អ្នកនាង ខ្ញុង និងស្វាមី Live និយាយអារម្មណ៍រំភើប ដែលមានអ្នកជួយជ្រោមជ្រែងខ្លាំង ក្នុងមង្គលការខ្លួន…(មានវីឌីអូ)

ប្រិយមិត្តមួយចំនួន ច្បាស់ជាជ្រាបហើយថាកាលពីថ្មីៗនេះ នាង ខ្ញុង តារាកំប្លែងដ៏មានប្រជាប្រិយភាព និងលោក កៃដ បានដឹកដៃគ្នាចូលរោងការ ក្រោយពីសាងស្នេហ៍ និងយល់ចិត្តគ្នាអស់រយៈពេលជាច្រើនឆ្នាំ។យ៉ាងណាមិញ គ្រាន់តែរៀបការហើយបានប៉ុន្មានថ្ងៃភ្លាម នាង ខ្ញុង និងស្វាមីលោក កៃដ បានLive វីដេអូចេញពីផេកហ្វេសប៊ុកផ្លូវការរបស់ខ្លួន ដោយបាននិយាយរៀបរាប់អំពីអារម្មណ៍រំភើប ចំពោះអ្នកចូលរួម និងអ្នកជួយជ្រោមជ្រែង ក៏ដូចជាឧបត្ថម្ភដល់ពិធីមង្គលការរបស់អ្នកទាំងពីរ ឲ្យប្រព្រឹត្តទៅយ៉ាងរលូន និង

អធិកអធមផងដែរ។ម៉្យាងវិញ នាង ខ្ញុង និងស្វាមី ក៏បានបកស្រាយអំពីរឿងមហាជនយល់ច្រឡំថានាងជាមេម៉ាយ កូនពីរ ក៏ប៉ុន្តែការពិតអ្នកទាំងពីរមានកូនម្នាក់មួយរៀងៗខ្លួនរួចមកហើយ។ ហើយពួកគេក៏បានបកស្រាយ អំពីរឿងអូសបន្លាយថ្ងៃរៀបការ ក៏ដោយសារតែខ្វះថវិកា ហើយមកទល់ពេលនេះ ពិធីរៀបការនេះបានកើតឡើង ក៏ព្រោះតែមាន

ការជួយពីសំណាក់មិត្ត និងមនុស្សជុំវិញខ្លួនរបស់អ្នកទាំងពីរផងដែរ។ទោះជាយ៉ាងណាក្តី ផ្អែកតាមវីដេអូ Live ពីផេកនេះដែរ បានបង្ហាញថា អ្នកទាំងពីរមានចិត្តសប្បាយរីករាយ និងរំភើប ដោយពួកគេនិយាយទាំងទឹកមុខស្រស់ស្រាយខ្លាំងមែនទែន។ ម៉្យាងវិញទៀត អ្នកទាំងពីរថែមទាំងបង្ហើបថា មង្គលការរបស់ពួកគេមានអ្នកជូនជាចំណងដៃគ្រឿងពេជ្រ សំបុត្រយន្តហោះទៅក្រេបទឹកឃ្មុំ និងរបស់ប្រ៊េនៗជាច្រើនមុខថែមទៀតផង៕