អ្នកនេសាទក្រីក្រម្នាក់ ក្លាយជាអ្នកមានមួយពព្រិចភ្នែក!! ដោយសារតែរើសបានដុំពណ៌សអណ្តែតលើសមុទ្រមួយនេះ…(មានវីដេអូ)

ឥណ្ឌូនេស៊ី៖ បុរសជាអ្នកនេសាទក្នុងសមុទ្រ និងមានជីវភាពក្រីក្រលំបាកម្នាក់ មានសំណាងក្លាយជាអ្នកមានព្រទ្យសម្បត្តិស្ដុកស្ដម្ភ ក្រោយពីគាត់បានរកឃើញកំអួតត្រីប៉ាឡែនជាច្រើនគីឡូ ដែលអណ្តែតនៅលើទឹកសមុទ្រ។ បុរសមានសំណាងរូបនេះមានឈ្មោះថា Sukardi រស់នៅក្នុងតំបន់ Kaur Regency នៃកោះសូម៉ាត្រា ប្រទេសឥណ្ឌូនេស៊ី។ បុរសម្នាក់នេះជាអ្នកស្រលាញ់ធម្មជាតិណាស់ ដោយពេលខ្លះគាត់បានចំណាយពេលវេលាជាច្រើន ដើម្បីប្រមូលសំរាមចេញពីទឹកសមុទ្រទៀតផង ខណៈអ្នកនេសាទផ្សេងទៀត មិនខ្វល់រឿងសំរាមនោះទេ។ ក្នុងថ្ងៃមួយគាត់បានជិះទូក ដើម្បីប្រមូលសំរាមពីលើទឹកសមុទ្រ

និងយកទៅដុតចោលនៅលើគោក ដូចរាល់ដង តែលើកនេះគាត់បានឃើញដុំដូចជាក្រមួនពណ៌សមួយដុំ ហើយដោយឆ្ងល់ថាវាជាអ្វី ទើបគាត់ចាប់ផ្តើមសិក្សា និងស្វែងយល់ពីដុំមួយនោះ។ ក្រោយមកទើបគាត់ដឹងថា ដុំនោះជាកំអួតរបស់ត្រីបាឡែន ដែលគេអាចយកវាទៅធ្វើជាទឹកអប់ និងគ្រឿងមានក្លិនក្រអូបផ្សេងទៀតបានជាច្រើនប្រភេទ ហើយវាត្រូវបានគេលក់តម្លៃដ៏ថ្លៃទៀតផង។ បន្ទាប់ពីបានដឹងការពិតហើយ គាត់បានទៅប្រមូលយកកំអួតត្រីបាឡែននោះបានចំនួន ៥០គីឡូ និងលក់បានលុយចំនួន ២២៤,៧៥៤ ដុល្លារអាមេរិក។ ចំនួនលុយនេះអាចធ្វើឲ្យគាត់ក្លាយជាអ្នកមានម្នាក់បាននៅក្នុងប្រទេសឥណ្ឌូនេស៊ី៕ ប្រភព៖ Khempire