អស់ស្ទះ!!!​​ ថៅកែស្រីរបស់ខ្ញុំ នៅមាំល្អណាស់ បើទោះបីមានប្តីហើយក៏ដោយ…

ខ្ញុំបាទឈ្មោះ ថេន , សព្វថ្ងៃខ្ញុំទើបតែមានអាយុ ១៧ឆ្នាំ ជាកូនកសិករ តែមិនសូវបានទៅស្រែទេ រវល់តែដើរលេងទៅនេះទៅនោះ ទើបរៀនបានត្រឹមថ្នាក់ទី៨ , ម្តាយខ្ញុំក៏ឈប់ឲ្យរៀនបន្ត ហើយឲ្យខ្ញុំមករកការងារនៅភ្នំពេញ ព្រោះមើលទៅរៀនទៀតក៏គ្មានរីកចំរើនអីប៉ុន្មានដែរ ។ ចៃដន្យល្អមិត្តខ្ញុំម្នាក់ បានណែនាំខ្ញុំឲ្យទៅធ្វើការកន្លែងបងប្រុសគេនៅឯភ្នំពេញ ដែលគាត់បើកតូបជួសជុលទូរសព្ទ័ ក្នុងផ្សារដេប៉ូ ។ ពេលដែលខ្ញុំទៅដល់ដំបូង ខ្ញុំហាក់ចាប់អារម្មណ៏ជំនាញជួសជុលទូរសព្ទ័នឹងណាស់ គេបង្រៀនតែតិចក៏ឆាប់ចេះ ហើយអាចជួសជុលបណ្តើរៗបាន។ តូបនោះរាងតូចល្មម មានបន្ទប់គេងតែមួយ សំរាប់ថៅកែប្រុស និង ថៅកែស្រីសំរាក ចំណែកខ្ញុំជួលបន្ទប់មួយនៅច្រកឌួងហៀមប្រហែល១០០មពីផ្សារ។

ថៅកែស្រីជាអ្នកលក់ខោអាវក្នុងផ្សារ ដូច្នេះគាត់កំរមកតូបពេលថ្ងៃណាស់ លុះត្រាតែពេលបាយ ។ ឆ្នាំនេះគាត់អាយុ ២៥ឆ្នាំ, បងខ្ញុំ៨ឆ្នាំ , គាត់ក៏ទើបរៀបការជាមួយបងមិត្តភក្ត័ខ្ញុំដែលទេ បានប្រហែល ២-៣ឆ្នាំនេះទេ មិនទាន់មានកូននៅឡើយទេ ហើយខ្ញុំទំលាប់ហៅគាត់ ថៅកែស្រីៗ ឡេីងធ្លាប់មាត់ទៅហេីយ។ នៅជាមួយគាត់បានជិតមួយឆ្នាំ ហេតុតែខ្ញុំពេញចិត្តនឹងជំនាញនឹង ធ្វើឲ្យខ្ញុំមានភាពស្ទាត់ជំនាញគ្រាន់បើលើការជួសជុលទូរសព្ទ័ ជាហេតុ ធ្វើឲ្យថៅកែប្រុសនិងថៅកែស្រី ស្រឡាញ់ ទុកចិត្ត រហូតប្រគល់កន្លែងឲ្យខ្ញុំមើលការខុសត្រូវ ពេលដែលគាត់មិននៅម្តងៗទៀតផង ។ថ្ងៃនេះជាថ្ងៃការកូនអ្នកលក់នៅក្បែរតូបខ្ញុំ គេបានអញ្ចើញពួកយើងទៅញាំការទាំងអស់គ្នា ខ្ញុំក៏ទៅចូលរួមដែរ ។ នៅពិធីមង្គលការ ថៅកែប្រុស និង ថៅកែស្រីផឹកមិនសំចៃ លើកដាច់ៗព្រោះសុទ្ធតែអ្នកស្គាល់គ្នា , ខ្ញុំក៏ដាក់នឹងគេតិចៗដែរ មុខឡើងក្រហមព្រឿងៗ ព្រោះមិនសូវចេះ ។ ដល់ម៉ោង១១ ទើបពួកយើងត្រលប់មកផ្ទះវិញដោយពួកយើងជិះឡានរួមគ្នា , ថៅកែប្រុសជាអ្នកបើកឡាន អង្គុយអមជាមួយពូហេង អ្នកលក់ក្នុងផ្សារជាមួយគ្នា ។ ឯខ្ញុំអង្គុយខាងក្រោយជាមួយថៅកែស្រី , ឯថៅកែស្រីដូចជាទន់ខ្លួនដល់ក សំងំដេករហូត ។ សំឡឹងមួយភ្នែកទៅឃើញ គាត់ស្លៀករ៉ូបក្រហមឆើត ត្រឹមជង្គង់ គួបផ្សំនឹងសំរស់គាត់ make up តិចៗ , ស្អាតដល់ហើយ ។ ពេលមកដល់ផ្ទះស្រាប់តែខ្ញុំចុះពីឡានពុំរួចដោយសារដាក់ជ្រុលពេក មិនដឹងធ្វើមិចណាមួយថៅកែប្រុសគាត់ចាស់ ទើបថៅស្រីឃើញបែបនេះ សម្រេចចិត្តស្ទុះមកអៀវខ្ញុំពីក្រោយយកទៅបន្ទប់គេង ពិតជាភ្ញាក់ផ្អើលមែន ព្រោះតែកម្លាំងគាត់ពិតជាខ្លាំងមិនចាញ់ក្មេងឡើយ គាត់ជាស្រីតែមានកម្លាំងរឹងមាំជាងថៅកែប្រុសទៅទៀត ហួសចិត្តមែន!!!។

ប្រភព៖ Hot Novel

%d bloggers like this: