មិនសរសើរមិនបាន!! ចំថ្ងៃពិសេស លោកជំទាវ ស្រីតូច ចំណាន រៀបចំពិធីខួបកំណើតឲ្យស្វាមីជាទីស្រលាញ់យ៉ាងផ្អែមល្ហែម…!

គូស្វាមីភរិយាដ៏ផ្អែមល្ហែមរវាង អ្នកឧកញ៉ាគិត ម៉េង និងលោកជំទាវ ស្រីតូច ចំណានទទួលបានការចាប់អារម្មណ៍និងកោតសរសើរជាច្រើនពីមហាជនគ្រប់ស្រទាប់។ចំណងស្នេហ៍របស់ អ្នកទាំង២កាន់តែផ្អែមល្ហែមខណៈដែល លោកជំទាវ បានធ្វើការរៀបចំពិធីខួបកំណើតឲ្យស្វាមី របស់ខ្លួនយ៉ាងពិសេសរួមជាមួយនឹងការ អញ្ជើញចូលរួម អបអរពីសំណាក់មិត្តភក្តិ និងភ្ញៀវកិត្តិយសជាច្រើន។ជាក់ស្ដែងកាលពីថ្ងៃ ៣០ខែសីហា ឆ្នាំ២០១៨ម្សិលមិញនេះ មានការចែករំលែករូបភាពផ្អែមល្ហែមក្នុងថ្ងៃកំណើតរបស់អ្នកឧកញ៉ា និងភរិយាព្រម

ជាមួយសាររៀបរាប់ឲ្យដឹងថា៖ «លោកជំទាវ ស្រីតូច ចំណានភរិយាសំណព្វចិត្តរបស់អ្នកឧកញ៉ា គិត ម៉េង បានរៀបចំខួបកំណើតជូនស្វាមីរបស់លោកជំទាវនៅឯសណ្ឋាគារ Cambodianaដោយមានការចូលរួមពីបងប្អូន និងមិត្តភក្ដិជិតស្និទ្ធផងដែរ។ លោកជំទាវបានសរសេរសារជូនពរស្វាមីយ៉ាងខ្លីដែលបង្កប់ទៅដោយអត្ថន័យ ស្រលាញ់គ្រួសារនិងជូនពរជ័យដល់ស្វាមី៖ ជូនពរប្តីសំលាញ់ ប៉ាប៉ា ជោគជ័យជារៀងរហូត»។ តោះទស្សនារូបភាពខាងក្រោម៖

%d bloggers like this: