ហួសចិត្ត!!! បុរសម្នាក់បបួលនារីស្រស់ស្អាត ឡើងឋានសួគ៌មិនបានសម្រេច ខឹងពេកដុតម៉ូតូនាងឆេះខ្ទេច…(វីដេអូ)

ភ្នំពេញ៖ បុរសម្នាក់បានដុតម៉ូតូរបស់នារីម្នាក់ចោលបណ្ដាលឱ្យភ្លើងឆេះសន្ធោសន្ធៅបណ្ដាលឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចដែលករណីនេះបានកើតឡើងកាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨នៅខេត្តឈុន បុរីប្រទេសថៃ ។ជនសង្ស័យមានឈ្មោះ Rachan Monich អាយុ ៤០ឆ្នាំ បានដុតម៉ូតូរបស់នារីរងគ្រោះម៉ាក ហុងដាស្កុបពី ។ យោងតាមការរៀបរាប់ របស់នារីរងគ្រោះបានឱ្យដឹងថាមុនកើតហេតុជនសង្ស័យបានលួងលោម នាងយកទៅរួមរ័ករហូតធ្វើឱ្យនាងខឹងក៏បានជេរស្ដីរហូតឈ្លោះប្រកែកគ្នាខ្លាំងៗទើបបុរសរូបនោះដើរចេញ ទៅបាត់។

ពេលនោះនារីរងគ្រោះក៏បានដើរមកយកម៉ូតូស្រាប់តែបានឃើញម៉ូតូរបស់ខ្លួនឆេះសន្ធោសន្ធៅ ទើបបានស្រែកឱ្យគេឯងជួយពន្លត់រហូតរលត់បានសម្រេច ។នារីដដែលបន្តថានាងពិតជាខឹងសម្បាខ្លាំងណាស់ចំពោះទង្វើរបស់ ជនសង្ស័យហើយនាងនឹងជូនរង្វាន់លើកទឹកចិត្តចំនួន៥០០០បាត (ជាង ១៥០ដុល្លារ) សម្រាប់អ្នកដែលផ្ដល់ដំណឹង អំពីជនសង្ស័យ ។សូមបញ្ជាក់ថា មកទល់ពេលនេះ ប៉ូលិសកំពុងតាមស៊ើបអង្កេតចាប់ខ្លួនជនសង្ស័យ ដើម្បីយកមកផ្ដន្ទាទោសតាមច្បាប់ ៕


សូមទស្សនាវីដេអូខាងក្រោម៖

%d bloggers like this: