ឯកឧត្តម គួច ចំរើន រកអាហារពេលល្ងាច (បាញ់ឆែវ) និងបានជួបបងប្អូនប្រជាពលរដ្ឋ និងបានឃើញពីស្នាមញញឹម ប្រកបដោយភាពរីករាយស្រស់ស្រាយ…(មានរូបភាព)

ប្រិយមិត្តច្បាស់ជាបានជ្រាបហើយថា ក្រុងព្រះសីហនុទើបនឹងបានធូរស្បើយអំពីបញ្ហាជំនន់ទឹកភ្លៀងដែលបានធ្វើអោយប្រជាជនមានភាបភ័យតក់ស្លុតយ៉ាងខ្លាំង។

ជាការពិតណាស់ ភ្លាមៗនោះដោយមិនបង្អង់យូរឯកឧត្តម គួច ចំរើន ព្រមទាំងភរិយា បានចុះដឹកនាំដោយផ្ទាល់ដូចជាការចុះជួយប្រជាពលរដ្ឋនៅតាមផ្ទះអោយមកទីទួលសុវត្ថិភាព និងនាំយកនូវអំណោយជូនដល់ជនរងគ្រោះជាដើម។

ទន្ទឹមនឹងនេះផងដែរ នៅល្ងាចមិញនេះ ឯកឧត្តម គួច ចំរើន រកអាហារពេលល្ងាច (បាញ់ឆែវ) និងបានជួបបងប្អូនប្រជាពលរដ្ឋ និងបានឃើញពីស្នាមញញឹម ប្រកបដោយភាពរីករាយស្រស់ស្រាយនិងស្នាមញញឹមគ្រប់ៗគ្នា ។