ហេតុតែគេសំណាង! ហ៊ា ប៊យ ឲ្យពេទ្យពិនិត្យធ្មេញហើយមិនទាន់ទេ ស្រាប់តែ…(មានរូបភាពច្រើន)

ប្រិយមិត្តច្បាស់ជាបានស្គាល់ហើយ ក្មេងប្រុសដ៏មានសាច់ទ្រលុកទ្រលន់ និងគួរឲ្យខ្នាញ់នោះគឺ ក្មេងប្រុសម្នាក់ដែលមានឈ្មោះក្រៅហៅថា ហ៊ា ប៊យ ។ ក្នុងនោះ ហ៊ា ប៊យ ជាក្មេងប្រុសដែលមានអាយុទើបតែ២ខួប និង៧ខែប៉ុណ្ណោះ តែមានភាពឈ្លៀសវ័យ និងមានការតុបតែងខ្លួនយ៉ាងស្រស់សង្ហាជាពិសេសនោះគឺស្តាយ បែបហ៊ាៗ ម៉ាប់ៗតែម្តង។

ដោយឡែកថ្មីៗនេះ នៅសាលារបស់ ហ៊ា ប៊យ មានការបង្កើតនូវកម្មវិធីមួយស្តីពីការពិនិត្យសុខភាពមាត់ធ្មេញដោយឥតបង់ប្រាក់ដល់ក្មេងៗទាំងប្រុសទាំងស្រី ដែលក្នុងនោះរួមមាន ហ៊ា ប៊យ ប្រុសស្អាតរបស់យើងផងដែរ។ នៅក្នុងទិដ្ឋភាពនោះផងដែរ ហ៊ា ប៊យ ហាក់មានភាពឆ្លាតវ័យណាស់ ដោយឃើញថាពេលដែលពេទ្យកំពុងពិនិត្យធ្មេញ គឺ ហ៊ា ប៊យ មិនខ្លាច និងញញើតនឹងពេទ្យបន្តិចសោះ ដែលខុសពីក្មេងៗមួយចំនួនច្បាស់ជាយំមិនខាន។ ក្រៅពីនេះ បន្ទាប់ពីបានពិនិត្យសុខភាពមាត់ធ្មេញហើយមិនទាន់ចប់ស្រួលបួលផង ស្រាប់តែ ហ៊ា ប៊យ មានសំណាងបានថើបនារីដ៏ស្រស់ស្អាតសោភាម្នាក់ទៀត ដែលធ្វើឲ្យអ្នកគាំទ្រលាន់មាត់ និងសរសើរគ្រប់ៗគ្នាតែម្តងក្នុងពេលនោះ។

យ៉ាងណាមិញ តាមរយះហ្វេសប៊ុកផេករបស់ ហ៊ា ប៊យ ក៏បានបង្ហោះសារមួយដែលសរសេរលើកឡើងបន្ទាប់ពីពិនិត្យសុខភាពមាត់ធ្មេញហើយថា៖ «ពិនិត្យធ្មេញរួចហើយ តោះស្អែកគុយទាវស្ទឹងជ្រៅ»។ ក្នុងនោះ ក៏មានបណ្តាហ្វេនជាច្រើនរបស់ ហ៊ា ប៊យ បានចូលបញ្ជេញមតិថា៖ «ហ៊ាឆ្លាតនិងគួរឱ្យស្រឡាញ់។ ខ្ញុំស្រាប់តែលង់នឹងហ៊ាតែម្តង។ កូនហ្នឹងចេះម៉េះ! សំពះសមណាស់។» និងមួយចំនួនទៀតថា៖ «ស្អែកគុយទាវស្ទឹងជ្រៅដឹងតែអស់កន្លែងអង្គុយហេីយ អាយដលទៅ»៕ ចង់ជ្រាបច្បាស់សូមទស្សនារូបភាពដូចខាងក្រោម៖
(អត្ថបទដោយ៖ វឌ្ឍនា)