ខ្លាំងបាត់!!បាត់មុខយូរ ៖ ស្រាប់តែមកវិញ ហេង ដារី លេងស្ទីលបង្ហាញរូបលើគ្រែរួមនារីម្នាក់ផ្អើល​ហ្វេសប៊ុកគឺ…

ភ្នំពេញ ៖ តារាសម្តែងជើងចាស់ច្បាស់តួធំ ហេង ដារី ហាក់ស្ងប់ស្ងាត់សិល្បៈមួយរយៈ ខណៈទេពកោសល្យរបស់លោកត្រូវមហាជនតែងទទួលស្គាល់ និងចងចាំ ព្រមទាំងចង់ឃើញការត្រលប់ចូលសិល្បៈវិញផងដែរ ប៉ុន្តែថ្មីនេះក៏លេចឡើងដូចប៉ងពីមហាជន ស្របពេលរូបភាពដ៏រោលរាលរបស់លោក

ប្រមាណ៣សន្លឹកត្រូវបានទម្លាយឡើងដោយទំព័រហ្វេសប៊ុកឈ្មោះ King-Drama Page និងបានបញ្ជាក់ច្បាស់ៗពីភាពចង់ល្បីរបស់តារារូបនេះថា «តារាសម្តែងលោក ហេង ដារី ថតរូបនៅលើគ្រែជាមួយសង្សារ..! មិនដឹងខាងស្រីអៀន ឬក៏គេងលក់ទេ»។
ក្នុងរូបភាពដ៏ត្រេកត្រអាលព្រមស្នាមញញឹមតិចៗ ក្រោយស្និទ្ធស្រីស្រស់មិនបង្ហាញមុខពី លោក ហេង ដារី ប្រភពខាងលើក៏បានបន្ថែមដោយសម្តីបាញ់

គួរចុកថា «គាត់ចង់ល្បីព័ត៌មាន ព្រោះមួយរយៈនេះរាងស្ងាត់គាត់»។ យ៉ាងណាមិញចំពោះរូបភាពហាក់មិនសមភ្នែករំលែកយ៉ាងច្រើនពីអ្នកលេងបណ្តាញសង្គម ពុំទាន់មានការចេញមុខបញ្ជាក់ការពិតពីសាម៉ីខ្លួននៅឡើយចំពោះខ្លឹមសារនៃរូបភាពនេះ ខណៈអ្នកខ្លះបានបង្ហើបថាជាឈុតឆាកនៃការថតរឿងតែប៉ុណ្ណោះ ។
ប្រភព៖dara-news