កក្រើកហើយ! ឯកឧត្តម ហ៊ុន ជា បានចេញមុខប្រតិកម្មនឹងករណី ប្រុសស្អាតទួលទំពូងប្រើហិង្សា តាមរយះការមានប្រសាសន៍ថា…(មានវីដេអូ)

ប្រិយមិត្តបានជ្រាបហើយអំពី បុរសម្នាក់ស្រវឹងស្រា​ បេីករថយន្ត Range Rover មួយគ្រឿង​ ពាក់ស្លាកលេខភ្នំពេញ​ 2Q-7889 ដឹកប្រពន្ធចេញពីខួបកំណេីត​ ទៅប៉ះជាមួយរថយន្ត LEXUS RX330 ពណ៍ខ្មៅ​ ស្លាកលេខភ្នំពេញ​ 2P-9892 បណ្ដាលឲ្យរងការខូចខាតរថយន្តទាំងសងខាង​នៅផ្លូវ១៧៣​ មុខហាង​ម្លប់ស្វាយ៩៩ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃ ខណ្ឌចំការមន​។

ក្នុងនោះ ម្ចាស់រថយន្ត Range Rover ចិត្តខ្លាំងដូចខ្លា​ វាយទាំងមេប៉ុស្តិ៍និងប៉ូលិសម្នាក់ទៀត​ បណ្ដាលឲ្យរបួសថែមទៀតផង​ ទេីបត្រូវបានសមត្ថកិច្ចធ្វេីការឃាត់ខ្លួន​វាយខ្នោះ​ នាំមកអធិការដ្ឋានខណ្ឌចំការមន​ ដេីម្បី​វាស់ជាតិអាកុល​ និង​ពិនិត្យ​មេីលរកសារធាតុញៀន​។

ដោយឡែកនារាត្រីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ លោកឯកឧត្តម ហ៊ុន ជា បានប្រតិកម្មនឹងករណីខាងលើដោយធ្វើការបង្ហោះសារដោយសរសេរ និងលើកឡើងតាមរយះបណ្តាញសង្គមហ្វេសប៊ុកថា៖ «New New ថ្មី ថ្មី ជាមួយលោកអធិការ $$$ ឬ អំណាច( ឪ )គេធំជាងលោក ? មើលឡើងវិញផងលោកព្រះ បើមិនចេះធ្វើការដើចេញ គេវ៉ៃដល់ផ្ទះហើយថារឿងតូចតាច ខ្លាចមែន ?ឆ្លើយប្រាប់ផងបាទ»៕ ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖

%d bloggers like this: