មិនបង្អង់យូរ! ឯកឧត្តម គួច ចំរើន និង ភរិយា នាំយកអំណោយទៅឧបត្ថម្ភប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន​២០គ្រួសារ​ និងមានប្រសាសន៍ដ៏កក់ក្តៅថា…

ស្រុកព្រៃនប់-នៅព្រឹកថ្ងៃទី១១សីហា២០១៩នេះ ឯកឧត្តមគួច ចំរើនអភិបាលខេត្ត និងជាប្រធានសាខាកាកបាទក្រហមខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីនិងសមាជិកស្មគ្រ័ចិត្តសាខាកាកបាទក្រហមខេត្តព្រះសីហនុ នាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ប្រធានកាកបាទក្រហមកម្ពុជា​ ទៅឧបត្ថម្ភប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន​២០គ្រួសារ​ នៅឃុំព្រៃនប់​ ស្រុកព្រៃនប់​ ខេត្តព្រះសីហនុ​។

ក្នុងឱកាសនោះផងដែរ ឯកឧត្តមគួច ចំរើនមានប្រសាសន៍បញ្ជាក់ថា ក្រៅពីពលរដ្ឋ២០គ្រួសារនេះ មន្ត្រីកាកបាទក្រហម នឹងបន្តចុះឧបត្ថម្ភជំនួយជូន ដល់ពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងតាមមូលដ្ឋានផ្សេងទៀតក្នុងខេត្តជាបន្តបន្ទាប់។

គួរបញ្ជាក់ផងដែរថា ស្រុកព្រៃនប់-លោកវរសេនីយ៍ទោ ហួ យ៉ៃ អធិការនគបាលស្រុកព្រៃនប់ថ្លែងថា នៅព្រឹកថ្ងៃទី១១សីហា២០១៩នេះ លោកឧត្តមសេនីយ៍ទោជួន ណារិន្ទស្នងការនគរបាលខេត្តព្រះសីហនុ បានណែនាំបន្ថែមអោយកងនគរបាលស្រុកយករថយន្តសឺរ៉ែចំនួន២គ្រឿង សហការជាមួយរថយន្តកងរាជអាវុធហត្ថស្រុក១គ្រឿង ដឹកចម្លងពលរដ្ឋត្រង់កន្លែងទឹកលិចកាត់ផ្លូវជាតិលេខ៣ក្នុងឃុំវាលរេញ ដែលមិនទាន់ស្រកនៅឡើយ។ ក្រៅពីនេះ ក៍មានកម្លាំងកងទព័ជើងទឹក កម្លាំងកងទព័តំបន់សឹករងខេត្ត និងកម្លាំង អាជ្ញាធរខេត្ត ស្រុក ឃុំ ក៍បានចូលរួមប្រតិបត្តិការ ជួយសម្រួលគ្រប់កិច្ចការ តាមតំបន់ដែលកំពុងមានជំនន់ទឹលភ្លៀង ជាពិសេសនៅផ្លូវជាតិលេខ៣ ចំណុចស្ពានទី១ក្នុងឃុំវាលរេញ។