កុំទុកអូនជាស្រីកំដរ!!ស្នេហាដំបូងស្រលាញ់ខ្លាំងសឹងតែបាត់មុខមិនបាន ប៉ុន្តែមិននឹកស្មានសោះថាការស្រលាញ់នោះបែរជា…

ភ្នំពេញ៖ ថ្មីៗនេះនារីម្នាក់បង្ហាញអារម្មណ៍សោកស្ដាយ និងឈឺចាប់យ៉ាងខ្លាំង ក្រោយត្រូវបុរសជាសង្សារលែងឲ្យតម្លៃនាង ចង់បែកគ្នាក្រោមហេតុផលថា បងមិនល្អ ស្រលាញ់បងគ្មានអនាគត ទាំងដែលកាលពីដំបូងឡើយសន្យាទោះជាមានរឿងអ្វីកើតឡើង ក៏មិនបោះបង់គ្នាដែរ។នាងបានបន្តថា មិត្តប្រុសទាក់ទងខ្លួនគ្រាន់ជាការលេងសើច ទុកនាងកំដរបន្ទាប់ពីនឿយហត់ពីការងារ មិននឹកស្មានថាធ្វើឲ្យនាងឈឺចាប់ជាលើកទី២បែបនេះសោះ នាងពិត
ជាខកចិត្តខ្លាំងណាស់។នាងបានសរសេររៀបរាប់លើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនឈ្មោះ Xioaxioa Mu ទាំងឈឺចាប់ថា៖«អរគុណចំពោះការស្រលាញ់ពី 100%ដល់0% បែបនេះ ពេលវេលាដែលចាប់ផ្ដើមដំបូងបងល្អដាក់អូនគ្រប់បែបយ៉ាង អូនពេញចិត្តណាស់ សប្បាយណាស់ មានសំណាងណាស់ មានបងជាគូ បងល្អគ្រប់យ៉ាងធ្វើឲ្យអូនដកចិត្តមិនរួច ស្ទើរតែចង់ក្លាយជាប្រពន្ធបងបាត់ទៅហើយ ព្រោះបងមិនបានធ្វើបាបចិត្តអូនដូចអ្នកចាស់ ក៏សប្បាយចិត្តម្ដងទៀតព្រោះបានមនុស្សដូចបងមករួមរស់ តែរយៈពេលយូរ អី្វៗក៏ផ្លាស់ប្ដូរតាមពេលវេលា។អូនទេអ្នកដែលព្រមទ្របងគ្រប់បែបយ៉ាង ទោះបងខុស បងត្រូវ



គឺអូនតែងតែសុខចិត្តទទួលថាអូនខុសសើចឲ្យគេធូរអារម្មណ៍ពីការងារ តែយើងឯណេះវិញដូចផ្ទាំងស៊ីប ហើយក៏ជូនពរសង្សារថ្មីខ្លួនឯងផងដែរ ដែលបានមកជួបខ្ញុំ បានមកធ្វើបាបផ្លូវចិត្តខ្ញុំម្ដងទៀតបានសម្រេច។ទោះបងបែបណាក៏អូនមិនអាចបោះបង់បងចោលរហូតទៅដែរ ឬមួយបងមិនត្រូវការតែនៅពេលចុងក្រោយបងដេញអូនចេញ ហេតុផលព្រោះបងមិនល្អ សម្រាប់អូន»៕
ប្រភព៖ ហ្វេសប៊ុក