នៅចាំគាត់ទេ ! ផ្តល់កម្លាំងចិត្តដល់គាត់ផង គាត់បានធូរខ្លះហេីយ​ ឆាប់ជាបានមកជួបជុំគ្រួសារ​ និងបន្តបំរេីសង្គមជាតិយេីងទៀតណាបង…(មានវីដេអូ)

ដោយយោងតាមគណនីហ្វេសប៊ុកផ្លូវការរបស់លោក អាច្ចារ្យធំ បានធ្វើការបង្ហោះដោយមានខ្លឹមសារថា៖ «នៅចាំប្អូនទេ? ប្អូនបានធូរខ្លះហេីយ​ ឆាប់ជាបានមកជួបជុំគ្រួសារ​ និងបន្តបំរេីសង្គមជាតិយេីងណាប្អូន​ ។ សូមគោរពអរគុណអស់លោកសប្បុរសជន​ ក៏ដូចជាថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់​ ដែលបានជួយដល់លោកប្អូន»។

ក្រោយពីលោក អាច្ចារ្យធំ បានធ្វើការបង្ហោះដូចនេះមក ស្រាប់តែមានបងប្អូនជាច្រើនបានធ្វើការបញ្ចេញមតិតាមខមិន ដោយមានការភ្ញាក់ផ្អើលនៅពេលដែលឃើញសភាពថាមានការធូរស្បើយខ្លះៗ និងលើកទឹកចិត្តដល់លោកប៉ូលីសដែលរងគ្រោះនេះអោយឆាប់បានជាសះស្បើយផងដែរ តាមរយៈការចូលខមិនដូចជា៖ «សូមអោយក្មួយប្រុសបានជានឹងមានសុខភាពល្អបរិបូរណ៍អាយុវែង» និងខ្លះទៀត ថា៖«ជូនពរបងឆាប់ជា និងឆាប់ជាណាបងប្រុស» ។ សូមទស្សនាវីដេអូនៅខាងក្រោម៖

គួរបញ្ជាក់ផងដែរថា វីរៈជនប៉ូលីសម្នាក់នេះបានរងគ្រោះថ្នាក់នឹងការផ្ទុះឆេះហ្គាសនៅឯខេត្តសៀមរាប បានធ្វើអោយលោករងរបួសធ្ងន់ត្រូវបានបញ្ជូនទៅប្រទេសថៃដើម្បីព្យាបាលជាបន្ទាន់ ហើយគ្រានោះបានបង្កអោយមានការភ្ញាក់ផ្អើល និងមានការអាណិតអាសូរដល់អ្នកដែលបានរងគ្រោះពីសំណាក់បងប្អូនប្រជាពលរដ្ឋសឹងតែទូទាំងប្រទេសតែម្តង៕ ចង់ជ្រាបច្បាស់សូមទស្សនារូបភាពនៅខាងក្រោម៖

វីដេអូកាលគ្រាកើតហេតុ៖