ប្រុសៗគួរយល់ដឹង!! បើមានសង្សារមានប្រជ្រុយនៅលើសុដន់មានន័យថានាងជាមនុស្ស…

យោងតាមការសិក្សា មនុស្សស្រីមានប្រជ្រុយលើសុដន់ទាក់ទងនឹងព្រេងវាសនា។ តោះទៅមើលអត្ថន័យតាមទីតាំងរបស់ប្រជ្រុយនីមួយៗទាំងអស់គ្នា។
នៅពេលអ្នកឃើញប្រជ្រុយលើដងខ្លួនរបស់អ្នក សូមកុំប្រញាប់កាត់ ឬលុបវាចេញ ព្រោះវាអាចជាប្រជ្រុយនាំលាភសំណាង ទ្រព្យសម្បត្តិ បុណ្យសក្តិ ដល់ខ្លួនអ្នក។ ជាពិសេសប្រជ្រុយនៅលើដើមទ្រូង។ មនុស្សស្រីមានប្រជ្រុយលើដើមទ្រូងជាមនុស្សនាំព្រេងសំណាងខ្ពស់ សម្បូរទ្រព្យហូរហៀ នាំសំណាងបុណ្យសក្តិ។
សូមជួយស៊ែរចែករំលែកឲ្យអ្នកផ្សេងបានដឹងផង!
១. ប្រជ្រុយនៅលើសុដន់ (ឆ្វេង ឬស្តាំ) ៖ មនុស្សស្រីដែលមានប្រជ្រុយសំខាន់ត្រង់កន្លែងនេះទំនាយទាយថានឹងរស់នៅលើគំនរមាសប្រាក់ សុភមង្គលក្នុងគ្រួសារ ស្នេហាស្មោះស្ម័គ្រ។

២. ប្រជ្រុយនៅខាងក្រោមសុដន់ ៖ បើស្រ្តីទាំងឡាុយណាមានប្រជ្រុយនៅផ្នែកខាងឆ្វេងដើមទ្រូង ទំនាយទាយថាជាស្រ្តីដែលមានដី និងផ្ទះច្រើនកន្លែង ជីវិតសម្បូរសប្បាយ។
ម្យ៉ាងទៀតបើសិនជាស្រ្តីទាំងឡាួយណាដែលមានប្រជ្រុយនៅក្រោមសុដន់ខាងស្តាំវិញទំនាយទាយថា ជាមនុស្សស្រីដែលរស់នៅស្រណុកសុខស្រួល រកស៊ីអ្វីក៏លុយហូរចូល លុយកាន់ពេញៗដៃ ជីវិតហឺហារបំផុត។

៣. ប្រជ្រុយត្រង់ចង្អូរគល់សុដន់ ៖ តាមអត្ថន័យប្រជ្រុយត្រង់កន្លែងនេះចាត់ទុកថាជាកន្លែងដ៏កម្រមានបំផុត។ ស្រ្តីដែលមានប្រជ្រុយត្រង់កន្លែងនេះជាស្រ្តីពូកែរប៉ិនប្រសព្វ មានសមត្ថភាពខ្ពស់ ឆ្លាតវៃ សកម្មពីកំណើត។ មនុស្សស្រីប្រជ្រុយត្រង់កន្លែងនេះជាមនុស្សពូកែធ្វើមុខជំនួញរកស៊ី។
៤. ប្រជ្រុយលើដើមទ្រូង(ត្រង់ក និងបំពង់ក) ៖ មនុស្សស្រីមានប្រជ្រុយត្រង់កន្លែងនេះជាមនុស្សនាំទ្រព្យ មិនត្រឹមតែនាំសំណាងច្រើនប៉ុណ្ណោះទេ តែក៏នាំជោគជ័យមកជាមួយទៀតផង។ នារីមានប្រជ្រុយត្រង់កន្លែងទាំង៤នេះមិនត្រឹមតែជួយដល់គ្រួសារប៉ុណ្ណោះតេ តែក៏ជួយឱ្យស្វាមីសម្រេចកិច្ចការបានជោគជ័យយ៉ាងឆាប់រហ័សជាទីបំផុត៕


ប្រភព៖​​ Wofs

%d bloggers like this: