ពុទ្ធោ!!! ធ្លាប់ឃើញតែគេចិញ្ចឹមឆ្កែឆ្មា ប្លែកអីបុរសម្នាក់នេះ បែកគំនិតយកក្អែបមកចិញ្ចឹមធំប៉ុណ្ណាណី…(មានវីដេអូ)

និស្សិតជីវសាស្រ្តតៃវ៉ាន់ម្នាក់ឈ្មោះ Neil Cheng Le មានអាយុ ២៦ឆ្នាំ បានទិញសត្វក្អែបមួយក្បាលមកធ្វើជាសត្វចិញ្ចឹមតាំងពីឆ្នាំ២០១៤។ ឥឡូវនេះសត្វក្អែបបានប្រែរូបរាងទៅជាក្អែបយក្សបាត់ទៅហើយមានប្រវែងដល់ទៅ ៤៣,១៨សង់ទីម៉ែត្រ។ មិនត្រឹមមានទំហំធំទេ សត្វក្អែបញីមួយក្បាលនេះក៏ចេះស្គាល់ និងវារពេញខ្លួនប្រាណម្ចាស់វាដែរ។ គួរបញ្ជាក់ថានិស្សិតដែលជាម្ចាស់សត្វក្អែបនេះតែងតែដាក់ចំណីឆ្មាឲ្យវាស៊ីជារៀងរាល់ថ្ងៃ។

និស្សិតតៃវ៉ាន់រូបនេះមិនជំរុញឲ្យនរណាម្នាក់ចូលទៅប៉ះសត្វក្អែបចិញ្ចឹមរបស់ខ្លួនទេ ព្រោះវាជាសត្វដែលមានពិស និងគ្រោះថ្នាក់មួយ។ យោងតាមប្រសាសន៍របស់និស្សិត Neil ផ្ទាល់បានឲ្យដឹងថា “វាពិតជាគ្រោះថ្នាក់ និង អាចបង្កឲ្យមានហានិភ័យខ្ពស់ដល់អាយុជីវិតខ្លាំងមែនទែន បើអ្នកចាប់កាន់សត្វដែលផ្ទុកជាតិពិស។ លុះត្រាតែអ្នកធ្លាប់មានបទពិសោធន៍ចាប់កាន់សត្វទាំងអស់នេះពីមុន” ។

ជាទូទៅអាវុធសំខាន់របស់សត្វក្អែបគឺជាចង្កូមខាងមុខរបស់វា។ នៅពេលនរណាម្នាក់ត្រូវវាទិច ពួកគេនឹងទទួលរងការឈឺចាប់ពីជាតិពិសយ៉ាងខ្លាំង។ ហើយអាការដែលអាចកើតឡើងពេលវាទិចរួចមានដូចជា ចេញកន្ទួលពងបែកត្រង់កន្លែងទិច ក្អួតចង្អោរ និងគ្រុនក្តៅប្រហែលជា ៤៨ម៉ោងទើបអាចធូរស្រាលឡើងវិញ៕


មានវីដេអូនៅខាងក្រោម៖