សុខចិត្តដេកហាលភ្លៀង ឃ្លាតឆ្ងាយពីមនុស្សដែលខ្លួនស្រលាញ់ ដេីម្បីមកការពារទឹកដី និងអគុណបងៗដែលលះបង់ទាំងកម្លាំងកាយចិត្តដេីម្បីការពារទឹកដីមិនអោយឈ្លានពានពីប្រទេសដ៏ទៃ…(មានរូបភាព)

ប្រិយមិត្តច្បាស់ជាបានជ្រាបហើយថា ប្រទេសមួយដែលមានការរីកចម្រើនលូតលាស់ទៅមុខយ៉ាងណា ក៏តែងតែមានទាហានដើម្បីជាសរសរទ្រូងរបស់ប្រទេសជាតិ ពោលគឺសម្រាប់ការពារនូវបូរណភាពទឹកដីរបស់ជាតិមាតុភូមិ ជាពិសេសគឺដើម្បីការពារការឈ្លានពានពីសំណាក់សត្រូវតែម្តង។

យ៉ាងណាមិញ ប្រទេសយើងមានទាហានដ៏អង់អាចក្លាហានយ៉ាងច្រើនរូប ចាំការពារនូវបូរណភាពទឹកដីនៃជាតិមាតុភូមិយើង មិនអោយមានការឈ្លានពានពីប្រទេសដ៏ទៃនោះឡើយ និងជាពិសេសគឺពួកគាត់ក្លាហាន អត់ធន់ និងតស៊ូអំណត់ព្យាយាមដោយមិនខ្លាចព្យុះភ្លៀងនោះទេ។

ដោយឡែក ដោយយោងតាមគណនីហ្វេសប៊ុកផេកមួយបានបង្ហោះថា៖​ សុខចិត្តដេកហាលភ្លៀង ឃ្លាតឆ្ងាយពីមនុស្សដែលខ្លួនស្រលាញ់ ដេីម្បីមកការពារទឹកដី(អគុណបងៗដែលលះបង់ទាំងកម្លាំងកាយចិត្តដេីម្បីការពារទឹកដីមិនអោយឈ្លានពានពីប្រទេសដ៏ទៃ)។

ប្រភព៖ ទាហានជាយដែន