សូមស៊ែរបន្ត និងកុំភ័យស្លោស្លន់!! ថ្ងៃអាទិត្យនេះ នឹងមានការចល័ត «រថពាសដែក» ពីរាជធានីភ្នំពេញទៅ…

នៅថ្ងៃទី២ខែមិថុនាឆ្នាំ២០១៩ខាងមុខនេះ នឹងមានការចល័តកម្លាំង និងរថពាសដែកពីបន្ទាយ កងអន្តរាគមន៍ (បឹងតាមោក) ទៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជំរាយ ខេត្តកំពង់ឆ្នាំង។កងរាជអាវុធហត្ថលើផ្ទៃប្រទេសបានឱ្យដឹងថាការ ចល័តនេះ គឺក្នុងគោលបំណងធ្វើការហ្វឹកហ្វឺនបើកបររថពាសដែកប្រើប្រាស់គ្រឿងបំពាក់សព្វាវុធ និងបាញ់គ្រាប់ពិតជំនាន់ទី២ចាប់ពីថ្ងៃទី៤ ខែមិថុនា ដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជំរាយ ដើម្បីបង្កើនសមត្ថភាពក្នុងការបំពេញភារកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការការពារជាតិមាតុភូមិ៕ប្រភព៖AngkorPost

%d bloggers like this: