ភ្ញាក់ផ្អើលខ្លាំង!!! កញ្ញា នីឡា ជួបជុំគ្រួសារទាំងសងខាង ពោរពេញដោយក្តីសុខ និងត្រៀមក្លាយជាកូនក្រមុំឆាប់ៗនេះហើយ…(មានរូបភាព)

ភ្នំពេញ្៖ ដូចប្រិយមិត្តភាគច្រើនបានដឹងហើយថា តារាកំប្លែងវ័យក្មេងដ៏មានប្រជាប្រិយភាព កញ្ញាវ៉ាន់ នីឡា កំពុងតែមានទំនាក់ទំនង ឈានជិតចូលថ្ងៃរៀបការជាមួយនឹងគូស្នេហ៍ ដែលមានរូបសម្រស់ស្រស់សង្ហា ក្នុងពេលឆាប់ៗនេះហើយ។ស្របពេលជាមួយគ្នានេះដែរ ឃើញថាតារាវ័យក្មេងរូបនេះមិនទាន់បានបង្ហើបប្រាប់ ពីថ្ងៃជ័យចូលរោងរៀបការនៅថ្ងៃ ណានៅឡើយនោះទេ។ តែជាក់ស្តែងកាលពីពេលថ្មីៗនេះ ក៏មានការលេចនូវរូបភាពពោរពេញដោយសុភមង្គលជាច្រើនសន្លឹក ក្រោមការជួបជុំគ្នាជាមួយនឹងគ្រួសារទាងសងខាង។ដោយក្នុងនោះនាង

និងគ្រួសារខាងប្រុសបានរាក់ទាក់គ្នា ពោរពេញដោយស្នាមញញឹម មិនត្រឹមតែប៉ុណ្ណោះនៅក្នុងនោះអនាគតម្តាយក្មេក នីឡា ក៏បានបន្ថែមថា៖«ថ្ងៃអាទិត្យ ជាថ្ងៃជោគជយ័ នឹងសុភមង្គល រវាងគ្រួសារយើងទាំងពីរ អរគុណនៅទឹកចិត្តល្អរបស់អ្នកដន្លង ដែលបានទទួលដោយភាពកក់ក្ដៅ នឹងរំភើបជាពន់ពេក ហើយនាងខ្ញុំសូមអរគុណដល់លោកឯឧត្តម ឪពុក នឹងលោកជំទាវម៉ែ ដែលបានផ្តល់ដល់ក្រុមគ្រួសារនាងខ្ញុំ»។តាមរយៈរូបភាព និងសារមួយនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនរំភើបចិត្ត និងចូលរួមអបអរដល់នាងគ្រប់គ្នា ដែលត្រៀមក្លាយជាកូនក្រមុំនាពេល ឆាប់ៗ ក្រោយបានជួបជុំ និយាយដឹងលឺពីគ្រួសារទាំងសងខាងពោរពេញដោយស្នាមញញឹមយ៉ាងដូច្នោះ៕