ជួយស៊ែរបន្ត​ ! កម្មករចំការកៅស៊ូ​ ចំនួន​ ២០នាក់​ បានពុលផ្សិត​ដែលបានយកមកពី…(មានរូបភាព)

ជួយស៊ែរបន្ត ! កម្មករចំការកៅស៊ូ ចំនួន ២០នាក់ បានពុលផ្សិតដែលបានយកមកពីក្នុងព្រៃ (មានរូបភាព)។ ដោយយោងតាមគណនីហ្វេសប៊ុករបស់បុរសម្នាក់ដែលមានឈ្មោះថា “សុីម ចាន់សុី” បានបង្ហោះដោយមានខ្លឹមសារថា៖

IMG_2960

“ករណីពុលផ្សិតជួយShareផងបងប្អូនដេីម្បីប្រុងប្រយ័ត្នទាំងអស់គ្នា ! នៅល្ងាចថ្ងៃទី31 ខែសីហា ឆ្នាំ2019នេះ កម្មករចំការកៅស៊ូចំនួន20នាក់បានពុលផ្សិតប៊ិសនឹងស្លាប់បាត់បង់ជីវិត បន្ទាប់ពីបរិភោគផ្សិតដែលដេីរបេះក្នុងព្រៃយកមកធ្វើម្ហូបចិញ្ចឹមក្រពះ។ បច្ចុប្បន្នជនរងគ្រោះកំពុងសម្រាកនៅក្នុងមន្ទីរពេទ្យមួយកន្លែងនៅ ផ្សារខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ។

IMG_2965

ដូចនេះសូមបងប្អូនមេត្តាប្រុងប្រយ័ត្នអោយបានខ្ពស់បំផុតមុននឹងពិសារផ្សិតដែលយកមកពីព្រៃដេីម្បីធ្វេីម្ហូប ឬយកទៅពិសារតាមលក្ខណៈណាមួយ សូមពិនិត្យអោយបានច្បាស់លាស់ជាមុនសិន។ សូមទស្សនារូបភាពនៅខាងក្រោម៖

IMG_2961

IMG_2959