អបអរសាទរ! វីរបុរសក្លិបបាល់ទាត់ Manchester United នឹងបើកមជ្ឈមណ្ឌលបណ្ដុះបណ្ដាលនៅកម្ពុជា ស្ថិតនៅខេត្ត…(មានវីដេអូ)

អបអរសាទរ! វីរបុរសក្លិបបាល់ទាត់ Manchester United នឹងបើកមជ្ឈមណ្ឌលបណ្ដុះបណ្ដាលសំរាប់ជនពិការកម្ពុជា នៅខេត្ត…(មានវីដេអូ)។​ លោក Sir Bobby Charlton វីរបុរសរបស់ក្លិបបាល់ទាត់ធំមួយនៅអង់គ្លេស Manchester United នឹងបើកសម្ពោធមជ្ឈមណ្ឌលបណ្ដុះបណ្ដាលជនពិការរបស់ខ្លួនជាលើកដំបូង នៅខេត្តពោធិ៍សាត់ ប្រទេសកម្ពុជា។ មជ្ឈមណ្ឌលនេះ ជាការផ្តួចផ្ដើមរបស់អង្គការ Find A Better Way (FABW) របស់ Sir Bobby Charlton សហការជាមួយអង្គការកម្មវិធីអភិវឌ្ឍន៍ជនពិការ ហៅកាត់ DDSP ។

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលជនពិការ របស់លោក Sir Bobby Charlton នឹងបើកសម្ពោធជាផ្លូវការ នៅក្នុងខែកញ្ញា ឆ្នាំ២០១៩ នៅខេត្តពោធិ៍សាត់។ មជ្ឈមណ្ឌលនេះ នឹងគាំទ្រដល់ជនពិការគ្រប់រូប ដើម្បីទទួលបានការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជំនាញផ្សេងៗ និងលើកទឹកចិត្តការចាប់ផ្ដើមអាជីវកម្មខ្នាតតូចផងដែរ។ មជ្ឈមណ្ឌលដដែល នឹងបំពាក់កុំព្យូទ័រ ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការស្វែងរកការងារ ក៏ដូចជា ការជំរុញភាពជឿជាក់លើខ្លួនឯង សម្រាប់អ្នកដែលមិនធ្លាប់ទទួលបានឱកាសការងារ។

លោក Sir Bobby Charlton បានថ្លែងដូច្នេះថា៖ “កម្ពុជា នឹងនៅតែជាកន្លែងដ៏ពិសេសសម្រាប់ខ្ញុំ ព្រោះទីនេះហើយ ដែលធ្វើឱ្យខ្ញុំបានដឹងថា ផលប៉ះពាល់ពីការបំផ្លិចបំផ្លាញនៃអាវុធយុទ្ធភណ្ឌក្នុងសង្គ្រាម បានគំរាមកំហែងដល់ប្រជាជនដែលក្រីក្របំផុត។ ខ្ញុំសង្ឃឹមថា មជ្ឈមណ្ឌលនេះ នឹងនាំមកនូវជំនួយចាំបាច់សម្រាប់ប្រជាជននៅក្នុងខេត្តពោធិ៍សាត់”។ សូមរំលឹក និងសូមជម្រាបដែរថា លោក Sir Bobby Charlton ជាអតីតកីឡាករដែលប្រកពអាជីពនៅក្លិបបិសាចក្រហម Manchester United ចន្លោះពីឆ្នាំ១៩៥៦ ដល់ ឆ្នាំ១៩៧៣៕ ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូនៅខាងក្រោម៖


ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូនៅខាងក្រោម៖

%d bloggers like this: