ក្ដុកក្ដួលណាស់!! ក្រោយធ្លាក់ពីការប្រកួត លៀង ចាន់ឡា យំសោកស្តាយ ពោលពាក្យយ៉ាង…(មានវីឌីអូ)

ដូចប្រិយមិត្តជាច្រើនបានដឹងហើយថា កម្មវិធីX Factor ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ តែងតែជ្រើសរើសនូវអ្នកដែលមានសមត្ថភាព ជាមួយនឹងការឆ្លងកាត់ការជម្រុះជាច្រើនអ្នកកន្លងមកហើយ ដែលក្នុងនោះក៏មានបេក្ខភាព ប្អួនស្រី លាង ចាន់ឡា ដែលកំពុងតែធ្វើឲ្យមហាជនអាណិត។ជាក់ស្តែងនៅក្នុងសប្តាហ៍នេះ បេក្ខភាពវ័យ១៧ឆ្នាំរូបនេះ ពុំបានទទួលបានជោគជ័យដើម្បីឈានទៅវគ្គបន្តនោះទេ ពោលគឺនាងមិនបានទទួលការអនុញ្ញាតទៅអង្គុយនៅ

លើកៅអីនៅក្នុងវគ្គមួយនេះ ដែលធ្វើឲ្យមហាជនមានការសោកស្តាយ ចំពោះការខិតខំរបស់នាងយ៉ាងខ្លាំង។មិនបានប៉ុន្មានផង ប្អូនស្រីក៏បានធ្វើការបង្ហោះសារ បង្ហាញអារម្មណ៍ពិតយ៉ាងក្តុកក្តួល ក្រោយធ្លាក់ពីការប្រកួតយ៉ាងដូច្នោះថា៖«ចាប់ពីថ្ងៃនេះទៅខ្ញុំលែងមាន សូម្បីតែពាក្យថាអាយដល ហ្វេន

មនុស្សដែលស្គាល់ចករើនដូចពីមុនហើយ ខ្ញុំពិបាកចិត្តណាស់ ខ្ញុំមិនអាចយកក្តីសង្ឃឹមឲ្យនាក់គ្រប់គ្នាបាន»។ជាមួយគ្នានេះដែល បណ្តាអ្នកគាំទ្រជាច្រើន ក៏បាននាំគ្នាចូលរួមលើកទឹកចិត្តដល់នាង ដែលទោះបីជាមានភាពបរាជ័យនៅក្នុងការប្រលងយ៉ាងណាក្តី តែជីវិតនាងនៅថ្ងៃខាងមុខនឹងរីកចម្រើន ព្រោះតែពេលនេះ នាងបានធ្វើឲ្យអ្នកគាំទ្រភាគច្រើន ស្គាល់នាងច្រើនមកហើយ៕សូមទស្សនាវីឌីអូខាងក្រោម

%d bloggers like this: