សូមសរសើរ ! កីឡាករបាល់ទាត់ល្បី Ronaldo បរិច្ចាគ​ប្រាក់ ៤៤ លានយូរ៉ូ និងយន្តហោះ ៣ គ្រឿងដែលផ្ទុកទឹកបាន ៨០០០០ លីត្រដើម្បីពន្លត់ភ្លើងឆេះព្រៃAmazon…(មានវីដេអូ)

ប្រិយមិត្តច្បាស់ជាបានស្គាល់ហើយកីឡាករ Cristiano Ronaldo ជាកីឡាករដ៏ល្បីលំដាប់ពិភពលោក ដែលមានទេព្យកោសល្យដ៏ពូកែ និងមានចិត្តសប្បុរសធម៌ទៀតផង។ ជាការពិតណាស់ ដោយសារតែទេពកោសល្យដ៏ពូកែ និងការអំណត់នេះ រូបគេបានខិតខំប្រឹងប្រែងហ្វឹកហាត់ខ្លួនតាំងពីមិនទាន់មាននរណាស្គាល់ រហូតក្លាយខ្លួនជាតារាបាល់ទាត់ល្បីលំដាប់កំពូលរបស់ពិភពលោក។

យ៉ាងណាមិញ កីឡាករ Cristiano Ronaldo ជាកីឡាករដ៏ល្បីលំដាប់ពិភពលោកមួយរូបនេះ បាន​បរិច្ចាគ​ប្រាក់ ៤៤ លានយូរ៉ូ នឹងយន្តហោះ ៣ គ្រឿងដែលផ្ទុកទឹកបានប្រមាណ ៨០០០០ លីត្រទៅដល់មូលនិធិភ្លេីងឆេះព្រៃនៅAmazon ។ គាត់បានជួយដល់ពិភពលោកទាំងមូល ពោលគឺគ្មានអ្វីដែលគាត់ធ្វើមិនបាននោះទេ។ គួររំលឹកថា ព្រៃអាម៉ាហ្សូនជាព្រៃដែលធំក្រាស់ជាងគេនៅក្នុងពិភពលោកយើងនេះ។ លើសពីនេះទៀតនោះ ព្រៃអាម៉ាហ្សូនដំធំមហិមានេះ មានពពួកសត្វម្រឹកគីម្រឹកគាជាច្រើនដូចជា សត្វស្វា តោ ឈ្លូវដំរី និងរុក្ខជាតិចម្លែកៗគ្រប់ប្រភេទត្រូវបានទទួលរងឥទ្ធិពលយ៉ាងខ្លាំង ដែលបណ្តាលមកពីភ្លើងឆេះនេះ៕ ចង់ជ្រាបច្បាស់សូមទស្សនារូបភាព និងវីដេអូនៅខាងក្រោម៖

សូមទស្សនាវីដេអូនៅខាងក្រោម៖

%d bloggers like this: