រំជួលចិត្តណាស់! លី ច័ន្ទសីហា ទម្លាយការពិតដែលជ្រើសយក ចាន់ឡា ថតសំអាងការ ដោយសារមូលហេតុមួយ…(មានរូបភាពច្រើន)

តារាចម្រៀងកម្សត់អតីតបេក្ខភាព X Factor Cambodia រដូវកាលទី១ លៀង ចាន់ឡា ស្រាប់តែលេខមុខក្នុងឈុតកូនក្រមុំយ៉ាងស្រស់ស្អាត ថតឃោ សនាឲ្យសម្អាងការលី ច័ន្ទសីហា កាលពីពេលថ្មីៗនេះ។មានការជជែកគ្នាជាច្រើនថា នៅពេលដែលលៀង ចាន់ឡា តែងខ្លួនអីចឹងទៅមើលស្ទើរតែមិនស្គាល់ឡើយ គឺខុសពីមុនដូចមេឃនិងដី។ យ៉ាងណា មានចម្ងល់ថា ហេតុអីបានជាលី ចាន់សីហា ដែលស្គាល់តារាមិត្តភក្ដិរួមអាជីពជាច្រើ នសុទ្ធតែតារាល្បីៗនោះ មិនហៅថត

ប៉ុន្តែនាងបែរជាហៅចាន់ឡា មកតុបតែងខ្លួនជាកូនក្រមុំថតឱបរឹតជាមួយប្រុសសង្ហា លោកភូ ទៅវិញ។ លី ច័ន្ទសីហា បានប្រាប់មូលហេតុដែលនាងហៅលៀង ចាន់ឡា ថតឃោសនាម៉ូដសម្លៀកបំពាក់ហាងសម្អាងការថ្មីរបស់នាងថា ដោយសារនាងអាណិតចាន់ឡា ព្រោះអ្នកខ្លះថា គាត់មិនស្អាត ស្បែកខ្មៅ ជាដើម។ ប៉ុន្ដែនៅពេលដែលនាងហៅថតតុបតែងខ្លួនជាកូនក្រមុំមក ស្រាប់តែអ្នករិះគន់ថា ចាន់ឡា មិនស្អាតនោះ បែរជាស្ងាត់មាត់ទៅវិញ ព្រោះឃើញចាន់ឡា ស្អាត។

សីហា បន្តថា នាងស្គាល់តារារួមអាជីពសុទ្ធតែជាតួល្បីៗ ប៉ុន្តែនាងពេញចិត្តហៅចាន់ឡា ថត ព្រោះដើម្បីឲ្យគេឃើញសម្រស់របស់នាងពិតថា ស្អាតប៉ុនណាពេលដែលតុបតែងខ្លួនដោយមានអ្នកផាត់មុខឲ្យទៅ។ដោយឡែក លោកលី សុខជន់ ជាឪពុកលី ច័ន្ទសីហា វិញ បានបន្ថែមថា លៀង ចាន់ឡា ពិតស្អាតបែបម្យ៉ាទៅ ពេលដែលគ្រងឈុតកូនក្រមុំសម្អាងការកូនស្រីរបស់លោកនោះ ហើយនាងស្លៀក៣ឈុត គឺទី១. ឈុតទទួលភ្ញៀវ ទី២.ឈុតជាវខាន់ស្លា និងទី៣. ឈុតសូត្រមន្ដ ។ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាំពខាងក្រោមនេះ

%d bloggers like this: