ទិដ្ឋភាពពិធីបុណ្យសព ឪពុកនាយ ហុងដា នាល្ងាចនេះ គឺពិតជាស្ងប់ស្ងាត់ណាស់ មិនឃើញមានសិល្បះករណាម្នាក់មកសោះ….(មានវីដេអូ)

ប្រិយមិត្ដបានដឹងហើយថា កាលពីប៉ុន្មានថ្ងៃមុននេះយោងតាមរយៈគេហទំព័រ ហ្វេសប៊ុក របស់តារាកំប្លែងដែលធ្លាប់មានឈ្មោះបោះសម្លេងយ៉ាងខ្លាំងនោះ គឺ នាយ ហុង ដាបានប្រកាសលក់ផ្ទះរបស់ខ្លួនដែលកំពុងរស់នៅប្រចាំថ្ងៃ ដោយសារតែក្នុងខណៈពេលនោះ រូបលោកត្រូវការថវិកា ដើម្បីយកមកព្យាបាលជំងឺឪពុករបស់លោក។យ៉ាងណាមិញ បន្ទាប់ពីការប្រកាសរបស់លោកបានត្រឹមតែប៉ុន្មានថ្ងៃសោះ

ស្រាប់តែមុននេះបន្ដិចថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ ដំណឹងដ៏សែនក្រៀមក្រំ ត្រូវបានកើតឡើងចំពោះក្រុមគ្រួសាររបស់លោក ដោយលោកឪពុកជាទីស្រលាញ់របស់លោក ត្រូវបានលាចាកលោកបាត់ទៅហើយ ដោយសារតែរោគាពាធ។ដោយឡែកក្នុងខណៈពេលនេះ វេលាម៉ោងប្រមាណ៧យប់នេះពិធីបុណ្យសពឪពុករបស់លោកបានកំពុងតែប្រារព្ធធ្វើឡើង ដោយមានការអញ្ចើញចូលរួម ពីសំណាក់សាច់ញាតិ និងអ្នកជិតខាង។ ក្នុងនោះផងដែរ លោក K01 ក៏មានវត្ដមាននៅក្នុងពិធីបុណ្យសពនេះផងដែរ

ដោយលោកបាននាំយកថវិកាចំនួន និងបានភ្ជាប់សារយ៉ាងដូច្នេះថា៖“បងហុងដាគាត់ឆ្ងល់ណាស់ថាមិនមានខាងសិល្បៈណាម្នាក់មកចូលរួមនៅឡើយទេរហូតមកដល់ម៉ោងនេះកម្មវិធីបុណ្យសពឪពុកបងហុងដាស្ងាត់ណាស់ មើលហើយពិតជាអាណិត អរគុណដល់បងប្រុសឃិត ឈឿនដែលបានចូលរួមរំលែកទុក្ខ ២០០ដុល្លារនឹងក្រុមការងារគាត់មានថវិកាមួយចំនួនទៀត”។


សូមទស្សនាវីដេអូខាងក្រោម៖

%d bloggers like this: