សុំបានទេ ! ពេល ហុង ភារិន មានវត្តមានមកខ្មែរមានអ្នកទៅគាំទ្រច្រើនដូចពេលតារាបរទេសល្បីអញ្ជើញមក…(មានវីដេអូ)

ប្រិយមិត្តច្បាស់ជាបានជ្រាបហើយថា ថ្មីៗនេះនិស្សិតអាហាររូបករណ៍ខ្មែរ ហុង ភារិន ដែលកំពុងបន្តការសិក្សានៅមហាវិទ្យាល័យ រ៉ាជឆាផាត់ឆ័យភូមិ សាងភាពភ្ញាក់ផ្អើលជាខ្លាំងដល់មហាជនពេញបណ្តាញសង្គម ជាពិសេសគឺប្រជាជនខ្មែរ និងថៃ។ ព្រោះតែទេពកោសល្យ និងសមត្ថភាពដ៏អស្ចារ្យរបស់បេក្ខជន ហុង ភារិន ពេលនេះ ទទួលបានរហ័សនាមជា អច្ឆរិយៈកម្ពុជា បានធ្វើឲ្យមានការកោតសរសើរជាខ្លាំងពេញបណ្តាញសង្គម។

យ៉ាងណាមិញមានបងប្អូនជាច្រើនបានទន្ទឹងរង់ចាំនឹង វត្តមានរបស់លោក ហុង ភារិន មកកម្ពុជាមិនថាការមានវត្តមានមកចូលរួមកម្មវិធី ឫយ៉ាងណានោះទេ។ ជាមួយគ្នានេះដែរ មានការលើកឡើងរបស់យុវជនម្នាក់ដែលសូមមិនបញ្ចេញឈ្មោះបានលើកឡើងថា៖ «តើអាចទេ នៅពេល ហុង ភារិន មានវត្តមានមកកម្ពុជាមានអ្នកទៅគាំទ្រដូចពេលដែលតារាល្បីអញ្ជើញមកដូចសព្វដង»។

គួរបញ្ជាក់ផងដែរថា លោក ហុង ភារិន បានបង្កើតភាពអស្ចារ្យគ្មាននរណាស្មានដល់នេះបង្កឱ្យមានការភ្ញាក់ផ្អើលលើបណ្តាញសង្គមហ្វេសប៊ុកមិនថានៅប្រទេសថៃ,កម្ពុជាឬសូម្បីតែនៅបរទេសនោះទេ។ រយៈពេលប៉ុន្មានថ្ងៃមកនេះអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកបានបន្តចែកចាយគ្នាពីមួយទៅមួយ ហើយកម្មវិធី“Super 100” ត្រូវបានគេឱ្យរហស្សនាមឈ្មោះយុវជនរូបនេះថា “អច្ឆរិយៈកម្ពុជា”ថែមទៀត។ តាមពិតយុវជនបង្កើតភាពភ្ញាក់ផ្អើលបំផុតនៅប្រទេសថៃនេះឈ្មោះ លោក ហុង ភារិន អាយុ ២២ឆ្នាំ ជានិស្សិតជាប់អាហាររូបករណ៍ក្នុងសាកលវិទ្យាល័យរាជផាត់ឆៃភូមិ ឆ្នាំទី៤ ខេត្តឆៃភូមិប្រទេសថៃ។ ចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូនៅខាងក្រោម៖

vvvv