គួរអោយអាសូរណាស់!! យុវតី ១៦ឆ្នាំម្នាក់ ស្លាប់យ៉ាងអាណោចអាធ័ម ព្រោះតែពុលបុកល្ហុង…(មានរូបភាព)

យោងតាមប្រភពច្បាស់ការណ៍មួយបានឱ្យដឹងថា យុវតីម្នាក់ឈ្មោះ Nong Fon អាយុ ១៦ឆ្នាំ រស់នៅក្នុងប្រទេសថៃ បានស្លាប់បាត់បង់ជីវិត ព្រោះតែរាករូសធ្ងន់ធ្ងរពេក ក្រោយពីពុលបុកល្ហុង។ហេតុការណ៍ដ៏សោកសៅនេះបានកើតឡើងកាលពីថ្ងៃទី២៤ ខែសីហា កន្លងទៅនេះ នៅពេលអ្នកស្រី Kajorn បានទិញបុកល្ហុងឱ្យកូនស្រី (អ្នកស្លាប់) ហូប។

ក្រោយពី Nong Fon ហូបហើយ មិនយូរប៉ុន្មាននាងក៏ចាប់ផ្តើមឈឺពោះ និងរាករូសជាខ្លាំង។ប្រភពដដែលបានឱ្យដឹងថា នៅថ្ងៃទី២៦ ខែសីហា កន្លងទៅនេះ ស្ថានភាពរបស់ Nong Fon កាន់តែធ្ងន់ធ្ងរខ្លាំងឡើង ហើយនាងក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់។ប៉ុន្តែជាអកុសល នាងក៏បានស្លាប់បាត់បង់ជីវិត ខណៈពេលកំពុងតែជិះរថយន្តសង្រ្គោះទៅមន្ទីរពេទ្យ។ គ្រូពេទ្យបានបញ្ជាក់ថា មូលហេតុស្លាប់របស់នាង Nong Fon គឺដោយសារតែការឆ្លងមេរោគក្រពះពោះវៀន បង្កឡើងដោយសារតែការពុលបុកល្ហុងកាលពីពីរថ្ងៃមុន។មិន

យូរប៉ុន្មាន ដំណឹងនេះក៏បានលេចឮទៅដល់មិត្តភក្តិអ្នកស្លាប់ ហើយពួកគេក៏បានចូលរួមពិធីបុណ្យសពរបស់ Nong Fon ផងដែរ។យ៉ាងណាមិញ គ្រូពេទ្យក៏បានផ្តល់ជាដំបូន្មានទៅកាន់មនុស្សទូទៅ មុនពេលទទួលទានអាហារ សូមមេត្តាពិនិត្យគុណភាពអាហារទាំងនោះឱ្យបានត្រឹមត្រូវ ពោលគឺត្រូវហូបស្អាត ផឹកស្អាត ដើម្បីចៀសវាងនូវមេរោគនានាដែលអាចកើតឡើងជាយថាហេតុ៕