ជួយស៊ែរបន្ត! នៅខណៈនេះ កម្ពស់ទឹកសឹ្ទងពោធិ៍សាត់ និងក្រុងពោធិ៍សាត់មានកម្ពស់ និងកម្ពស់ប្រុងប្រយ័ត្ន ចំនួន…

ដោយយោងតាមផេកផ្លូវការរបស់ ក្រសួងធនធានទឹក និងឧតុនិយម (Ministry of Water Resources and Meteorology) បានបង្ហោះសារឲ្យបងប្អូនបានជ្រាបថា៖ «នៅថៃ្ងទី១១ ខែសីហា ឆ្នាំ២០១៩ ព្រឹក វេលាម៉ោង ១១:០០នាទី កម្ពស់ទឹកសឹ្ទងពោធិ៍សាត់ នៅស្រុកក្រវាញ មានកម្ពស់ ៣.៦១ម៉ែត្រ, កម្ពស់ប្រុងប្រយ័ត្ន ៦.០០ម៉ែត្រ និងក្រុងពោធិ៍សាត់មានកម្ពស់ ២.២៦ម៉ែត្រ, កម្ពស់ប្រុងប្រយ័ត្ន ៥.០០ម៉ែត្រ។»

គួរបញ្ជាក់ផងដែរថា ក្រុងព្រះសីហនុ ព្រឹកនេះមានភ្លៀងធ្លាក់ជាថ្មីម្តងទៀត(11.08.2019) ក្នងនោះតំបន់ទំនាបមួយចំនួននឹងមានការជន់លិច។ ចំណែកអង្គភាពអគ្គិសនីខេត្តព្រះសីហនុ ក៍ប្រកាសពីការផ្អាកចរន្តអគ្គិសនីតាមតំបន់ខ្លះដែលប្រឈមខ្លាំងដើម្បីការពារខ្លាចមានគ្រោះថ្នាក់។ ចំណែកតាមផ្លូវជាតិលេខ៤និង ផ្លូវជាតិលេខ៣ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ចរាចរណ៍នៅមានធម្មតា សម្រាប់ព្រឹកថ្ងៃដដែលនេះ។

ទន្ទឹមនឹងនេះផងដែរ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ០៧:៥៥នាទីព្រឹក អគ្គិសនីខេត្តព្រះសីហនុ សូមធើ្វការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ននៅបន្ទប់ភ្លេីងមួយចំនួនស្ថិតនៅផ្នែកខ្លះនៃ សង្កាត់លេខ០១ សង្កាត់លេខ០២ សង្កាត់លេខ០៣ សង្កាត់លេខ០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ដោយសង្កេតឃេីញថាមានភ្លៀងខ្យល់ធ្លាក់ខ្លាំងនិងជំនន់ទឹកភ្លៀងកេីនឡេីងវិញដេីម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋជៀសវាងការឆ្លងចរន្តអគ្គិសនី។ក្រុមការងារបច្ចេកទេសនឹងធើ្វការភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តប្រើប្រាស់ឡើងវិញពេលដែលជំនន់ទឹកភ្លៀងស្រកចុះ​៕

%d bloggers like this: