សោកស្តាយណាស់!! ព្រៃអាម៉ាហ្សូន ដែលពិភពលោក ចាត់ទុកថា ជាសួតផែនដីពេលនេះ ត្រូវបានឆេះអស់ស្ទើតែទាំងស្រុងទៅហើយ..(មានវីឌីអូ)

សោកស្តាយណាស់!! ព្រៃអាម៉ាហ្សូន ដែលពិភពលោក ចាត់ទុកថា ជាសួតផែនដីពេលនេះ ត្រូវបានឆេះអស់ស្ទើតែទាំងស្រុងទៅហើយ..(មានវីឌីអូ)
បើយោងទៅតាមការស្រាវជ្រាវទីអវកាស (INPE) មានភ្លើងឆេះព្រៃរហូតដល់ទៅ ៧២,៨៤៣ កន្លែង បានកើតឡើងក្នុងប្រទេសប្រេស៊ីលក្នុងឆ្នាំ២០១៩ នេះហើយក្នុងចំណោមនោះ
ច្រើនជាងពាក់កណ្ដាល គឺកើតឡើងនៅក្នុងតំបន់ព្រៃអាម៉ាហ្សូន។ អាត្រានេះបានកើនឡើងជាង ៨៣ភាគរយឯណោះ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨។យ៉ាណាមិញ

បន្ទាប់ពីមានហេតុការណ៍ភ្លើងឆេះព្រៃដសែនអាក្រក់មួយនេះកើតឡើង ក្រុមអង្គការសង្គមស៊ីវិលផ្នែកការពារបរិស្ថាននៅក្នុងប្រទេសប្រេស៊ីល បានទម្លាក់ការទទួលខុសត្រូវនៃបញ្ហា
ភ្លើងឆេះព្រៃ ទៅលើប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro ដោយចោទថា លោកមានភាពធូររលង់ក្នុងការគ្រប់គ្រងព្រៃឈើ ហើយទាំងលើកទឹកចិត្តឱ្យមានការកាប់បំផ្លាញព្រៃទៀតផង តាមរយៈគំរោងបើកដៃធ្វើអាជីកម្មក្នុងតំបន់ព្រៃអាម៉ាហ្សូន។

សូមទស្សនាវីឌីអូខាងក្រោមទាំងអស់គ្នា

%d bloggers like this: