សាហាវពេកហើយ!!! នារីម្នាក់ ប៉ងដើរផ្សងព្រេងជុំវិញពិភពលោកតែម្នាក់ឯង តែមិនទាន់ចាប់ផ្ដើមផង ត្រូវបានគេចាប់រំលោភសម្លាប់បោះចោលក្នុងទឹកសមុទ្រ យ៉ាងព្រៃផ្សៃ…

ហេតុការណ៍ដ៏ក្រៀមក្រំមួយ អំពីនារីដ៏ស្រស់ស្អាតវ័យ ២៥ឆ្នាំម្នាក់ ដែលធ្វើដំណើរទេសចរណ៍តែម្នាក់ បានធ្វើឲ្យអ្នកប្រើប្រាស់អ៊ិនធើរណែតជាច្រើន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែនាងត្រូវបានគេចាប់រំលោភ និងសម្លាប់យ៉ាងព្រៃផ្សៃ ខណៈនាងកំពុងធ្វើដំណើរកំសាន្តជុំវិញពិភពលោកទើបតែជុំដំបូងប៉ុណ្ណោះ។យោងតាម Daily Star នារីរងគ្រោះឈ្មោះ Maria Mathus Tenorio បានសម្រេចចិត្តធ្វើដំណើរទេសចរណ៍ផ្សងព្រេង តែម្នាក់ឯង ដើម្បីចែករំលែកចំណង់ចំណូលចិត្តរបស់នាង ជាមួយពិភពលោកទាំងមូល ប៉ុន្តែ នាងបានបាត់បង់ជីវិត នៅក្នុងគោលដៅដំបូងរបស់នាងនៅក្នុង Costa Rica ។មុនពេលការស្លាប់របស់នាង Maria បានចែករំលែករូបភាពមួយនៅលើគណនីបណ្តាញសង្គមរបស់នាងជាមួយចំណងជើងថា៖ «ថ្ងៃនេះដំណើររបស់ខ្ញុំបានចាប់ផ្តើមបន្ទាប់បំណងប្រាថ្នាជាយូរដើម្បីធ្វើដំណើរជុំវិញពិភពលោក តែម្នាក់ឯង។

ពេលវេលាបានមកដល់ ពោរពេញដោយធម្មជាតិទាំងស្រុង។ Costa Ricaពិតជាផ្តល់នូវជីវិតដ៏បរិសុទ្ធ» ។ព័ត៌មានបានបញ្ចេញឲ្យដឹងថាសាកសពរបស់នាងត្រូវបានរកឃើញនៅលើឆ្នេរសមុទ្រមួយរយៈពេលទើបតែ បាន១សប្តាហ៍ បន្ទាប់ពីនាងបានចាប់ផ្តើមជាមួយដំណើរកម្សាន្តរបស់នាង។ យើងតាមក្រសួងសន្តិសុខសាធារណៈរបស់ Costa Rica សាកសពរបស់នាង ត្រូវបានរកឃើញនៅលើឆ្នេរសមុទ្រ EL Carmen នៃរមណីយដ្ឋានទឹកកក Santa Teresa de Cobano។ ព័ត៌មានមួយចំនួនបានបញ្ចេញថា Maria នៅជាមួយស្ត្រីជនជាតិអង់គ្លេសម្នាក់ដែលនាងបានជួបនៅលើឆ្នេរខ្សាច់នៅពេលនោះពួកគេត្រូវបានចាប់រំលោភដោយបុរស ២នាក់ ដែលព្យាយាមលួចទ្រព្យសម្បត្តិពីពួកនាង។

ខណៈស្ត្រីអង់គ្លេសបានគ្រប់គ្រងរត់គេចខ្លួន និងស្វែងរកជំនួយពីឆ្មាំងសន្តិសុខ នោះនាង Maria ត្រូវបានចាប់រំលោភដោយចោរ២នាក់នោះ។ បន្ទាប់ពីរំលោភនាងរួចជនទាំងពីរនោះ ត្រូវបានគេរាយការណ៍ថាបានយក នាងទៅទម្លាក់ចូលក្នុងសមុទ្រយ៉ាងព្រៃផ្សៃ! ។ក្រសួងនេះបានឲ្យដឹងថា ជនសង្ស័យ២នាក់ដែលមានឈ្មោះ Esquivel Cerdas និង Benavides Mendoza ដែលត្រូវបានចោទប្រកាន់រំលោភ និងសម្លាប់ Maria ត្រូវបានចាប់ខ្លួន។ ជាលទ្ធផល Cerdas ត្រូវបានចោទប្រកាន់វាយប្រហារ Maria ខណៈ Mendoza ត្រូវបានសង្ស័យថាបានរំលោភនាង ៕
ប្រភពៈ khmershare

%d bloggers like this: