេងទាំងបីនាក់នេះ សូមជួយនាំមកផ្សារកោងកាងផងព្រោះឪពុកម្តាយកំពុងដើររកខ្លាំងណាស់ នាងខ្ញុំសូមអរគុណទុកជា មុន🙏🙏🙏រឺខលមកលេខ 086545121/0884339318″។ ពិតណាស់ កូនគេកូនរបស់យើងប្អូនគេប្អូនរបស់យើងគឺពិតជាតក់ស្លុតខ្លាំងនិងភិតភ័យខ្លាំងណាស់ដែលមានករណីបែបនេះកើតឡើង ដូចនេះសូមបងប្អូនប្រជាពលរដ្ឋជួយសែ៊របន្តដើម្បីឆាប់ស្វែងរកក្មេងៗទាំងនេះអោយបានមក ជួបជុំគ្រួសារវិញផង៕

Read more

កុំដាច់ចិត្តអីបងប្អូន!! ខ្ញុំគ្រាន់តែសុំមួយរស់ សុំមួយរៀន និង សុំមានការយកចិត្តទុកដាក់ ដូចជាក្មេងដ៏ទៃទៀតបានទេ?

ភ្នំពេញ៖កាលពីពេលថ្មីៗនេះមានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា“Phalla Phorn”បានរៀបរាប់នៅក្នុងគណនីហ្វេសប៊ុកដោយបង្ហាញពីក្មេងស្រីម្នាក់ដែលមានបំណងចង់រៀនសូត្រនិងជាក្មេងស្រីម្នាក់ក្រីក្រកំពុងតែអង្គុយអានសៀវភៅយ៉ាងកំសត់។ម្ចាស់គណនីហ្វេសប៊ុកក៏បាននិយាយរៀបរាប់ថា”ក្មេងៗកម្ពុជាខ្លះគ្រាន់តែសុំមួយរស់សុំមួយរៀន និងសុំមានការយកចិត្តទុកដាក់ដូចជាក្មេងដ៏ទៃទៀតពិតជាមិនងាយនោះទេ។យ៉ាងណាមិញដូចជាក្មេងស្រីម្នាក់នេះសូម្បីតែចង់មានឱកាសរៀនសូត្រអោយបានស្រួលបួលនឹងគេក៏នាងគ្មានឱកាសនិងទីកន្លែងសមរម្យផងទេ។ខ្ញុំនឹងដាក់ពេលដើម្បីចុះទៅជួបនាងផ្ទាល់ក្នុងពេលដ៏ខ្លីខាងមុខនេះព្រោះខ្ញុំចង់ធ្វើអ្វីម្យ៉ាងសម្រាប់នាង។ហើយគាត់បាន និយាយនៅក្នុងបណ្តាញសង្គមថា៖បើមានអ្នកចង់ចូលរួមជាមួយនឹងខ្ញុំដែរនោះវាពិតជាប្រសើរខ្លាំងណាស់ព្រោះថាអាចជួយដល់នារីម្នាក់ដែលមានចំណាប់អាម្មណ៍ចង់រៀនបានស្រួលនឹងគេ។ស្ថិតនៅក្នុងភូមិកំប៉ូស្ទាវស្រុកបរវេលខេត្តបាត់ដំបង។

Read more

អុញនោះ!! ប្រពន្ធដេីមស្នេីសុំសម្តេច ហ៊ុន សែន ដកតំណែងប្តីព្រោះតែលួចមានសហាយ ភ្លេចប្រពន្ធកូន…(មានរូបភាព)

បើយោងតាមគណនីហ្វេសប៊ុកមួយមានឈ្មោះ Phorn Sophal បានរៀបរាប់ថា ស្ត្រីម្នាក់ដែលអះអាងថាជាប្រពន្ធដើមបានតាមទាន់ប្តីជាមន្ត្រីកំពុងរួមរ័កជាមួយស្រីសហាយទាំងអាក្រាតកាយ ក៏បានប្តឹងសមត្ថកិច្ចឱ្យចាប់ខ្លួនប្តី ព្រមទាំងបានស្នើសុំសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អនុវត្តនូវអភិក្រមទី៥ គឺវះកាត់ដកតំណែងបុសជាប្តីកំហូចដែលជាមន្ត្រីមួយរូបនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត។ប៉ូលិសក្រុងបានលុងកាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ បានឃាត់ខ្លួនឈ្មោះទុន ដារ៉ា ជាប្រធានការិយាល័យគណនេយ្យនៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តរតនគិរី និងជាអតីតមន្ត្រីបម្រើការនៅមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តស្ទឹងត្រែង ពាក់ព័ន្ធករណីលួចមានស្នេហាត្រីកោណខណៈខ្លួនមានប្រពន្ធនិងកូនពីរនាក់នៅក្នុងបន្ទុករួចទៅហើយ តាមបណ្តឹងរបស់ស្ត្រីជាប្រពន្ធដែលអះអាងថាតាមទាន់ឃើញផ្ទាល់ភ្នែកនូវសកម្មភាពសហាយស្មន់លើគ្រែនោះ។អ្នកស្រីពួយ

Read more