មានអីជូនពរពួកគាត់បងប្អូន ! ពូជខ្មែរពូជច្បាំងពូជខ្លាំងមិនចេះខ្លាចអង់អាចក្លាហានការពារជាតិមាតុភូមិអោយរួចផុតពីខ្មាំងសត្រូវ សូមគោរពជូនពរបងប្អូនកងទ័ពមានសុខភាពល្អ និងទទួលបានជ័យជំនះជូនជាតិមាតុភូមិ..

យោងទៅតាមរបាយការណ៍របស់មន្ទីរព័ត៌មាន ខេត្តព្រះវិហារ ជូនរដ្ឋមន្ត្រី ថា «នៅម៉ោង ៦ និង ៣០នាទី ថ្ងៃទី២២ ខែសីហា ឆ្នាំ ឯកឧត្តម ស្រី ឌឹក មេបញ្ជាការកងពលធំលេខ៣ បានប្រជុំផ្សព្វផ្សាយដល់ថ្នាក់ដឹកនាំ និងសមត្ថកិច្ចស្រុកជាំក្សាន្ត អោយត្រៀមលក្ខណៈជម្លៀសប្រជាជន ចំនួន ៤ភូមិ ក្នុង ២ឃុំ រួមមាន៖ ១-ភូមិរបុញ ២-ភូមិសែនតេជះ ៣-ភូមិមរកតតេជោ ក្នុងឃុំមរកត និង១ភូមិទៀត

គឺភូមិសែនរុងរឿង៥ ក្នុងឃុំទឹកក្រហម ស្រុកជាំក្សាន្ត អោយមកស្នាក់ជានៅគោលដៅចំណុចស្រះម្លិះ និងវត្តទួលអណ្តែត ក្នុងស្រុកជាំក្សាន្ត ក្នុងករណីអាសន្នឈានដល់ការផ្ទុះអាវុធ»។យ៉ាងណាមិញបើយោងទៅតាមគណនីហ្វេសប៊ុកដែលមានឈ្មោះ “តំណក់ឈាម លោកឳពុក” បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា:

“ពូជខ្មែរពូជច្បាំងពូជខ្លាំងមិនចេះខ្លាចអង់អាចក្លាហានការពារជាតិមាតុភូមិអោយរួចផុតពីខ្មាំងសត្រូវ សូមគោរពជូនពរបងប្អូនកងទ័ពមានសុខភាពល្អ និងទទួលបានជ័យជំនះជូនជាតិមាតុភូមិយើង ។”

%d bloggers like this: