រំជួលចិត្តស្ទើរស្រក់ទឹកភ្នែក! ស្ត្រីមានផ្ទៃពោះម្នាក់ បានសំរាលកូននៅលេីរថយន្តឈ្នួលពេលបញ្ជូនមកដល់មន្ទីរពេទ្យ​ ពេលនេះស្ត្រីម្តាយ…(មានរូបភាព)

រំជួលចិត្តស្ទើរស្រក់ទឹកភ្នែក! ស្ត្រីមានផ្ទៃពោះម្នាក់ បានសំរាលកូននៅលេីរថយន្តឈ្នួលពេលបញ្ជូនមកដល់មន្ទីរពេទ្យ​។ ដោយយោងតាមហ្វេសប៊ុកផេករបស់មន្ទីរពេទ្យបង្អែកខេត្ត ១៦មករា ខេត្តព្រះវិហារបានបង្ហោះសារមួយដោយសរសេររៀបរាប់​និង លើកឡើងថា៖

«មន្ទីរពេទ្យបង្អែកខេត្ត​ ១៦មករា​ ខេត្តព្រះវិហារ៖ នៅព្រឹកថ្ងៃទី១០​ ខែសីហា ឆ្នាំ២០១៩​ វេលាម៉ោង១០​ និង២៥នាទីក្រុមគ្រូពេទ្យ​ឆ្មបបានជួយសង្គ្រោះស្ត្រីមានផ្ទៃពោះបានសំរាលកូននៅលេីរថយន្តឈ្នួលពេលបញ្ជូនមកដល់មន្ទីរពេទ្យ​។ បច្ចុប្បន្នស្ថានភាពស្រី្តជាម្តាយ​ និងទារកបានល្អប្រសេីរ។»

ទន្ទឹមនឹងនោះផងដែរ មានបងប្អូនប្រជាពលរដ្ឋជាច្រើនកើតមានក្តីអាណិតអាសូរផង និងត្រេកអរផងព្រោះតែម្តាយនិងកូនបានឆ្លងកាត់នូវឧបសគ្គបានសម្រេច ដូចនេះសូមកូនៗទាំងឡាយស្រឡាញ់ និងគោរពមាតាបិតាអោយបានច្រើនៗព្រោះលោកជាអ្នកមានគុណដែលបានឆ្លងកាត់ឧបសគ្គជាច្រើនដើម្បីយើង៕ ចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖