ទប់ទឹកភ្នែកមិនបាន!! ដើម្បីជីវភាពគ្រួសារ និងក្បាច់គុណខ្មែរ វង្ស ណយ ស៊ូស្រក់ឈាម ពេលប្រកួត ធ្វើឲ្យភរិយា…

ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់ នូវកីឡាករខាងក្បាច់គុណប្រដាល់ លោកវង្ស ណយ ដែលបច្ចុប្បន្នលោកខិតខំប្រឹងប្រែងយ៉ាងខ្លាំង នៅក្នុងការជួយលើកស្ទួយនូវវិស័យនេះ ខំប្រឹងទោះជាអាជីពដែលត្រូវឲ្យលោកឈឺសាច់ ជារៀងរាល់ពេលប្រកួតយ៉ាងណាក្តី។ជាក់ស្តែង កាលពីពេលថ្មីៗនេះ លោកបានធ្វើការឡើងប្រកួតម្តងទៀត ក៏ប៉ុន្តែអ្វីដែលគួរឲ្យក្តុកក្តួលនោះគឺ ក្រោយចប់ការប្រកួតមុខមាត់របស់លោកត្រូវរបួស ហូរឈាមយ៉ាងខ្លាំង ដែលត្រូវការដេរជាច្រើន

ថ្នេរគួរឲ្យបារម្ភ។ តែទោះបីជាមានរបួសបែបណាក្តី លោកនៅតែខំប្រឹងបន្ត និងបានបង្ហាញអារម្មណ៍ពិត ធ្វើឲ្យមហាជនសរសើរដល់លោកគ្រប់គ្នា៖«ពូជជិនវង្ស កំសត់តែមិនងាប់ទេ(ព្រោះយើងជាម្ចាស់ក្បាច់គុណ)»។ក្រោយពីឃើញបែបនេះ ភរិយាជាទីស្រលាញ់ពិតជាទប់ចិត្តមិនបាន និងអាណិតដល់លោក

បានបញ្ចេញសារយ៉ាងក្តុកក្តួលបន្ថែមថា៖«អាណិតប្តីណាស់ ឈាមគ្រប់តំណក់ព្រោះតែជីវភាពគ្រួសារ ប្តីអើយបងហត់ពេកហើយ»។តាមរយៈសារទាំងនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនពិតជាកោតសរសើរដល់លោក ដែលស្រលាញ់គុណខ្មែរ ទោះបីជាពេលប្រកួតម្តងៗត្រូវបែកមុខមាត់ហូរឈាម ឈឺខ្លួនបែបណា ក៏លោកនៅតែតស៊ូដើម្បីជីវភាពគ្រួសារ ក៏ដូចជាថែរក្សាគុណខ្មែរផងដែរ៕