រំភើបជំនួស!! គង់ សុជាតិ ធ្វើខួបកំណើតឲ្យស្វាមី ជា វិបុល ពោរពេញដោយសុភមង្គល…(មានរូបភាពច្រើន)

ក្រោយទទួលបាននូវកូនស្រីដ៏គួរឲ្យស្រលាញ់រួចមក ឃើញថាគូជីវិជាពិធីករដូចគ្នា លោកជា វិបុល និងអ្នកនាងគង់ សុជាតិ កាន់តែទទួលបាននូវសុភមង្គល ក៏ដូចជាការស្រលាញ់ពីគ្នាទៅវិញទៅមក គួរឲ្យសរសើរ។យ៉ាងណាមិញ ជារៀងរាល់ឆ្នាំនៅក្នុងថ្ងៃកំណើតអ្នកនៅក្នុងគ្រួសាររបស់តារារូបនេះ អ្នកទាំង២តែងតែផ្តល់នូវពេលវេលាសម្រាប់ក្រុមគ្រួសារ ផ្តល់សុភ

មង្គលទៅកាន់គ្នាជានិច្ច។ ជាក់ស្តែង កាលពីពេលថ្មីៗនេះ គឺជាថ្ងៃកំណើតរបស់លោក ជា វិបុល ដែលក្នុងនាមជាភរិយា បានធ្វើការរៀបចំពិធីខួបកំណើតជូនស្វាមីពោរពេញដោយភាពរីករាយ។តាមរយៈទិដ្ឋភាពនៅក្នុងកម្មវិធីខួបកំណើតរបស់លោក បានធ្វើឲ្យអ្នកគាំទ្រជាច្រើនពិតជាសរសើរ និងពេញចិត្តយ៉ាងខ្លាំង ជាមួយនឹងស្នាមញញឹម សុភមង្គល ដែល

មាននៅក្នុងថ្ងៃពិសេសនេះយ៉ាងគួរឲ្យច្រណែន។ជាមួយគ្នានេះដែរ ឃើញថាគ្រួសារមួយនេះតែងតែបង្ហាញនូវសុភមង្គលទៅកាន់អ្នកគាំទ្រជានិច្ច ស្របពេលដែលពួកគេតែងតែមានភាពមមាញឹកខ្លាំងនៅក្នុងការងារសិល្បៈរៀងខ្លួន រកពេលសម្រាកមិនចង់បាននោះទេ៕

%d bloggers like this: