ក្តុកក្តួលណាស់ ! អ្នកម្តាយអើយកូនសូមទោស ២០ឆ្នាំហើយអុជតែទាន ទើបតែបានភ្លើងអគ្គិសនីប្រើឥឡូវទេ មានឈ្មោះជាអ្នកភ្នំពេញតែមានតែសំបកផ្ទះ ពេលខ្លះអត់បាយហូបត្រូវទៅវត្តដើម្បី…(មានរូបភាព)

ក្តុកក្តួលណាស់ ! ២០ឆ្នាំហើយ ទើបតែបានភ្លើងអគ្គិសនីប្រើទេ មិនមែនផ្ទះនៅភ្នំពេញសុទ្ធតែអ្នកមាននោះទេ ពេលខ្លះអត់បាយហូបត្រូវទៅវត្តដើម្បី…(មានរូបភាព)។ ប្រិយមិត្តច្បាស់ជាបានជ្រាបហើយថា ជីវិតមនុស្សកើតមកនរណាៗសុទ្ធតែចង់មានបាន និងគ្មានអ្នកណាម្នាក់ចង់ស្គាល់ភាពក្រនោះទេ។

ដោយយោងតាមគណនីហ្វេសប៊ុកលោកបងម្នាក់ដែលមានឈ្មោះថា «ឧត្តម បញ្ញា» បានធ្វើការបង្ហោះសារដោយលើកឡើងថា៖ «ជូនអ្នកម្តាយឡេីងផ្ទះថ្មី អោយកូនសុំទោសដែលកូនមិនទាន់មានលទ្ធភាពធ្វេីផ្ទះជូនម៉ែ​ ពេលដែលម៉ែនៅមានដង្ហេីម
កូនទេីបតែមានការងារកំប៉ិកកំប៉ុកអង្ករកំប៉ុង មានលទ្ធភាពបន្តិចបន្តួច បានតភ្លេីង ទិញទូរទស្សន៍ ទិញកង្ហារដាក់ផ្ទះយេីង កាលពីឆ្នាំមុន 2018 នេះហេីយជីវិតគ្រូសារយេីង ប្រាប់គេ ក៏គេមិនជឿដែរ ថាគ្រួសារយេីងទេីបតែមានភ្លេីងអគ្គីសនីបានជាង

មួយឆ្នាំប៉ុណ្ណោះ គឺរយៈជាង 20 ឆ្នាំមកហេីយ​ គ្រួសារយេីងអុចតែទៀនទេសម្រា​ប់បំភ្លឺនៅពេលយប់ងងឹត ។ ទោះបីជាមានផ្ទះនៅច្បារអំពៅ មានឈ្មោះជាអ្នកអំពេញដូចគេមែន តែមានតែសំបកផ្ទះតែប៉ុណ្ណោះ ធ្លាប់មានពេលខ្លះ នៅផ្ទះអត់មានបាយហូប ប្អូនៗដេីរមកវត្ត មកសុំមីយកទៅឆុងហូប ខ្ញុំសុំបញ្ចប់សំណេរជាបណ្តោះអាសន្នត្រឹមប៉ុណ្ណឹងសិនចុះ »៕ ចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖

%d bloggers like this: