ជួយស៊ែរបន្តផង! ប្រទះឃើញក្មេងស្រី០២នាក់ អង្គុយនៅការ៉ាសសាំងPTT វង្វេងសាច់ញាតិ ពេលនេះ…

ជួយស៊ែរបន្តផង! ប្រទះឃើញក្មេងស្រី០២នាក់ អង្គុយនៅការ៉ាសសាំងPTT វង្វេងសាច់ញាតិ ពេលនេះកម្លាំងសមត្ថកិច្ចបានថែរក្សាពួកគាត់ទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាល។ មុននេះបន្តិច ដោយយោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបង្ហោះសារដោយសរសេររៀបរាប់តាមរយះបណ្តាញសង្គមហ្វេសប៊ុកថា៖ ​

«#សូមជួយShareដើម្បីរកសាច់ញាតិពួកគាត់ផង នៅព្រឹកថ្ងៃច័ន្ទ១២កេីត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែសីហា គ.ស២០១៩ ប៉ុស្តិ៍នគរបាលរដ្ឋបាលបែកចាន នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល បានប្រទះឃើញក្មេងស្រី០២នាក់ អង្គុយនៅការ៉ាសសាំងPTT ភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ។

ក្រោយមកបានផ្សព្វផ្សាយជូនដំណឹងតាមភូមិរួចហេីយ តែមិនទាន់រកសាច់ញាតិឃេីញ នៅឡេីយទេឥលូវកម្លាំងសមត្ថកិច្ចបានថែរក្សាពួកគាត់ទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបែកចាន ។»

%d bloggers like this: