អបអរសាទរ ! ចិន្តា រត្ន័ ដណ្តើម​បានមេដាយមាស​ក្នុងការ​សម្តែង​​ក្បាច់គុន​ ដោយមានយន្តហោះចម្បាំងហោះអបអរ រួមនឹងភ្លេងជាតិកម្ពុជា…(មានវីដេអូ)

អបអរសាទរ ! ចិន្តា រត្ន័ ដណ្តើម​បានមេដាយមាស​ក្នុងការ​សម្តែង​​ក្បាច់គុន​ ដោយមានយន្តហោះចម្បាំងហោះអបអរ រួមនឹងភ្លេងជាតិកម្ពុជា(មានវីដេអូ)។ កូរ៉េខាងត្បូង ៖ ​កីឡាការិនី​ល្បុក្កតោ​កម្ពុជា ​ចិន្តា រត្ន័ ដណ្តើម​បានមេដាយមាស​ ក្នុងការ​សម្តែង​ក្នុង​ក្បាច់គុន​ ទែកគ្យុន (TEAKKYON) ​យុទ្ធគុនបូរាណកូរ៉េ ​ក្នុង​មហោស្រព​ក្បាច់គុន​ចម្រុះ​ពិភព​លោក ២០១៩ នៅកូរ៉េខាងត្បូង។

យ៉ាងណាមិញ ពិតជាមោទនភាពជាតិណាស់ ព្រោះតែ​ភ្លេងជាតិរបស់ប្រទេសកម្ពុជា​ បានបន្លឺ​ឡើងក្នុង​ព្រឹត្តិការណ៍​មហោស្រព​កីឡា​ក្បាច់​គុន​ ចម្រុះ​ពិភព​លោក ​ពេល​ដែល​កីឡាការិនី ​ចិន្តា រ័ត្ន ​ឈ្នះមេដាយមាស ព្រមជាមួយនឹងការហោះហើរអបអរពីយន្តហោះចម្បាំងចំនួន ៥គ្រឿង នៅលើអាកាសទៀតផង។

គួរបញ្ជាក់ផងដែរថា រយះពេលគន្លងមកនេះឃើញថាមានកូនខ្មែរជាច្រើនរូបមកហើយបានកសាងនូវស្នាដៃជូនជាតិមាតុភូមិ ពោលគឺកសាងស្នាដៃតាមរយះការចូលរួមដណ្តើមមេដាយជាច្រើន ដោយសារតែកូនខ្មែររបស់យើងមានសមត្ថភាពខ្លាំង គឺដោយបានបង្ហាញមុខមាត់ប្រទេសកម្ពុជាឲ្យគេបានស្គាល់ និងបានដឹងជាក់ច្បាស់ថា បរទេសធ្វើបានរីឯ កូនខ្មែរក៏អាចធ្វើបានដូចគ្នាដែរ៕ សូមទស្សនាវីដេអូនៅខាងក្រោម៖
(អត្ថបទ៖ វឌ្ឍនា)

សូមទស្សនាវីដេអូនៅខាងក្រោម៖