ពិសេសមែន ! ព្រះនាងតូច ជេនណា ច្រៀងចម្រៀងមួយបទមានចង្វាក់បែប Hip Hop ពិតជាពិរោះ និងប្លែកអារម្មណ៍អ្នកគាំទ្រ…(មានវីដេអូ)

ពិសេសមែន ! ព្រះនាងតូច ជេនណា ច្រៀងចម្រៀងមួយបទមានចង្វាក់បែប Hip Hop ពិតជាពិរោះ និងប្លែកអារម្មណ៍អ្នកគាំទ្រ (មានវីដេអូ)។ ប្រិយមិត្តប្រាកដជាបានស្គាល់ហើយព្រះនាងតូច នរោត្តម ជេនណាដែលជាការពិតព្រះនាងតូចនរោត្តម ជេនណា ទ្រង់មានទេពកោសល្យជាច្រើននៅក្នុងវិថីសិល្បៈមិនថាការច្រៀង ដើរម៉ូត រាំចង្វាក់ខ្មែរ និងអន្តរជាតិនោះទេ ពោលគឺសុទ្ធសឹងតែសមឥតទាស់តែម្តង។

មិនតែប៉ុណ្ណោះទៅទៀតនោះ មហាជនគ្រប់គ្នាតែងតែថែមទាំងបានលាន់មាត់សរសើរចេញពីចិត្ត ពីសម្រស់ដ៏ស្រស់ស្អាតគួរឲ្យស្រលាញ់របស់ ព្រះនាងតូច នរោត្តម ជេនណា រាល់ពេលដែលអ្នកអង្គម្ចាស់ទ្រង់លើកសម្តែងគ្រប់ពេលថែមទៀតផងដែរ។ ជាក់ស្តែង ក៏ដូចជារូបថតជាច្រើនសន្លឹករបស់ ព្រះនាងតូចដែលបានបង្ហោះម្តងៗ បានឆក់យកដួងចិត្តរបស់ប្រិយមិត្តគាំទ្រ ជាមួយនឹងរូបសម្រស់ក៏ដូចជាស្នាមញញឹម ដ៏គួរឲ្យទាក់ទាញរបស់ព្រះនាងតូច ជេនណា ដែលធ្វើឲ្យទស្សនាសឹងតែមិនចង់ដកក្រសែភ្នែកពី វង់ព្រះភ័ក្រ្តរបស់ព្រះនាងផងដែរ។

ដោយឡែកដោយយោងតាមគណនីហ្វេសប៊ុកផេករបស់ព្រះនាងបានបង្ហោះ នូវវីដេអូបទថ្មីមួយដែលទ្រង់បានច្រៀងយ៉ាងពិរោះរណ្តំ ពោលគឺបទនេះមានលក្ខណៈទាន់សម័យដែលគ្រប់គ្នាបានស្គាល់ស្រាប់ហើយ​ គឺចង្វាក់ Hip Hop។ ចង់ជ្រាបច្បាស់ថាពិរោះយ៉ាងណានោះ សូមប្រិយមិត្តទស្សនាវីដេអូនៅខាងក្រោមនេះ៖

សូមរីករាយសម្តាប់នូវវិដេអូនៅខាងក្រោម​៖

សូមរីករាយសម្តាប់នូវវិដេអូនៅខាងក្រោម​៖